សុខភាព-ស្នេហា

ហូ​រ​​ទឹ​ក​រំ​អិ​ល​​តា​ម​​ទ្វា​រ​មាស​​​ពេល​​ណា​​ត្រូ​វ​​បា​រ​ម្ភ​​?


-

ការហូរទឹករំអិលជាតាមទ្វារមាសធម្មតាមានប្រយោជន៍របស់វាច្រើនដូចជា លាងសម្អាត អានបន្ថែម…

វិ​ធី​​ក្នុ​ង​កា​រ​​ធ្វើ​​អោ​យ​​ស​ក់​​ដុះ​​ក្រា​ស់​ ​និ​ង​​ ​វែ​ង​​ជា​ង​​មុ​ន​​


-

ស្ត្រីគ្រប់រូបសុទ្ធតែចង់បាន នូវសក់ដែលក្រាស់ វែង និង មានសុខភាពល្អ។ អានបន្ថែម…

កូនពីរអស់ក្លិន


-

សួស្តី គេហទំព័រ ដំណឹង ពីចម្ងាយ នាងខ្ញុំ រស់ សុធា ជាបុគ្គលិកមន្ត្រីរាជការក្នុងស្ថាប័នរដ្ឋ ក្នុងខេត្តស្ទឹងត្រែង បច្ចុប្បន្នមានវ័យ ២៨ ឆ្នាំ មាន កូនពីរក្នុងបន្ទុកគ្រួសារ ស្រីមួយ ប្រុសមួយ ។នាងខ្ញុំបានស្គាល់គេហទំព័រ ដំណឹង ដោយចៃដន្យបំផុត ដោយសារការស្រាវជ្រាវរករូបភាពដែលទាក់ទងនឹងតារាខ្មែរ ក៏ប្រទះឃើញអត្ថបទមួយដែលទាក់ទង និង កញ្ញា សុគន្ធ នីសា ក៏ចុចទៅលើ ឆ្ពោះទៅកាន់អាសយដ្ឋានរបស់គេហទំព័រ ដំណឹង ពេលនោះបានប្រទះនូវ ម៉ឺនុយដែលទាក់ទងនឹងវិបត្តិស្នេហ៍ តែគេហទំព័រ ដំណឹងដាក់ថា ដំណឹងស្នេហា ។វាស្របពេលនឹងនាងខ្ញុំវ័យ ២៨ ឆ្នាំ មានកូនពីររូបនេះកំពុងឈឺចិត្តកើតទុក្ខ និងទង្វើរល្បីនាពេលបច្ចុប្បន្នក៏ដាច់ចិត្តសរសេរសារទុក្ខសោកនេះ ផ្ញើរជូនគេហទំព័រ ដំណឹងដែលមានខ្លឹមសារដូចខាងក្រោម៖

និយាយដល់ចំណុចអួលដើមកបំផុតដែលស្ទើរស្ទាក់នឹងបរិយាយនោះ កាលដើមឡើយនៃជីវិតអាពារហ៍ពិពាហ៍របស់ខ្ញុំ បានទទួលកាផ្សំផ្គុំ ពីមេបាទាំសងខាង ពេលនោះខ្ញុំទើបតែមានវ័យ ២១ ឆ្នាំតែប៉ុណ្ណោះ ទោះបីជាយើងមិនសូវមានទំនាក់ទំនងស្នេហាដូចក្មេងបច្ចុប្បន្នកាល តែការរួចរាល់ហើយ យើងទាំងពីររស់នៅដោយចុះសម្រុងនឹងគ្នាណាស់ មិនដែលមានរឿងល្អក់កករម្តងណាឡើយ ។មួយឆ្នាំ ក្រោយយើងទាំងពីរក៏ចាប់ផ្តើមមានកូន នៅពេលដែលគេបានឭដំណឹងនេះគេសប្បាយរីករាយណាស់ រកអ្វីផ្ទឹមគ្មាន មើលទៅគេស្រលាញ់ខ្ញុំណាស់ យកចិត្តទុក ដាក់ទឹកក្តៅទឹកត្រជាក់ មិនថាខ្ញុំឈឺ ឬជាទេ គេនៅតែមើលថែរក្សាខ្ញុំជានិច្ចមិនមានលុះថ្ងៃឡើយ ។គេ(ប្តីរបស់ខ្ញុំ) មិនដែលចេះស្គាល់អ្វីថាជាស្រា ហើយអ្វីថាជាស្រីនោះឡើយ មានតែ ពាក្យថាការងារ ការងារ តែប៉ុណ្ណោះ ចេញពីផ្ទះទៅធ្វើការ ចេញពី ធ្វើការវិលមកផ្ទះ ។ទ្រនំខ្ពស់ ឡានហ៊ីហារ ជាចំណងដៃឳពុកម្តាយទាំងសងខាងផ្តល់ឲ្យ រួមទាំងការពួតដៃគ្នាធ្វើការសន្សំលុយ ដើម្បីកូន កូនទីមួយកើតមកបានត្រឹមតែ ២ ឆ្នាំ នាងខ្ញុំក៏ចាប់ផ្តើមមានកូនមួយទៀត ដែលជាកូនស្រី ខណះនេះហើយឬកពារប្តីរបស់ខ្ញុំប្លែកទៅ ៗ តែងខ្លួនខុសធម្មតា លែងស្គាល់ថាអ្វីទៅជាបាយផ្ទះ ចេញពីធ្វើការលែងទៀងពេល គេចាប់ផ្តើមធ្វើឲ្យខ្ញុំឈឺចាប់បន្តិចម្តងៗ អួលដើមករ ពេលខ្លះលួចសម្រក់ទឹកភ្នែកក៏មាន រាល់យប់ពេលគេត្រលប់មកផ្ទះវិញធំក្លិនស្រា និងមានក្រែមជាប់អាវនឹងក្លិនទឹកអប់ចម្លែកខុសពីអ្វីដែលខ្ញុំបានទិញឲ្យគេប្រើប្រាស់ ។ប្តីរបស់ខ្ញុំចាប់ផ្តើមចេះរករឿង ចិត្តធំ ចេះលេងល្បែង ចេះស្រី ចេះស្រា តើនរណាបង្រៀនគេទៅ? មិនមែនប្តីខ្ញុំស្គាល់គ្នាដំបូងឡើយ ឬក៏គេចង់ផ្តាច់ចោលចំណងអាពាហ៍ពិពាហ៍ដែលមានរយៈពេលប៉ុន្មានឆ្នាំ ពីរនេះដោយបន្សល់ទុក កូនពីរនេះឲ្យខ្ញុំទទួលខុសត្រូវតែឯង ? ទ្រព្យសម្បតិចាប់ផ្តើមហិនហោច បន្តិចម្តងៗហើយ គេលែងចេះរកលុយ ដឹងស្គាល់តែពាក្យថាចាយ ចាយ តែប៉ុណ្ណោះ ។ស្រមោលខ្មៅនៅកៀកគ្រែខ្ញុំរាល់យប់ ទឹកភ្នែកបង្ហៀរលើកែវភ្នែកទាំងសងខាង តើជាតិនេះ ខ្ញុំខុសអ្វី ឬក៏ស្រ្តិគ្រប់រូបត្រូវជួបប្រទះបែបនេះ ទេ ខ្ញុំឃើញគ្រួសារគេរកអង្ករច្រកឆ្នាំងគ្មានផង គេនៅតែសប្បាយចិត្តស្រលាញ់កូនគេ ប្រពន្ធគេ ចុះខ្ញុំវិញមានអ្វីៗគ្រប់បែបយ៉ាងហើយ តើគេនៅចង់បានអ្វី ។ ឬមកពីក្លិនគន្ធាអូនមិនក្រអូបដូចស្រី ខារ៉ាអូខេ ដែលបងចូលនោះ បងពិតជាធ្វើឲ្យអូន នេះខកបំណងមែន ។ ផ្ទះដែលខំសាងសងក៏ត្រូវហិនហោចយកទៅបញ្ជាំគេទៀត គ្មានសេសសល់អ្វីឡើយ តើឲ្យខ្ញុំត្រូវពឹងនរណាទៀត ឬឲ្យខ្ញុំទ្រាំឈឺយ៉ាងនេះ ឬ មួយរងចាំគេងាកក្រោយ សាងសុភមង្គលសារជាថ្មី បើពាក្យសម្តីទាំងនេះខ្ញុំបាននិយាយអង្វរគេម្តងហើយ ម្តងទៀត តែ វាហាក់បីដូចជាគ្មានប្រយោជន៍ផង នោះ ។

សូម លោកពូ បុរសដំណឹង សូមជួយ ដោះស្រាយរំលែកទុក្ខ សោកដែលដានក្នុងបេះដូចខ្ញុំនេះឲ្យវាបានរសាយផង តើខ្ញុំត្រូវធ្វើបែបណា? ៕

គេសន្យា អូន​ស្រលាញ់


-

មកដល់ចំណុចផ្លូវបំបែកនេះ គេហទំព័រ ដំណឹង ជា​ទីមេត្រី ខ្ញុំ​ពិត​ជា​ ឈឺអួលណែ​ន ណាស់ក្នុងថ្លើម ប្រម៉ាត់របស់​ខ្ញុំព្រោះតែបុរសដែល​នៅក្បែរ​ខ្លួន​ខ្ញុំ​​ បំពានចិត្ត​អៀនខ្មាស់ ដោយយក​បណ្តើរ​នារី​ផ្សេង​ម្នាក់ទៀត​នៅមុខ​ខ្ញុំ ។ ថ្ងៃមួយ​ខ្ញុំ​ឃើញ​គេ​ បណ្តើរ​គ្នា ល្អូន​ល្អើន​នឹង​គ្នា​ តែ​ខ្ញុំ​មិន​បានចាប់ថ្នាក់គេ​នោះទេ ត្រឹមតែ​ធ្វើមិនដឹង នៅក្បែរ​គ្នា​ធម្ម​តា ដោយគិតថា​ប្រហែលជា​មិត្ត​ភក្តិ​គេ​ហើយ​មើល​ទៅ ។​

និយាយ​ដូចជា​យូរ​ហើយ មិនទាន់បានប្រាប់ឈ្មោះជូន ប្រិយមិត្ត​ឲ្យដឹង នាង​ខ្ញុំ​ឈ្មោះ ដាលីន ​ជា​បុគ្គលិក​ម្នាក់ក្នុង​ហាងសម្លៀក​បំពាក់មួយ​ក្នុង​ទីក្រុង​ ភ្នំពេញ ។​ នៅថ្ងៃ នេះដែរ ដោយខ្ញុំ​បាន​ប្រើប្រាស់នូវ​អ៊ីនធឺណេត ក៏​ឃើញ​នូ​វគេហទំព័រមួយនេះ ដែលមាន​ឈ្មោះថា​ដំណឹង ហើយក៏ឃើញ​នូវ​ មាតិ​ការផ្សាយ​របស់គេ ដោយដាក់ចំណងជើង​ថា ដំណឹងស្នេហា នាងខ្ញុំក៏​ចាប់អារម្មណ៍ យ៉ាងខ្លាំង​ហើយក៏​ចាប់ផ្តើមបញ្ចេញ​នូវ​ ស្នាម​កង្វក់ពីបេះដូង​ព្រោះតែ​បុរ​សម្នាក់នោះ ។​និយាយ​ត​ពីចំណុច​ខាងលើ មួយថ្ងៃ ខ្ញុំមិនចាប់អារម្មណ៍នោះទេ តែ​ដល់ថ្ងៃទី ២ ទី ៣ ក៏​ឃើញ​គេ​បណ្តើរ​គ្នា​ដដែល  ខ្ញុំ​ក៏ចាប់ថ្នាក់បាន ដោយខល​ទៅគេ​សួរ​ថា គេ​នៅទីណា?​ គេ​ឆ្លើយថា​នៅផ្ទះ​ធ្វើ​ឲ្យ​ខ្ញុំ​បាក់ទឹក​ចិត្ត​ស្រុត​ហាក់បីដូចជា ថ្មភ្នំ​រាប់ម៉ឺន​គីឡូ មកស្រុត​លើ​ដើមទ្រូង​ខ្ញុំ​អីចឹង ។​ខណះនោះដែរ ខ្ញុំក៏​ចូល​ទៅសួរ​គេ​តែ​ម្តង ដោយនិយាយ ថា”ហេតុអ្វី បង​កុហកអូន? គេអោន​មុខចុះ អីចឹង​ រវាងខ្ញុំ និង គេ​ម្នាក់​នេះ បងរើស​យកមួយណា ក៏ គេ មិនស្តី បានត្រឹមតែអោនមុខចុះ” ។ណ្ហើយ! អូនដឹងថា យើងដល់ផ្លូវបំបែក​ហើយ មិនមែនលើកទី ១​ គឺ​វា​ច្រើន​លើក​ហើយ ដែលបងកុហកអូន អីចឹង ផ្លូវ​ដែល​ល្អ​សម្រាប់យើង​ទាំងពីរ មានតែបែកទៅ អូន​សុខ​ចិត្ត​​ឈឺ​ថ្ងៃនេះ តែ មិន​ឲ្យ​ឈឺនៅថ្ងៃស្អែកទេ ព្រោះថ្ងៃ​ស្អែក​ជាថ្ងៃដែលអូន​ធ្វើការ បានហើយ​ យើងបែកផ្លូវគ្នា​ត្រឹមនេះចុះ ៕

វេលាម៉ោង ១២ យប់ សម្លេងទូរសព្ទ បានរោទិ៍ឡើង ធ្វើ​ឲ្យខ្ញុំ​ភ្ងាក់ខ្លួនព្រឺត លើកទូរសព្ទ​ឡើង ស្រាប់តែ​ឭ​ពាក្យថា ឲ្យបង​សូមទោស បង​ក៏​ឈឺចាប់ណាស់ដែរ តែ​អ្វីដែល​បង​ចោល​អូន ព្រោះ ម្នាក់​អូនបានឃើញ​នោះ គេ​ជា មនុស្ស​ដែល​បង​ស្គាល់មុនអូន ហើយម្យ៉ាងវិញ​ទៀត​ បង​ធ្លាប់សន្យា​នឹងគេ ចំណែក​អូន​បង​មាន​តែទំហំចិត្ត​ស្រលាញ់​តែ​ប៉ុណ្ណោះ បង​មិនអាច​ក្បត់សន្យាខ្លួន​បានទេ ឲ្យបង​សូម​ទោសផង លីន! ។​

តើមនុស្សស្រី ដូចខ្ញុំ​គួរ​តែទទួលពាក្យនេះ ឬ? ខ្ញុំមិន​អាចទទួលបានទេ !!!!

 

៣ ថ្ងៃ​នៅទីក្រុង​ភ្នំពេញ


-

ឲ្យ​ខ្ញុំ​ធ្វើ​ម្តេច​ទៅ ? ឬ​ចង់ឲ្យរូបខ្ញុំនេះទទួលយក​នូវ​ភាពឈឺចាប់នេះ? ទេ​! បើនៅ​តែយ៉ាងនេះ​វា​ពិត​ជា​ឈឺ​ចាប់ណាស់ ម្នាក់ស្ទើរ​ស្លាប់ម្នាក់ស្ទើររស់ ព្រោះតែពាក្យថា​រងចាំនេះ ចាំនៅតែចាំ អ្នកចាំ​ទទួលនូវ​ទុក​ តែ​អ្នកឲ្យគេចាំ​ក៏​ឈឺ​មិនតិច​ដែរ ។តើស្នេ​ហា​នេះ​ទៅជា​យ៉ាង​ណា​ទៅ ?

ខ្ញុំបាទ រិទ្ធ សុវណ្ណដា ជា​បុគ្គលិក​ក្នុងស្ថាប័ន​ឯកជន​មួយ​កន្លែង សូមលា​លាតត្រដាង​នូវ​ទុក្ខកង្វល់​ដ៏​ខ្មៅវក់​ស្ថិតក្នុងចិត្ត​ដែល​ដើរ​មិន​ទល់​ទី​ដែល​ចង់ទៅ ។​គេហទំព័រដំណឹង អើ​យ សូម​អរគុណ​ទុកជា​មុន​ហើយ​ដែល​បង្កើត​ឡើង​នូវ​ ទំព័រ វិបត្តិស្នេហ៍​នេះឡើង ។

រយៈ​ពេល​ជិត ៣ ឆ្នាំ ហើយ​ដែល​រឿង​នេះ​នៅតែមាន​ភាពស្មុគស្មាញទៅមិនដល់គោលដៅ​ តែ​អ្វី ទាំងនេះគឺ​មានឧបសគ្គតិចតូច ទី មួយគឺថវិកា គេ​ថាថវិកា​មិន​សំខាន់​ទេ​ជា​របស់ក្រៅខ្លួន​ តែ ស្នេហា​ជា​ច្រើនណាស់​ដែល​ចាញ់​នឹ​ង​ទំហំ​ទឹក​ប្រាក់នេះ អាចនិយាយថា​វា​ជារនាំ​ងមួយដ៏​ធំរារាំងនៃក្តីស្នេហា​មួយនេះ ទោះបីជា​ខ្ញុំ​មាន​ការ​មែនពិត តែ​ថវិកា​ទាំងនោះ​ស្ទើរតែចិញ្ចឹមជីវិតមួយរបស់ខ្ញុំ​មិនរស់ផង​​តើ​​​ឲ្យ​ខ្ញុំទៅចិញ្ចឹមគេនោះ​វា​ទៅមិន​រួចទេ ។ទី២ គឺ​យើ​ង​ទាំង​ពីមាន​ចិត្តស្មោះ​នឹងគ្មា តែ​អ្វី​ដែលសំខាន់​បង្ក​ជា​ជម្លោះ​នោះ​គឺខ្ញុំបាទ​ជា​មនុស្សម្នាក់​ដែលចូល​ចិត្ត​ប្រចណ្ឌ​គេ​ទោះបីជា​រយៈ​ពេល​ចុង​ក្រោយ​ខ្ញុំ​មិន​សូវ​ហារ​មាត់​និយាយ​តែដួងចិត្ត​ខ្ញុំដូចដើម មិនដែល​អត់នឹកគិត​ថា​ Care គេ​នោះទេ ​តែ​មិនចង់ឲ្យ​នា​ងដឹង​តែ​ប៉ុណ្ណោះ ដោយមូលហេតុ​មួយគត់​នោះគឺ​ភាគ​ច្រើន​ជម្លោះនេះកើតឡើង​តែ​ពី​រឿង​ខ្ញុំ Care គេ​នេះឯង ។

ពេលខ្លះ​ភាពផ្អែមល្អែម ពេលខ្លះ​ភាពល្វីងចត់ ស្ទើរ​តែ​មិនចង់​គិត​ទៅហើយ តែ អ្វី​ដែលប្លែក​នោះគឺ​នាងមាន​ចិត្ត​រឹង​ដូចថ្ម ដែលធ្វើឲ្យខ្ញុំ​មានអារម្មណ៍ខឹង​នឹង​ចំណុចនេះ ពេលសួរ​រកហេតុផលពេលខ្លះ​មិននិយាយ​ប្រាប់​នេះ ហើយជា​ដើមចម​ធ្វើឲ្យខ្ញុំបាទ​ខឹង​យ៉ាងខ្លាំង ។ ប្លែក​មួយទៀត​នោះ​គឺ​ ៣ ថ្ងៃ​ចុងក្រោយ​នៅភ្នំពេញ(យើ​ង​ទាំង​ពីរ​នៅ​ឆ្ងាយ​ពីគ្មា​រយៈ​ពេល១ ឆ្នាំ ជាងហើយ) តែ ពេលវេលា​នៅឆ្ងាយ​ពីគ្មាក្តី​យើង​តែង​តែ​បានជួបគ្មា​មួយខែ ម្តង ២ ខែ ម្តង​ជានិច្ច​កាល​មិនដែលខាន់​ឡើយ ៣ ថ្ងៃ​នោះ​ហើយ​​ដែល​ធ្វើឲ្យនាង​លែង​ចង់​តស៊ូ​ជាមួយនឹ​ខ្ញុំ​ហើយ មែនហើយ​ដល់​ចំណុចនេះ​សារ​ក្រោយ​វា​ពិត​ជា​លំបាក់​តែ ខ្ញុំដឹងថា គេកំពុងតែរៀនកាត់ចិត្ត​ពីខ្ញុំ ណ្ហើយ! កាត់ចិត្ត​បាន​​គួរ​តែ​កាត់ទៅ គ្មាន​លុយ​គឺ គ្មាននិស្ស័យចឹង​ហើយ ទំនាក់ទំនង​ចប់តាំងពី​ ៣ ថ្ងៃ បន្ទាប់ម្លេះ ព្រោះ​នាង​លែង​ខលមកខ្ញុំ​ ខ្ញុំ​មិន​មានលុយ​ខលទៅនាង​ដូច្នេះ​ប្រហែលជា​និស្ស័យ​យើង​លែង​ជា​សង្សារ​ហើយ មិត្ត​ក៏​មិនមែនដែរ ព្រោះ​អី​ខ្ញុំ​ពិបាកធ្វើ​អារម្មណ៍​ណាស់​ស៊ូ​ចិត្ត​នៅឆ្ងាយ​កុំឲ្យ​ឃើញ​គ្មា​ប្រសើរ​ជាង ។​

នឹកដល់រឿង​ តស៊ូ​វា​ជា​រឿង​ជូរចត់ណាស់សម្រាប់ស្នេហាដំបូង ហាក់បី​ដូចជា​ញុំាអំពៅ​ពី​ចុង​ដល់គល់ចឹង​គ្មាន​រស់ជាតិសោះ តែ​ដល់ចំណុចផ្អែមហើយ​មាត់នេះ​លែង​​បានឆី​ទៀត ពិត​ជា​ព្រហ្ម​លិខិត​មកបំបែកមែន​ទេ ទេ​!​ទៅបន្តោសអី​ព្រហ្មលិខិត​នោះ​មិនដឹងអីទេ ព្រហ្មលិខិត​គឺ​យើងជាអ្នកកំណត់ ទេ ។ចប់ហើយ!ចប់ហើយ! មកដល់ចំណុចនេះ​ហើយ​សង្ឈឹមថា​ នាង​នឹង​ភ្លេច​អ្វី ៗ​គ្រប់យ៉ាង​ហើយគិត​ថា​រូប​ខ្ញុំ​នេះ​នៅភព​ឆ្ងាយ​ពីនាង​ទៅចុះ អរគុណ​ណាស់​រយៈ​ពេល​ស្រលាញ់​ខ្ញុំ​កន្លងមក នៅក្បែរខ្ញុំកន្ល​ង​មក​ ទោះ​បី​ជា​ខ្ញុំ​មិន​អា​ចភ្លេចនាង តែ​សុខចិត្តកាត់ចិត្តដើម្បីគេ ស៊ូ​រស់​ដើម្បី​បៀម​ស្នេហ៍​មួយនេះ​ចុះ លា​ហើយ សំណាង ទឹកភ្នែកដូច​គ្មា​ទេ ណា​អូន…៕

ពីបុរសៈ​រិទ្ធ សុវណ្ណដា

ស្នេហ៍​ចប់​ស្រប​ពេល ១ ខែ ១០ ថ្ងៃ


-

​គេហ​ទំព័រ​ដំណឹង​ជា​ទីមេត្រី ​ខ្ញុំ​បាទ សម្ផស្ស ​ដែល​ជា​ប្រិយ​មិត្ត​ចូលចិត្ត​តាមដាន​នូវ​គេហទំព័រ កម្សាន្ត បែប​អប់​រំ​មួយនេះ មិន​ខាន​នឹង​លោះ​មួយថ្ងៃឡើយ ។

សម្រាប់​រូប​ខ្ញុំ​បាទ​ មិនមាន​អ្វីវែង​ឆ្ងាយ​រៀបរាប់នោះទេ គឺ​មានតែ​បទ​ចម្រៀង​មួយបទ​តែ​ប៉ុណ្ណោះ​ដែល​​វា​ស្រដៀង ៩៩ ភាគ​រយ​ទៅ​ហើយ​នឹង​ដួង​ចិត្ត​ស្នេហ៍​របស់​ខ្ញុំ​បាទ ដែល​មានអត្ថបទ ៩៩ ភាគ​រយ​ដូច​ចម្រៀង​ខាង​ក្រោម នេះ ៖

​វា​ពិត​ជា​ឈឺ​ចាប់ណាស់សម្រាប់ដួងចិត្ត​មួយនេះ នៅ​ពេល​ដែល​បាត់​បង់ស្នេហ៍​យ៉ាង​នេះ ខ្ញុំ​មិនមានអ្វី​វែង​ឆ្ងាយនោះ​ទេ ព្រោះ​អី អ្វី​ទាំង​អស់​គឺបាន​រ៉ាយ​រ៉ាប់ដូច​ចម្រៀង​ខាងលើ​ទៅហើយ ។​តែអ្វី​ដែល​​អាក់​អន់​ចិត្ត នឹង​សោកស្តាយ​គឺ​នៅតែ មាន​តែប៉ុណ្ណោះ​ ហេតុ​អ្វី​ស្នេហ៍​មួយ​នេះ​មានរយៈពេល​ខ្លី ហើយហេតុ​អ្វី​គេ​ចង់បែកពីខ្ញុំ​យ៉ាង​នេះ​តើខ្ញុំខុស​អ្វី​ទៅ ព្រះអើយ ។

ទោះ​ជា​យ៉ាងណា​ ខ្ញុំ​មិនចង់​ឲ្យ​ស្នេហ៍​មួយនេះ​ កក់​ជាប់ខ្មៅ​ក្នុងដួង​ចិត្ត​ខ្ញុំ​ឡើយ ​ណ្ហើយ!​ត្រឹម​តែ​ប៉ុណ្ណោះ​បាន​ហើយ ​មិន​ចង់ជួប​ទៀត​​ទេ បើជ្រុល​ឲ្យ​ស្នេហ៍​មួយនេះ ត្រឹម​ជាមិត្ត​ហើយ អូនទៅចុះ​ មិន​បាច់​ជួប​គ្នា​​នោះទេ សូម​ទៅ ឲ្យ​បាន​សុខ ពីបង​ ស្នេហ៍​អូន ១ ខែ ១០ ថ្ងៃ ៕

ជូន​ចំពោះ​ម្ចាស់​អត្ថ​បទ “ចិត្ត​បង​ឆ្ងាយ​ដូច​ជើង​មេឃ”


-

សារី លក្ខិណា​ ជា​ទីស្រលាញ់​របស់បងស្រី  បងស្រី​ឈ្មោះ ណា​ដែត ជា​បុគ្គលិកក្នុងស្ថាប័នរដ្ឋមួយកន្លែ​ង​ក្នុងរាជ​ធានី​ភ្នំពេញ ពេលដែល​បានឃើញ​នូវ​ការ​រ៉ាយរ៉ាប់​រៀបរាប់របស់​ប្អូនស្រី​ បងពិត​ជា​មាន​ការ​នឹក​រលឹក​ដល់​ចំណុច​អតីត​របស់បង​ ដែល​កើត​ឡើង​ស្រដៀង​នឹង​ប្អូនស្រី វា​ស្ទើរតែ ៩៥ ភាគរយ​ទៅហើ​យ​ដែល​ដូច​ទៅនឹង​រឿង​របស់​បង ។

លក្ខិណា​ ប្អូន នៅក្មេង​គួរ​តែ​រំលេច​នូវ​ភាព​ឈឺ​ចាប់​ទាំង​នោះ​បោះ​ចោល​ឲ្យឆ្ងាយ​ពីដួងចិត្ត​របស់​ប្អូ​នទៅ​មិន​គួ​រឡើយ​នៅខិតខំ ខំមាត់​ទប់អារម្មណ៍ ឲ្យរឿង​ខ្មៅ​ជាំនោះនៅក្នុងចិត្ត​ប្អូន​ស្រី​ទៀត​ទេ ។ បង​ក៏​មិនខុ​ស​នឹង​ប្អូន​ស្រី​ប៉ុន្មាន​ដែរ តែ​តែ​ពេលដែល​គិត​យូរៗ​ទៅទើប​ដឹង​ថា​វា​គ្មាន​ប្រយោជន៍​ត្រឹមតែ​កើត​ទុក្ខអត់​អំពើ វាគ្មាន​នរណា​មកគិតជាមួយ​យើ​ង​នោះ​ឡើយ មានតែ​យើង​ទេ ដែល​ជា​អ្នក​បង្ក​នូវ​ភាព​សប្បាយ​ឬ​ឈឺចាប់​ដោយ​ខ្លួនឯង​តែ ប៉ុណ្ណោះ ។មក​ទល់​ត្រង់ចំណុច​នេះ​​បង​ក៏​សូមសរសើរ​នូវ​ប្អូស្រី​ណាស់ដែរ​ដែល​មិន​បោះ​បង់ជីវិត​ចោល​ដោយសារ​តែ​ភាព​ឈឺ​ចាប់នោះ ហើយនៅតែ​បន្ត​ជីវិត​គិត​ពី​អនាគត់​ខាង​មុខ ទៀត​ វា​ជា​រឿង​មួយ​ដែល​អស្ចារ្យ​សម្រាប់ប្អូន តែ បើសិន​ជា​អ្នកផ្សេង​អាច​នឹង​បោះបង់​ជីវិ​ត​ចោល​ដោយ​សារ​តែ​រឿង​ខ្មៅ​ដិត​ដាម​នេះ​ជាក់​ជា​មិន​ខានឡើយ ។

បង​មិន​មាន​អ្វី​ច្រើនលើសលប់សម្រាប់ប្អូន​ស្រី​ច្រើន​នោះទេ តែ​គួរ​យកអ្វីដែលឈឺ​ចាប់ទាំង​នោះ​ ម​ក​កែខៃ ឲ្យ​វា​ក្លាយ​ទៅ​ជា​ឧសថ​ដ៏​សាកសិទ្ធជា​ប្រទីប​នាំប្អូន​ទៅកាន់ត្រើយសុខ​ទើប​សង្គម​ទទួលស្គាល់ ថា​មិនថា ប្អូន​នឹង​ក្លាយ​ទៅ​ជាអ្នកដោះស្រាយ​វិបត្តិ​ស្នេហា ឬ​ជា​អ្នកដឹកនាំ​នូវ​ស្រ្តី​ដែលរង​នូវ​ភាព​អាក់​អួល​ឈឺ​ផ្សារ​ដូច​ជា​ប្អូន​ស្រី ។

ជា​ទីបញ្ចប់​សូមឲ្យប្អូន​ស្រី​ទទួល​បាន​នូវ​ សេចក្តីសុខ ជ័យជម្នៈ​គ្រប់កាលៈ​ទេសៈកុំ​បីខាន​ឡើយ ៕

ពីបងស្រី ណាដែត

​ជើង​មេឃ​ ឆ្ងាយ​ដូច​ចិត្ត​បង


-

​សួស្តី គេហទំព័រ​ ដំណឹង ជា​ទីមេត្រី ជា​ដំបូង​សូមអរ​គុណ​នូ​វគេហទំព័រនេះ​ដែលបង្កើត​ឡើង​នូវ​ទំព័រ មួយ​ដែល​មានឈ្មោះ​ថា ទុក្ខ​ស្នេហ៍ ដែល​មើលទៅវា​មានភាពប្លែក​មែ​ន​ពិត​ តែ​ក៏​វាទំព័រ​មួយ​ស្រាយបំភ្លឺ​នូវ​វិបត្តផ្សេងៗ ដូច​ជា​ បញ្ហា​គ្រួសារ បញ្ហាសិក្សា និង​ជា​ចំណង​នោះ​គឺ​ ទុក្ខ​ស្នេហ៍​តែ​ម្តង ។

the​sky

នាងខ្ញុំ សារី លក្ខិណា ដែល​ជា​យុវនិស្សិត​សិក្សានៅសាកល​វិទ្យាល័យ​មួយ​កណ្តាលទីក្រុងភ្នំពេញផ្នែក​ធនាគារ ឆ្នាំទី ១ ​។ ថ្ងៃ​នេះ​ដែរ​នាង​ខ្ញុំ​ដាច់​ចិត្ត​លាត​ត្រដាង​នូវ​ដាន​ស្នាម​ជាំស្ថិត​ក្នុង​បេះ​ដូង​ជា​យូរ​ណាស់​មក​ហើយរ៉ាយ​រ៉ាប់​ពី​ភាពសាវ៉ា​របស់បុរ​សម្នាក់​ដែលជា​អតីត​សង្សារ​ កាលពី ៧៣៥ ថ្ងៃ កន្លង​ទៅ​នាង​ខ្ញុំ​ជា​យុវសិស្ស​នៅវិទ្យាល័យ​មួយ​ក្នុង​ខេត្ត​ ក្រចេះ ​បាន​ស្គាល់​យុវវសិស្ស​ម្នាក់​ទៀត​រៀន​ថ្នាក់​ជាប់គ្នា ​ពីដំបូងឡើយ ពាក្យចាស់​ពោល​ថា “ស្នេហា​ផ្តើមចេញ ពីមិត្ត​ភាព” តែ​នាង​ខ្ញុំ​មិនជឿ​ឡើយ តែ​ដល់ទីបំផុតពាក្យ​ទាំងនេះ វា​បាន​មកស្ថិត​ក្នុងក្រអៅ​បេះ​ដូង​ក្រពុំ​វ័យ​ក្រមុំ​របស់ខ្ញុំ​ហើយ ហើយ​ក៏​វា​មាន​ន័យ​ថា “ទំពក់​មិនទៅ​ភ្នៅ​មិនមក” ពិត​ជា​សុភាសិត​មួយ​ដែល​​កើ​ត​លើ​រូប​នាង​ខ្ញុំមែន ។​ ស្គាល់​គ្នា​មិន​ទាន់​បាន​មួយ​ខែ ផង​គេ​ចាប់ផ្តើម​ស្រលាញ់រូបនាងខ្ញុំ ដោយលេប​ខាយ នេះ  នោះ ​ដោយការ​ចំអែ​ចំអន់ពី​ពួក​ម៉ាក់គេផង​នោះ ខ្ញុំ​ក៏​បាក់​ចិត្ត​ស្រុត​តែ​ម្តង ដោយមិន​អាច​ប្រកែក នឹងចេះ​តែ​គិត​នូវ​ពាក្យចំអន់នោះ​ហើយ ដែលធ្វើ​ឲ្យរូបនាង​ខ្ញុំ​មានវិប្បដិសារី​មកទល់នឹ​ង​ពេលនេះ ដោយសារ​តែ​ពាក្យផ្អែម ល្អែម សន្យានេះ​ សន្យា​នោះ ថា ស្រាលាញ់អូន​អាហូត ​នេះ ហើយ​ដែល​ជាដើម​ចម​បង្កើត​នូវ​ស្នាមខ្មៅ​នេះ​ឡើង ។ ផ្តើម​ចេញ ពីទិដ្ឋ​ភាព​នូវ​ការប្រើ​ប្រាស់​លោង​លោម​ពាក្យ​ផ្អែម បងនេះ បងនោះ រហូត​ខ្ញុំ​ប្រែ​ក្លាយ​ជា​នារី​ ខុស​គន្លង​ប្រពៃណី ​គេ​បានសន្យាថា​ស្រលាញ់រហូត នៅមុខខ្ញុំ តែ​អ្វី​ដែលមិននឹក​ស្មានចិត្ត​គេ ពេល ៦០០ ថ្ងៃ កន្លង​ផុត​ទៅ គេ​ចាប់ផ្តើម​មានអ្នកថ្មី  គេ​ភ្លេចអ្វីៗ​ដែល រូបគេ​ធ្វើ​មក​លើរូបនាងខ្ញុំ អស់​រលីង សួរ​គេថា ម្នាក់ដែលបណ្តើរ​ពីថ្ងៃគេ​ជា​នរណា គេ​ថា​បង​ប្អូនធម៌ ខ្ញុំ​ក៏​ជជីក​សួរ​ថា​ ធម៌មែន? ពេល​នោះគេ​ច្រលោត​ឡើង ស្តី គំហក់​ដាក់នាង​ខ្ញុំ​ស្ទើរ​តែ ទឹកភ្នែក​ហូរ​មិន​ចេញ​ទៅហើយ ។ ពេល​នេះ ហើយ​អ្វី​ដែល​នាងខ្ញុំ​ធ្វើល្អ​ដាក់គេ​តាំងពី ៦០០ ថ្ងៃមុន ទើបនាង​ខ្ញុំ​គិត​ថា វា​គ្មាន​ប្រយោជន៍ ​។

អូនសូមប្រាប់បងថា រឿង​យើង​ចប់គ្មាត្រឹមនេះ ចុះ អូន​ក៏​មិន​ដែល​នឹក​ស្មានថា ចិត្ត​បង​ដូច​ពពកលើ​មេឃ ជួន​ខ្មៅ ជួន​រាំង ហោះ​ទៅនេះ ហោះ​ទៅនោះ ដែរ ហើយថ្ងៃនេះ  ហើយ​ទើបអូនដឹង​ថា ក្នុងចិត្ត​បង​លែង​មានអូនទៀតហើយ អូនគ្រាន់តែ​សូមផ្តាំថា កុំ​ក្បត់គេ​ដូចក្បត់អូនធ្វើអ្វី សូមចេះ​រៀន​មើល​ យក​ភាពស្មោះ​ដាក់​ក្នុងប្រអប់ចិត្ត​ផង ។ ទោះពេលនេះ អូនដឹងថា ចិត្ត​បង​ដូច​ខ្លែង ហើយឆ្ងាយ​ជាង​ជើង​មេឃ​ទៅទៀត ក៏ក្នុងមួយជីវិត​អូននេះ មិនចង់ជួប​មនុស្ស​ដូច​បង​ដែរ ​។ រូប​បងដល់ត្រើយ​ សើយគូថ មាន​ត្រីដុត ភ្លេច​ក្តាម មែនហើយ​ក្តាម​អូន​ប្រហែល​វា​ស្រងាម​ហើយមើលទៅ បង​ពិត​ជាមានចត្តសំណាំមែន ។ លាហើយ! ប្រុស​អប្រិយ……………………៕

សូម​ត្រឹម​ជា​មិត្ត


-

សួស្តីប្រិយមិត្ត និងមិត្តអ្នកអានទាំងអស់ ថ្ងៃនេះខ្ញុំសូមបង្ហើបនូវរឿងរ៉ាវមួយដែលទាក់នងនឹងស្នេហា​របស់ខ្ញុំខ្លះៗ។

ថ្ងៃមួយខ្ញុំបានស្គាល់នារីម្នាក់តាមរយៈមិត្តភ័ក្តិរបស់ខ្ញុំ នាងមិនមែនជានារីដែលស្រស់ស្អាតណាស់ណា​នោះទេ ប៉ុន្តែ​មើល​ទៅ​សមរម្យ​។ ប៉ុន្មាន​ថ្ងៃ​ក្រោ​យមក​ ខ្ញុំបានជួបនាងម្តងទៀត ដោយសារតែសង្សា​របស់​មិត្តភ័ក្តិ​ខ្ញុំ​ឧស្សាហ៍​នាំ​នាង​មក​ជា​មួយ​​នៅ​​ពេល​​ដែល​​ចេញ​​មក​​ញ៉ាំ​អ្វី​​នៅ​​ខាង​​ក្រៅ។

Friends-forever

មានថ្ងៃមួយសង្សារបស់មិត្តខ្ញុំនាងបានខ្ចីទូរស័ព្ទរបស់ខ្ញុំ Call ទៅកាន់នារីម្នាក់នោះ ដើម្បីបបួលមកញុំស៊ុបទាំងអស់គ្នា។ ក្រោយ​ពី​បាន​ជួប​នាងជាច្រើនលើក ខ្ញុំហាក់មានអារម្មណ៍ថាស្រឡាញ់នាង ពេលនោះខ្ញុំបាន Check រកមើលលេខទូរស័ព្ទរបស់នាង ដែល​សង្សា​មិត្ត​ភ័ក្តិ​របស់ខ្ញុំបាន​យក Call ទៅ។ ជាដំបូងខ្ញុំមិនហ៊ាន Call ទៅនោះទេ ព្រោះមានអារម្មណ៍ថាខ្លាច ដូច្នេះក៏ផ្ញើសារសួរនាំ ពេល​នោះ​នាង​បាន​ឆ្លើយ​តបមកវិញ ព្រមទាំងសួរថា ខ្ញុំជានរណា? ពេលនោះខ្ញុំបានឆ្លើយទៅវិញថា បើចង់ដឹង ឲ្យខ្ញុំ Call ទៅ​បាន​ទេ? នាងក៏ព្រម ហើយ​យើងទាំងពីរនាក់ក៏ជជែកគ្នារហូតដល់ចូលដេក។ អស់រយៈពេលប្រហែលជាមួយខែ ទើប​ខ្ញុំ​ហ៊ាន​បបួល​នាង​ទៅ​ញ៉ាំ​អីតែ​ពីរ​នាក់ ​ប៉ុន្តែ​ពេល​ដែលខ្ញុំបបួល​នោះនាងមិនបានយល់ព្រមភ្លាមទេ ប្រាប់ថាចាំគិតសិន ជិតដល់ថ្ងៃ ចាំប្រាប់ ព្រោះថាថ្ងៃដែលខ្ញុំបបួល​នោះ​គឺជា​ថ្ងៃ​សិទ្ធិ​នារីអន្តរជាតិ។ មុនថ្ងៃ ៨ មីនាមួយថ្ងៃនាងបាន Call មកប្រាប់ថា នាងព្រមទៅ ប៉ុន្តែមិនអាចនៅបានយូរនោះទេ ព្រោះ​ថា​អ្នក​ផ្ទះ​មិន​ឲ្យ​ដើរយប់។

យូរៗទៅនាងដឹងថាខ្ញុំស្រឡាញ់នាង ហើយខ្ញុំក៏ដឹងថានាងក៏មានចិត្តលើរូបខ្ញុំខ្លះដែរ។ ប្រហែលជាមួយឆ្នាំក្រោយមក អំឡុង​ពេល​ដែល​យើង​កំពុង​ស្រឡាញ់គ្នា មានថ្ងៃមួយនាងបានសួរខ្ញុំថា បើមានគេចូលស្តីដណ្ដឹងនាង តើខ្ញុំគិតយ៉ាងមិញ? ពេល​នោះ​ខ្ញុំ​មិន​បាន​និយាយ​អ្វីទាំងអស់ គ្រាន់តែមើលមុខនាង ហើយបែរមុខចេញ។ ក្រោយពេលនាងសួរខ្ញុំមួយខែក៏មានគេចូលស្តីដណ្ដឹងនាងពិតមែន ប៉ុន្តែ​នាង​មិន​ទាន់​យល់​ព្រមនោះទេ ដោយនាងចាំសួរយោបល់ពីខ្ញុំ។ ពេលនោះយើងទាំងពីរនាក់បានជួបគ្នា​ ព្រម​ទាំង​និយាយ​ពី​រឿង​ដែល​គេ​ចូល​ស្តី​ដណ្ដឹង​នាង។ ខ្ញុំបានប្រាប់នាងថា ការដែលស្រឡាញ់មនុស្ស​ម្នាក់មិនមែនទាមទាយកមករួមរស់នៅជាមួយគ្នា ទើប​ហៅ​ថា​ស្រឡាញ់​នោះ​ទេ សំខាន់ឲ្យតែឃើញ​នារីដែលយើងស្រឡាញ់មានសុភមង្គល នោះយើងក៏មានសុភមង្គលដែរ។ នាងនៅស្ងៀមដោយមិន​និយាយ​ស្តីអ្វី​ ហើយនាងក៏មិនបានបង្ខំឲ្យខ្ញុំចូលស្តីនាង ក្នុងខណៈពេលដែលមានគេចូលសួរនោះផងដែរ។ ម្នាក់​ដែល​ចូល​ស្តី​ដណ្ដឹង​នាង​នោះ​គឺ​ជា​អ្នករកស៊ី ហើយគ្រួសាររបស់នាងទាំងមូលគឺស្រឡាញ់​ពេញចិត្តនឹងបុរសម្នាក់នោះគ្រប់គ្នា ដែលជាហេតុធ្វើឲ្យនាងជំទាស់មិនកើត ហើយ​បុរសនោះក៏ស្រឡាញ់នាងខ្លាំងមិនចាញ់ខ្ញុំប៉ុន្មានដែរ។

ក្រោយពេលដែលនាងបានភ្ជាប់ពាក្យ ប្រហែលជាមួយខែ នាងបានមកជួបខ្ញុំ ដោយ​ពេល​នោះ​ខ្ញុំ​សង្កេត​ឃើញ​នាង​មាន​ទឹក​មុខ​ស្រងួត​ស្រងាត់ ខ្ញុំបានសួរនាងថា តើមានរឿងអី? នាងប្រាប់ថា នាងបានផ្តាច់ពាក្យពីគេម្នាក់នោះទេ។ ពេលនោះខ្ញុំក៏ភ្ញាក់ ហើយសួរថា តើ​មាន​រឿង? នាងនិយាយថា មិនមានរឿងអីធំនោះទេ ដោយគ្រាន់តែថានាងមិនអាចរកនៅជាមួយនឹងបុរសនោះបាន ព្រោះជាមនុស្ស​ពូកែ​ប្រចន្ទ។ ខ្ញុំបានសុំឲ្យនាងត្រឡប់មករកខ្ញុំវិញ ដូចដើម តែនាងបដិសេធ ព្រមទាំងនិយាយាថា នាង​ចង់វិលវិញណាស់ ប៉ុន្តែមិនអាច ព្រោះ​នាង​ខ្មាស់ ម្យ៉ាងទៀតនាង និងគ្រួសារនាងបានជាជ្រើសរើសហើយ មិនចង់បកក្រោយវិញទេ។ ពេលនោះខ្ញុំពិបាកចិត្តណាស់ មិន​ដឹង​ថា​ត្រូវ​ធ្វើយ៉ាងណានោះទេ ខ្ញុំបានព្យាយាមអង្វរនាងសូមកុំធ្វើបែប យើងអាចរាប់អានគ្នាដូចកាលពីមុន ប៉ុន្តែនាងបានប្រាប់ពី​ហេតុផង​ជា​ច្រើន ជាពិសេសនាងអង្វរកុំឲ្យខ្ញុំរងចាំនាងអី។ តាមពិតទៅខ្ញុំយល់ចិត្តនាងច្បាស់ណាស់ ទើបឈប់បង្ខំចិត្តនាង ហើយ​យើង​ទាំង​ពីរ​ក៏​យល់​ព្រមរាប់គ្នាជាធម្មតា(ត្រឹមជាមនុស្សធ្លាប់ស្គាលើគ្នា) ហើយនាងបានប្រាប់ថា នាងត្រឡប់ទៅស្រុកកំណើតវិញ ប្រសិន​បើ​ខ្ញុំ​បាន​ទៅ​លេង​ខេត្តរបស់នាង ជួយចូលលេងផង ហើយបើសិនជានាងមានឡើងមកភ្នំពេញនាងនឹង Call រកខ្ញុំ។

ទីបំផុតនៃសេចក្តីស្នេហ៍យើងទាំងពីរគឺបានត្រឹមតែរាប់គ្នាជាមិត្ត ដោយយល់ចិត្តគ្នារៀងៗខ្លួន ត្បិតតែស្រឡាញ់គ្នាពិតមែន ប៉ុន្តែ​យើង​មាន​ហេតុ​ផងដែលមិនអាចរស់នៅជាមួយគ្នាបាន។ ការដែលយើងធ្វើបែបនេះគឺអាចឲ្យយើងទាំងពីរមានសប្បាយចិត្ត។

អ្វីដែលខ្ញុំបានជម្រាបខាងលើ គឺគ្រាន់តែចង់បញ្ជាក់ថា ស្រឡាញ់មនុស្សម្នាក់គឺមិនមែនប្រាថ្នារួមរស់នៅជាមួយគ្នានោះទេ សំខាន់​ឲ្យ​តែ​ឃើញ​មនុស្សដែលយើងស្រឡាញ់រស់នៅដោយមានសេចក្តីសុខ ព្រមទាំងសប្បាយចិត្តរៀងខ្លួនទៅបានហើយ។

តើអ្វីដែលយើងទាំងពីរបានសម្រចចិត្ត ប្រិយមិត្តទាំងអស់គ្នាគិតយ៉ាងណាដែរ?

ភ្នំពេញ ចាំ​ញ៉ូវហ្សេលេន


-

សួស្តី​ គេហទំព័រ ដែល​នាង​ខ្ញុំ​បា​ន​ស្គាល់​​ជាលើក​ដំបូង​ ដែល​មា​ឈ្មោះថា គេហទំព័រ​ ដំណឹង ហើយក៏​ជា​ទំព័រ ដែល​នាង​ខ្ញុំ​សូម​បង្ហាញ​វត្ត​មា​ន​ទុក្ខ​សោក លា​លាត​ត្រដាងនូ​វអ្វី​ដែល​កប​ទុកក្នុង​ចិត្ត​ជា​យូរ​ណាស់​មក​ហើយ ដែល​មិន​អាច​ស្តីថា ចេញ ហាក់​បី​ដូច​ជា​ដុំ​ភ្លើង​ដែល​ទុក​កណ្តាល់​ដើម​ទ្រូង​ ។

Phnom-Penh-waiting-newzealnad

នាង​ ខ្ញុំ​ឈ្មោះ សោមា​ ជា​បុគ្គលិក​ម្នាក់​ធ្វើ​ការ​នៅ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ក្នុ​ងរាជ​ធានី​ភ្នំ​ពេញ​ ដែល​ជាអង្គការ​ជួយ​ដល់​ក្មេង​កំ​ព្រា ។ អ្វី​ដែល​ចង់រ៉ាយរ៉ាប់រៀប​រាប់ឲ្យ​គេ​ហទំព័រ ដំណឹង ដឹង​នៅ​ពេលនេះ ហើយ​សូម​ឲ្យ​ជួយ​ដោះ​ស្រាយនូវ​ទុក្ខស្នេហ៍ ដែល​រងចាំ​បុរស​ម្នាក់អស់​រយៈ​ពេល ៥ ឆ្នាំ កន្លងមក​នេះ ។រំលឹក​ដើម​ដល់​អនុស្សាវរីយ៍ ដែល​ផ្អែមល្អែម​ជាង​ទឹកឃ្មុំ​ខែ​ប្រាំង ដែល​មិន​អាច​បំភ្លេច​ទៅ​បាន ហើយ​ចង់រំលឹក​ហើ​យ​រំលឹកទៀត តែ​អនុស្សាវរីយ៍​ដែល​​ធ្លាប់នៅ​ក្បែរ បែរ​ជា​ចាកឆ្ងាយ​ពី​គ្នា ដោយ​គេ​ត្រូ​វទៅ​បន្ត​សិក្សា នៅ​ញ៉ូវហ្សេលេន ។ មួយឆ្នាំដំបូង ទំនាក់​ទំនង​យើងទាំងពីខល​ទៅ​ខលមក​ជា​ធម្មតា ទោះបី​ជា​ខល​ឆ្លង​ទ្វីបក្តី តែ​ហាក​បី​ដូច​ជា​នៅ​ជិត​គ្នា រាល់​យប់​ថ្ងៃ ។

មួយឆ្នាំ​ពេញ​ អនុស្សាវរីយ៍ខល​ឆ្លង​តាម​ទូរស័ព្ទឆ្លង​ទ្វើប​ផ្សេង​គ្នា បាន​ត្រូវ​រសាយ​បន្តិច​ម្តងៗ កាន់តែ​ឆ្ងាយ​ទៅ ៗហើយ ខលទៅ​គេ​ពេល​ណា​គេ​ថា​រវល់ គេថាអញ្ជេះ អញ្ចុះ គេហទព័រ ដំណឹង​អើយ! ថ្ងៃ​នោះ​​ហើយ​​ជា​ថ្ងៃ​ដែល​ខ្ញុំ​ស្រក់​នូវ​ទឹក​ភ្នែក ជោគ​ជាំ​ខ្នើយ មិន​នឹក​ស្មាន​ថា​គេ​ហាន​និយាយ​សម្តី​ធំ ដាក់រូប​នាងខ្ញុំ​ឡើយ សួរ​គេថា បង​ឈប់​ស្រលាញ់​អូន​ហើយ​មែន​ទេ? គេ​មិនស្តី​មិនតបទាល់​តែ​សោះ ។ តែ​អ្វី​ដែលមិន​នឹក​ស្មាន​ដល់នោះ នាង​ខ្ញុំ​បាន​ឃើញ​នូវ​រូប​ថត​មួយ​ផ្ទាំងថត​កៀក​កើយ នៅ​លើ​Profile ស្រី​ម្នាក់​នៅ​លើគេហទំព័រ Facebook ដោយ​មាន​នូវ​ Comment អូន​បង បាត់​ទៅ​ណាហើយ​សន្យា​ បាត់ទៅ​ណា​ហើយ​ពាក្យថា​ស្រលាញ់អូន អូន​ពិត​ជា​មិនយល់ទេ នេះ​​ជា​សម្តី​ដែល​នាង​ខ្ញុំ​បានខល​ទៅ​គេ​នៅ​ពេល​ដែល​ឃើញនូវ​រូប​ថត​កៀក​កើយ​មួយផ្ទាំង តែ​គេ​បាន​តប​មកវិញ​ថា ឈប់​រងចាំបង​ទៅ រក​បុរស​ផ្សេង​ដែល​ល្អ​ជាង​បង​ទៅ យើ​ងប្រហែល​មិន​មែន​ជាគូនោះ​ទេ ។ទឹក​ភ្នែក​ស្រក់ជ្រំ​ថ្ពាល់ សំកុកយំស្ទើរ​តែ​បែក​ទ្រូ​ង​ទៅ​ហើយ ឲ្យ​ខ្ញុំ​ធ្វើ​ដូចម្តេច​ទៅ បើ​មួយ​ជីវិត​ខ្ញុំពិត​ជា​មិន​អាច​រស់​ដោយ​គ្មាន​គេ​នោះទេ តើឲ្យ​ខ្ញុំ​ដោះ​ស្រាយ​យ៉ាង​ដូចម្តេច​ទៅ គេហ​ទំព័រ ដំណឹង​អើយ សូម​ជួយផង ។

ពីនាងខ្ញុំ សោមា

វាចារ​ពូ​ដំណឹង

ប្អូន​ស្រី​ជា​ទី​ស្រលាញ់​របស់គេហទំព័រ ដំណឹង ពូ​សូម​អរ​គុណ​ចំពោះ​ក្មួយ​ដែលបា​ន​ផ្ងើនូវ​ទំព័រនេះជូន​មក​ខាងក្រុមការងារ​របស់ពូ ក៏សូមអរ​គុណ​នូ​សន្តាន​ចិត្ត​តាម​ដាន​ទំព័រ កម្សាន្ត ពោរ​ពេញ​ទៅ​ព័ត៌​មាន​ បច្ចេកវិទ្យា សង្គម និង​សិល្បៈ ។

ដើម្បី​កុំ​ឲ្យ​ពេលវេលាមាន​អត្ថន័យ​ដែល​ក្មួយចង់​ដឹង រង​ចាំនូវ​ដំ​ណោះ​ស្រាយ ដែល​កប​ទុកក្នុងចិត្តក្មួយ ។​សម្រាប់ក្តី​ស្នេហា បើ​ស្រលាញ់​គឺល្អទាំង​អស់ តែ​ឃ្លាត​កាយ​ហើយ ពិត​ជា​មាន​ចិត្ត​រេ​រា​ជាក់​ជាមិនខានឡើយ ដូច​ពាក្យ​ចាស់​ពោលថា “ឃ្លាត​កាយណាយចិត្ត ឬ​បាន​ស្វាយ​ណាយ​ផ្លែ​ក្រូច” ពាក្យ​ចាស់បាន​ពំនោល​នេះ​ពិត​ជា​មិនខុស​មែន ហើយក៏​មិន​បានមាន​​ន័យ​ថា​បុរស​សុទ្ធ​តែ​ ជា​អ្នកក្បត់​ស្នេហា​នោះដែរ និយាយនេះ​មិ​ន​មែនពូ​ គាំទ្រ​កាន់ជើង​បុរស​ដូច​គ្នា​នោះ​ទេ តែ​វា​ជា​ការពិតត្រី​មួយកន្ត្រក់​ស្ងុយ​មួយគឺ​ស្ងុយ​ទាំងអស់ហើយ ។ សម្រាប់​ស្នេហា​ក្មួយវិញ​ដែល​ជួប​នូវ​រឿង​ប្រេះ​ឆា​ព្រោះ​តែ​មាន​អ្នក​ទីបី​ចូល​មក​ជ្រៀត​ជ្រែក តែ​ក្មួយកុំ​ខ្វល់ច្រើន​ពេក ចម្លើយ​គេ​បាន​តប​នៅ​ចំ​ពោះ​ក្មួយថា​គេ​ឈប់​ស្រលាញ់ រកបុរស​ថ្មី​ដែល​ល្អ​ជាង​គេទៅ  បើ​សិន​គេ​មិន​បាន​ប្រាប់​វា​ជា​រឿង​មួយដែល​ឈឺ​ចាប់ ចូរក្មួយ​ស្រី កុំគិត​ច្រើនពេក យក​ជីវិត​ទុកសោករបស់ខ្លួន​មក​ដោះ​ស្រាយ​នូវ​ចម្ងល់​ជីវិត ឲ្យ​វា​ក្លាយ​ជា​វិថី​ក្រាល​ក្រប​ទៅ​ដោយ​មាសវិញវា​ល្អ​ជាង​ណា​ក្មួយ អ្នកណា​មិន​ធ្លាប់​ជួប​នូវ​ទុក អ្នកណា​មិន​ធ្លាប់នូវ​ឈឺចាប់ ក្មួយត្រូវ​ចាំ​ថា បន្លាតូច​មុត​ចាំដៃ វា​ប្រាកដ​ជា​ឈឺ​ចាប់ពេញរាង​កាយ តែ​យើង​ត្រូវរកវិធី​យក​បន្លានោះ​ចេញ​ពីដៃ ដោយ បន្លាមុត​យក​បន្លាជួស ។ពូសង្ឃឹម​ថា ក្មួយនឹង​ស្វាង​ពីទុក្ខសោក​នេះ ជាក់​ជា​មិន​ខាន​ឡើយ ៕

ក្អែលជាប់បេះដូង


-

សួស្តី​គេហទំព័រ ដំណឹង ជាទីមេត្រី ដែល​ជា​គេហទំព័រ ដែល​ក្មួយចូលចិត្តតាមដាន​ជារៀង​រាល់ថ្ងៃ មិនដែល​រំលងមួយថ្ងៃណាឡើយ ។

នាងខ្ញុំឈ្មោះ សាន សុធារី ជានិស្សិតសិក្សាផ្នែក ធនាគារ នៅ សាកលវិទ្យាល័យ​មួយ​​ក្នុងក្រុង​ភ្នំពេញ សូមឲ្យ​គេហំព័រ ដំណឹង ជួយចែករំលែក ក៏ដូចជា​ដោះ​ស្រាយ​នូវ​វិបត្តិ​ខ្លះៗដែលរុំព័ទ្ឋក្នុងទង​បេះ​ដូងកបស្ទើរ​ក្លាយជាស្នឹមទៅ​ហើយ ដែល​ពេល​ខ្លះ​ស្ទើរតែ​ហាស្តី មិនរួច ហើយក៏​មិនដឹងប្រាប់នរណា ដូច្នេះ​មានតែ​គេហទំព័រ ដំណឹង ដែល​ជាប្រទីប​ដោះ​ស្រាយនូវ យន្តការដ៏ខ្មួលខ្មាញនេះ ។

heartache

កាលដើមឡើយ ប្រហែល​ជា ៥ ឆ្នាំ មុន ដែលជាវ័យមួយស្ថិតក្នុង​ភាពជាយុវវ័យ អមដោយ​សម្រស់​ផូរផង់ សម្បូរណ៍ទៅដោយ កន្លង់ចង់ក្រេបយកលម្អងផ្កា មួយទងនេះ ។ ម្លោះហើយ​នាង​ខ្ញុំតែង​តែខ្លាចរអានឹង​ពួកកន្លងទាំងនោះ​មិនដែលយក​ភ្នែកមើលទេ គ្រាមួយក្នុងថ្ងៃវិស្សមកាលចូលមក​ដល់​នាងខ្ញុំ​បាន​ស្គាល់បុរសម្នាក់ សម្បូរ​ណ៍​ទៅ​ដោយ​សម្រស់​ផូរផង់ លើស​ពីនេះ​គេ​ជាមនុស្ស​ម្នាក់​ដែល​ចូលចិត្ត​ចំពោះ​ការសិក្សា ដែល​ជា​រឿង​ហេតុ​ចៃដន្យ មិន​គួរនឹកស្មាន នាងខ្ញុំក៏បាក់ចិត្តលង់​ស្រលាញ់គេ តែ​គេ​មិនដឹងខ្លួនឡើយ ។ បេះ​ដូងដ៏ទន់ជ្រាយ​មួយនេះ​ចង់តែ​ប្រាប់គេ ថានាងខ្ញុំ​ពិត​ជា​ស្រលាញ់​គេ តែ​ហាស្តីមិនរួច​ ព្រោះអីខ្លួន​ជាស្រ្តី​ បើហាស្តីទៅ ខ្លាច​គេ​មាក់ងាយ ថាខ្លួន​ជាស្រីសោះ​ហាន​ហាស្តីសុំ​ស្នេហាពីបុរស នឹង​មានស្រ្តី​ជាច្រើន រិះគន់​និន្ទា ជាមិនខាន។ តែ​សម្រាប់​រឿង​ស្នេហា អ្នក​ដែល​ហាន​គឺជាអ្នកឈ្នះ ទីបំផុត អ្វីដែល​នាង​ខ្ញុំចង់​បាន​គឺដូច​បំណងមែន តែ​មិន​មែន​នាងខ្ញុំ​ហាស្តី​ស្រ​លាញ់​គេ​នោះ​ទេ គឺរូបគេ​បា​ន​សរសេរនូវចុតហ្មាយ​មួយច្បាប់ ផ្ងើរ​មកនាងខ្ញុំ​ថា គេ​ស្រលាញ់ខ្ញុំ​តាំង​ពី ថ្ងៃជួប​គ្នាដំបូង ដែល​ជាវេលាមួយផ្សើមបេះ​ដូងខ្ញុំ​ ហាក់បីដូចជា​ ហោះ​លើ​អាកាសវេហាអីចឹងដែរ ។និយាមកដល់ត្រង់ចំណុចខាងក្រោមនេះ ពិតជាខ្មាសអៀន ណាស់ សម្រាប់នាងខ្ញុំ គឺបាន​ប្រគល់​ខ្លួន​ឲ្យបុរសម្នាក់នោះ​បាត់​ទៅ​ហើយ ព្រោះ​អារម្មណ៍រំភើបដែល​នៅ​កៀក​កើយ​ជាមួយនឹង​គេ ។ ២ សប្តាហ៍ ក្រោយមក នាង​ខ្ញុំ​មានអារម្មណ៍ ចង់ក្អួតចង្អោ ចង់ញុំានេះ ចង់ញុំានោះ ដូចជារកញុំាមិនត្រូវទាល់តែ​សោះ ។ ពេលនោះ​ហើយ​ដែល​នាងខ្ញុំ​ចាប់ផ្តើម មានមន្ទិលសង្ស័យលើ​ខ្លួនឯង ហើយក៏ទៅ​ពិនិត្យ​សុខ​ភាពគ្រូពេទ្យថា នាងខ្ញុំ​មានផ្ទៃពោះ មួយខែ​ហើយ ពេលនេះ​សម្តីនេះ ខ្ញុំ​ពិតជា​ស្លេក​ស្លាំងរកអ្វីប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ ពេល​ដែល​ជួប​គេ​ “បង!​អូន​មានកូន​ហើយតើយើងធ្វើដូចម្តេចទៅ?”​ ពេលលឺដំណឹង​នេះ គេ​ចាប់ផ្តើម​រកលេះ ចាកចេញ​ពីនាងខ្ញុំ ដោយស្តីបន្ទោ​ស​ នូវពាក្យទ្រគោះ​ បោះ​បោក ដូច​ព្យុះសង្ឃរា ស្ទើរតែ​ទ្រាំទទួលយកមិនបាន​ឡើយ ។

ខណៈ​នោះ​ហើយ គេ​ក៏ចាប់ផ្តើមគេចមុខ​មិនទទួលខុសត្រូវ ចំ​ពោះបញ្ហានេះ រកលេះនេះ នោះ ធ្វើឲ្យខ្លួន​នាង​ខ្ញុំ​ដេក ទ្រហោយំ រៀងរាល់រាត្រី ដេកគិតៗទៅ ពីមួយថ្ងៃទៅមួយថ្ងៃផ្ទៃពោះ​នាងខ្ញុំ​កាន់តែ​ធំ​ទៅៗ​ហើយ ក៏សម្រេចចិត្ត​យកចេញ ដែល​ជា​សាច់ឈាម​មាន​អាយុ ២ ខែ “ឲ្យ​ខ្ញុំ​សូម​ទោសផង​ទារក​កម្សត់​អើយ​ឯងចាប់ជាតិខុសមនុស្ស​ហើយ ម្យ៉ាងទៀតខ្ញុំ​គ្មានសមត្ថភាពធ្វើម្តាយឯងនោះទេ ជាតិនេះ​ឬ​ក្រោយមានពិត​ចាំជួប​គ្នា ” ។​ ខាងសាច់ញាតិ​ខ្ញុំ​គ្មាន​នរណា​ម្នាក់ដឹង​ឡើយ ថាខ្ញុំ​មានកូន​ហើយ យកកូន​ចេញ ព្រោះថា អាណាព្យាបាលនាងខ្ញុំ​គាត់​រស់នៅ ខេត្តឯណោះ ដូច្នេះគាត់​មិន​បាន​ជ្រាប់ពីដំណឹង​នេះ​ឡើយ ។

មួយជីវិតនេះ ខ្ញុំ​ពិត​ជាចុកចាប់ណាស់ ឈឺចិត្តណស់ លម្អងផ្កា​ដែលខំរក្សា ជិត ២០ ឆ្នាំ បែរ​ជារុះ​រោយ​ចាក់ទង​ ធ្រាប​នឹង​ដី​ទៅ​វិញ ពិត​ជាខ្មាស់ខ្លួនឯងណាស់ ពិតជាខ្មាស់មេឃ​ណាស់ ​មកទល់​នឹង​បច្ចុប្បន្នកាលនេះ នៅ​តែ​មានស្នាម​ដិតដាម​ជាប់​ជានិច្ច តើឲ្យខ្ញុំ​ធ្វើដូចម្តេច​ទៅ​ ទើប​អាច​បំភ្លេច​អតី​តកាល​បាន​ ទៅ ?​ សូម​លោក ពូ បុរស​ដំណឹង ជួយ ដោះ​ស្រាយ​នូវគុណវិបត្តនេះផងដែរ ៕

វាចារ ពីពូ បុរសដំណឹង

ជាការពិតណាស់ សម្រាប់រឿងស្នេហា​ជារឿងមួយ​ ដែល​មនុស្ស​គ្រប់រូប​ត្រូវការ​ ព្រោះអីក្តី​ស្រលាញ់​នេះ មាន​តាំ​ងពី​កំណើត​មកម្លេះ មិន​មែនមាននា​ពេល​មនុស្សធំពេញវ័យនោះ​ទេ ។

សម្រាប់បញ្ញានេះ មុននឹង​ឈាន​ដល់​ការចែករំលែកគំនិត​សម្រាប់បំភ្លឺផ្លូវ ពូ សូមអរគុណ ក្មួយ ដែលផ្ញើរ​នូវរឿងរ៉ាវនេះ មក​កាន់​ ក្រុមការងាររបស់ពូ ។ សម្រាប់ក្មួយស្រី ពិតជា រឿង ប្លែកម្យ៉ាងដែរ ហើយក៏​ជារឿង​រ៉ាវ​ដែល​តែង​តែកើត​ សម្រាប់យុវវ័យ​សម័យបច្ចេកវិទ្យា​នេះ​ដែរ ។មើលចុះឡើងៗ ពិតជា​ធ្វើ​ឲ្យ​ពូ​នេះ អាណិតក្មួយណាស់ តែ​កំហុសធ្ងន់របស់ក្មួយ​គឺមិន​​គួរ​ណា លង់ស្រលាញ់​បុរសដែល​មិនមែន​ជាអនាគត់ថ្មី រហូត​ដល់ថ្នាក់​ហាន​ប្រគល់ខ្លួន​ប្រាណ ឈាន​ដល់ចំណុចមានផ្ទែពោះ ២ ខែ ដែលជា​ទង្វើ​ខុសនូវប្រពៃណីខ្មែរ ។ ស្គាល់ខុស ទើបស្គាល់ត្រូវ  ទូកទៅ​កំពុងនៅ ​មិននិយាយបែបនេះ​ មិនមែន​ដាក់​ទម្ងន់ឲ្យក្មួយនោះ ទេ ចូរក្មួយរលាស់ខ្លួនចេញពីក្អែលដែលកើត​ជាស្នឹមនោះចេញ​ទៅ ទោះបីជាក្មួយស្រី​ខំគិត បាន​ត្រឹម​តែ​គិត​តែប៉ុណ្ណោះ មិនមាន​ផល​ចំណេញ​នោះ ទេ ។ ទោះបីជា​មជ្ឈដ្ឋាន​ខាង​ក្រៅថា​យ៉ាងម៉េច ក៏ដោយ សំខាន់ក្មួយត្រូវតែចេះ តស៊ូ និងជម្នះជាមួយបញ្ហាសង្គមនោះ​ជាការប្រសើរហើយ។​ក្មួយត្រូវចាំថា គ្មានអ្នកណាស្រលាញ់ខ្លួនឯងជាងខ្លួន​នោះទេ ចូរកុំចង់ចាំ នូវស្នាមខ្មៅនោះអ្វី​ ចូរយក​ស្នាមខ្មៅ​នោះ​មកកែខៃ​ជាប្រយោជន៍​ទើប​វា​ប្រសើរណាក្មួយស្រី របស់​ពូ ៕

ព្រហ្មចារីយ៍ខ្ញុំជូនគេក្នុងថ្ងៃបុណ្យ​ នៃក្តីស្រលាញ់


-

គេហទំព័រ ដំណឹង ជាទីគោរព តាំងពីពេលដែលខ្ញុំស្គាល់គេហទំព័រនេះដំបូង ខ្ញុំមិនដែលលោះ​ថ្ងៃ​ក្នុង​ការ​តាមដាន​នូវ​ព័ត៌មាន​ផ្សេងៗ ទាំង ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ ព័ត៌មានកីឡា សុខភាព ហើយ​អ្វី​ដែល​ពិសេស​គឺទំព័រ ទុក្ខ​ស្នេហ៍ ដែល​ជាទំព័រ ដែលក្មូយតែងតែមើ​ល​មិន​រំលងឡើយ ។

សួស្តី ម្តងទៀត​គេហទំព័ត ដំណឹង ជាពិសេស​លោក ពូ បុរស​ដំណឹង ដែលតែង​តែ​ចុះ​ផ្សាយ​​និង ដោះ​ស្រាយនូ​វ​វិបត្តិ​ផ្សេងៗ​របស់ មនុស្សគ្រប់រូប នាង ខ្ញុំ ឈ្មាះ ទីន នីឡានីន សព្វថ្ងៃជា និស្សិត​​របស់​សាកលវិទ្យាល័យមួយក្នុងរាជធានី​ភ្នំពេញ ហើយ​មានទីកន្លែង​កំណើត​នៅ​ទីនេះ​ផងដែរ ។

Card

កាលពី ២ ឆ្នាំមុន នាងខ្ញុំ​ជាយុវសិស្សម្នាក់​ក្នុង​វិទ្យាល័យមួយកណ្តាល​ក្រុងភ្នំពេញ បានស្គាល់​បុរសម្នាក់ដែល​ជាយុវសិស្ស​ដូច​គ្នា ក្នុងកំឡុងពេលដែល​ពួក​យើង​ទៅរៀនគួរ​ ខណៈ​នោះ​ហើយ​ដោយ​ពាក្យចំអែអន់​ពីពួកម៉ាក់ថា បុរសនេះល្អ អញ្ជេះ អញ្ជុះ ក៏​ធ្វើឲ្យ​បេះដូង​យុវសិស្ស របស់​នាងខ្ញុំ​ចាប់​ផ្តើម​ទន់​ទោរ​ទៅរឿងស្នេហា មាន​ពេលខ្លះ​ភ្លេចការសិក្សា មក​ផ្តោះ​ផ្តង់​ស្នេហាក៏​មាន​ តែ​លោកអ្នក​មានគុណ​មិនដែល​ដឹ​ង​ម្តង​ណាឡើយ ព្រោះ​អីគាត់​ត្រឹម​ដឹង​ថា ខ្ញុំ​ជាមនុស្សយ៉ាង​ដូច​ម្តេច ហើយម្យ៉ាង​វិញ​ទៀត​​លោក​ទាំង​ពីរ​ជាមនុស្ស​មមាញឹក​នឹងការរកចំណូល​ចូល​គ្រួសារ ហេតុ​ដូច​នេះ​គាត់​មិន​ដឹង​ឡើយ ។​រយៈ​ពេល ៣ ខែ បាន​កន្លងទៅ​ ភាសា​ស្នេហ៍ចាប់​ផ្តើមផ្អែមទៅៗ ដែល​ជាដើមហេតុ​ធ្វើឲ្យ​បេះ​ដូ​ង​ស្រ្តី​ក្រមុំ​ក្នុង​វ័យសិក្សា​ម្នាក់នេះ ទ្រាំ​មិនបាន​ឡើយ ហើយក៏មិនដែល​គិត​ថា គេ​ជាមនុស្ស​បោក​នោះ​ដែរ ។ ៣ ខែ ៤ ខែ ៥ ខែ ៦ ខែ ក្នុង​ខែ ទី ៦ នេះ​ហើយ​ដែល​ជា​ថ្ងៃបុណ្យ​នៃក្តី​ស្រលាញ់ ដែល​បេះ​ដូង​យុវសិស្ស​ជ្រួល​ជ្រើម​ថា ជា​ថ្ងៃ បុណ្យ​សង្សារ​នោះអី ហើយ​ក៏​ជា​ថ្ងៃ ដែល​ធ្វើឲ្យមួយ​ជីវិតនៃបេះ​ដូង​ស្រ្តី​ក្រមុំ​ម្នាក់នេះ​ប្រឡាក់​ប្រឡូក​ទៅ ដោយ​ស្នាម​អង្រែ ខុស​កន្លងប្រពៃណី ។ ខ្ញុំមិន​ដែលគិត​ដល់​ចំណុចនេះ​ទេ តែ​រូប​គេ​លួង​លោម​បបួលអង្អែល​ពេក ទើប​រូប​នាងខ្ញុំ​ទ្រាំ​ពុំ​បាន ហើយ​ម្យ៉ាង​វិញ​ទៀត តាំង​តែពី​ស្គាល់​រូប​បុរស​ម្នាក់នេះ គេ​មិន​ដែល​ធ្វើឲ្យថ្នឹង​ថ្នាក់​ចិត្ត​ម្តង​ណាឡើយ រហូ​ត​សម្រេច​ចិត្ត​តាម​គេ តែ​ព្រះ​អើយ ការ​សម្រេច​ចិត្ត​នោះ​បាន​ធ្វើឲ្យ​ជីវិត​ខ្ញុំអួល​អាប់​ហើយ តាំង​ពីពេល​ដែល​ស្គាល់​រស់ជាតិ​នៃស្រ្តី​ក្រមុំ​គេ​លែង​ខ្វាយ​ខ្វល់​យក​ចិត្ត​ទុក​ដាក់​ដូចមុន​ហើយ គេ​ធ្វើពើយ ដូច​ជា​មនុស្ស​មិន​ស្គាល់​គ្នា ដូ​ចជា​មនុស្ស​ធ្លាប់​មាន​គំនំពី​ពេល​ណា អីញ្ជឹង បង!បង​បាត់​ភាពផ្អែម​ល្អែម​ទៅ​ណា​ហើយ ហើយ​អូន​នេះ​ខុស​អ្វី អូន​បាន​សម្រេច​ចិត្ត​ដើរ​តាម​បងហើយ ចុះ​ផ្លូវ​ដែល​អូន​ដើរ​នោះហេតុអ្វីបងកាត់​ផ្លូវ​អូ ឲ្យ​គេ​ដើរ​ជំនួសវិញ តើ​បង​​ជា​មនុស្ស​គ្មាន​ស្គាល់ខុសត្រូវ​តាំងពីពេលណាមក បើអូនដឹងថា​បង ចិត្តក្បត់​យ៉ាងនេះ អូន​មិនចង់​ស្គាល់រស​ស្នេហ៍មួយ​នេះ​ទេ សុខចិត្ត​នៅ​បេះ​ដូង​ទំនេរ​ប្រសើរ​ជាង ។ តែ​អ្វីគួរ​ឲ្យ​ស្តាយនោះ​គឺ​ភាព​ក្រមុំរបស់អូន​ត្រូវ អង្រែ​បង​ហើយ តើ​អូន​មានមុខ​មាត់អី​ត្រូវ​រស់​នៅទៀត លើ​លោក​នេះ ។​លោក​អ្នក​មាន​គុណ ទាំង​ពីតើ​លោកដឹងថា កូន​យ៉ាង​ម៉េច​ទេ ? បើលោកបាន​ដឹងតើ​លោកខ្លោច​ផ្សា​យ៉ាងណា​ទៅ? កូន​បានដើរលើ​មាគ៌ាខុសហើយ មិន​គួរ​ណា​ភ្លីភ្លើតាម​ដែល​ការ​ស្រេកឃ្លាន​ ចំអែ​ចំអន់ ភាសា​ផ្អែម​ល្អែម​របស់​ប្រុស​ព្រាន​មុខ​សុភាពបុរសសោះ ។​នេះ​ហើ​យ​ជា​ជីវិត​តើខ្ញុំ​គួរ​រស់​ ឬ​ស្លាប់​ទៅ ?​តើខ្ញុំ​មានមុខ​ណា​ទៀត​ដើម្បី​ជួប​គេ​ឯង​ទៅ ខ្លួនប្រាណខ្ញុំហុំព័ទ្ឋ​ទៅ​ដោយ​ស្នាម​ខ្មៅ​ជាំ​យ៉ាងនេះ តើ​អ្នក​ណា​អាច​ជួយ​ខ្ញុំ​បាន​ទៅ ? បង​​សំណាញ់​បណ្តូលចិត្តខ្មៅ​អូន តើ​បង​មាន​គិត​ពីបេះ​ដូង​អូន​ដែរ ឬទេ ថា អូន​លំ​បាក់​ប៉ុណ្ណា បើ​គេ​ធ្វើបាប​ប្អូន​ស្រី​បង​តើ​បង​ពិបាកចិត្ត​ដែរ ទេ? ហើយ​គ្រួសារ​បង​នឹង​រង​នូវ​ពាក្យ​យ៉ាង​ដូច​ម្តេច?បង​មានគិត​ពីចំណុច​នេះ ទេ ? ណ្ណើយ! ព្រោះអីអូន​អង្វរបង​អស់​ហើយ បង​មិន​អាច​វិល​វិញ​ឡើយ​ចម្លើយ​នេះ​ធ្វើឲ្យ​អូន​ភ្លឺ​ភ្នែក​ណាស់ ក្នុង​មួយ​ជីវិត​នេះ មិន​គួរ​ណា​គេច​ការ​សិក្សា ចោល​សាលា ​ព្រោះ​តែ​បង​ តែ​លទ្ធផល​ចុង​ក្រោយ​អូន​បាន​ទឹក​ភ្នែក តែ​ប៉ុណ្ណោះ  ​មាន​សេស​សល់អ្វីទៀត​សម្រាប់អូន​​នោះ​​។​កៀក​ថ្ងៃ​ប្រឡង​បាកឌុប​ហើយ តើខ្ញុំ​គួរ​តែ​​យក​ទឹក​ភ្នែក​ប្រឡង​នឹង​វិញ្ញាសារ​មែន​ទេ  ២ ខែ ទៀត​ខ្ញុំ​ត្រូវ​តែ​កាត់​ចិត្ត​ដើម្បី​លទ្ធផល​របស់ខ្ញុំ ឈប់​គិត​ទៅ ​កុំ​ឲ្យ​សង្គម​ជេរ​ស្តីថា លើស​នេះ​អ្វី​ទៀត បើ​គិត​ច្រើន​ទៅ​មិន​ចេញ​លទ្ធផល​ឡើយ ។ មក​ដល់​ចំណុច​នេះ​ខ្ញុំ​បាន​យក​ឈ្នះលើ​វិថី​សិក្សា​ហើយ ដោយ​មាន​មិត្ត​ភក្តិ​ល្អៗ​ ទៀតផង​ដែល​ជួយ​គាំទ្រ​លើ​កទឹក​ចិត្ត ទើបមាន​វត្តមានសិក្សា​នៅ​សាកល​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​នេះ ។ប៉ុន្តែ​អ្វី​ដែល​ចំឡែក​ លោក​អ្នក​មានគុណ​មិនដឹង​ឡើយ​ចំ​ពោះបញ្ហាដែល​រូប​នាង​ខ្ញុំ​បាត់​បង​ព្រហ្ម​ចារីយ៍ ក្នុង​ថ្ងៃ បុណ្យនៃ​ក្តី​ស្រឡាញ់ តើ​គួរ​ប្រាប់​លោក​ដែរ ទេ ? សូម​គេហ​ទំព័រ​ ដំណឹង ក៏​ដូច​ជាលោក​ពូ​ បុរស​ដំណឹង ជួយផ្តល់​ជាមតិ​សម្រាប់ជាផ្នត់​គំនិត​ខ្លះៗផង ។

ជា​ចុង​ក្រោយ សូម​ឲ្យ​មិត្ត​នារី​ទាំង​អស់​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ទាំងមូល គិត​ឡើង​សា​ជា​ថ្មី កុំគួរ​គប្បី​នឹង​បុណ្យ​ ជាតិ​គេ​នេះ អី ហើយ​សូមបញ្ជាក់ម្តង​ហើយ​ម្តង​ទៀត នេះ​មិន​មែន​ជា​បុណ្យ​សង្សារ​នោះ​ទេ វាជាបុណ្យ​នៃ​ក្តី​ស្រលាញ់​វិញទេ មិន​មែន​មក​ដល់​ថ្ងៃនេះ​ជា​ថ្ងៃលះបង់​នៃក្តី​ស្រលាញ់​ឬមួយ​ព្រហ្មចារី​យ៍​នោះ​ឡើយ ។ គួរ​យកការសិក្សា ធំជាង​ស្នេហា វា​ជាការប្រសើរ សុំកុំដើរ​លើ​គន្លងខ្មៅងងឹត​ដូច​ជា​រូបនាង​ខ្ញុំនេះ​អ្វី ការថែរក្សាខ្លួនកាន់​ខាន់​ស្លារបស់​អ្នក​ជា​ក្តី​ប្រាថ្នា​របស់ខ្ញុំ ។

យោបល់គេហទំព័រ ដំណឹង ​​

          ក្មួយ​ស្រីទីន នីឡានីន ​ជា​ទី​ស្រលាញ់​របស់​ពូ មក​ដល់​ចំណុច​នេះពូ​នៅតែសរសើរ​ក្មួយ​មិនដាច់​ពីមាត់​នៅ​ពេល​ដែល​ពូ​ឃើញ​ក្មួយចេះ​គិត​យ៉ាង​នេះ ថា​ជីវិត​វា​ជា​ការតស៊ូ ក្តី​បំណង​តស៊ូរបស់ក្មួយ​ពិត​ជា​បាន​សម្រេច​ជាង​នេះ មិនខាន ។ ចំពោះបញ្ហាដែល​ក្មួយ​ចោទ ពូ​ថា គួរ​ប្រាប់ម្តាយ​ឪពុក​ក្មួយដែរទេ​ចំ​ពោះ​បញ្ហាដែល​កើត​លើក្មួយ​ដូច​ខាង​លើ

ក្មួ​យ​ត្រូវ​ចងចាំថា គ្មានអ្វី​ជាអមតៈនោះទេ ហើយ​គ្មាន​អ្វី​ជាអាចថ៌កំបាំង​នោះទេ ចូលក្មួយ​ប្រាប់​គាត់​នូវ​អ្វី​ដែល​​កើត​ឡើង​ចំពោះ​ក្មួយទល់​មក​ដល់​ពេល​នេះ ពូ​ជឿ​ជាក់ថា គាត់​នឹង​យល់​ថាអ្វីខុស​អ្វីត្រូវ ជាក់​ជា​មិន​ខាន​ឡើយ ។តែ​ពូ​សូម​សរ​សើរ​ក្មួយ​ត្រង់​ចំណុចមួយ ទោះ​បីជា​​​ឳពុក​ម្តាយ​ក្មួយ​មិន​សូវ​រវីរវល់នឹង​ការ​សិក្សា​របស់​ក្មួយ​ក្តី​តែ​ក្មួយអាច ប្រឈម​មុខនឹងជីវិត​ខ្មៅ​អាប់​អួល​នេះ ។តែ​ពូ​សូម​ផ្តាំ​ផ្ងើរ​ចំ​ពោះចន្លោះ​ខ្វះខាត់​របស់​ឳពុកម្តាយ​ក្មួយ ចំ​ពោះ​ក្មួយ ដោយ​មិនខ្វល់​តាមដាន នូវការ​ សិក្សា​របស់​ក្មួយ ​តែ​ក៏​មិន​មែន​មានន័យថា គាត់ខុស​ទាំង​ស្រុង​នោះ​ដែរ ព្រោះថា គាត់​ខិតខំ​រកលុយ​ដើម្បីឲ្យ​ក្មួយ​សិក្សា​ទើប​ក្មួយឈាន​ចូល​មក​ដល់​ថ្ងៃនេះ ។ បុណ្យ​នៃក្តី​ស្រលាញ់ មិន​មែន​ជា​បុណ្យ​លះ​បង់​ព្រហ្មចារីយ៍​ឡើយ​វា​គ្រាន់តែ​ជាបុណ្យ​ដែល​ចែក​រំឡែក​ក្តី​ស្រលាញ់​រវាង​គ្នា និង គ្នា តែ​ប៉ុណ្ណោះ ៕

ពីពូ បុរស​ដំណឹង

បច្ចេកវិទ្យា

រថយន្ត G63 AMG របស់​ប៉ូលិស​ឌុយ​បៃក្លាយ​ជា​ទី​ចំណាប់អារម្មណ៍​ក្នុង​កម្មវិធី​តាំង​ពិរព័​រណ៍​


នាយក​ប្រតិបត្តិ Acer នឹង​ចាកចេញ​នៅ​ចុងឆ្នាំ​នេះ​


រាង​ឡូយ​ពេក​ហើយ ! Magnum MK5 ម៉ូ​ដែល​ថ្មី​របស់​កាណាដា​


Google ចំណាយ $ ៦០៨​លាន ដើម្បី​ពង្រីក​មជ្ឈមណ្ឌល​ទិន្នន័យ​នៅ​ហ្វាំង​ឡ​ង់​


Nokia ទទួលបាន​ប្រាក់​សំណង​ពី Microsoft


Nokia Lumia 800 បាត់​ក្នុង​បាត​បឹង​ជាង ៣​ខែ​នៅ​ប្រើ​បាន​ដូច​ធម្មតា​


អនុប្រធាន​វិស្វកម្ម iOS លាឈប់​ពី​តំណែង​


កម្ពុជា​ទំនង​ជា​ត្រូវ​បាន​អាមេរិក​​ឈ្លប​យក​ការណ៍​


ប្រេស៊ីល​ជួប​ឱភាព​ពាណិជ្ជ​កម្ម​ប្រចាំ​ខែ​ខ្ពស់​បំផុត​ ក្នុង​រយៈ​ពេ​ល ​១៣​ឆ្នាំ​ចុង​ក្រោយ​


iPhone ជា​កាដូ​ដែល​ក្មេង​ចង់បាន​ពី​តា​ណូអែល​


ចង់​ជិះ​ទេ​វេស្ប៉ា .… តម្លៃ 10,000 ដុល្លារ​តែ​ប៉ុណ្ណោះ !!! (Video Inside)


កម្ពុជា​ចុះ​បញ្ជីពាណិជ្ជកម្ម​ថ្មី​បាន ២.២២៣ ក្រុមហ៊ុន ក្នុង​រយៈពេល ៩​ខែ​ដំបូង​


ព័ត៌មានកីឡា

Atletico Madrid សម្រេចបំណង ធ្វើ​ឲ្យ​ Bacelona វេចបង្វេចចេញពីក្របខណ្ឌ Champions League ថ្ងៃផ្សាយ : 10/04/2014 ម៉ោង 12:11 AM
Bayern Munich លុតបិសាចក្រហម ៣ – ១ ឲ្យធ្លាក់ចេញពី ក្របខណ្ឌ Champions League ថ្ងៃផ្សាយ : 09/04/2014 ម៉ោង 11:54 PM
រងចាំទស្សនា​ការផ្សាយផ្ទាល់​រវាង Bayern Munich Vs Manchester United វេលាម៉ោង ១ និង ៤៥ នាទី ថ្ងៃផ្សាយ : 09/04/2014 ម៉ោង 2:02 PM
តោខៀវ និង Real Madrid យប់មិញ​​ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ (Video Inside) ថ្ងៃផ្សាយ : 09/04/2014 ម៉ោង 12:39 AM
រងចាំ​ទស្សនា​ការផ្សាយផ្ទាល់ រវាង Chelsea Vs PSG វេលាម៉ោង ១ និង ៤៥ នាទី ថ្ងៃផ្សាយ : 08/04/2014 ម៉ោង 12:26 PM
Borussia Dormund នឹង​បរាជ័យក្រោម​​យុទ្ធសាស្ត្រលេងរបស់ អធិរាជស Real Madrid (Video Inside) ថ្ងៃផ្សាយ : 08/04/2014 ម៉ោង 8:49 AM
សាំហ្មង ! ​លេងបាល់មិនលេងទេ បែរជា​មកចាប់ពង វិញ (Video Inside) ថ្ងៃផ្សាយ : 08/04/2014 ម៉ោង 6:02 AM
ឆ្មាខ្មៅ​កំពុងប្រឈមមុខធ្លាក់ពីក្របខណ្ឌ Premier League ខណៈធ្លាក់ទៅ​កាន់បាតតារាងបន្ទាប់ពី​ចាញ់ ៥ – ១ (Video Inside) ថ្ងៃផ្សាយ : 08/04/2014 ម៉ោង 4:18 AM
Everton លុត Arsenal យ៉ាង​ចាស់ដៃ (Video Inide ) ថ្ងៃផ្សាយ : 07/04/2014 ម៉ោង 2:37 AM
រងចាំ​ទស្សនា​ការផ្សាយផ្ទាល់ រវាង Everton Vs Arsenal នៅប៉ុន្មាននាទីខាងមុខនេះ ថ្ងៃផ្សាយ : 06/04/2014 ម៉ោង 12:02 PM
ក្លិប ​Everton អាច​ទប់​ កាំភ្លើងធំរួច​ដែរ​ឬទេ នារាត្រីនេះ ? (Video Inside) ថ្ងៃផ្សាយ : 06/04/2014 ម៉ោង 8:07 AM
៣ គ្រាប់ដែល​ Van Der Sar ជួយសង្រ្គោះ​បាល់ពី តោខៀវ និង មួយជ្រុងនៃប្រវត្តិរបស់គាត់​ (Video Inside ) ថ្ងៃផ្សាយ : 06/04/2014 ម៉ោង 7:33 AM
© 2011, Domneng - Power by Kaing Dara | ទំនាក់ទំនងពាណិជ្ជកម្មទូរស័ព្ទលេខ៖ 010 713 718 ឬ អ៊ីមេល៖ domneng@gmail.com