ព័ត៌មាន​ថ្មី​ៗ ទូទៅសម្រាប់ថ្ងៃនេះ

តោះ​ស្ទួចត្រី​នៅ​បឹង​បៃតង!!!


-

នៅ​សង្កាត់ សែន​សុខ​មាន​ទីកន្លែង​កម្សាន្ត​មួយ​យ៉ាង​ត្រជាក់ចិត្ត​សម្រាប់​កម្សាន្ត​ដែល​ស្ថិតនៅ​ អានបន្ថែម…

អ្វីទៅជាស្នេហា?


-

សម្រាប់​មិត្ត​យុវវ័័យ​ដែល​ចង់​លឺ​ចង់ដឹង​នូវ​ន័យ​ថា​អ្វី​ទៅជា​ស្នេហា​ឥឡូវនេះ​ខាង​អាណ​ចក្រ​ព័ត៌មាន​បាន លើក​យក​នូវ​ដ​អត្ថន័យ​ក៏ដូចជា​និយមន័យ​នៃ​ពាក្យ​ថា​ស្នេហា​ដូចខាងក្រោម​នេះ​៖ អានបន្ថែម…

ឆាប់ឡើងទាញយក Asphalt 6 ពី App Store


-

ត្រឡប់ទៅកាន់កាលពីខែវិច្ឆិកា យើងឃើញថា ក្រុមហ៊ុន Gameloft បានដាក់ឲ្យទាញយកនូវហ្គេមប្រណាំងរថយន្ត Asphalt 6: Adrenaline សម្រាប់ iOS នៅលើ App Store ដោយឥតគិតថ្លៃ ប៉ុន្តែកាលនោះក្រុមហ៊ុនបានកំណត់កាលបរិច្ឆេទនៃការទាញយក។ ឥឡូវនេះ ក្រុមហ៊ុនបានដាក់ឲ្យទាញយកម្តងទៀតដោយឥតថ្លៃ ខណៈដែលកាលបរិច្ឆេទមុនត្រូវបានផុតកំណត់។

ឆាប់ឡើងសម្រាប់លោកអ្នកដែលប្រើ iPhone, iPod Touch ឬ iPad ដែលមាន iOS ចាប់ពី 3.1.3 ឡើង។

Samsung ចាប់ផ្តើមផលិត A5 Chip នៅ Texas


-

ភាពចម្រូងចម្រាសរវាងក្រុមហ៊ុន Apple និង Samsung ត្រូវបានស្ងប់ស្ងាត់ បន្ទាប់ពីមានការប្តឹងគ្នាមក។ ថ្មីៗនេះតាមប្រព័ន្ធព័ត៌មានពី Reuters បានឲ្យដឹងថា ក្រុមហ៊ុន Apple និង Samsung បានងាកមកសហការគ្នាជាដៃគួរមួយដ៏ធំក្នុងការផលិតនូវផលិតផលសម្រាប់ iOS។


បើតាមការឲ្យដឹង រោងចក្រថ្មីនេះគឺផលិតនូវ A5 Chip សម្រាប់ iPhone 4S និង iPad 2 ដែលមានទីតាំងនៅ Austin, Texas។ ក្រោមកិច្ចសហការគ្នារវាងក្រុមហ៊ុនទាំងពីរនេះបានធ្វើឲ្យអ្នកដែលគ្មានការងារធ្វើ មានការងារដែលក្នុងនោះអ្នកដែលទើបមានការងារមានចំនួន 1100 នាក់៕

ការ​ប្រែប្រួល​នៃ​រាង​កាយ​របស់​ស្ត្រី​ភេទ​នៅ​ពេល​ពេញ​ក្រមុំ


-

គិតជាមធ្យម ស្រ្តីពេញក្រមុំគ្រប់ការក្នុងវ័យ ១៤ ទៅ ១៥ ឆ្នាំ។ចូលមកដល់វ័យនេះស្រ្តីភេទមានការផ្លាស់ប្តូរច្រើនខាងរាងកាយជា កត្តានាំឲ្យនាងមានការផ្លាស់ប្តូរនូវអារម្មណ៍ផងដែរ ។ដោយមានលក្ខណៈខុសប្រក្រតីដូចជា ៖ ចូលចិត្តតែនៅម្នាក់ឯងស្ងាត់ៗ ម្នាក់ឯងដោយមិនសូវខ្វល់ខ្វាយនឹងធុរៈរបស់ឱពុកម្តាយដូចពីពេលមុន ទៀតឡើយ ។

គេសម្គាល់ស្រ្តីភេទពេលពេញក្រមុំដោយគេឃើញពីអាកប្បកិរិយាប្លែកពីអតីតកាលរបស់នាងដូចខាងក្រោមនេះ ៖
            ១.ហត់អស់កម្លាំងល្ហិតល្ហៃ
            ២.បត់ជើងតូចជាញឹកញាប់
            ៣.ឈឺពោះចង់ក្អួតចង្អោរ
            ៤.អផ្សុកក្នុងខ្លួន
            ៥.រវើរវាយ
            ៦.សម្រក់ទឹកភ្នែកជោគខ្នើយ ដោយគ្មានហេតុផល ។
ខាងលើនេះវាគ្រាន់តែ ជាចំណុចខ្លះៗសម្គាល់តែប៉ុណ្ណោះ ទុកគ្រាន់ចែករំលែកនូវចំណោះដឹងសម្រាប់ មិត្តយុវវ័យដែលស្វះស្វែងយល់ដឹងនូវអ្វីៗដែលជាចំណុចប្រែប្រួលរបស់ស្រ្តីភេទ ។
ដោយ ៖លីដា
រូបថត៖អ៊ីនធឺណឺត

បច្ចេកវិទ្យា

ព័ត៌មានកីឡា

© 2011, Domneng - Power by Kaing Dara | ទំនាក់ទំនងពាណិជ្ជកម្មទូរស័ព្ទលេខ៖ 010 713 718 ឬ អ៊ីមេល៖ domneng@gmail.com