ព័ត៌មាន​ថ្មី​ៗ ទូទៅសម្រាប់ថ្ងៃនេះ

កន្សែងបង់កផ្តល់ភាពកក់ក្តៅក្នុងរដូវរងា


-

ស្រ្តីគ្រប់រូបតែងតែចូលចិត្តប្រែកន្សែងបង់កនៅក្នុងរដូវរងា ព្រោះវាផ្តល់ភាពកក់ក្តៅទាំងរាង​កាយខាងក្នុង និងខាងក្រៅ។​ កន្សែងបង់កមានច្រើនប្រភេទក្រណាត់ និងតាមការចាប់អារម្មណ៍របស់​មនុស្សស្រីដែលចូលចិត្តវា។​ ជាពិសេសស្រី្តជនជាតិជប៉ុន​ និង កូរ៉េ​តែងតែចូលចិត្តយកកន្សែងបង់កនៅក្នុងរដូវ​រងាតែម្តង។​ សូមមើលរូបភាពខាងក្រោមៈ

បើនារីផិតក្បត់វិញ​ តើបុរសគិតយ៉ាងដូចម្តេច?


-

រឿង​ផិត​ក្បត់​ប្រិយមិត្តបាន​លឺមកហើយ​ ថា​វា​មានន័យ​យ៉ាង​ដូចម្តេច​​ ?​ មិន​ថា​សង្គមកម្ពុជា​ ឬ ប្រ​ទេស​នៅ​លើ​សកល​លោក​នោះ​ទេ ពិត​ជា​ជួប​ប្រទះ​នូវ​ហេតុ​ការណ៍នេះ​ជាក់​ជា​មិនខានឡើយ ។

សុបញ្ញា ដែល​ជានិស្សិត​ម្នាក់​មកបន្ត​ការសិក្សា​នៅរាជធានីភ្នំពេញ មាន​ស្រុក​កំណើត​នៅក្រុង​កំពត​បាន​ប្រាប់គេហទំព័រដំណឹង ថា រឿង​ផិតក្បត់នេះ​សម្រាប់នារី​នាង​គឺ​ជា​ផ្ទាំ​សំពត់ស ដែ​ល​រងចាំតែ​គេ​យក​ស្នាម​ខ្មៅ​ទៅបៀក​តែប៉ុណ្ណោះ (និស្សិតរូបនេះ​មិនឲ្យថតរួប)។

រីឯ ចិត្រា​ដែល​ជានិស្សិត​សិក្សា​ផ្នែកពេទ្យ លោក​បាន​និយាយថា រឿង​នារី​ផិតក្បត់ នេះ​ពិត​ជា​បាន​ដឹង​ថា​ បុរសយើង​បាន​ទំលាក់កំហុសយ៉ាង​ធ្ងន់​ធ្ងរ ទៅលើ​នារីភេទ បើបុរសផិតក្បត់​វិញ វា​ជារឿងធម្មតា ធ្វើដូចជា​គ្មានរឿង​អីកើតឡើង តែ​បើ​នារីផិតក្បត់វិញ​ម្នាក់ៗ​ចាប់​អារម្មណ៍ថា​នេះ​ ថានោះ​លើ​នាង ដោយ​ទម្លាក់កំហុស​ លើរូបនាង គិត​ទៅស្ត្រីភេទ គឺ​ជាក្រដាសសមែន រងចាំតែគេ យកពណ៍ទៅបៀក ។

ចំណែកឯលោក សារ៉ាត ដែល​ជាបុគ្គលិក​របស់​ក្រុមហ៊ុន មួយ លោក​បានប្រាប់​គេហទំព័រ​ដំណឹ​ងថា ខ្ញុំ​យល់​ឃើញថា ភាគ​ច្រើន​នៅក្នុង​កម្ពុជាយើង ដែល​ជា​ពិសេស​គឺ​ក្តី​​ស្នេហានេះ​ផ្តើម​ចេញ​ពី​បុរស​ទាំង​អស់​នេះ បើ​បុរស​មិនផិត​ក្បត់​ទេ​នោះ នារីក៍​នាង​មិនហានដែរ ផ្តើម​ពីចំណុច សូន្យ រហូតដល់ ៩៩ ហើយ​ធ្លាក់​មកចំណុច​សូន្យវិញ​ វា​ពិត​ជា​លំបាកហើយ ។​បើករណីផិតក្បត់​នេះ​កើត​ឡើង​សម្រាប់​គ្រួសារណាមួយ​ វា​​នឹង​គ្មានសុភមង្គល ដែលធ្វើឲ្យកួនចៅ បាត់បង់ការសិក្សា បាត់ធនធាន​អភិវឌ្ឈន៍​របស់​សង្គម ។ ក្នុង​ករណី គូសង្សាវិញ នោះ ពិតជា​មានរឿង​មួយ​ដែល​នឹក​ស្មាន​មិនដល់ឡើយ អាច​នឹង​បុរស​សម្លាប់​ខ្លួន ឬ​នារី​សម្លាប់​ខ្លួន​ក៏​ថាបានដែរ ។

ជុំ​វិញនូវបញ្ហា​ទាំង​អស់​នេះ គេហទំព័រ ដំណឹង មិន​សូម​ការអធ្យាធិបាយ សូម​ប្រិយ​មិត្ត​ទាំងអស់​ចូលរួម​ផ្តល់មតិ ទាំង​អស់គ្មា ៕

ដោយ៖ បុរស​ដំណឹង

Puppy​ ថតស្ពតឲ្យស្រាបៀរ អានឆ័រ​ ជាមួយនឹងប្រាក់ ៣ លានដុល្លារ


-

Puppy​ ​ដែល​ជាឈ្មោះក្រៅរបស់លោក Lee Yeong-jae ​​​តារាចម្រៀង​ដ៏ល្បី​របស់​ប្រ​ទេស​កូរ៉េ។ ​Puppy កើត​នៅថ្ងៃ​ទី ២៥ ខែ មិថុនា ឆ្នាំ ១៩៨២ មានកម្ពស់​ ១៨៤ សង់ទីម៉ែត្រ ទម្ងន់ ៧៤ គីឡូក្រាម ទទួល​ការបណ្តុះបណ្តាលនៅ​សាកល​វិទ្យាល័យ Kyung Hee មានប្រភេទក្រុមឈាម O(អូ)​​ ។​

Puppy​​ ដើម​ទងនៃ​សិល្បៈដំបូង គឺ​ជា​អ្នក​​បង្ហាញ​ម៉ូត​របស់​ស្ថានីយទូរទស្សន៍របស់​ប្រទេស​កូរ៉េ​ រហូត​មក​ដល់​ពេលបច្ចុប្បន្នកាល​ ក្លាយ​ជាតារាចម្រៀងមួយ​រូប​ដែល​កំពុង​ទទួល​នូវ​ការគាំទ្រ​យ៉ា​ង​សន្ឋឹក​ពីសំណាក់​ប្រិយមិត្តជិត​ឆ្លាយ​ឆ្លងទ្វីប​ដែរ​។​

មក​ដល់​ឆ្នាំ ២០១២​​​ Puppy បានទទួល​នូវ​ការថត​ស្ពតពាណិជ្ជកម្មមួយរបស់​ក្រុម​ហ៊ុន​ស្រាបៀ​ អានឆ័រ​​ក្នុង​តម្លៃ មួយ​ដែល​ទស្សនិក​ជន​នឹក​ស្មាន​មិនដល់ឡើយ គឺស្មើនឹង​ទឹក​ប្រាក់​ ៣ លានដុល្លារ សហរដ្ឋ​អាមេ​រិក​ កុងត្រាចំនួន ១ ឆ្នាំ។ បន្ទាប់​ពី​ការថត​ស្ពតចប់​សព្វគ្រប់ តារា​រូប​នេះ​ក៏​បានលាឈប់​ពីសិល្បៈ​ទៅបម្រើកងទព័​  ​ដោយ​បន្សល់​នូវ​ស្នាមដាម​នៃ​ស្នាដៃ​របស់​លោក​ជាច្រើន​នៅ​ក្នុង​វិស័យ​សិល្បៈ ។

សូមបញ្ជាក់​ផងដែរថា ទឹក​ប្រាក់​ចំនួន​ ៣ លាន​ដុល្លារ​នេះ គឺជាសម្តីដែល​ទទួល​បាន​ពីសមាជិករបស់​ក្រុម​ហ៊ុន​ស្រាបៀរ អានឆ័រ​ តែប៉ុណ្ណោះ ។​

ដោយ៖ បុរសដំណឹង


ភរិយាកំណាចសម្លាប់ប្តីយក​​ ​​សាច់ធ្វើម្ហូប


-

តាម​ប្រភពពី​ ExpressTribune​​​ ចេញ​ផ្សាយ ​កាល​ពី​ថ្ងៃទី ២៥​ វិច្ឆិ​កា​ បាន​ឱ្យ​ដឹង​ថា ស្ត្រី​ជន​ជាតិ​ប៉ាគី​ស្ថាន​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន ពី​បទ​​សម្លាប់​ប្តី​ និង​​យក​សាច់​ទៅ​ធ្វើ​ម្ហូប។​ ហេតុ​ការណ៍​​ដ៏​ព្រៃ​ផ្សៃ​នេះ​កើតឡើងនៅតំបន់​ Shah Faisal ទីក្រុង Karachi ខេត្ត​ Sindh ប្រទេស ប៉ាគីស្ថាន ។
ប៉ូលិស​បាន​ឱ្យ​ដឹង​ថា ស្ត្រី​កំណាច​រូប​នេះ​ឈ្មោះ Zainab Bibi ​អាយុ​៤០ និង​ជន​ពាក់​ព័ន្ធ​ម្នាក់​ទៀត​ឈ្មោះ Zaheer Allah Ditta អាយុ ២២​ឆ្នាំ ដែល​ត្រូវ​ជា​ក្មួយ​ប្រុស​របស់​នាង ។

តាម​សម្តី​របស់​ម្ចាស់​ផ្ទះ​​រស់​នៅ​ជាន់​ក្រោម​ ដោយ​ជួល​ឱ្យ​ពួក​គេ​នៅ​ជាន់​ទី​២​បាន​ឱ្យ​ដឹង​ថា គាត់​មាន​ការ​រន្ធត់​យ៉ាង​ខ្លាំង​ ខណៈ​ដែល​គាត់​ប្រទះ​ឃើញ​នាង Zainab ​កំពុង​ស្លរ​ការី ជា​មួយ​សាច់​ដែល​កាប់​ចេញ​ពី​ដៃ​ និង​ជើង​ប្តី​របស់​នាង។
លោក ​​Nhalid ​Nadeem ​Baig​ នាយ​​ប៉ូលិស​ប្រចាំ​តំបន់​បាន​និយាយ​ថា ភស្តុ​តាង ជាក់​ស្តែង​ គឺ​សាច់​ដែល​បាន​ចំអិន និង​មិន​ទាន់​ចំអិន​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ផ្ទះ​បាយ​របស់​នាង។ លោក​បន្ត​ថា ពួក​គេ​សម្លាប់​លោក Ahmed Abbas រួច​កាប់​ជា​ដុំ​ៗ និង​យក​សាច់​មួយ​ចំនួន​ទៅ​ចំអិន​ធ្វើ​ម្ហូប។ ដោយឡែក​បណ្តាញ​ទូរទស្សន៍​បាន​បង្ហាញ​នូវ​ឆ្អឹង​ជើង ព្រម​ទាំង​សាច់​ដែល​ដាក់​ក្នុង​ឆ្នាំង​ ត្រៀម​នឹង​ដាក់​លើ​ចង្រ្កានគួរ​ឱ្យ​ញញើត​ផង​ដែរ​ ។

ឃាត​ក​ជា​ភរិយាបាន​រៀប​រាប់​ប្រាប់​Express​Tribune​​ ​​ថា នាង​រស់​នៅ​ជា​មួយ​កូន​ស្រី​ម្នាក់​ឈ្មោះSonia ​អាយុ១៨​ឆ្នាំ ប្តី​របស់​នាង​បាន​ស្លាប់​រយៈ​ពេល១២​ឆ្នាំ​ហើយ ។ ក្រោយ​មក​បាន​រៀប​​ការយក​ប្តី​ថ្មី​គឺ​លោក Ahmed Abbas ​ទើប​តែ​បាន​រយៈ៥​ឆ្នាំ​ប៉ុណ្ណោះ ហើយ​គាត់​ធ្លាប់​ជា​គ្រូ​បង្រៀន​កូន​ស្រី​របស់​នាងកាល​នៅ​សាលា ។​
នាង​​ បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី ២៤ វិច្ឆិកា នាង​បាន​រៀប​ចំ​អាហារ​ពេល​ព្រឹក​ដល់​លោក Abbas ហើយ​បាន​ដាក់​ថ្នាំ​រម្ងាប់​អារម្មណ៍ (Sedative)​ចំនួន​៥​គ្រាប់​នៅ​ក្នុង​កាហ្វេ​ នៅ​ពេល​ថ្នាំ​ចាប់​ផ្តើម​ជ្រាប​ពេញ​ខ្លួន ក៏​យក​ខ្សែ​ពួរ​មក​ចង​.ក​សម្លាប់​តែ​ម្តង។ នាង​បន្ត​ថា ពេល​ប្តី​របស់​នាង​ស្លាប់​ភ្លាម នាង​មាន​អារម្មណ៍​ភិត​ភ័យ​យ៉ាង​ខ្លាំង និង​គ្មាន​សេចក្តី​ក្លាហាន​ចូល​ទៅ​ជិត​សព​ប្តី​របស់​នាង​ឡើយ។

នាង​បាន​សារភាព​​ថា មូល​ហេតុ​ដែល​នាង​សម្លាប់​លោក Abbas ព្រោះគាត់​​ព្យា​យាម​ចាប់​​រំលោភ​កូន​ស្រី​របស់​នាង ​ហើយ​នាង​បាន​ប្រាប់​​កុំ​ឱ្យ​ប្រព្រឹត្ត​បែបនេះ​ជា​ច្រើន​​លើក​ច្រើន​សា​មក ​ហើយ​។ នាង​ថែម​ទាំង​បញ្ជាក់​ថា លោក Abbas មិន​ដែល​ជួយ​ការ​ងារ​ផ្ទះ​ម្តង​ណាទេ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពេល​ត្រឡប់​មក​ដល់​ផ្ទះ​ គាត់​តែង​តែ​ស្រវឹង​ស្រា និង​ប្រើ​ពាក្យ​អសុរសមក​លើ​នាង​ទៀត​ផង។
ដោយ​ឡែក​ ​ក្មួយ​ប្រុស​របស់​នាង លោក Zaheer Allah Ditta បាន​សារ​ភាព​ថា មិន​ពាក់​ព័ន្ធ​នឹង​អំពើ​ឧក្រដ្ឋិកម្ម​នេះ​ទេ ។
ចំពោះ ​ករណី​នេះ លោក Shehzad Ejaz Alamgeer ​មន្ត្រី​ផ្នែក​ស៊ើប​អង្កេត បាន​និយាយ​ថា ពាក្យ​សម្តី​របស់ Sonia និងការ​ធ្វើ​កោ​សល្យ​វិច្ឆ័យ​លើ​រូប​​នាង គឺ​ជា​ចំណុច​សំខាន់​បំផុត​ចំពោះ​ទស្សនៈ​ផ្លូវ​ច្បាប់ ៕

 

 

ធ្វើដូចម្តេចទើបដឹងថាកុំព្យូទ័រខ្ញុំ​មាន​គេ ​Hack?


-

ប្រសិនបើកុំព្យូទ័ររបស់លោកអ្នកប្រើប្រាស់ជាលក្ខណៈឯកជន​ ហើយមិនបានភ្ជាប់ជាមួយនឹងអ៊ីនធើណែត នោះ​លោកអ្នក​មិន​ចាំ​បាច់​ព្រួយ​បារម្ភទៅលើការបាត់បងទិន្នន័យដោយពូក Hacker​ ឡើយ ប៉ុន្តែ​បើសិនជាលោកអ្នកជាមនុស្សដែល​រស់​នៅជាមួយនឹង​អ៊ីនធើណែត អានបន្ថែម…

ឱឡឹក ជួយបន្សាបស្រា


-

ឱឡឹកគឹជាប្រភេទ​ផ្លែឈើ​ញុំាផ្លែ  ដែល​មានលក្ខណៈ​ពេញនិយម​ជាទីបំផុត ដែល​ក្នុង​មួយផ្លែ​ឱឡឹក​មាន​​ជាតិទឹករហូតដល់​ទៅ ៩០% ទៅ ៩២ % ​ផ្លែ​ឱឡឹក មួយចំណិត អាចផ្តល់​ថាមពល​មិនតិច​ជាង ១០០ គីឡូរី ហើយ​វា​អាច​ជួយ​សម្រួល​ដល់យន្តការនៃ​រាងកាយផងដែរ ។

លើសពីអ្វីទាំងអស់នេះ ផ្លែឱឡឹកអាចជួយ​ បន្សាបស្រា កត្តាចម្បងដែល​ធ្វើឲ្យ​វាមានសារៈ​ប្រយោជន៍នោះ​គឺ នៅ​ក្នុង​ផ្លែឱឡឹក សម្បូរ​ទៅដោយជាតិទឹក  វិតាមីន A,B​​,C​ ហើយ​អាច​ជួយ​បំប៉ន​នូវ​ស្បែក និង​ប្រពន្ឋ័​ប្រសាទផងដែរ ។

ដោយ៖ បុរសដំណឹង

គង់ ចាន់រដ្ឋា ទាមទារប្រជាប្រិយភាពពី ហ្វាសប៊ុក


-

ភាពល្បីល្បាញស្តែងចេញពីចំណុចមួយរបស់ខ្លួន រួម​ទាំង​ការតស៊ូ​ព្យាយាម ពុះពារ គ្រប់ឩបសគ្គ ទើប​ដល់​ចំណុចមួយ​ដែល​ជាចំណុចដ៏ល្អជោគជ័យលើ​ថ្នាល់​ជីវិត ។ ក្តីសង្ឃឹមថ្ងៃនេះ ស្តែង​ចេញនូវ​លទ្ឋផល​ថ្ងៃស្អែក ។​លទ្ឋផលខ្លះ​ដែល​ទទួលបានលុះត្រាតែខ្លួន​ឯងជួយខ្លួនឯង នឹងអ្នកជិត​ខាង​ធ្វើ​ការ​គាំ​ទ្រ ដែរ ជាក់ស្តែង វិថីជីវិតនៅលើ​សិល្បៈល្បីល្បាញទៅ​បាន​លុះត្រា​ណា​មាន​អ្នកគាំទ្រ ។

កញ្ញា គង់ ចន្ទ័រដ្ឋា ជាតារាមួយរួប​ដែល​ជាពន្ល​ក​គ្រាប់ពេជ្រ​របស់​​ ផលិត​កម្ម សឹង្ហមាស ដែល​កំពុង​ទទួល​​បាន​នូវ​ប្រជា​ប្រិយ​ភាព​លើ​ថ្នាល់​សិល្បៈ ។ តារារូប​នេះ​គឺ ជាតារាចម្រៀង​ភាគខាងលិចនៃប្រ​ទេស​ដែល​ជា​ដែនបវរ នៃសុវណ្ណភូមិ​កម្ពុជា អម​ទៅដោយ​ប្រាង្គប្រាសាទ ជាពិសេសនោះគឺអង្គរវត្ត​តែ​ម្តង ។

ថ្មីៗ​​​នេះ តារា សាច់សរខ្ចី សំដីផ្អែម ដូចត្រកួនឈ្លក់ទឹក រូប​នេះបាន​ត្រៀម​ចេញ នូវ វ៉ុ​លទី ៦ របស់​ខ្លួន​ក្នុង​ផលិតកម្ម សិង្ហមាស ទន្ទឹមនឹង​ការចេញនូវផ្ទាំង ស៊ីឌី​​​ និង វីស៊ីឌី គង់ ចន្ទ័រដ្ឋា បានធ្វើការទាម​ទារ​នូវ​ប្រជាប្រិយភាពពីពីទស្សនិកជន​នៅ​តាមបណ្តាញ​គេហទំព័រ អនឡាញ់ របស់ ហ្វាសប៊ុក ដោយ​បង្កើត​នូវ Fanclub​ របស់ខ្លួន ។

ទាក់ទិន​នឹងរឿងជីវិតវិញ កញ្ញា គង់ ចាន់ រដ្ឋា បាន​ប្រាប់គេហទំព័រដំណឹងថា នាង​មិនទាន់​គិតគូរ​នៅឡើយទេ នៅ​ពេល​នេះ​អ្វី​ដែល​សំខាន់​សម្រាប់​នាង​នោះគឺ  ការជោគជ័យ​លើ​វិថីសិល្បៈ​ជាមុន​សិន​។​

នាង​បាន​មន្ត​ប្រាប់ទៀត​ថា គូរអនាគត់​ដែល​នាង​ចង់​បាន​នោះ​គឺ ជាសុភាពបុរសចំតួ ដោយមាន​ចរិកលក្ខណៈស្លូតបូត មានទំនួលខុសត្រូវ មិនថាមានឬក្រទេ នាង​មិន​ប្រកាន់ឡើយ ។

តើ​បុរសណាទៅដែល​បាន​ទទួលនូវសេចក្តីស្រលាញ់​ពីនាង​ទៅហ្ន៎?

ដោយ៖ បុរសដំណឹង

បន្ទុះភ្លើង​នៅ​មីយ៉ានម៉ា សម្លាប់មនុស្ស ១៥ នាក់ និង១២ នាក់ទៀត​រងរបួស


-

មានមនុស្ស​មិន​តិច​ជា​ង​ ១៥ នាក់​នោះ​ទេ​ដែល​បានស្លាប់​ និង ១២ នាក់​បានទទួលរង​នូវ​គ្រោះ​ថា្នក់​​ក្នុង​បន្ទុះមួយ​ដ៏ធំ​​។ ភ្លើង​បាន​ឆេះ​នូវ​បណ្តាញ​ក្រសួងពាណិជ្ជកម្ម​ដែល​ជា​អតីតរាជ​ធានីរបស់​ទី​ក្រុង​​Yangon​ កាលពី ព្រលឹម​ថ្ងៃ ព្រហស្បត៌ ។

មនុស្ស​ជា​ច្រើន​នៅ​តំបន់​នោះបាន​ឲ្យដឹងថា ភ្លើង​ឆេះនៅ​ទីក្រុង​នេះ​កើត​ឡើងនៅ​​វេ​លាម៉ោង​ ២ ទាបភ្លឺ​ដែល​ជាម៉ោង​ស្ថិត​ក្នុង​ប្រទេស​មួយ​នេះ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​លើ​ឃ្លាំ​ផ្ទុក​ទំនិញ​មួយ​ដែល​ស្ថិត​ក្នុង​ឃុំ Mingalar Taung Nyunt ដែល​មានផ្កាភ្លើង នឹង​អណ្តាត​ភ្លើង​ធំៗ ដូច​សន្ទុះរលក ។

បើ​យោង​តាម​មន្ត្រីនៅ​កន្លែង​កើត​ហេតុ​ ១០ នាក់​បាន​និយាយក្នុង​ហេតុ​ការណ៍​នេះ​ថា​ មាន​អ្នក​ពន្លត់​ភ្លើង​ចំនួន ៣ នាក់ នឹង​ស្ត្រី ៥ នាក់​ បាន​ស្លាប់ នៅ​ក្នុង​កំឡុង​ពេល​ដែល​មនុស្ស​ ៦៥ នាក់ទៀត​បាន​ទ​ទួល​នូវ​គ្រោះថ្នាក់  ក្នុង​​៦៥ នាក់នេះ បូកបញ្ចូលទាំង អ្នក ពន្លតអគ្គីភ័យ ៣០ នាក់ផងដែរ ។

មក​ទល់នឹង​ពេល​នេះ​នៅ​មិន​ទាន់មាន​ស្ថិតិ​ជាក់លាក់​នូវហេតុការណ៍នេះ​នៅ​ឡើយ​ទេ នៅកន្លែង​កើត​ហេតុមន្ត្រី​ពន្លត់អគ្គីភ័យ​ព្យាយាមរុករក​មនុស្សផ្សេង​ទៀត​ដែល​បាន​បាត់ខ្លួន ​។​

មន្ត្រីពន្លតអគ្គីភ័យ​ម្នាក់​បាន​បន្ត​ប្រាប់ទៀត​ថា ពួក​គាត់​មិន​អាច​ធ្វើការ​គ្រប់គ្រងលើ​អណ្តាតភ្លើង​ក៏​ដូច​ជា​ផ្កា​ភ្លើង​នោះ​ទេ ។​​យើង​បាន​លឺ សម្លេង​ខ្លាំងបំផុត​ និង​មានពពកខ្មៅ​ខ្មួល​ខ្មាញ់​នៅ​លើ​ផ្ទៃមេឃ ហើយ​ផ្ទះ​ជា​ច្រើន​​បាន​ទទួល​រង​នូវ​ការរញ្ជួយ​ពីបន្ទុះ​នៃ​ភ្លើង​ឆេះ​នេះ  យើ​ង​មិន​​មាន​គំនិត​អ្វីក្នុង​ការទប់​ស្កាត់​នូវ​ហានិភ័យនេះទេ ។ នេះ​បើតាមសម្តីប្រជាពលរដ្ឋ​ដែល​រស់​នៅជិតឃុំ Botahtaung​។

សប្តាហ៍កន្លងទៅ​មានហេតុ​ការណ៍ដូច​គ្នានេះ​ដែលសម្លាប់​ស្រ្តីម្នាក់ និង មនុស្សផ្សេងទៀតបានទទួល​រង​នូវ​គ្រោះថ្នាក់  នៅភាគខាង​ជើង​ក្នុងក្រុង Yangon​។

ប្រែសម្រួលដោយ៖ បុរសដំណឹង

បើកុំព្យូទ័រដើរយឺត គួរធ្វើដូចម្តេច?


-

សព្វថ្ងៃអត្រានៃអ្នកប្រើប្រាស់កុំព្យូទ័រគឺមានចំនួនច្រើនគួរឲ្យកត់សម្គាល់ ស្ទើរតែគ្រប់វ័យទាំងអស់សុទ្ធសឹងតែចេះប្រើកុំព្យូទ័រ។ ម្យ៉ាង​ទៀតបច្ចុប្បន្នតម្លៃនៃកុំព្យូទ័រក៏មានមានតម្លៃថោកសមរម្យដែលអាចឲ្យអ្នកប្រើប្រាស់ភាគច្រើនមានលទ្ធភាពក្នុងការទិញយក​មក​ប្រើ​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន។ អានបន្ថែម…

PSI បើកស្តង់ផ្សព្វផ្សាយ ស្រោមអនាម័យ​​​​ទប់ស្កាត់ជំងឺអេដស៍


-

ភ្នំពេញ៖ អង្គការ​ PSI បាន​បើក​ស្តង់យុទ្ឋនាការនូវ​ការប្រកាសលក់​ស្រោម​អនាម័យ​ដែល​ជា​ប្រភេ​ទ​ស្រោម​ អនាម័យថ្មី ដែល​មានរូបរាង​ថ្មី គុណភាពខ្ពស់ ដែល​មានជម្រើស​កាន់​តែច្រើន​សម្រាប់សុភាពបុរស​គ្រប់រូប ។ ការបើក​នូវ​ស្តង់​លក់​ស្រោម​អនាម័យរបស់ PSI​ នេះ​គឺ​មាន​គោល​បំណង​ធំចង់ផ្សព្វផ្សាយ ទប់​ស្កាត់នូវ​ការរាលដាលនៃជំងឺអេដស៍ និង កាមរោគ ។

ទោះបី​ជាពេល​បច្ចុប្បន្ន​ជំងឺអេដស៍ កាមរោគ មាន​អត្រាធ្លាក់ចុះគួរឲ្យចាប់អារម្មណ៍ក្តី ក៏អង្គការ​នេះ បានផលិត​ក៏ដូចជានាំចូលនូវផលិតផលថ្មី ដែលមានក្លិន Strawberry ​(ស្តរ៍បូរ៉ី​)​ដែល​ជាបច្ចេកវិទ្យាចុងក្រោយ​នៃការផលិត​ស្រោម​នេះ ។

 

ដោយ៖ បុរសដំណឹង

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រ ដល់​និស្សិតវិទ្យាស្ថានវ៉ានដា​គណនេយ្យ


-

ភ្នំពេញ៖ កាល​ពីព្រឹកមិញ វេលា​ម៉ោង ៨ ថ្ងៃ ទី ២៨ ខែធ្នូ ឆ្នាំ ២០១១ សម្តេច​តេជោ ហ៊ុន សែន ​បាន​អញ្ជើញ​ជាអធិបតីក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​សិស្សនិស្សិត​ដែល​បញ្ចប់​ថ្នាក់បរិញ្ញា​បត្រនៃ​វិទ្យាស្ថានវ៉ានដាគណនេយ្យ​ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ។

ក្នុង​ពិធីចែកសញ្ញាបត្រនេះ​ក៏បានការចូលរួម​ពីមន្ត្រី នាហ្មឺនជួរមុខ​របស់​រាជរដ្ខាភិបាលកម្ពុជា និង​ សាស្រ្តាចារ្យ និង សិស្សនិស្សិត​ចំនួន ៣០០៣ នាក់​ ផងដែរ ។

ក្នុង​ការទទួលសញ្ញាបត្រជាលើក​ទី ១ ក្នុងកម្រិតបរិញ្ញាបត្រ នេះនិស្សិត​ជ័យ​លាភីម្នាក់​ឈ្មោះ ដាវីន បាន​ប្រាប់គេហំព័រ ដំណឹង ថា ៖ នាង​មាន​ភាព​សប្បាយ​ជាពន់​ពេក ដែល​ការសិក្សា​រ​ប​ស់​​នាង​រយៈ ពេល ៣ -៤ ឆ្នាំ បានសម្រេច​ដូចក្តីបំណង​ប្រាថ្នា ដូចដែល​នាង​បាន​គ្រោង​ទុក ។នាង​បាន​ប្រាប់​ទៀត​ថា នាង​នឹង​យក​ចំណេះ​ដឹ​ង​នឹងសញ្ញាបត្រនេះ​ទៅ​បម្រើ​ដល់​ជីវភាពសង្គម និង ជីវភាព​គ្រួសារផងដែរ ។

ដោយ៖​ បុរសដំណឹង

សិល្បករ សិល្បការិនី ហាត់សមនៅ កោះពេជ្រត្រៀមសម្ដែងបុណ្យសមុទ្រ


-

 

ក្រុម​សិល្បករ​ សិល្ប​ការិនី​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បប្រមាណ​២៣២​នាក់​ និង​ក្រុម​តន្ត្រី​របស់​ក្រសួង​ទេសច​ណ៍​បាន​មក​ជួបជុំ​គ្នា​ហាត់​សម​​នៅ​កោះ​ពេជ្រ ​កាលពី​រសៀល​ថ្ងៃ​ទី​ ២៧​ ខែធ្នូ​ ​ដើម្បី​ត្រៀមលក្ខណៈ​ចូលរួម​សម្តែងក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល ​និង​បុណ្យ​សមុទ្រឆ្នេរ​ខ្សាច់​អូរ​ឈើទាល​ ខេត្ត​ព្រះ​សីហ​នុ​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១១​ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​សក្ដានុពល​​ឆ្នេរសមុទ្រកម្ពុជា​ដែល​បាន​ចូល​ សមាជិកក្លឹ​ប​ឆ្នេរសមុទ្រ​ដ៍​ស្អាត​ជាងគេ​បំផុត​នៅ​លើ​សកលលោក​ និង​បង្ក​លក្ខណៈ​សប្បាយ​រីករាយ ​លំហែ​កាយ​កម្សាន្ត​ដល់​​ ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ផងដែរ ។​

​លោក​ថោ​ង​ ខុន​  ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា រដ្ឋមន្ដ្រីក្រសួង​ទេសចរ​ណ៍ថា​ នៅ​ក្នុង​កម្មវិធី​បុណ្យនេះ​មានការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ទូរ​ទស្ស​ន៍​បាយ័ននូវ​ការ​សម្តែង​សិ​ល្បៈ ការ​ប្រគុំ​តន្ត្រី​ចម្រៀង ការ​សំដែង​សិល្បរបាំ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង​ឥណ្ឌូ​នេ​ស៊ី​, ការ​បង្ហាញ​ម៉ូដសំលៀក​បំពាក់​, ការ​សំដែង​ប្រវត្តិ​អ្នកតស៊ូ​ពី​ជំនាន់​មុនៗ ​ដូច​ជា​ប្រ​វត្តិលោកយាយ​ម៉ៅ​, ការ​កូរ​សមុទ្រ​ទឹកដោះ និង​ជីវៈចម្រុះ​ក្នុង​សមុទ្រ​, ការ​បាញ់​កាំ​ជ្រូ​ច,​ លេង​កីឡា​លើ​ទឹក ​និង​កីឡា​លើ​ឆ្នេរ,​ ការ​រៀបចំ​មហោស្រព​ម្ហូបអាហារ​ស្រា​ភេសជ្ជៈ​ និង​ការ​បង្ហាញ​គម្រោង​ទេសចរណ៍​តំបន់ឆ្នេរ ​និង​កោះ​នានា​ដែល​មាន​ស្តង់​បង្ហាញ​ម្ហូបអាហារ​សរុប​១១៩​ ស្តង់​មាន​២៩​ក្រុមហ៊ុន​ចូលរួម​។ ​​ពិធីបុណ្យ​​មានការ​អញ្ជើញ ​ជា​ អធិបតី​ពីលោក​បណ្ឌិត​សភាចា​រ្យ ​សុខ ​អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី​ និង​ជា​តំណាង​ដ៏ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន ​រ៉ា​នី​ ហ៊ុន​សែន​  ។​

លោក​បន្ដ​ថា មូលហេតុ​នាំ​ឲ្យ​យើង​រៀបចំ​ពិធី​ដ៏​ធំ​នេះ​ឡើង​នៅ​ឆ្នេរខ្សាច់​អូ​រឈើទាល ក្រុងព្រះសីហនុ​ គឺ​ចង់​បង្ហាញ​អំពី​វប្បធម៌​ ប្រពៃណី​ខ្មែរ​ដ៏​ល្អ​ផូរផង់​ដែលខ្មែរ​យើង​បាន​រក្សា​ទុក​តាំងពី​ជំនាន់​ដើម ​រហូត​មក​ដល់​កូនចៅ​ជំនាន់​ក្រោយ​ឲ្យ​ចេះ​ជួយ​ថែរក្សា​ និង​ចូលរួម​រក្សា ទាំងអស់​គ្នា​នូវ​កេ​រដំណែល​ដ៏​មាន​តម្លៃ​ និងមិន​អាច​កាត់​ផ្លៃ​បាន ​ដែល​បច្ចុប្បន្ន​ភ្ញៀវ​ជាតិ​ និង​អន្ដរជាតិ​កំពុង​ចាប់​អារ​ម្ម​ណ៍មក​ទស្សនា​កំសាន្ដ​នៅ​រមណីយដ្ឋាន​នានា​ លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យ៉ាងច្រើន​សន្ធឹកសន្ធាប​ ជាក់ស្ដែង​ដូច​ជារមណី​យដ្ឋា​ន​ឆ្នេ​រខ្សាច់​ដ៏​ស្រស់ស្អាត​អូ​រឈើទាល​ និង​ឆ្នេ​រនៅ​ជាប់​បណ្ដោយ​នៃ​ទឹកដី​ព្រះ​ជា​ណា​ចក្រ​កម្ពុជា​ ៕​

 

បច្ចេកវិទ្យា

ព័ត៌មានកីឡា

© 2011, Domneng - Power by Kaing Dara | ទំនាក់ទំនងពាណិជ្ជកម្មទូរស័ព្ទលេខ៖ 010 713 718 ឬ អ៊ីមេល៖ domneng@gmail.com