ព័ត៌មាន​ថ្មី​ៗ ទូទៅសម្រាប់ថ្ងៃនេះ

ការបង្ហាញរថយន្តលើកទី 19 នៅ​ទីក្រុង​​តៃប៉ិ


-

នៅភាគខាងត្បូងតៃវ៉ាន់ប្រទេសចិន ថ្ងៃទី​24 :  ព្រឹត្តិការណ៍ ៩ថ្ងៃនៃការបង្ហាញរថយន្តដែលធំជាងគេនៅតៃប៉ិ មាន 34 ប្រទេសចូលរួម ហើយមានការដាក់បង្ហាញនូវរថយន្ត ច្រើនជាង 200 គ្រឿង។

នារីម៉ូដែលរថយន្តនៅក្នុងការបង្ហាញរថយន្តលើកទី19 ទីក្រុងតៃប៉ិ​។ (Xinhua)

រូបអូនមិនខុសទេ


-

គេហទំព័រ ដំណឹង  ជាទីមេត្រីនៅពេលខ្ញុំ​បានឃើញនូ​វអត្ថបទ​ ដែលមានចំណងជើងថា”អូន​ខុស​អ្វី?” ដែលចុះផ្សាយ​ នៅថ្ងៃទី  ២០  ខែ ធ្នូ ឆ្នាំ​ ២០១១ ពិតជាធ្វើឲ្យរូបខ្ញុំបាទ​មាន​អារម្មណ៍ថា ខ្ញុំ​មាន​កំហុស​ជាពន់​ពេក ទៅលើនារីម្នាក់​ដែលខ្លួន​ស្រលាញ់​ ។

តាមរយៈគេហទំព័រដំណឹង​ អូនដានីតា ជាទីស្រលាញ់របស់បង តើអូនដឹង​ទេ​នៅ​ពេល​ដែល​បង​បានឃើញពីអត្ថបទអូន រ៉ាយរ៉ាប់ពីទុក្ខវេទនា ពិត​ជា​ធ្វើ​ឲ្យ​រូបបង​នេះគេង​មិនលក់​ បក់​មិន​ល្ហើយ បាយមិន​ឆ្ងាញ់ តើអូនដឹងទេថារយៈពេលបីឆ្នាំ នេះបង​នៅទីណា ?ហើយហេតុអ្វី​អូនរកបងមិនឃើញ?

ដានីតា ជាទីស្រលាញ់បងអើយ! បង​ពិត​ជាមានកំហុសធ្ងន់ណាស់​លើ​អូន ធ្ងន់​រហូត​ស្ទើរ​តែ​អូ​ន​មិន​អាច​លើក​លែង​កំហុស​បាន តែទោះជាយ៉ាងណា​ដួង​ចិត្ត​បង​នេះ​ពិត​ជានៅ​ស្រលាញ់​អូន នៅនឹក​អូន​រៀង​រាល់​រាត្រី​ជានិច្ច អ្វីដែល​ធ្វើអូន​មិនសប្បាយចិត្ត រូប​ភាពដែល​អូន​មិនចង់​ឃើញ​វា​គ្រាន់​តែជាឈុត​ឆាក​ដែល​បង​បង្កើត​ឡើង បំភាន់ភ្នែក​អូនតែប៉ុណ្ណោះ ។ នារីដែលបងបណ្តើរមុខអូន កៀក​កើយ​នោះ​នាង​ជាប្អូន​ជីដូនមួយបង​ទេ មូល​ហេតុ​ដែល​បង​ធ្វើដូច​នេះ​បង​យល់​ឃើញថា បង​ចង់​ឲ្យ​អូន​រៀន​កាត់​ចិត្ត​ពីបង​ មុន​ក្រោយ​អូនគង់​នឹង​បែក​ពី​បង​ទេ​ មិនយូរមិន​រូប​កាយ​ដែល​អូន​បាន​ឃើញ​នេះ​វា​​នឹង​រលាយ​សោះសូន្យ​ពីភព​ផែន​ដី​នេះ​ជាក់​ជា​មិន​ខានឡើយ ។

នៅ​ពេល​ដែល​បង​ឃើញអត្ថបទ សារសព្ទទុក្ខ សោករបស់អូន អូនដឹង​ទេ! បង​កំពុងតែ​នៅ​លើ​គ្រែ ក្នុងមន្ទីរ​ពេទ្យ​នៅឡើយទេ បង​មិនចង់​ប្រាប់​អូន​ថា បង​មានជំងឺអ្វី នៅ​ពេល​ដែល​បង​នៅក្បែរ​អូន​ បងគិតថា វា​ជាជំងឺ​ឈឺក្បាលធម្មតាទេ តែក៏មិន​នឹកស្មានថា​ ជំងឺនោះ​ជាជំងឺមហារីកខួរទេ ជីវិត​បង​នៅ​ខ្លីណាស់ អ្វី​ដែល​បង​សន្យា​ជាមួយ​អូ​ន​បង​មិនភ្លេចទេ ទីអនុស្សាវរីយ៍ដែល​បងថ្នមបបោសអង្អែល​ថ្ពល់​​អូនក៏​បង​មិនភ្លេចដែរ​នូវក្លិនក្រអូប​សាយ​ឈូល​ពេញច្រមុះបង ។

ឈប់បន្ទោស​ខ្លួន​ឯង​ទៀតទៅ​ រូប​អូន​មិន​មានកំហុសអ្វីឡើយ អូន​មិន​ដែល​មាន​អ្វី​ដែល​ខុស​ទេ​នៅក្នុងក្រសែភ្នែកបង អូន​ជា​នារី​ម្នាក់​ដែ​ល​គួរ​ឲ្យ​ស្រលាញ់ ណាស់រម្យទម្យ សម​ប្រកប​ជានារីខ្មែរពិតៗ

មកដល់​ចំណុច​នេះ​បង​នៅតែនឹកអូន​ នៅ​តែ​ស្រលាញ់​អូន នៅតែមិនចង់ឃ្លាតពី​អូនឡើយ តែ​មិន​អាច​ប្រឆាំង​នឹង​ព្រហ្មលិខិត​ឡើយ គេថា មនុស្ស​ជាអ្នក​កំ​ណត់​ជោគ​វាសនា​ខ្លួន​ឯង​ ខ្លួន​ទីពឹងខ្លួន តែ​ពេល​នេះខ្លួន​បង​កំពុងផ្ញើជីវិត​ទាំង​ស្រុងលើ​គ្រូពេទ្យហើយ ​តែក៏មិនសង្ឃឹមថា នឹងរស់ដែរ ព្រោះអីពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​វា​ខិត​ទៅ​រកភាពធ្ងន់ធ្ងរ​ទៅហើយ​ក្នុងខ្លួន​បង​ឈឺចុកចាប់ណាស់ តែ​អ្វី​ដែល​ប​ង​សង្ឃឹមជា​អវសាន្ត​នោះ​គឺ មិន​ចង់​ឃើញ​អូន​គេងសម្រក់​ទឹក​ភ្នែក​នោះ ទេ រៀន​កាត់ចិត្ត​ធ្វើ​ជាមនុស្ស​ស្រី​ដែល​មាន​ភាព​រឹង​មាំ សម្រាប់បង បងដឹង​ថាអ្នកណាមិនឈឺសង្សារសុំបែក ហើយក៏ដឹងថា​អ្នកណាមិនឈឺបែក​ដោយ​មិន​បាន​ប្រាប់ដំណឹង ថាមូលហេតុអ្វី បង​ជាមនុស្ស​អាត្មា​និយម​ណាស់​មែនទេ គិតថាត្រូវរហូត គិតថាអ្វីថាធ្វើនៅ​ពេលនោះគឺត្រួវ មានអី ទីបំផុតគឺត្រឹម​តែ​លឺដំណឹង​ថា​អូនយំ​រាល់​យប់​តែ​ប៉ុណ្ណោះ ។

ឱ! ដានីតា​បងអើយ នៅ​ពេ​ល​អូន​បានឃើញអត្ថបទ​មួយនេះ​ អ្វី​ដែល​បង​ចង់​បានពី​អូ​ន​នោះ​គឺ​ចង់​ឃើញ​អូន​ញញឹម​រាល់ថ្ងៃ​ ​ដោយ​មិន​មានទុក្ខវេទនា  បងក៏នៅសង្ឃឹមយ៉ាងមុតមាំថា អូនពិត​ជាអាច​រកបុរស​ណា​ដែលស្រលាញ់អូន ដូចអូនស្រលាញ់បង ។ បងដឹងថា ការ៉ាយរ៉ាប់​លើ​គេហទំព័រ ដំណឹង នេះ​វា​ពិត​ជាមិនគ្រប់ជ្រុង​ជ្រោយនោះទេ តែក៏វាស្មើនឹង ៨០ %នៃដំណឹង និង ដួងចិត្តបងដែរ  តែបើ​មានជាតិ​ក្រោយ​ប​ង​នឹ​មិនឲ្យ​អូនចាក់ចេញពីបងទេ ជាតិក្រោយមានពិត ជួបគ្នា ។​

ពីបង ភារក្ស នៅតែស្រលាញ់អូន

 

មានអ្វីថ្មីសម្រាប់ Nokia Lumia 800​?


-

Nokia Lumia 800 អាចនឹងត្រូវបានរចនាឡើងដោយបន្ថែមនូវពណ៌ផ្សេងៗមួយចំនួនទៀត។ នៅក្នុងកិច្ចពិភាក្សាជាមួយ MonWindowsPhone.com បានឲ្យដឹងថាពួកគេកំពុងតែធ្វើការពិចារណាទៅលើពណ៌មួយចំនួនដែលត្រូវជ្រើសរើស។ អានបន្ថែម…

Samsung ចេញទូរស័ព្ទស៊ីម ២ ស្ងាត់ៗ


-

ក្រុមហ៊ុនទូរស័ព្ទដៃ Samsung បានដាក់បង្ហាញសមាជិកថ្មីនៃគ្រួសារត្រកូល Galaxy S II ដោយស្ងាត់ៗ។ ចំណូលថ្មីនោះមានឈ្មោះថា Samsung I929 Galaxy S II Duos ដែលជាបច្ចេកវិទ្យាទូរគមនាគមន៍របស់ចិន ហើយ​វា​ក៏​ជា​អ្នក​មាន​សំណាង​ដំបូង​បំផុត​ដែល​អាច​ប្រើ​នូវ​ប្រព័ន្ធ​ CDMA2000 និង GSM នៃគ្រួសារ Galaxy S II។ អានបន្ថែម…

ល្បីថា ពេជ្រ សោភា ចង់ចេញពីហង្សមាស?


-

បន្ទាប់ពីមានរឿងរ៉ាវឌឺដងផ្លែផ្កាមិន សប្បាយចិត្តដាក់គ្នារវាង ពេជ្រ សោភា និង អ្នកចម្រៀងថ្មីរួម ផលិតកម្មមក ថ្មីៗនេះយើងទទួលបានព័ត៌មាន ចចាមអារ៉ាមថា អ្នកចម្រៀង ពេជ្រ សោភា មានបំណងចង់ចាកចេញពីផលិតកម្ម ហង្សមាសទៅផលិតកម្មថ្មី ។ ជាក់ស្តែងនៅក្នុងខែធ្នូនេះ មានអ្នក ស្គាល់ ពេជ្រ សោភា បានឃើញនាងចូលទៅជួប ជាមួយម្ចាស់ផលិតកម្មពីរធំៗដូចជា ផលិតកម្មសាន់ដេ និង ថោន មិនដឹងថា ពេជ្រ សោភា ពិតជាចង់ចាកចេញពី ទ្រនំថ្មីដូចជា សុគន្ធ នីសា ឬយ៉ាងណានោះទេ ។

ព័ត៌មានខាងលើនេះស្របពេលដែលផលិតកម្មរស្មីហង្សមាស ទើបតែបញ្ចូលសមាជិក អ្នកចម្រៀងថ្មីៗជាច្រើនរូប ដូចជា ទេព បូព្រឹក្ស, លោក នៅ ស៊ីនឿន និង សូណូ ស្របពេល សុគន្ធ នីសា បានដើរចេញពីទីនោះទៅកន្លែងថ្មី ។ ខាងផលិតកម្មរស្មីហង្សមាសក្រៅពីបានបញ្ចោញតារា ចម្រៀងវ័យក្មេងថ្មីៗ ក៏ត្រៀមនឹងសម្ពោធទូរទស្សន៍ថ្មីមួយ នាដើមឆ្នាំ ២០១២ ខាងមុខ ។ ពេជ្រ សោភា បានចូលច្រៀងឱ្យផលិតកម្មរស្មីហង្សមាស អស់ពេលជិតដប់ឆ្នាំហើយ ។ បទចម្រៀងជាច្រើនរបស់នាងត្រូវបានទស្សនិកជនស្រឡាញ់គាំទ្រ មិនថាបទញាក់កន្ត្រាក់អារម្មណ៍ក៏ដូចជាបទ មនោសញ្ចោតនានាងខិតខំកសាងកេរ្តិ៍ឈ្មោះយ៉ាងលំបាក ទម្រាំតែមានបានដូចសព្វថ្ងៃនេះ ។

ទោះបីជាមានព័ត៌មានថា ពេជ្រ សោភា មានបំណងនឹងចាក ចេញទៅច្រៀងនៅផលិតកម្មថ្មីក៏ដោយ ក៏អ្នកចម្រៀង រូបនេះនៅតែលេចមុខនៅក្នុងផលិតកម្មរស្មីហង្សមាសដូចមុនដដែល ហើយបទ ចម្រៀងនាងជាច្រើនកំពុងចេញ លក់នៅលើទីផ្សារជាបន្តបន្ទាប់ ។ មាន អ្នកខ្លះនិយាយថា ពេជ្រ សោភា មិនទាន់ចាកចេញភ្លាមៗនោះទេ ដូច្នេះបទចម្រៀងរបស់នាងនៅក្នុងផលិតកម្មហង្សមាសនៅតែមានដូចដើម ប្រសិនបើការចរចាគ្នាត្រូវរ៉ូវគ្នា នាងនឹងចេញនៅពេលក្រោយ ។

ពេជ្រ សោភា មិនមានការភ្ញាក់ផ្អើលចំពោះព័ត៌មានថា នាង ចង់ចាកចេញពីផលិតកម្មហង្សមាសនោះទេ នាង ឆ្លើយប្រាប់ទាំងសម្តីរាក់ទាក់មកកាន់យើងថា “គេដាំខ្ញុំនៅកន្លែង ណា ខ្ញុំដុះនៅកន្លែងនោះ ពេលដែលមានស្លឹក និង ផ្លែ គឺនឹងជ្រុះនៅដើមឈើនោះដែរ ខ្ញុំមិនដែលមានបញ្ហា ឬ ទំនាស់ជាមួយក្រុមហ៊ុន នោះទេ ទំនាក់ទំនងខ្ញុំក៏ល្អ ហើយខ្ញុំ ខ្ពង់ខ្ពស់ក៏ដោយសារតែហង្សមាស ហេតុអ្វីខ្ញុំត្រូវចេញ ? អ្នកចម្រៀងថ្មីចូលមកច្រៀង ខ្ញុំមិនដែលចាប់ អារម្មណ៍ ដូចជាពេលដែល ឱក សុគន្ធកញ្ញា ចូល ខ្ញុំក៏មិនខ្វល់ ពេល ដែល សុគន្ធ នីសា ចូលមក ខ្ញុំក៏មិនអន់ចិត្ត ខ្ញុំគិតថា អ្នកចម្រៀងថ្មី ចូលកាន់តែច្រើន កាន់តែល្អសម្រាប់ក្រុមហ៊ុន ។ ខ្ញុំចាប់កំណើតនៅទីណា ខ្ញុំនឹងនៅទីនោះរហូត​ ដល់ថ្ងៃដែលខ្ញុំធ្វើមិនកើត ឬ គេឈប់ត្រូវការខ្ញុំ ។ ប្រសិនបើខ្ញុំឈប់ពីហង្សមាស លុះត្រាតែខ្ញុំឈប់ច្រៀង ប៉ុន្តែបើមាន ឱកាស ខ្ញុំនឹងធ្វើការងារឱ្យហង្សមាសដដែល” ៕ ឈាមត្រជាក់

គង់ ចាន់រដ្ឋា ចេញពីក្លិបស្រវឹងជោគ បើកឡានបុកកូនជនបរទេស?


-

ខណៈដែល​បាន​ជោគជ័យ​លើវិថីសិល្បៈជាបណ្តើរ ដែលមានទស្សនិកជនមិនតិចទេ​ដែល​ស្គាល់តារាចម្រៀងស្រី គង់ ចាន់រដ្ឋា ដែលជាតារាចម្រៀង ក្នុងផលិតកម្ម សិង្ហមាស ។ ស្រប​ពេល​ដែល​បានទទួលល្បីសុះសាយនូវកេរ្តិ៍ឈ្មោះ មិនទាន់បានប៉ុន្មានផង ស្រាប់តែ លេចលឺនូវព័ត៌មានមួយថា ​“គង់ ចាន់រដ្ឋា ចេញពីក្លិបស្រវឹងជោគបើក ឡាន បុកកូនជនបរទេស​” ។

ក្នុងសង្គមបច្ចុប្បន្នបើសិនជាមនុស្ស​ដែល​មានឋានៈសាមញ្ញ​គេ​មិនសូវចាប់ អារម្ម ណ៍ ក្នុង​ក្រ​សែ​ភ្នែក​គេប៉ុន្មានទេ ប្រសិនបើជាមនុស្សល្បីល្បាញក្នុង ពិភពសិល្បៈវិញ ពិត ជាចង់ដឹងចង់លឺថានូវដំណឹង​ជាក់ជាមិនខានឡើយ ។

នៅក្រុង សៀមរាប បានលេលឺដំណឹង អំពីគ្រោះថ្នាក់​មួយ​បាន​កើត​ឡើង​នៅ​កណ្តា​លក្រុ​ង​តែ​ម្តង ដែលបង្កឲ្យក្មេង​ប្រុសម្នាក់​ដែល​ជាកូនជនបរទេស ដេកដួលស្លាប់នៅលើ ទ្រូង​ផ្លួវ​ភ្លាមៗ​តែម្តង ។

តាម​ប្រភព​ព័ត៌មាននៅ​កន្លែង​កើតហេតុ​បាន​ឲ្យដឹងថា អ្នក​ដែល​បង្កនូវគ្រោះថ្នាក់នោះ គឺជា​តារា​ចម្រៀង​ស្រីល្បីឈ្មោះម្នាក់​របស់​ផលិតកម្ម រស្មីសិង្ហមាស បានបើកចេញពីក្លិបដោយល្បឿនលឿនក្នុងទិស​ដៅ​ពី​ជើង ទៅត្បូង ដូចជាស្ថិតក្នុងសភាពជោគជាំ​នូវគ្រឿងស្រវឹង ស្រាប់មកដល់ចំណុចកើតហេតុ​ក៏​ប្រទះ​នឹង​ក្មេង​ប្រុស​ម្នាក់ដើរឆ្លងផ្លូវ​ដោយ​មិនអាចនឹង​បញ្ជាចង្កួតរថយន្ត​បាន ក៏ជ្រុល​ទៅ​បុក​ក្មេងនោះស្លាប់​នៅ​កន្លែងភ្លាមៗ​តែម្តង​ ។ ​

នៅចំណុចកើតហេតុ តាមការធ្វើកុសលវិច័យ របស់សមត្ថកិច្ចបានឲ្យដឹងថា តារាចម្រៀង​ស្រី​ល្បីឈ្មោះ គង់ ចាន់រដ្ឋា ពិតជាស្ថិតក្នុងភាពស្រវឹងជោគជាំមែន ដែលមិនអាចទប់ស្មារតីបញ្ជាចង្កូត​ឡានបាន ។

នៅពេល​ដែល​បានលឺដំណឹងចចាម​រ៉ាមអកុសល្យយ៉ាងនេះ កញ្ញា គង់ ចាន់រដ្ឋា បាន​តេ​មក​ប្រាប់​គេហទំព័រដំណឹងថា បង! ខ្ញុំមិន​មានបញ្ហា​ដូច​ដែល​គេល្បី​នោះទេ ហើយក៏វា​មិនពិត​ដែរ​ខ្ញុំមិន​ចេះ​ផឹកនូវ​គ្រឿង​ស្រវឹងផង ហើយក៏គ្មានរថយន្តទំនើបជិះដែរ តើធ្វើម៉េច​នឹង​បើកបរ​ទៅ​បុកក្មេងនោះកើត

ប៉ុន្តែ​វា​ពិត​ជាមាន​បញ្ហាដូច​គ្មាមែន តែ​វាជាបញ្ហា ស្ថិត​ក្នុងឈុតឆាក សម្តែងកាយវិការ ស្ថិត ក្នុង Album​​ទី​៦ របស់ផលិត​កម្មសិង្ហមាស ដែល​ជាប្រភេទ Album​ MV​ ដែល​អ្នកដឹក​នាំ​ស ម្តែង​តម្រូវឲ្យ​រួបនាង​ខ្ញុំ​ចូល​​ទៅកម្សាន្ត​ក្នុងក្លិប​ហើយផឹក​ស្រាស្រវឹង​ជោគ​ជាំ ហើយ​បើក​ឡានចេញ​ពីក្លិបក៏ជ្រុលចង្កូតទៅបុកនឹង​កូន ក្មេងដែលជា​ កូនជនបរទេស​ស្លាប់ភ្លាមៗ​នៅនឹង​កន្លែង មួយស្របក់​ក្រោយមក​ក្មេងនោះក៏បានក្រោក​ដើរ​ដោយខ្លួនឯង ហើយក៏បាត់ខ្លួនតែម្តង ដែលយើងហៅថា ជាកូនព្រាយបិសាច ។

តាមរយៈឈុតឆាកសម្តែង​នោះមាន​នៅក្នុង​ បទ​ដែល​មានចំណង​ជើងថា “Monster”​ដែលនឹងចេញ​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ពេលឆាប់​ៗនេះ​ហើយក្នុងផលិតកម្ម សិង្ហមាស ដែលច្រៀងដោយ ក្រុម Utopia ៕

ដោយ៖   បុរសដំណឹង

I Music បើកសម្ពោធឧបករណ៍តន្ត្រី Yamaha


-

កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ នៅ សណ្ឋាគារសូហ្វីតែល ភ្នំពេញ ភោគីត្រា ក្រុមហ៊ុន  IMusic ដែលជាក្រុមហ៊ុននាំចូល ផ្តាច់មុខឧបករណ៍តន្ត្រី  Yamaha ពីប្រទេសជប៉ុនបានរៀបចំពិធីបើកសម្ពោធផលិតផលរបស់ខ្លួន ដោយមានការអញ្ជើញចូលរួមពីភ្ញៀវជាតិ និងអន្តរ ជាតិយ៉ាងច្រើនកុះករ។

លោក សុខន បញ្ញារិទ្ធិ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន IMusic បានឱ្យដឹងថា Yamaha ជាឧបករណ៍តន្ត្រីដ៏ឈានមុខគេមួយ នៅលើ ពិភពលោក និងមានអាយុកាល ១២៣ ឆ្នាំ។

លោកបញ្ជាក់ថា ដោយសារមើលឃើញពីស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ទើបធ្វើឱ្យក្រុមហ៊ុនបានសម្រេច ចិត្តបោះទុនវិនិយោគ និងនាំចូលឧបករណ៍តន្ត្រីដ៏ ទំនើបដើម្បីបម្រើសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់លើទីផ្សារក្នុងប្រទេសកម្ពុជា។

លោកបន្តទៀតថា កម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលមួយក្នុងការអភិវឌ្ឍផ្នែកតន្ត្រី ដើម្បីអាចឈានទៅចូលរួមការប្រកួតប្រជែងទាំង នៅក្នុងតំបន់ និងនៅលើពិភពលោក។

លោកបញ្ជាក់ថា ឆ្នាំក្រោយនេះក្រុមហ៊ុនរបស់លោកនឹងមានគម្រោងបង្កើតស្ទូឌីយោ លំដាប់ថ្នាក់អន្តរជាតិ និងសាលាភ្លេង ដើម្បីជួយបណ្តុះ បណ្តាលក្មេងៗជំនាន់ក្រោយលើផ្នែក ដូរ្យតន្ត្រីឱ្យកាន់តែល្អប្រសើរ។

ដោយឡែក៏មានការចូលរួមពីតារាចម្រៀងដ៏ល្បីរបស់ប្រទេស គឺ លោក ព្រាប​ សុវត្ត និងកពា្ញា​​​ ឱក​ សុគន្ធកពា្ញាដែរ។ លោក បានឱ្យដឹងថា សប្បាយចិត្តណាស់ ដែលក្រុមហ៊ុនលក់ឧបករណ៍តន្ត្រីម៉ាក់ Yamaha លំដាប់ពិភពលោក បានអញ្ជើញមកចូលរួមជាភ្ញៀវកិត្តិយស​ និងច្រៀង ចម្រៀង​​។ នៅក្នុងពិធីបើកសម្ពោធឧបករណ៍ត្រន្តម៉ីកា់ Yamaha លោកបានលើកយកចម្រៀងបទ ៣ បទ មកច្រៀងកំដរក្នុងកម្មពិធីនេះដែរ។

តន្ត្រីករដ៏ល្បីមកពីជប៉ុននាង Yuuki Shimada ដែលបានអញ្ជើញមកចូលរួមការប្រគំតន្ត្រីជា លើកដំបូងក្នុងប្រទេសកម្ពុជាបានឱ្យដឹងថា តន្ត្រីជាការកម្សាន្តសម្រាប់មនុស្សនៅជុំវិញពិភពលោក និងគ្មានព្រំដែននោះទេ។ នាងបញ្ជាក់ថា ការលេងតន្ត្រីបានល្អក៏មិនអាស្រ័យលើឧបករណ៍ទាំង ស្រុងនោះដែរ គឺត្រូវមានការគួបផ្សំនឹងទេពកោសល្យ និងការហ្វឹកហាត់នោះដែរទើបជាការប្រសើរ។

បច្ចុប្បន្នឧបករណ៍តន្ត្រីម៉ាក Yamahaមានលក់នៅគ្រប់បណ្តាប្រទេសទាំងអស់នៅ លើពិភពលោក និងមានទី តាំងផលិត ៤ ប្រទេសមាន ជប៉ុន ចិន ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី៕ ដោយ ឈាមត្រជាក់

បន្តពាក្យចចាមអារ៉ាមជាមួយនឹង iPad 3


-

អាចនិយាយបានថាក្រុមហ៊ុន Apple ជាប្រធានបទដែលពេញនិយមសម្រាប់មហាជនទាំងឡាយនៅលើបណ្តាញអ៊ីនធើណែត។ តួយ៉ាង​ ពេលនេះ មានធ្លាយនូវរឿងរ៉ាវជាប់ពាក់ព័ន្ធនឹង iPad ដែលព័ត៌មាន​ទាំងនោះបាននិយាយថា Apple នឹងដាក់បង្ហាញ iPad 3 នៅថ្ងៃ 24 កុម្ភះ ដែលជាថ្ងៃកំណើរ Steve Jobs ។ ហេតុអ្វីបានជាមានព័ត៌មាននេះលេចឡើង? នេះអាចដោយសារតែគេសង្កេតឃើញទីផ្សារប្រទេសចិន​ អាចនឹងចេញ Tablet ដែលមានទម្រង់ដូចនឹង iPad 3។ យើងអាចនឹងដឹងច្បាស់អំពីព័ត៌មានទាំងនេះនៅ​ចុងខែមករា ឆ្នាំ 2012។ កាលពីប៉ុន្មានថ្ងៃមុននេះ មានព័ត៌មានមួយលេចចេញផងដែរ ដោយបាននិយាយថា Apple នឹងចេញ iPad mini ដែលមានអេក្រង់ 7 អ៊ីង។ បើសិនជា Apple ចេញ iPad mini អេក្រង់ 7 អ៊ីងវិញ តើអ្នកមានអារម្មណ៍យ៉ាងណាទៅលើរូបរាង? ប្រហែលជាអាក្រក់មើលបន្តិចហើយ។ មិនដឹងថាពេលណាទើបព័ត៌មានអំពី iPad 3 ត្រូវបានបញ្ចប់? មានតែរងចាំមើលទាំងអស់គ្នា៕

Google នៅតែបន្ត​ភាព​ត្រេក​ត្រអាល​របស់​ខ្លួន


-

កាលពីម្សិលមិញ យើងបានចុះផ្សាយ​អត្ថបទ​មួយ​ដែល​បាន​និយាយ​ថា​ Youtube​ និង​ Google​ កំពុង​ត្រេក​ត្រអាល​ជា​មួយ​នឹង​ថ្ងៃ​ Xmas​ ចំណែក​ពេល​នេះ​ក៏​មិន​ខុស​ពីម្សិល​មិញ​ផង​ដែរ​ Google​ នៅ​តែ​បន្ត​ភាព​ត្រេក​ត្រអាលរបស់ខ្លួន​ ហើយ​ខ្លាំង​ជា​មុន​ទៅ​ទៀត​។​ ម្តង​នេះ​ Google​ បាន​រំលេច​នូវ​ភ្លើង​ពណ៌​​ភ្លឺ​ចែង​ចាំង​ មាន​​កាដូ ភ្លើងទៀន ព្រិល កន្តឹង ភ្លើងរត់ចុះឡើង​ ជា​ពិសេស​មាន​បទ​ចម្រៀង​កំដរ​ទៀត​ផង​៕​

យុទឹម តស៊ូលុះក្តីស្រម៉ៃក្លាយជាការពិត


-

តារាចម្រៀងកូនកាត់ចិនរូបសង្ហាង៉ាន់យុទឹមទើបតែចូលលុកលុយលើរេញសិល្បះបានពីរ​ឆ្នាំ​ប៉ុណ្ណោះ​លោក​បាន​ឲ្យ​ដឹង​ថា​ខ្លួន​ពិត​ជា​ជួប​នូវ​ការ​លំបាក​យ៉ាង​ច្រើន​ក្នុង​​ការ​ទាញ​ស្រូប​យក​ប្រជា​ប្រិយភាព​និង​ដើម្បី​ក្លាយ​ជា​តារា​ចម្រៀង​ដ៏​ល្បី​មួយ​រូប​។​​ អានបន្ថែម…

វគ្គថ្មីនៃ The Expendables


-

លោកអ្នកប្រហែលជានៅមិនទាន់ភ្លេចនោះទេនូវភាពយន្តបាញ់ប្រហែលដែលប្រមូលផ្តុំដោយតារា​​សម្តែង​ល្បីៗ​ជា​ច្រើន​រូប​សម្តែង​រួម​គ្នា​ នោះ​គឺ​រឿង​​The​ Expendables​ ។​ តាម​ការ​ចាំ​បាន​រឿង​មួយ​នេះ​ចប់​ដោយ​មិន​ទំនង​ ហើយ​បើ​តាម​បទពិសោធ​របស់​អ្នក​ដែល​និយម​ចូល​ចិត្ត​ទស្សនា​ភាពយន្ត​បរទេស​វិញ​គឺបាននិយាយថារឿងនេះអាចនឹងមានវគ្គបន្ត។

អានបន្ថែម…

ផ្ទះល្វែង១២ម៉ឺនដុល្លារបំបែក​ ស្នេហ៍នាយដែន


-

 

 

 

 

 

 

 

 

 

 

 

តារា សម្តែងខាងវាយតប់ និងហ៊ានសម្តែងឈុតគ្រោះថ្នាក់មិនខ្លាចស្លាប់នាយដែនកំពុង ធ្លាក់ក្នុងអន្លង់ស្នេហ៍មិនសមប្រកបដោយសារមានបុរសទ្រព្យស្តុកម្នាក់ជះលុយ១២ម៉ឺន ដុល្លារទាក់ចិត្តនារីដែលខ្លួនស្រឡាញ់យកទៅបាត់ធ្វើឲ្យនាយកណ្តោចកណ្តែងកណ្តាល

វេហាសិល្បះគួរឲ្យសង្វេក។

ជាមួយនិងរូបរាងមាឌធំក្រអាញមាំទាំសក្តិសមជាអ្នកហាត់កីឡាមានសុខភាពមាំមួននោះ លោកសុខដែនត្រូវបានគេដាក់រហ័សនាមថាជាតារាសម្តែងមុខស្រស់ហ៊ានសម្តែងឈុតគ្រោះថ្នាក់ មិនខ្លាចស្លាប់។តារាសម្តែងរូបនេះផុសចេញពីកូនអ្នកក្រីក្រដែលមានស្រុកកំនើតនៅខេត្ត ស្វាយរៀង។ស្ថិតក្នុងវ័យ២៥ឆ្នាំនាយដែនបានតស៊ូពុះពារឧបសគ្គយ៉ាងច្រើនទម្រាំបានក្លាយជា តារាសម្តែងមួយរូបដែលល្បីឈ្មោះគួរសម។កាលពីតូចនាយជាក្មេងរើសអេតចាយនៅទីក្រុងភ្នំពេញ ដែលគ្មានទីស្នាក់អាស្រ័យពិតប្រាកដ។ប៉ុន្តែដោយមាននិស្ស័យខាងហាត់កីឡានាយដែនតែងលួច មើលគេហាត់កីឡាកាយសម្ព័ន្ធនៅស្តាតអូឡាំពិកនិងធ្វើត្រាប់តាមគេម្នាក់ឯងស្ទើរាល់ថ្ងៃ។ ក្រោយមកក៏មានលោកគ្រូម្នាក់មានចិត្តសណ្តោសប្រណីក៏បានឲ្យនាយចូលហាត់ក្នុងក្រុមកីឡា កាយសម្ព័ន្ធរហួតនាយដែនបានក្លាយជាកីឡាករជម្រើសជាតិផ្នែកកាយសម្ព័ន្ធនៅឆ្នាំ២០០០។ ក្នុងជីវិតជាកីឡាករកាយសម្ព័ន្ធនាយដែនទទួលបានមេដាយមាសមិនតិចជាង១០ដងឡើយ។ ប៉ុន្តែមិនបានជួយជ្រោងឲ្យជីវភាពរបស់នាយធូរធានោះទេ។លុះនៅឆ្នាំ២០០៧នាយក៏សម្រេចចិត្ត ផ្តាច់ខ្លួនពីកីឡាករកាយសម្ព័ន្ធក៏ហក់ចូលក្នុងពិភពសិល្បះនិងចាប់អាជីជាគ្រូបង្ហាត់កីឡាអេរ៉ាម៉ិច (បង្ហាត់រាំដើម្បីសុខភាព)រហួតមកទល់សព្វថ្ងៃ។នាយដែននិយាយថា«ពុំមែនជាការងាយស្រួល នោះទេបងក្នុងការបោះជំហានចួលប្រឡូកក្នុងសិល្បះត្បិតអីពីដំបូងខ្ញុំមិនសូវស្គាល់គេក៏ត្រាចរណ៍ សុំគេចូលសម្តែងស្ទើគ្រប់ផលិតកម្មទម្រាំគេទទួលយកខ្ញុំ។ប៉ុន្តែដោយសារការអត់ធ្មត់តស៊ូររបស់ខ្ញុំ ក៏មានផលិតកម្មមួយចំនួនបានផ្តល់ឱកាសឲ្យខ្ញុំសម្តែងជាបន្តបន្ទាប់»។រហូតមកទល់ពេលនេះ នាយដែនសម្តែងខ្សែភាពយន្តបាន២៥រឿងមកហើយដែលភាគច្រើនសម្តែងជាតួរកាចវាយតប់ធ្វើ បងធំនិងប្រថុយសម្តែងឈុតគ្រោះថ្នាក់ដល់ជីវិត។រឿងដែលនាយធ្លាប់សម្តែងរួមមានរឿង«សមុទ្រ បេះដូង»»ព្រលឹងសងសឹក»«រន្ទះជើងក្នុងផ្នក់ភ្លើងវណ្ណះ»«ខ្មោចពោះធំ»«សង្គ្រាមកូនភ្លោះ»

«អច្ឆៈរិយៈស្នេហ៍វគ្ក២»«មួយវិនាទីមិនប្រណី»…..។នាយដែនមិនត្រឹមតែលេចមុខតាមខ្សែភាពយ ន្តប៉ុណ្ណោះទេនាយក៏ធ្លាប់ថតsportនិងសម្តែងខារ៉ាអូខេឲ្យផលិតកម្មល្បីៗមួយចំនួនផងដែរ។ ទន្ទឹមនិងកេរ្តិ៍ឈ្មោះស្ទុះឡើងគួរឲ្យចាប់អារម្មណ៍នោះកាលពីឆ្នាំ២០១០នាយបានបង្កាត់ភ្លើងស្នេហ៍ ជាមួយនារីម្នាក់នៅទីក្រុងភ្នំពេញរហូតឳពុកម្តាយខាងស្រីបានដឹងឮហើយនាយក៏មានគម្រោងដឹក ដៃនារីម្នាក់នោះចូលរោងការកសាងសុភមង្គលជាមួយគ្នាទៀតផង។នាយបញ្ជាក់ថាខ្លួននិងនារីម្នាក់ នោះបានកសាងអនុស្សាវរីយ៍ផ្អែមល្ហែមជាមួយគ្នាស្ទើរាប់មិនអស់ប៉ុន្តែជាអកុសល្យនាពេលថ្មីៗនេះ នាងក៏ប្រែចិត្តទៅស្រវ៉ាប្រុសថ្មីធ្វើឲ្យនាយខកចិត្តស្ទើកកឈាមទាំងដុំៗ។តារាអភ័ព្វស្នេហ៍រូបនេះ បន្ថែមថាមូលហេតុដែលនារីសំណព្វចិត្តទៅចោលផុយៗបែបនេះក៏ព្រោះតែនាងលួចទៅភពប្រសព្វ ជាមួយបុរសទ្រព្យស្តុកម្នាក់ដែលគេហ៊ានចំណាយប្រាក់១២ម៉ឺនដុល្លារទិញផ្ទះល្វែងមួយជុងជាការ ដូថ្នូរនឹងរូនសម្រស់របស់នាង។នាយដែននិយាយទាំងអួលដើមកថា«ខ្ញុំឆ្អែតចិត្តហើយបងគេហ៊ាន ក្បត់ចិត្តខ្ញុំស្រស់ៗបែបនេះខ្ញុំហាក់ដូចជាខ្លាចរអាចំពោះចិត្តមនុស្សស្រីមិនគួរណាអំណាចទឹកប្រាក់ មកបំបែកមនោសញ្ចេតនារបស់ពួកយើងផុយៗបែបនេះសោះ»។        នាយដែនបានសារភាពថាខ្លួនពិតជាមានការខូចចិត្តយ៉ាងខ្លាំងបន្ទាប់ពីផ្តាច់ទំនាក់ទនងគ្នាភ្លាមៗ តែពេលនេះនាយអាចធ្វើចិត្តនិងលួងអារម្មរបស់ខ្លួនបានហើយមិនបណ្តោយឲ្យគ្រាំគ្រាចិត្តយូរពេក នោះទេ។នាយពោលថា«ធ្វើម៉េចបងមានតែខំកាត់ចិត្តទៅបើយើងមិនមែនជាគូនិងគ្នាឲ្យគេទៅចុះ ណាមួយយើងគ្មានទ្រព្យធន់គាប់ចិត្តស្រីស្អាតដូចជារូបនាងទេ»។        នាយដែនអះអាងថាពេលនេះនាយបានធៀបចោលរឿងស្នេហាទុកមួយឡែកបើទោះបីមាននារីមួយ ចំនួនចង់ចូលខ្លួនមកស្អំបេះដូងនាយក្តីពោលគឺនាយទុកពេលវេលាសម្រាប់កែខៃក្នុងអាជីសិល្បះឲ្យ កាន់តែមានភាពល្បីល្បាញក្នុងនាមជាតួសម្តែងខាងវាយកាប់ចាក់។        នាយដែនក៏បានឲ្យដឹងដែរថាដើម្បីបន្លប់ទុក្ខរឿងស្នេហ៍ក្រៅពីប្រឡូកក្នុងការសម្តែងយ៉ាងពេញទំហឹង ហើយនោះនាយក៏បានយកបទពិសោធន៍របស់ខ្លួនទៅផលិតខ្សែភាពយន្តរឿង«អ្នកលេងជនបទ» ដែលនាយនិពន្ធនិងដឹកនាំដោយខ្លួនឯងនិងមានតួល្បីៗចូលរួមសម្តែងផងដែរ។នាយដែនបញ្ជាក់ថា រឿងនោះបានឆ្លុះបញ្ចាំងពីឈុតឆាកអភិនិហាវាយកាប់ចាក់កំប្លុកកំប្លែងនិងមានឈុតឆាកស្នេហាដ៏គួរ ឲ្យចង់តាមដានទស្សនាហើយរឿងនេះនិងត្រូវដាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ៕

បច្ចេកវិទ្យា

ព័ត៌មានកីឡា

© 2011, Domneng - Power by Kaing Dara | ទំនាក់ទំនងពាណិជ្ជកម្មទូរស័ព្ទលេខ៖ 010 713 718 ឬ អ៊ីមេល៖ domneng@gmail.com