ព័ត៌មាន​ថ្មី​ៗ ទូទៅសម្រាប់ថ្ងៃនេះ

Youtube និង Google ​កំពុង​ត្រេកត្រអាល​ជាមួយ ​Xmas


-

នេះជារដូវកាលបុណ្យ Xmas ដូច្នេះមានមនុស្សជាច្រើននៅលើពិភពលោកបានចូលរួមកម្សាន្ត​ជាមួយនឹងបុណ្យមួយនេះ។ ដើម្បីចូលរួម នៅតាមផ្ទះនីមួយៗបានតុបតែងដោយបំពាក់នូវភ្លើង ដើមណូអែល មានកាដូទៀតផង។ អានបន្ថែម…

Utopia មានបញ្ហាផ្ទៃក្នុង?


-

វិស័យសិល្បៈនៅកម្ពុជាមានការរីកចម្រើនទៅមុខជាលំដាប់ នៅក្នុងនោះដែរមានមាន យុវវ័យ​ជា​ច្រើន​បានខិតខំបង្កើតនូវក្រុមចម្រៀងរបស់ខ្លួន ។

ដូចគ្នា​នេះ​ដែរ  Utopia​​ គឺជាក្រុមតារាចម្រៀងដែលមានវត្តមាននៅក្នុងផលិតកម្ម រស្មី​សឹង្ហ​មាស​ដែលការកកើតនៃក្រុមនេះមានរយៈពេលដ៏ខ្លីបំផុតតែមានសមត្ថភាពក្នុង ការដណ្តើមបានការ​គាំទ្រពី​ប្រិយមិត្តមានលក្ខណៈគួរសមគ្រាន់បើដែរ ។មូលហេតុដែល ក្រុម Utopia អាចដណ្តើមបាននូវទីផ្សារ​គាំ​ទ្រយ៉ាង​នេះ​ដោយ​សារ ពួក​គេចេញនូវ​ Album​ ផ្ទាល់​ខ្លួន​ ព្រមទាំងទំនុកច្រៀងជារបស់ខ្លួន នឹងបទភ្លេង​ផង​ដែរ ដែលជាគំនិតចេញ ពីខួរ ក្បាលរបស់ក្រុមចម្រៀងនេះ យ៉ាង​ពិត​ប្រាកដ​ដោយ​មិនចម្លង​ពីប្រទេ​សជិតខាង​ឡើយ​នេះគឺជាសំដីដែលបានរ៉ាយរ៉ាប់ប្រាប់ គេហទំព័រដំណឹង ដោយ កញ្ញា គង់ ចាន់រដ្ឋា ។

ជុំវិញនៃការសាយភាយនៃកេរ្តិ៍ឈ្មោះ​មិនបាន​ប៉ុន្មាន​ផង ក៏លេច​លឺថា ក្រុមចម្រៀងនេះ មានបញ្ហាផ្ទៃ​ក្នុង ដោយយើងបានឃើញវត្តមាន​របស់​ប្រធានក្រុម Utopia​ គឺ លោក Eric  បានឡើងចាប់ដៃគូរច្រៀងជា​មួយនឹង កញ្ញា គង់ ចាន់រដ្ឋា ដែលជាអ្នករួមដំបូលក្នុង​ផលិតកម្ម ជាមួយគ្នា ។វត្តមាននេះ បាន​ធ្វើឲ្យ​ក្រុម​អ្នកគាំទ្រ ក្រុមតារាចម្រៀងរូបនេះ មានការងឿង ឆ្ងល់វិលមុខ ហើយសួរតៗគ្នាថា តើ Utopia មានរឿងអ្វី? ហើយហេតុអ្វី​បាន​ជា​ចាប់ដៃ គូរជាមួយនឹងកញ្ញា គង់ ចាន់រដ្ឋា ទៅវិញ ?

កញ្ញា គង់ ចាន់រដ្ឋា សាច់សខ្ចីសម្តីផ្អែមដែលពោរពេញទៅវោហាសព្ទ ហើយក៏ជា តារាចម្រៀង​ស្រីប្រចាំ រស្មីសងិ្ហមាស បានប្រាប់ គេហទំព័រដំណឹង ថា Utopia​ មិន​មាន រឿងអ្វី ឬ បញ្ហា រកំរកួសនៅ​ក្នុង​ក្រុមទេ ហេតុផល ដែល​ បង Eric​ ​ឡើងមកចាប់ដៃគូរ ច្រៀង​ជាមួយនឹង​ខ្ញុំ នេះជាលក្ខណរបស់​ក្រុម​ហ៊ុន​ដែលតម្រូវឲ្យធ្វើដូច្នោះ ។

ជាក់ស្តែង នៅថ្ងៃ ទី ២៥ ខែ ធ្នូ នេះ ពួកយើងទាំងពីរនាក់​នឹងចាប់ដៃគូរគ្នាឡើងច្រៀង​នៅ​ក្នុង​កម្ម​វិធី ​A1​​  Concert នៅថ្ងៃ​ អាទិត្យ នេះ ។​

ដោយ ៖ បុរសដំណឹង

កំពូលហ្គេមរបស់ Facebook សម្រាប់ឆ្នាំ 2011


-

តាមការស្រាវជ្រាវរបស់ National Gamers Survey ក្នុងឆ្នាំ 2011 បានឲ្យដឹងថាមានហ្គេមជាច្រើនដែលមានរហូតដល់ទៅ 215 លាន ត្រូវបានមនុស្សជាច្រើនកំពុងលេងជារៀងរាល់ថ្ងៃក្នុង US។ ក្នុងចំណោម​ហ្គេមទាំងនោះមាន 16 ភាគរយជាត្រូវបានគេដឹងថាមានប្រភពមកពីបណ្តាញសង្គម Facebook និងបណ្តាញផ្សេងទៀត។ យោងតាមការស្រាវជ្រាវ ជាលទ្ធផលគឺ Facebook ជាប់ចំណាត់ថ្នាក់បណ្តាញ​សង្គម​ដែលមានអត្រានៃការលេងហ្គេមខ្ពស់ និងច្រើនជាងគេ។

គួរបញ្ជាក់ផងដែរថា អត្រានៃអ្នកដែលលេងហ្គេមនៅលើ Facebook មានចំនួនរហូតដល់ទៅ 800 លាននាក់ ហើយខាងក្រោមនេះគឺជាឈ្មោះនៃហ្គេមកំពូលៗរបស់ Facebook ៖

  1. Gardens of Time (By Playdom)
  2. The Sims Social (By EA)
  3. Cityville (By Zynga)
  4. DoubleDown Casino (by DoubleDown Entertainment)
  5. Indiana Jones Adventure World (By Zynga)
  6. Words With Friends (By Zynga)
  7. Bingo Blitz (By Buffalo Studios)
  8. Empires & Allies (By Zynga)
  9. Slotomania-Slot Machines (By Playtika)
  10. Diamond Dash (By wooga)

ម្ទេសមានគុណប្រយោជន៍អ្វី?


-

ម្ទេសជាអាហារដ៏មានប្រជាប្រិយភាព​របស់​ប្រជាជនថៃ ម្ទេស​កំពុងចរាចណ៍លើមុខម្ហូប​ជាច្រើន​ពាស​ពេញពិភពលោក ដែល​ជា​រស់​ជាតិ​មួយ​មិនអាច​ខ្វះបានលើ​មុខម្ហូបខ្លះ មុខម្ហូបខ្លះបើ​គ្មានម្ទេស​ទេ​​វា​មិនអាច​មានឱជារស​ឆ្ងាញ់ឡើយ​ ។

តាម​ប្រភពព័ត៌មានមួយ​បានឲ្យដឹងថា ម្ទេស​ត្រូវ​បានគេយក​មកប្រើ​ប្រាស់​ ជា មុខ ម្ហូប លើស​ពី​មុខ​ម្ហូបវាមានគុណសម្បត្តិសម្រាប់​ការពារ​អាហារ​ដែលយើងបរិភោគ ចូល ទៅ ក្នុងពោះ​កុំឲ្យមានជាតិភ្អូម ជូរ ​ដែល​វា​អាច​ជួយសម្រួល​ដល់​ក្រពះធំ និង ពោះវៀ នផងដែរ។

ដោយ៖ ដំណឹង

ហាងកាហ្វេបណ្តុំនៃការពិភាក្សាការងារ?


-

មួយជ្រុងកាច់នៃផ្លូវមួយក្បែរផ្សារកណ្តាល​លោក​អ្នកនឹងបានឃើញ​តូបកា​ហ្វេមួយ​ដែលមាន​មនុស្ស​ច្រើនអ៊ូអរ​កំពុងផឹក​កាហ្វេ ។មិនថា​នៅទីនេះទេ​គ្រប់​ទីកន្លែង​នៃរាជ​ធានីភ្នំពេញ​លោកអ្នក​ក៏​អាច​មើល​ឃើញតូបកាហ្វេ​ជាច្រើន ពិសេស​ជាង​នេះ​នៅមានហាង​កាហ្វេ​ធំៗ​ជាច្រើនទៀត​នៅតាមបណ្តោ​យ​ផ្លូវ​ធំៗ។ អានបន្ថែម…

រលកព្យុះពពកចម្លែកនៅតំបន់ Alabama


-

តាម​ប្រភពព័ត៌មានរបស់ ស៊ិនហួ បានឲ្យ​ដឹង​ថា មានភាព​ភ្ងាក់​​ផ្អើល​​មួយ​នៅ Berbingham ក្នុងតំបន់ ​Alabama ដែល​ជា​ស្ថានភាព​មួយ​​គួរ​ឲ្យ​រន្ឋត់​ជាទី​បំផុត គឺលើ​ផ្ទៃមេឃ​ មើល​ទៅ​ពពកមានរាងដូច​ជា សត្វ ប្រដេញគ្នា ឬមួយមានទម្រង់ដូចជា រលកព្យុះសូណាមិ នៅលើមេឃអីចឹង។ ពពក​ដែល​មានសណ្ឋាន​ដូចជា ព្យុះនេះដែរ ត្រូវ​បាន​គេ​ដាក់​ឈ្មោះថា ពពក Kelvin-Helmholtz

 

ដោយ៖ ដំណឹង

សម្បកពណ៌ចម្រុះរបស់ iPhone 4 សម្រាប់ថៃ្ងបុណ្យ Christmas


-

នេះជាសម្បកទូរស័ព្ទiPhone 4

ផ្តាសាយបក្សី H5N1​វិលមកវិញ


-

ហុងកុង៖មាន់ជាង ១៧០០០ ក្បាល នៅលើទីផ្សារចាប់ផ្តើមមាន​បញ្ហា​កាលពីថ្ងៃ ពុធ កន្លង​ ទៅនេះ បន្ទាប់ពីគេធ្វើការពិសោធន៍លើមាន់ ទទួលបានលទ្ឋផលថា មាន់ទាំងនោះ មានជំងឺផ្តាសាយបក្សី ​ដែលជាប្រភេទផ្តាសាយបក្សី H5N1។

ក្រសូងកសិកម្ម រុក្ខាប្រមាញ់ របស់ទីក្រុងហុងកុងបានធ្វើការប្រកាសជាសាធារណៈនៅ តំបន់ទីផ្សារ ​Cheung Sha Wan ឲ្យ ចេះធ្វើការកំណត់សម្គាល់ ឬក៏បិទនូវទីផ្សារមាន់រហូតដល់ថ្ងៃ ទី ១២ ខែមករា ​ខាងមុខនេះ។​

ដោយ៖ ដំណឹង

Yamaha iMusic បង្ហាញខ្លួននៅកម្ពុជា


-

ក្នុងន័យចូលរួមចំណែកអភិវឌ្ឍន៍វិស័យតូរតន្ត្រីនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Yamaha iMusic ដែលជាក្រុមហ៊ុន​នាំចូល​ឧបករណ៍ភ្លេងម៉ាក Yamaha មកចែកចាយ នៅប្រទេសកម្ពុជា បានបង្ហាញថា ឧបករណ៍ភ្លេងរបស់ខ្លួននឹងចូលរួមពង្រឹងសិល្បៈ ក៏ដូចជាអភិវឌ្ឍន៍បន្ថែមពីវិធីសាស្រ្ត ដែលធ្វើឱ្យតូរតន្ត្រីកាន់តែពិរោះឡើង។

កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១១ ក្រុមហ៊ុន Yamaha iMusic បានបង្ហាញឧបរកណ៍តន្ត្រីជាច្រើនប្រភេទ​នៅឯសណ្ឋាគារ Sofictel​ដោយមាន​ការចូលរួម​ពីតារា​ចម្រៀង​ល្បី​ឈ្មោះ​ជាច្រើនដួង ដូចជា លោក​ ព្រាប សុវត្ត កញ្ញា ​ឱក​ សុគន្ឋ​កញ្ញា ក្នុង​ការប្រគុំតន្ត្រីដ៏ធំក្នុងកម្មវិធី​ YAMAHA​ iMusic​។

ដើម្បីរួមចំណែកពង្រឹងផ្នែកតូរតន្ត្រី និងអភិវឌ្ឍន៍បន្ថែមពីវិធីសាស្រ្ត ដែលធ្វើឱ្យតូរតន្តី្រនៅក្នុងប្រទេសកម្ពុជាកាន់តែពិរោះ​ឡើង​ថែម​ទៀតនោះ​ ក្រុមហ៊ុនជឿជាក់ថា ការនាំចូលឧបករណ៍តន្រ្តីដ៏ទំនើប និងទាន់សម័យទាំងអស់នេះនឹង​ទទួល​បាន​ការ​គាំទ្រ​ពីអ្នកប្រើប្រាស់ និងប្រជាពលរដ្ឋខ្មែរ។ ក្រុមហ៊ុន Yamaha iMusic មានអាយុកាលប្រហែល​ជាង១២៣ឆ្នាំមកហើយ​ បើគិតដល់ពេលបច្ចុប្បន្ននេះ សម្រាប់ឧបករណ៍ភ្លេង Yamaha  ត្រូវបានបង្កើតដំបូង នៅប្រទេសជប៉ុន និង​ទទួល​បាន​ការពេញនិយមប្រើប្រាស់គួសមដែរ​ ហើយនៅលើពិភពលោកមានរោងចក្រផលិតតាមស្តង់ដារ Yamaha នៅក្នុងប្រទេសចំនួន៤ រួមមាន ប្រទេសជប៉ុន ចិន ម៉ាឡេស៊ី និង ប្រទេសឥណ្ឌូនេស៊ី  ៕​​

សកម្មភាពប្រេសស៊ី ២០១១ របស់​ទូរទស្សន៍ប៉ុស្តិ៍​​​លេខ៣


-

នេះជាសកម្មភាពប្រេសស៊ី ឆ្នាំ ២០១១ របស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ នៅក្នុងការដាក់បង្ហាញឧបករណ៍​តន្រ្តី​របស់​ហាង​លក់​ឧបករណ៍ I Music​​ ដែល​មាន​ម៉ាក់ YAMAHA៕​​​

ហ៊ុយ ច័ន្ទរាជនី យី អ៊ុនឡើងស្រឺត


-

តារាសម្តែងខ្ចីល្វក់ក្នុងវ័យ ១៧ ឆ្នាំ ដែលជាប្រេសស៊ី ឆ្នាំ ២០១១ របស់ស្ថានីយ៍​ទូរ​ទស្សន៍​ ប៉ុស្តិ៍​លេខ​ ៣ នៅរសៀលនេះ ក៏​មានវត្ត​ក្នុងកម្មវិធីដ៏ធំ របស់ ក្រុមហ៊ុន Yamaha​ iMusic​ ផង​ដែរ។​កញ្ញា ប្រាប់អ្នកយកព័ត៌មាន​របស់​ ដំណឹង ថា ឆ្នាំ នេះកញ្ញា បានទទួលយកនូវការសម្តែង​សាច់រឿងមួយ ដែលនឹងសម្ភោធ​នៅថៃ្ងទី ២១ ខែ មករា ឆ្នាំ​២០១២ នៅឯរោងមហោសពចេនឡាខាងមុខនេះ ប៉ុន្តែសុំលាក់ឈ្មោះរឿងសិន។

 

ហ៊ុយ ច័ន្ទរាជនី  បានប្រាប់ទៀតថា ក្រៅពីអាជីពជាអ្នកសិល្បៈ គោលបំណង​ទៅថ្ងៃអ​នាគត់កញ្ញា​ចង់ក្លាយជាអាជីវករមួយរូបផងដែរ ។

 

ដោយៈ ដំណឹង

NOKIA X2-02 ជាទូរស័ព្ទស៊ីមពីរ Music Mobile


-

ទូរស័ព្ទម៉ូដែលថ្មី Nokia X2-02 ដែលជាទូរស័ព្ទ Music Mobile មានមុខងារ  Easy Swap Dual SIM​ (ផ្លាស់ប្តូរ SIM ទីពីរដោយមិនបិទទូរស័ព្ទ) រួមទាំងមាននូវ​ Key សម្រាប់គ្រប់គ្រងទៅលើការចាក់ចម្រៀងផងដែរ​​។ ទូរស័ព្ទម៉ូដែល​​​ Nokia ថ្មីនេះ ក៏បំពាក់នូវកាមេរ៉ា 2.0 មេហ្គាភិកសែល និងមានពណ៌មួយចំនួនឲ្យជ្រើសរើស។

Nokia X2-02 mobile key features :

  • Dual SIM GSM support , Second SIM slot on the side of the mobile with easy swap feature
  • Music series mobile phone with dedicated music buttons on the sides and good quality loud speaker (106 phon speaker)
  • Long battery backup
  • Play its FM Radio songs on your home radio , or car , or your friend’s mobile
  • FM Radio recording
  • Internet and social networking access

បច្ចេកវិទ្យា

ព័ត៌មានកីឡា

© 2011, Domneng - Power by Kaing Dara | ទំនាក់ទំនងពាណិជ្ជកម្មទូរស័ព្ទលេខ៖ 010 713 718 ឬ អ៊ីមេល៖ domneng@gmail.com