ព័ត៌មាន​ថ្មី​ៗ ទូទៅសម្រាប់ថ្ងៃនេះ

ព្រាប សុវត្ត និង ឱក សុគន្ឋកញ្ញា ចូលរួមក្នុងកម្មវិធីរបស់ក្រុមហ៊ុន YAMAHA​​​​ iMusic


-

កំ​ពូល​តារា​ចម្រៀង​ព្រាប​ សុវត្តិ ​ និង​ កញ្ញា​ ឱក​ សុគន្ឋ​កញ្ញា ​ នៅ​រសៀល​នេះ​ កំពុង​តែ​មាន​វត្ត​មាន​ក្នុង​ការប្រគុំតន្ត្រីដ៏ធំក្នុងកម្មវិធី​ YAMAHA​ iMusic​​​ ក្នុងនោះដែរ​មាន​ការ​ចូលរួម​ពី យុវ​ជន​​យុវនា​រីមកពីសាលាដូរតន្រ្តីវិចិត្រសិល្បៈផងដែរ។​ការប្រគំតន្ត្រីនេះ​ធ្វើឡើង​ នៅក្នុងសណ្ឋា​គារ Sofitel  ដ៏ប្រណិត ។

ដោយៈ ដំណឹង

តំណាងសហជីព ៥២ និង សហពន្ឋសហជីពចំនួន២​និយាយពី​កិច្ចសន្យា​ការងារ​កម្មករ


-

នៅថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ​២០១១ នេះ ថ្នាក់​ដឹកនាំសហជីព ៥២ នាក់ តំណាង​ សហភាព ៧និង សហពន្ឋ័សហជីពចំនួន ២​ព្រមទាំងអង្គការ​គាំទ្រវិស័យនានា បាន​រួបរួមគ្នា​ ពិភាក្សាអំពីថិរវេលា​បានការកំណត់​​​ (FDCs)​  នឹងរៀបចំផែនការ​សកម្មភាព ដើម្បី​ឆ្លើយ​តបនឹងបញ្ហាទាំនោះ ។

ក្នុងកំឡុងពេលសិក្សា​តំណាង​សហ​ជីព​ បាន​ចែករំលែកបទ​ពិសោធន៍ ទាក់​ទិន​នឹងការ​កើន​ឡើង​នៃ​ការ​ប្រើប្រាស់លើ​កិច្ច​សន្យា​ ដែលមានពេលកំណត់  ដែលទូរលេខបច្ចុប្បន្ន មាន​ចំនួន​ប្រហែល ៨០% ទៅ ៩០%​ នៃ​កម្ម​ករ​សរុប​ក្នុង​វិ​ស័យ​កាត់ដេរ​សំលៀក​បំពាក់​ និង ដេរ​ស្បែកជើង ។​ជាង​នេះ​ទៅទៀតនិ​យោជក​ព្យា​យាម​បញ្ចុះបញ្ចូលកម្មករ​ដែល​មាន​កិច្ច​សន្យា​ មិន​មាន​រយៈ​ពេល​កំណត់(UDCs) ឲ្យ​ប្តូរទៅ​ជាកិច្ច​សន្យា​ដែលមាន​រយៈ​ពេល​កំណត់​ FDCs​ តាមរយៈការលួងលោម ដូចជាការផ្តល់ឲ្យនូវប្រាក់​បំណាច់ ៥% នៅពេល​បន្ត​កិច្ច​សន្យាថ្មី ឬក៏ការខ្ចីលុយមុន នៅ​ពេល​បុណ្យ​ជាតិ​សំខាន់​។​ភាព​ជោគ​ជ័​យ​នេះ​ត្រូវ​បានពិចារណាថា​ គឺជា​ភាព​មិន​ប្រក្រតី ក្នុង​ការអនុវត្តច្បាប់​ស្តី​ពីការងារដែល​កំណត់ថា​កិច្ច​សន្យា​មានកំណត់ ប្រើ​ប្រាស់ សម្រាប់ការងារ​ដែលមានលក្ខណៈបណ្តោះ​អាសន្នតែប៉ុណ្ណោះ ។ ដូចជា​ការងារ​តាម​តម្រូវ ឬ​ការព្យួរការងារសមរម្យ ដោយ​ហេតុផល​សម្យរម្យណាមួយ (ការងារជំនួស)។

ការព្រួយបារម្ភចំពោះ​សហជីពលើកិច្ចសន្យាមានថិរវេលាកំណត់​ ដែល​លើកឡើង​ស្របគ្នានឹងសហភា​ពសហជីពអន្តរ​ជាតិ(ITUC) នៅ​ក្នុង​របាយ​ការស្តី​ពី”ស្តង់ដាការងារស្នូលដែល​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ​នៅកម្ពុជា​ដើម្បី​ឲ្យ​មាន​ការពិនិត្យ​សើរើ​ដោយ​ក្រុម​ព្រឹក្សា​ទូ​ទៅ​របស់​អង្គការ​ពាណិជ្ចកម្មពិភពលោក​ទៅ​លើ​គោល​នយោបាយពាណិជ្ជកម្មនៅកម្ពុជា(ថ្ងៃទី ១-៣ ខែ វិច្ចិកា ឆ្នាំ ២០១១ នៅហ្សេណឺវ)រួមទាំង​មានឯកសារ​ស្រាវជ្រាវ​របស់​សាលា​ច្បាប់​ យែស ដែល​មានចំណងជើងថា”សំពត់រហែកជាយ”ការ​សាយ​ភាយ​នៃ​ការ​ប្រើ​ប្រាស់​​កិច្ច​សន្យា​ការងារ​​មានកំណត់ថេរវេលា គឺ​ជាការ​គម្រាម​កំហែង ចំពោះ​​កម្ម​ករ នយោ​ជិត និង ឩស្សាហកម្មកម្ពុជា(ផ្សព្វផ្សាយ​នៅញ៉ូយក និង នៅភ្នំពេញ​ ខែ មេសា​ ឆ្នាំ ២០១១)។​របាយការណ៍ទាំងពីរនេះ​បានបញ្ជាក់ថា កិច្ច​សន្យា​ការងារ​មានថេរវេលា​កំណត់​ពិតប្រាកដមក​ប្រើ​ប្រាស់​ខុស​ ក្នុង​គោល​បំណងធ្វើឲ្យចុះខ្សោយ សកម្មភាពសហជីព ។បំពាន់សិទ្ឋជាមូលដ្ឋានរបស់​កម្ម​​ករនិយោ​ជិត ជាពិសេស​បំពានលើអនុសញ្ញាពលកម្មអន្តរជាតិលេខ ៨៧ ស្តីពីសេរីភាព នៃ​សហគមន៍​ និងអនុសញ្ញាលេខ ៩៨ ស្តីពីសិទ្ឋចរាចរជាសមូហភាព ដែលនយោជកំពុងប្រើ​ប្រាស់លើកិច្ចសន្យានេះ​ដើម្បីគម្រាមកំហែងកម្មករ នយោជិត មិនឲ្យចូលរួមសហជីព និងបំភិតបំភ័យឲ្យថ្នាកដឹកនាំសហជីព​ឲ្យ​ចាក់ចេញ​ពីកន្លែងធ្វើការ។ តាមពិត​ទៅកិច្ចសន្យាមាន​ការកំណត់ មានផលប៉ះពាល់ជាអវជ្ជមានដល់​ផលិតផលការងារ និង ភាព​ប្រកួតប្រជែងរបស់​ពាណិជ្ជកម្ម ក៏ដូចជាការអភិវឌ្ឍជាតិ​ប្រកបដោយ​ចរិក​ភាព ដោយ​សារវា​ធ្វើឲ្យ​បាក់​ទឹកចិត្ត​ជា​ប្រពន្ឋ័ចំពោះការអភិវឌ្ឍន៍ធនធានមនុស្ស និង បំផ្លាញទំនាក់​ទំន​​

ងវិជ្ជាជីវៈ ។ ការអនុវត្តនាពេលបច្ចុប្បន្នចំពោះកិច្ចសន្យាការ​ងារ​មានថិរវេលាកំណត់ ក៏ផ្ទុយគ្នាផងដែរ​ចំពោះមាត្រា ៣៦ នៃរដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​ធានាសេរីភាពក៏ដូចជាជំពូកទី ៤នៃច្បាប់ស្តីពីការងារ ដែលត្រូវព្ជាក់យ៉ាងច្បាស់លាស់អំពីលក្ខខណ្ឌនៃការប្រើប្រាស់កិច្ចសន្យាមានថិរ​វេលាកំណត់ សហជីពទាំងអស់បានរួមដៃគ្មា នឹងសូមការទាមទារអ្នកពាក់ពន្ឋទាំងអស់ដូចតទៅ៖

១.យើងសូមអំពាវនាវដល់រដ្ឋាភិបាល

-ជំរុញការអនុវត្តន៍ច្បាប់ការងារ ជាពិសេសជំពូកទី ៤ ពាក់ពន្ឋនឹងច្បាប់ការងារ

-ពង្រឹងប្រពន្ឋអធិការកិច្ចការងារ ក្នុងការត្រូតពិនិត្យស្ថានភាពការងារ និងការអនុវត្តច្បាប់

-អនុវត្តកិច្ចសន្យាការងារមានកំណត់​ថេរវេលា ឲ្យសមស្រប តាមអនុសញ្ញា របស់អង្គការពល​កម្មអន្តរជាតិលេខ ៨៧(សេរីភាពការចូលរួម​បង្កើតសហគមន៍) និង អនុសញ្ញាលេខ ៩៨​(សិទ្ឋចរចាររួម) ដែលបានផ្តល់សច្ចប័នដើយរាជរដ្ឋាភិបាលកម្ពុជា។

២. យើងសូមអំពាវនាវដល់រោងចក្រកាត់ដេរសំលៀកបំពាក់

-ត្រូវអនុវត្តតាមច្បាប់ការងារ

-គោរពតាមការបកស្រាយរបស់ក្រុមប្រឹក្សាអាជ្ងាកណ្តាលទាក់​ទិន និងកិច្ចសន្យាមានកំណត់

-អនុវត្តឲ្យមានប្រសិទ្ឋភាព​លើអនុសាធារណៈនៃ​ការយោគយល់គ្នា​ដែល​បានចុះហត្ថលេខា​ដោយសហជីព​នឹងសហគមន៍ជកតាំងពីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១០

៣.យើងសូមអំពាវនាវដល់អ្នកបញ្ជាទិញ

-ប្រើឥទ្ឋិពលរបស់ខ្លួន​មក​លើ​អ្នកផ្គត់ផ្គង់ ដើម្បី​ជំរុញ​ការអនុវត្តជា​សារ​ធារណៈនៃ​ការយោគ​​យល់ ដែលធានានៃការ​គោរពច្បាប់ការងារ និងស្រប​តាមបទដ្ឋានអន្ត​រជាតិ​ នឹងលើកទឹកចិត្ត​ឲ្យ​មានការគោរពដល់​សេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

៤.យើងសូមអំពាវនាវដល់សហគមន៍អន្តរជាតិការងារ​

-សូមធានានូវ​ការលើក​កម្ពស់​ និង ការពារសិទ្ឋការងារ សិទ្ឋសេរីភាព សហជីពឲ្យសមស្រប​តាម​ច្បាប់ការងារជាតិ និង បទដ្ឋានអន្តរជាតិ​ ៕

BlackBerry Curve 9380


-

ក្រុម RIM បានបង្ហាញនូវទូរស័ព្ទ Smartphone ថ្មី​ ដែលអាច Touchscreen ពេញអេក្រង់ គឺ Blackberry Curve 9380​ ហើយចំណុចសំខាន់របស់វាគឺ​ អេក្រង់នៃ Touchscreen មានទំហំ 3.2​ អ៊ីង ជាមួយនឹង Optical track-pad នៅខាងក្រោម ហើយបានបញ្ចូលនូវប្រព័ន្ធដំណើរការចុងក្រោយបង្អស់​ គឺ BlackBerry 7 OS ។ នៅក្នុងនោះដែរ វាត្រូវបានរចនាជា Smartphone all-Touch មានរាងស្តើង និងរលោង រួមទាំងពន្លឺចែងចាំ​ប្រកបដោយគុណភាពខ្ពស់។

មុខងារសំខាន់ៗរបស់ Blackberry Curve 9380​:

  • Display : 3.2-inch capacitive touchscreen , 480 x 360 pixels resolution
  • Secondary Navigation : Optical trackpad , navigation keys
  • Processor : 806 MHz
  • Camera : 5 mega-pixel with LED flash
  • Memory : 512 MB RAM, 512 MB internal memory
  • Storage : Expandable up to 32GB (MicroSD card)
  • NFC support
  • Wireless LAN : Wi-Fi 802.11 a/b/g/n
  • Bluetooth 2.1 + EDR
  • GPS Navigation with A-GPS
  • Office : Documents To Go (Premium)
  • BlackBerry protect
  • Social Feeds 2.0 and Social networking applications

លេចឮ​ថា​តារា​ចម្រៀង ​Rockstar ​លោក ​Jon ​Bon ​Jovi ​ស្លាប់?


-

ថ្មីៗនេះមានសារបោកបញ្ឆោតមួយដែលចុះផ្សាយតាមរយៈបណ្តាញ​គេហទំព័រសង្គម Facebook ដោយ​អត្ថន័យ​ក្នុង​សារ​នោះ​បាន​និយាយ​ថា​ “តារា​ចម្រៀង​អន្តរជាតិ​ Rockstar​ Legend​ Jon Ben Jovi បាន​ស្លាប់នៅ​អាយុ 49 ឆ្នាំ”។ សារ​នេះ​បាន​បន្ត​ទៀត​ថា​វា​ជា​ការ​ពិត​ណាស់​គាត់​ពិត​ជា​ស្លាប់​ពិត​មែន បន្ទាប់ពីអ្នក​ជំនួយការវេជ្ជបណ្តិតបានឃើញគាត់ដួលសន្លប់នៅក្នុងសណ្ឋាគារ Empress Hotel  របស់គាត់។ នេះវា​មិនមែនជាការពិតនោះទេ ដូច្នេះពេលអ្នកដែលបានឃើញនូវសារនេះ សូមកុំព្យាយាមបន្តចែករំលែកអី ​ហើយអ្នកដែលដឹងពីព័ត៌មាននេះក៏សូមឈប់បន្តឆរបោក។ ប្រភពព័ត៌មាននេះសារបោកបញ្ឆោតនេះគឺ​ចេញពី Workpress មួយដែលមានឈ្មោះថា dailynewbloginternational.wordpress.com បន្ទាប់មកក៏មាន​អ្នកដែលប្រើប្រាស់អ៊ីនធើណែតជាច្រើនបានចុះផ្សារតាមរយៈបណ្តាញផ្សេងៗ។ ប៉ុន្តែអ្វីដែលជាការពិតនោះគឺគាត់នៅមានជីវិតនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា នាពេលឥឡូវនេះសម្បូរទៅដោយអ្នកបោកប្រាស់ជាច្រើនតាមរយៈអ៊ីនធើណែត ដែលគោលបំណងរបស់ពួកនេះគឺគ្រាន់តែចង់សប្បាយ និងបំផ្លាញអ្នកដទៃប៉ុណ្ណោះ ដូច្នេះសូមអ្នកដែល​និយមប្រើប្រាស់អ៊ីនធើណែតទាំងឡាយមេត្តាសិក្សាស្វែងយល់ពីបញ្ហានេះឲ្យបានច្រើន។ កុំប្រព្រឹត្តអ្វីមួយដោយមិនបានពិចារណា៕

Yamaha iMusic បង្ហាញខ្លួន នៅកម្ពុជា ដើម្បីអភិវឌ្ឍន៍ តូរតន្ត្រី


-

ក្នុងន័យចូលរួមចំណែក អភិវឌ្ឍន៍ វិស័យតូរតន្ត្រី នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Yamaha iMusic ដែលជាក្រុមហ៊ុន នាំចូលឧបករណ៍ភ្លេងម៉ាក Yamaha មកចែកចាយ នៅប្រទេសកម្ពុជា  បានបង្ហាញថា ឧបករណ៍ភ្លេងរបស់ខ្លួន នឹងចូលរួមពង្រឹងសិល្បៈ ក៏ដូចជាអភិវឌ្ឍន៍ បន្ថែម ពីវិធីសាស្រ្ត ដែលធ្វើឱ្យតូរតន្ត្រី កាន់តែពិរោះឡើង ។

ថ្លែងនៅក្នុង សន្និសិទ្ធ សារព័ត៌មាន នៅក្នុងក្រុមហ៊ុន Yamaha iMusic កាលពីព្រឹក ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១១ លោក Atip Rittaporn នាយកគ្រុមហ៊ុន Yamaha iMusic បានឱ្យដឹងថា Yamaha iMusic ត្រូវបានបង្កើតឡើង ដើម្បីរួមចំណែក ពង្រឹងផ្នែកតូរតន្ត្រី និងអភិវឌ្ឍន៍បន្ថែម ពីវិធីសាស្រ្ត ដែលធ្វើឱ្យតូរតន្តី្រ នៅក្នុងប្រទេសកម្ពុជា កាន់តែពិរោះឡើងថែមទៀត ។

លោកបន្ថែមថា តន្ត្រី បានធ្វើឱ្យ មនុស្សគ្រប់គ្នា ទាំងចាស់ទាំងក្មេង មានអារម្មណ៍ល្អ លើសពីនោះ តូរតន្រ្តី ក៏បានជួយដល់សង្គមជាតិ ដូចជានាំអារម្មណ៍ កុមារ មិនឱ្យយកពេលវេលា ទៅប្រព្រឹត្ត អំពើពាលាផ្សេងៗ ។ លោកសង្ឃឹមថា នេះជាជំហានទៅមុខ ក្នុងការអភិវឌ្ឍន៍ វិស័យសិល្បៈ នៅក្នុងប្រទេសកម្ពុជា ដោយ ការព្យាយាម ជួយដល់សង្គម តាមរយៈ ឧបករណ៍តន្រ្តី ទាំងនេះ ។

លោកជឿជាក់ថា ការនាំចូលឧបករណ៍តន្រ្តីដ៏ទំនើបនិងទាន់សម័យទាំងអស់នេះនឹងទទួល បានការគាំទ្រពីអ្នកប្រើប្រាស់ និងប្រជាពលរដ្ឋខ្មែរ។ ឧបករណ៍ភ្លេង Yamaha  ត្រូវបានបង្កើតដំបូង នៅប្រទេសជប៉ុន និងទទួលបានការពេញនិយម ប្រើប្រាស់ គួសមដែរ នៅលើពិភពលោក មានរោងចក្រ ផលិត តាមស្តង់ដារ Yamaha នៅក្នុងប្រទេស ចំនួន៤  ក្នុងនោះមាន ប្រទេសជប៉ុន ចិន ម៉ាឡេស៊ី និង ប្រទេសឥណ្ឌូនេស៊ី

Archos ​ផលិតផល​ ​Tablet ​លក់​ក្នុង​តម្លៃ​សមរម្យ


-

បច្ចុប្បន្នទីផ្សារ tablet កំពុងតែមានប្រជាប្រិយភាព និងពេញនិយមយ៉ាងច្រើន ក្នុងនោះយើងឃើញមាន iPad, Kindle Fire, Nook tablet កំពុងតែប្រកួតប្រជែងគ្នាយ៉ាងសម្បើម។ អ្វីដែលគួរឲ្យកត់សម្គាល់​សម្រាប់ពពួក tablet ទាំងនេះគឺមានតម្លៃថ្លៃ អ្នកដែលមានឧបករណ៍ទាំងនេះប្រើគឺសុទ្ធសឹងតែជាអ្នក​ដែលមានជីវភាពធូរធា ចុះសម្រាប់អ្នកដែលមិនសូវមានលុយកាកវិញ តើគាត់ត្រូវធ្វើបែបណា?

ឃើញពីទិដ្ឋភាពនេះហើយ ទើបក្រុមហ៊ុន Archos បានផលិតនូវ tablet ផ្ទាល់ខ្លួនមួយដែលមានតម្លៃ​ថោកសមរម្យ សម្រាប់ឲ្យអ្នកប្រើប្រាស់ដែលមានជីវភាពមធ្យមមានលទ្ធិភាពទិញយកទៅប្រើ។ ផលិត​ផល tablet របស់ Archos គឺមានឈ្មោះថា Archos 70b Internet Tablet ដែលមានប្រពន្ធដំណើរការ Android 3.2 Honeycomb មានអង្គប្រតិបត្តិការ 1.2 GHz processor, 512 MB of RAM មានមេម៉ូរ៉ី 8GB រួមនឹង​អេក្រង់ 7 អ៊ីង ហើយអ្វីដែលពិសេសនោះគឺតម្លៃត្រឹមតែ 199 ដុល្លារ៕

សូ អេនណា មិនយកសិល្បៈជាន់ឈ្លី


-

សូ អេនណា

តារាម៉ូដែលមានរូបសម្រស់ទាក់ទាញ និងលេចធ្លោនៅក្នុងក្រុម Sun Super Modle​ គឺ កញ្ញា សូ អេនណា​បាន​ចំណាយ​ប្រាក់​ជា​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស​ជា​ញឹកញាប់ និង​មាន​ការលេចឮថា តារារូបនេះបានទទួលការឧបត្ថម្ភពីបុរសសម្បូរទ្រព្យម្នាក់តែស្រីស្រស់អេនណាបាន​បដិសេធ​ដោយ​អះអាង​ថា វា​រឿង​បង្កាច់បង្ខួច។ អានបន្ថែម…

គុណវិបត្តិ និង សារៈប្រយោជន៍នៃលុយ?


-

លុយ​ជា​ កម្ម​បទ​មួយ​ដ៏ធំ​សម្រាប់​មនុស្ស​ទូ​ទៅ​ ក្នុង​ការ​ប្រើ​ប្រាស់​ទៅ​លើ​កាចំណាយលើទំនិញ​ នឹង​សេវាកម្ម​នាៗ ដែលស្ថិតតាមប្រទេសនីមួយៗ ។

លុយវាជាអនុគមន៍មួយដ៏ធំ​ហើយមានលក្ខណៈចំណានបំផុត ហើយវាក៏ជាមជ្ឍមណ្ឌលកណ្តាលនៃ​ការផ្ទុក នឹងផ្ទេរចំនួននៃតម្លៃក្នុងប្រទេស ឬមួយស្ថាប័នដែលពាក់ពន្ឋ ។

ផ្តើមចេញពីលុយ វាគឺមាគ៌ានៃការប្រើប្រាស់​ដ៏សំខាន់សម្រាប់ជីវិត ការចាយវាយលើលុយវាក៏​ជា​អាវុធ​ដែលមានមុខពីរ មិនខុសអីនឹងថ្នាំនោះទេ ។ថ្នាំបើយើងចេះតែលេប ដោយមិនដឹងថានៅក្នុងខ្លួនមានជំ​ងឺអីផង ចេះតែប្រើ ដោយគ្មានវិជ្ជៈបញ្ជាត្រឹមត្រូវវានឹងអាចផ្តាច់ជីវិតមនុស្សបាន ។

យ៉ាងណាមិញ លុយក៏ដូច្នោះដែរ លុយជាអ្នកដឹកនាំមនុស្សទៅរកផ្លូវអាក្រក់ នឹងល្អបានគឺវាអាស្រ័​យ​ទៅ​លើ​បុ​គ្គល ដែលប្រើ​ប្រាស់ ។​លុយ អាចបញ្ជាក់ពី អត្តចរិកបានផងដែរ ។

សេដ្ឋកិច្ចប្រទេសមួយអាចមានការរីកចម្រើន​ទៅ​មុខ ក៏អាស្រ័យ​ទៅលើ​ចរន្ត​នៃលុយដំណើរការជា​ប្រ​ចាំថ្ងៃ ។ ជារៀងរាល់ថ្ងៃ លុយត្រូវបានមនុស្សចាត់ទុកដូចជីវិត នឹងព្រះដែលនៅក្នុងផ្ទះគេអញ្ជឹង ព្រោះ​តែលុយ មនុស្សហានធ្វើអ្វីដែលក្បត់នឹងឩត្តមគតិរបស់ខ្លួន ។

ដោយៈ ដំណឹង

Google ​មាន​គម្រោង​ផលិត ​Tablet ​ផ្ទាល់​ខ្លួន


-

http://i1272.photobucket.com/albums/y389/domneng/EricSchmidt_zps4cc00915.jpg

នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងកាសែតអ៊ីតាលី លោក Eric Schmidt ជានិយកប្រតិបត្តិរបស់ Google បានរអិលមាត់ធ្លោយថា ក្នុងអំឡុងពេល ៦ ខែ Google មានគម្រោងផលិតទីផ្សារ Tablet ដោយ​បង្កើតនូវគុណភាពខ្ពស់។ មានន័យថាយើងនឹងបានឃើញ Nexus tablet ក្នុងអំឡុងពេលដ៏ខ្លីខាងមុខ។ សម្រាប់ព័ត៌មាននេះវាក៏មិនមានអ្វីដែលប្លែកផងដែរ ព្រោះថាលោកអ្នកបានឃើញរួចមកហើយនូវ Motorola  Xoom។ អានបន្ថែម…

HTC Android phone ត្រូវ​បាន​ហាម​ឃាត់​ក្នុង ​US ​នៅ ​2012?


-

HTC_Vs_Apple

សម្រាប់ពេលនេះ HTC អាចនឹងជួបបញ្ហាធំ ដោយសារតែគណៈកម្មការ US International Trade Commission បានរកឃើញនូវកំហុសរបស់ HTC ដែលបំពានទៅលើកម្មសិទ្ធិប៉ាតង់របស់ក្រុម Apple​ ព្រមទាំងហាមឃាត់មិនឲ្យនាំចូល និងលក់នូវផលិតផលដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Android Devices នៅក្នុង US។

កម្មសិទ្ធិប៉ាតង់ដែលជាលក្ខណៈពិសេសរបស់ iOS Devices រួមមាន the text in messages and separates URLs, phone numbers and map locations ។ល។ ដែលលក្ខណៈពិសេសទាំងនេះត្រូវបានប្រើប្រាស់នៅ​លើ Android OS តាំងពីជំនាន់ 1.5៕

http://i1272.photobucket.com/albums/y389/domneng/HTC_Vs_Apple-Paten_zps575fee22.jpg

Apple ​ពិត​ជា​ផលិត​ iPad​ មាន​​អេក្រង់ ​7 ​អ៊ីង​មែន​ទេ?


-

ipad-7-inc-mini

បណ្តាញគេហទំព័រ Digitimes បានចុះផ្សាយអំពីព័ត៌មានដែលទាក់ទងនឹង iPad ដែលនឹងមានអេក្រង់ 7 អ៊ីង។ Digitimes បានបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងផលិត iPad ដែលមានអេក្រង់ទំហំ 7.85 អ៊ីង ដែលនឹងដំណើរការនៅឆ្នាំ 2012​ ខាងមុខនេះ។ ប្រសិនបើ Apple ផលិតអេក្រង់ 7 អ៊ីងសម្រាប់ iPad មែននោះ​ប្រាកដជាប្រកួតប្រជែងជាមួយនឹង Kindle Fire របស់ Amazon ដែលមានប្រព័ន្ធដំណើរការ Android OS៕

Facebook Timeline ទើបតែ​ Update ថ្មី


-

គេហទំព័រដំណឹងសូមបង្ហាញលោកអ្នកពី Facebook Timeline បាន Update ថ្មី​ ធ្វើឲ្យមានការពេញចិត្តពីសំណាងអ្នកប្រើប្រាស់គេហទំព័របណ្តាញសង្គម Facebook យ៉ាងខ្លាំង។ សម្រាប់លោកអ្នកដែលមិនទាន់បាន Get Timeline ទេនោះ សូមចូលមក Update តាមរយៈអាសយដ្ឋាន​​​ https://www.facebook.com/about/timeline​ លោកអ្នកនឹងឃើញនូវការ Update ថ្មីយ៉ាងពេញចិត្ត។

facebook timeline

ចុចលើ Get Timeline ចាប់ផ្តើមទំព័រថ្មីជាមួយ Facebook។

បច្ចេកវិទ្យា

ព័ត៌មានកីឡា

© 2011, Domneng - Power by Kaing Dara | ទំនាក់ទំនងពាណិជ្ជកម្មទូរស័ព្ទលេខ៖ 010 713 718 ឬ អ៊ីមេល៖ domneng@gmail.com