ព័ត៌មាន​ថ្មី​ៗ ទូទៅសម្រាប់ថ្ងៃនេះ

ស្ពានពេជ្រ ត្រូវ​បានរុះរើ


-

មានការងឿង​ឆ្ងល់​ជាពន់​ពេក​ពីសំណាក់​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយសួរ​ពីមាត់មួយ​ទៅមាត់មួយថា​​ ហេតុ​អ្វីបាន​ជា​ស្ពាន​ពេជ្រ ត្រូវ​បាន​វាយរុះរើចេញ?

តាមអ្នកគ្រប់​គ្រង់​នៅ​កោះ​ពេជ្រ​ឲ្យ​បានដឹង​ថា ស្ពាន​ពេជ្រ ដែ​ល​សម្លាប់​មនុស្ស​ជាង ៣៥៣ កាលពីថ្ងៃ ទី ២២ ខែ ធ្នូ ឆ្នាំ ២០១០  ក្នុង​ឩបទ្ទេវហេតុ​រត់​ជាន់​គ្នា ។ លោក ក៏បានអះអាង​ថា ស្ពានពីរ​ដែលសង់រួចរាល់​នឹងបើកឲ្យប្រើ​ប្រាស់វាគ្រប់គ្រាន់ហើយ​ មិន​ចាំបាច់មានស្ពាន​ពេជ្រ​ទេ ហើយ​ម្យ៉ាង​ទៀតស្ពាននេះ​វា​ធំល្មមហើយក្នុង​ការប្រើប្រាស់ ឆ្លងកាត់ទៅមក ។

លោកបាន​បន្ត​ទៀតថា ស្ពាន​ខាងលើ​ដែល​រុះរើ​នេះ ប្រហែល​ជាត្រូវ​សាងសង់​នៅកន្លែង​ផ្សេង​​ក្នុង​តំបន់​កោះ​ពេជ្រ ដូច​ជា​នៅ​ផ្នែក​ខាង​ក្រោមនៃតំបន់​នេះ​ដែរ ។​

មានការ​កត់​សំគាល់​ថា ពេល​មានគ្រោះថា្នក់នៅថ្ងៃ​បុណ្យ​អំទូក​ អកអំបុក សំពះព្រះខែ កាល​ពីថ្ងៃទី ២២ ខែ ធ្នូ​ ឆ្នាំ ២០១០ មិន​សូវ​មាន​មនុស្ស​ឆ្លងកាត់នោះ​ទេ ៕

 

 

Yip Sai ​Wing​​ តារាវាយស្គររបស់ក្រុម Beyond​​ រៀបការ


-

ហុងកុង​៖ តារា​ហុងកុង Yip​​ Sai​ Wing​ របស់​ក្រុមវាយស្គរ Rock​ Band​ Beyond  បាន​ប្រកាស​ជា​សាធា​ណៈនៅ​ចំពោះ​មុខ​អ្នក​គ្រប់​គ្រង់ក្រុម​ហ៊ុន​របស់​គាត់កាល​ពីថ្ងៃ សៅរ៍ថា លោក​នឹង​រៀប​ការ​ជាមួយ​នឹង​មិត្ត​ស្រី​របស់​គាត់​នៅថ្ងៃ​ អង្គារ នេះ​បើតាម​សេចក្តីរាយ​ការណ៍របស់​សារព័ត៌មាន​ររបស់​ហុងកុង​។​​

តារារួប​នេះ​បាន​និយាយថា លោកនឹង​រៀបចំពិធីមង្គលការរបស់​លោក​​ឲ្យ​មាន​ភាពអឹកធឹកនៅថ្ងៃ ទី​២៧ ខែ ធ្នូ នេះ។ Yip​​ ដែល​ជា​អ្នក​គ្រប់​គ្រប់​ក្រុមហ៊ុន​ គាត់​បាន​និយាយថា គាត់​នឹង​រៀបចំ កម្មវិធីមួយ​នៅថ្ងៃ ចន្ទ័​ ដែល​មានចំណង​ជើងថា “will be a closed-door affair” វា​ជា​កម្មវិធី​មួយ​ដែល​មានលក្ខណៈ​ឥតខ្ជោះ​សម្រាប់គូរ​ជីវិត​ថ្មីថ្មោង ។

នេះ គឺ​ជាលើក​ទីមួយ​ហើយ​ក្នុង​ឆាក​ជីវិត​រៀបការរបស់លោក ដែលស្ថិតក្នុង​អាយុ ៤៨ ក្នុង​មុខ​តំណែង​ជាតន្ត្រីករម្នាក់​ តារារូបនេះ ធ្លាប់​មានស្នាមដាម​នៃជីវិត​កាលពី ៧ ឆ្នាំមុន ជាមួយនាង Cynthia​ Xu​​​ ដោយ​នាង​សុំ​ចែកផ្លូវ​គ្នា ក្នុង ឆ្នាំ ២០០២ ។

ប្រែសម្រួលដោយ៖ បុរសដំណឹង​

អត្ថន័យផ្កាកុលាប The Meaning of Rose


-

1 Rose = Exceptional love all concentrated on you.
2 Roses = Two of us deeply in love.
3 Roses = I love you.
6 Roses = I want to be yours.
9 Roses = Love each other eternally.
11 Roses = You are the one I love most in my life.
12 Roses = Satisfactory union and mutual affinity.
13 Roses = Secret admirer.
24 Roses = Remember fondly every moment (24 hours cannot forget you).
33 Roses = Saying “I love you” with PROFOUND LOVE.
36 Roses = Feeling romantic attachment because you come to me.
44 Roses = Constant unchangeable pledge.
50 Roses = This is “Regretless Love”.
56 Roses = My love.
66 Roses = Successful love affair.
99 Roses = Love with understanding makes love eternal.
100 Roses = Harmonious union in a century, remain a devoted couple ’till ripe-old age.
101 Roses = No other love but you.
108 Roses = Please marry me!
111 Roses = Eternal love.
123 Roses = Free love.
144 Roses = Loving you day and night eternally.
365 Roses = Thinking of you everyday, love you everyday.
999 Roses = Everlasting and eternal love.
1001 Roses = Faithful love, ’till forever

 

មនុស្សម្នាក់ស្លាប់ និង​របួសនៅលើផ្លូវ​ក្នុង​ក្រុងឡុង


-

កាលពីថ្ងៃទី ២៦ ខែ ធ្នូ កន្លងមកនេះ មានអំពើកាប់ចាក់គ្នា នៅ​តាម​ផ្លូវ​ក្នុង​ក្រុង London​​  ដែល​ធ្វើឲ្យមនុស្ស​ម្នាក់​ស្លាប់​ និង មនុស្សផ្សេង​ទៀតរបួសយ៉ាងធ្ងន់ធ្ងរ កាល​ពីល្ងាចថ្ងៃ ចន្ទ័ កន្លងមក ។

នេះ គឺ​ជា​សោដនាដកម្ម​លើក​ទី​១​​ដែល​កើត​ឡើង​នៅក្នុង​ទីក្រុង​ឡុងដុន វេលា​ម៉ោង ១ និង ៤៥ ល្ងាច​​ដែល​ជាម៉ោង​ស្ថិតក្នុង​ក្រុង ឡុង  ហើយ​មានរឿង​ក្តីមួយ​ទៀត​ក្នុង​ថ្ងៃដដែល នៅ​វេលាម៉ោង  ៦ និង ២០ នាទី ល្ងាច ។ បុរស​ដែល​ស្លាប់នៅ​កន្លែង កើតហេតុ​ក្នុងផ្លូវ Oxford ដែល​មានអាយុ ១៨ ឆ្នាំ នេះ​បើ​តាម​ការសាកសួរដំណឹងពី​មន្រ្តីប៉ូសីលតាមទូរសព្ទ ជាមួយនឹង គេហំព័រ ស៊ិនហួរ ។ ចំណែកមនុស្ស​ដែល​ទទួលរង់​គ្រោះថ្នាក់ផ្សេង​ទៀត​ត្រូវ​បានបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ជួយ​សង្រោះ ។

ទោះបី ជាយ៉ាងណាក៏ដោយ តាមប្រភពព័ត៌មានខាងលើ​នៅ​មិន​ទាន់​ច្បាស់ការណ៍នៅឡើយ​ទេ រង​ចាំ​​ការបញ្ចាក់​តាម​ក្រោយ​ពីមន្រ្តី​ប៉ូលីស​ក្នុង​តំបន់ ។ មនុស្ស ចំនួន ១០ នាក់ ត្រូវ​បាន​ប៉ូលីសឃុំឃាំង​ដើម្បី​សាក់​សួរព័ត៌មាន និងផ្តន្ទាទោស​ទៅតាមផ្លូវច្បាប់ នឹងរឹមអូសបានកាំបិត ២ ដែលជាវត្ថុតាង ក្នុងអំពើ​ឃាត​កម្មនេះ ។

សូមបញ្ជាក់ថា ផ្លូវ​Oxford​ នៅ​ក្នុង​ក្រុង​ឡុង នេះ គឺ ជាផ្លូវមួយ​ដែល​មានឈ្មោះល្បីបំផុត​ហើយ​ជាផ្លូវ​ដែល​ចូលរួមចំណែកដល់​ពាណិជ្ជកម្មផង ។ នេះ​គឺ​ជាលើក​ទី ១ ហើយដែល​មានអំពើឃាតមនុស្ស​កើត​ឡើង​នៅ​លើ​ផ្លូវ​នេះ ៕

The Leo, Bluetooth, Wireless, Stereo Headphones ឡូយមែន!


-

Leo​ វាអាចការពារទឹក និងញើសបានយ៉ាងល្អ ហើយធុនទៅនឹងការចុចខ្លាំងផងដែរ។ អ្វីដែលកាន់តែអស្ចារ្យសម្រាប់ឧបករណ៍នេះគឺ​វាអាចប្រើជាមួយនឹង Siri របស់ iPhone 4S។

ការបង្ហាញភាពសង្ហារបស់រថយន្ត​ Hyundai Veloster​ 2012


-

 

ការបង្ហាញភាពសង្ហារបស់រថយន្ត​ Hyundai Veloster​ 2012

ទ្វារមួយនៅផែ្នកខាងតៃកុង

ម៉ូដែលទាន់សម័យ​ក្នុង​ឆ្នាំ ២០១១


-

គេហ​ទំព័រ​ ដំណឹង​ នឹង​​នាំ​សុភាព​នារី​​ទៅ​​កាន់​​ពិភព​​ដ៏​ស្រស់​បំព្រង់​​​នៃ​សំលៀកបំពាក់​​​ដែល​ពេញ​និយម​ក្នុង​ឆ្នាំ ២០១១ សុភាពនារីពិត​ជា​ពេញ​ចិត្ត​ជាក់​ជា​មិនខាន់ឡើយ ។

នៅ​ខាង​ក្រោម​នេះ​គឺ ម៉ូ​ដែល​នៃសំលៀក​បំពាក់​ស្ថិត​ក្នុង​ឆ្នាំ ២០១១ ៖

 

ព្រឹត្តិការណ៍ប្រឡងបវរកញ្ញាទេសចរណ៍ អន្តរជាតិ ២០១១


-

សូមលោកអ្នកមើលរូបភាពខាងក្រោយនេះ​

 

សន្និសីទ​កាសែត ស្តីពី​ការ​បើក​អាហារ​​រូបករណ៍ អាន ចនផន ២០១២


-

ទីក្រុង​ភ្នំ​ពេញ៖ អង្គការសិល្បៈខ្មែរ​អមតៈ​ បាន​ប្រកាស​បើក​កម្មវិធីអាហារ​រូបករណ៏ឆ្នាំ ២០១២​នៅក្នុង​កម្មវិធីសន្និសីទកាសែត នៅថ្ងៃទី​ ២៦ ខែ ធ្នូ ឆ្នាំ ២០១១ នេះ​ស្តី ពីអាហាររូបករណ៍ អានចនផន ឆ្នាំ​២០១២ ។ កម្មវិធីនេះនឹងចាប់ផ្តើម​នៅខែ មករា ​ក្នុង​គោល​បំណង​ជួយឩបត្ថម្ភខាងផ្នែក​អប់រំដល់សិស្ស​ដែល​មានទេពកោសល្យផ្នែក​សិល្បៈ​បុរាណខ្មែរ ប៉ុន្តែ​ពុំ​មានលទ្ឋភាផ្នែកហិរញ្ញវត្ថុ ។

លោក សុង សេង អ្នកគ្រប់គ្រងកម្មវិធីនៃអង្គការសិល្បៈខ្មែរ​អមតៈ​ បានឲ្យដឹងថា  កម្មវិធីអាហាររូបករណ៍នេះ​គឺជាផ្នែកមួយនៃ​បេសកកម្មរបស់​អង្គការសិល្បៈខ្មែរអមតៈ​ក្នុង​ការ​បណ្តុំឲ្យមាន​សិល្បៈករ និង គ្រូ​សិល្បៈ​ជំនាន់ក្រោយ ។ សព្វថ្ងៃក្នុង​ប្រទេ​សកម្ពុជា​មានចំនួនមិនដល់​ពាក់កណ្តាលផង យុវជន​ដែល​បាន​ចូលសាលាមានអាយុពី ១៥ ទៅ ១៩ ឆ្នាំ​ ក្នុង​នោះ​ទៀត​សោត​ភាព​ខុស​គ្នារវាង​បុរស នារី​មានលក្ខណៈធំធេងណាស់។ មូលហេតុនេះហើយទើបសិល្បៈខ្មែរអមតៈផ្តល់​អាហាររូបករណ៍​ផ្នែក​វិទ្យាល័យ មហា​វិទ្យាល័យ និង អភិវឌ្ឍន៍ជំនាញសិល្បៈ សម្រាប់ឆ្នាំ ២០១២ ដោយផ្តោត​គោលដៅទៅ​លើ​សិស្សានុសិស្សសិល្បៈ ៣ ក្រុម គឺ ស្រ្តីភេទ យុវជនក្រីក្រ នឹងសិល្បៈករ​ដែល​មានសក្តានុពល​ដឹកនាំ​ក្នុង​វិស័យសិល្បៈ ។ កញ្ញា ជៀម សុធារត្ន័ បាននិយាយថា នាងគឺ ជា អតីតសិស្ស​អាហារ​រូបករណ៍វិទ្យាល័យ​មួយរូបនិង ជាសិស្សអាហាររូបករណ៍មហាវិទ្យាល័យ​របស់សិល្បៈខ្មែរ​អមតៈ នាង​បាននិយាយថា “ខ្ញុំ​មិន​ដែលគិតថាខ្ញុំអាចបន្តការសិក្សាក្នុង​ក្រុង​ភ្នំពេញទេ” ។ បើគ្មានសិល្បៈខ្មែរ​អមតៈខ្ញុំ​ប្រហែលជា​ឈប់រៀន​និងរៀបការមាន​គ្រួសារ​ទៅ​ហើយ​។ គួរ​បញ្ចាក់ផងដែរថា សព្វថ្ងៃ​នេះ​នាង​ជា​គ្រូ​ផ្នែក​សិល្បៈស្មូត្រ​ថែម​ទាំង​សម្តែង​ជា​ប្រចាំ​ក្នុង​ប្រទេស​កម្ពុជា​ក៏ដូច​ជា​នៅ​សហរដ្ឋ​អាមេរិក ។

នៅខាង​ក្រោម​នេះ គឺជា​ឈ្មោះសិស្ស​និស្សិត ដែល​ទទួល​បានអាហារ​រូបករណ៍​ពី សិល្បៈខ្មែរ​អមតៈ

១. កញ្ញា ជៀម សុធារត្ន័

២.លោក ផន ចំរើន

៣.លោក លន់ ជំនិត

៤.លោក ប៉ែត ក្រឹម

៥.កញ្ញា មៀង ប៊ុនណា

៦.កញ្ញា ឆែម ស្រីនី​ ៕

 

 

យល់ដឹង​ខ្លះៗ​ពី ​Hacker ​លើ​​Facebook


-

មុនពេលដែល Facebook ល្បីល្បាញ យើងសង្កេតឃើញថាមានតែប្រព័ន្ធដំណើរការដែលល្បីៗនោះទេ ដែលមាន Hacker ចូលលុកលុយ ប៉ុន្តែសម្រាប់រយៈពេលជាងពីរឆ្នាំមកនេះ យើងសង្កេតឃើញថា Facebook គឺជាគោលដៅធំសម្រាប់ក្រុម​ Hacker។ តើហេតុអ្វីបានជា Hacker ចូលចិត្ត Hack គេហទំព័រ ឬប្រព័ន្ធដំណើរការផ្សេងៗដូច្នេះ? ប្រហែលជា Hacker ចង់សាកពីសមត្ថភាព និងចង់លេងសើច មែនទេ? អាចនឹងមិនដូចអ្វីដែលលោកអ្នកគិត សម្រាប់មនុស្សគ្រប់រូប មុននឹងធ្វើអ្វីមួយគឺតែងតែមានការគិតច្បាស់លាស់ ទើបហ៊ានធ្វើ ចុះទម្រាំ Hacker ទៀតនោះ។ លោកអ្នកប្រហែលជាមិនទាន់គិតដល់ទៅលើចំណុចមួយចំនួនផ្សេងៗទៀត។ នាពេលនេះយើងសូមលើកយកឧទាហរណ៍មួយមកបញ្ជាក់ មុនពេលដែលលោកអ្នកបង្កើតគណនីមួយសម្រាប់ប្រើប្រាស់ Facebook តើអ្នកត្រូវមានអ្វីខ្លះ? ជាការពិតណាស់ត្រូវមាន នាមខ្លួន នាមត្រកូល អាសយដ្ឋានអ៊ីមេល ថ្ងៃខែឆ្នាំកំណើរ ជាដើម។ លក្ខណៈទាំងនេះ​លោកអ្នកអាចធ្វើការខ្លែងបន្លំបាន ប៉ុន្តែមិនមែនទាំងអស់នោះទេ។ គួរបញ្ជាក់ថាត្រឹមតែ អាសយដ្ឋានអ៊ីមេល របស់អ្នកគឺវាគ្រប់គ្រាន់សម្រាប់​ Hacker ក្នុងការ Hack យកទៅហើយ មិនចាំបាច់ឈ្មោះ ឬថ្ងៃខែឆ្នាំ​កំណើរនោះទេ។ ចុះទម្រាំតែព័ត៌មានដែលអ្នកបានបំពេញនៅក្នុង Info ទៀតនោះ មិនកាន់តែធ្វើឲ្យ Hacker ចង់បានទេនោះ?

ការដែលអ្វីលើកឡើងខាងលើនេះ មិនមែនចង់ឲ្យអ្នកទាំងអស់គ្នាឈប់លេង Facebook ឬចង់មានន័យថា Facebook មានប្រព័ន្ធការពារខ្សោយនោះទេ គឺគ្រាន់តែចង់បញ្ជាក់ឲ្យអ្នករាល់គ្នាបានដឹង ថា ហេតុអ្វីបានជា Hacker និយម Hack មកលើ  Facebook។ ដូច្នេះចូលប្រយ័ត្នទៅលើការបំពេញព័ត៌​មានផ្សេងៗឲ្យបានល្អ៕

Tablet ដំបូងបំផុតលក់ក្នុងតម្លៃទាប់​នៅ ​US ​ដោយ​ប្រើ ​Android 4.0 ​ICS


-

នេះគឺជាព័ត៌មានថ្មី និងគួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកដែលរស់នៅ US ទាំងអស់ ព្រោះថា នេះជាលើកដំបូងហើយដែលឧបករណ៍ Tablet​ បំពាក់នូវប្រព័ន្ធដំណើរការ Android 4.0 ICS លក់ក្នុងតម្លៃ 120 ដុល្លារ​។ បើតាមការឲ្យដឹង Tablet មួយនេះគឺត្រូវបាននាំចូលមកពីប្រទេសចិន ដែលមានឈ្មោះថា Ainovo Novo7 បំពាក់នូវអង្គប្រតិបត្តិការ single-core 1GHz MIPS-Based XBurst CPU ជាមួយ Vivante GC860 GPU ដែលមានអេក្រង់ទំហំ 7 អ៊ីង រួមនឹងកាមេរ៉ា 2 មេហ្គាភិចសែល ក្នុងនោះអាចចាក់ឯកសារតន្ត្រីប្រភេទ 1080p។ ក្នុងនោះមានមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 8 GB ហើយបើនិយាយពីការប្រើប្រាស់ថ្មវិញ ប្រសិនបើប្រើជាមួយ នឹងការបើកគេហទំព័រគឺបាន 7 ម៉ោង តែបើលេងហ្គេមវិញគឺបានត្រឹមតែ 6 ម៉ោង៕

បានទាំងរស់ជាតិ បានទាំងធ្មេញស្អាត


-

អំពៅ ជា​ប្រភេទរុក្ខជាតិមួយ​ប្រភេទ​ដែល​មានឱជារសផ្អែមឆ្ងាញ់​ ហើយ​វា​ជា​ដំណាំ​កសិកម្ម​មួយ​ប្រភេទ ​ដែល​ប្រជាកសិករចូល​ចិត្ត​ដំាំ​បន្ទាប់​ពី​ប្រ​មូល​ផល​ស្រូវ​រួច ។

អំពៅ ត្រូវ​បាន​មនុស្ស​ទូ​ទៅ​ទទួល​ស្គាល់​ថា ជារុក្ខជាតិ​ដែល​មា​រស់​ជាតិ​ផ្អែម ងាយ​ស្រួលពិសារ​មានតម្លៃថោក ដែល​ប្រិយមិត្តអាចរកទិញវាបានគ្រប់​ទីកន្លែង​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ។ក្រៅ​ពីកៀបយកទឹកមកលក់ និង ពិសារ លោកអ្នកក៏អាចកាត់​វាជាកង់ៗយក​មកពិសារ​ឬដាក់លក់​បាន​ដូច​គ្នា ។

អំពៅត្រូវ​មនុស្សទូទៅ​ទទួលស្គាល់ថា វា​មានសារៈ​ប្រយោជន៍ដូចជា ៖

ក្រៅពីមានរស់ជាតិផ្អែមឆ្ងាញ់ វាក៏អាចយកទៅធ្វើថ្នាំខ្មែរ ធ្វើជាស្ករស ដែលប្រើដល់ផល​ប្រ​យោ​ជន៍​ផ្ទះ​បាយ នឹងចុងភៅ គ្រប់រូបលើសពីការរំពឹង​ទុក ។ លើស​ពីអ្វីទាំងអស់នេះ វានៅ​មាន​សារៈប្រយោជន៏​មួយ​ទៀត​គឺ ជាអ្នកសម្អាត ធ្មេញ និង ដុសខាត់ធ្មេញ ឲ្យមាន​លក្ខណៈសស្អាត​ទៀត​ផង ។

ដោយ៖ បុរសដំណឹង

បច្ចេកវិទ្យា

ព័ត៌មានកីឡា

© 2011, Domneng - Power by Kaing Dara | ទំនាក់ទំនងពាណិជ្ជកម្មទូរស័ព្ទលេខ៖ 010 713 718 ឬ អ៊ីមេល៖ domneng@gmail.com