ដំណឹងផ្សេងៗ

គំនិត​ច្នៃ​ប្រឌិត​រូប​ជាមួយនឹងព្រះ​ច័ន្ទ


-

តាម​ប្រភព​ព័ត៌​មាន Toxcel​ ​ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ២៥ ខែ មករា ឆ្នាំ ២០១២  ចុះ​ផ្សាយ​ពី​ភាព​ឆ្លាត​វៃ​របស់​ជន​ជាតិ​បារាំង​ម្នាក់​ដែល​ជាអ្នក​ថតរូប ដែ​ល​មាន​គំនិត​ច្នៃ​ប្រ​ឌិត​បង្កើ​ត​រូប​ផ្សេងៗគ្នា​ជាមួយនឹង​ព្រះច័ន្ទ ។

ដំណឹង សូម​ពាំ​នាំ​អារម្មណ៍ លោក​អ្នក​ទៅ​មើល​រួប​ទាំង​នេះ​ដូច​ខាង​ក្រោម ៖

ការបង្ហាញម៉ូតសម្លៀកបំពាក់នៃ និទាឃរដូវ ក្នុងឆ្នាំ ២០១២


-

ខាងលើនេះ​គឺ​ជាគំនិត​ច្នៃ​ប្រឌិត​ឡើងដោយ ជនជាតិបារាំង Julien Fournie ដែល​ជា​សម្លៀក​បំ​ពាក់នៅ​រដូវ​ក្តៅ ២០១២ នៅ​ក្នុង​ទីក្រុង ប៉ារីស កាល​ពីថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១២ នេះ ។

ខាងលើនេះ​គឺ​ជាគំនិត​ច្នៃ​ប្រឌិត​ឡើងដោយ ជនជាតិបារាំង Julien Fournie ដែល​ជា​សម្លៀក​បំ​ពាក់នៅ​រដូវ​ក្តៅ ២០១២ នៅ​ក្នុង​ទីក្រុង ប៉ារីស កាល​ពីថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១២ នេះ ។

ខាងលើនេះ​គឺ​ជាគំនិត​ច្នៃ​ប្រឌិត​ឡើងដោយ ជនជាតិបារាំង Stephane Rolland ដែល​ជា​សម្លៀក​បំ​ពាក់នៅ​រដូវ​ក្តៅ ២០១២ នៅ​ក្នុង​ទីក្រុង ប៉ារីស កាល​ពីថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១២ នេះ ។

ខាងលើនេះ​គឺ​ជាគំនិត​ច្នៃ​ប្រឌិត​ឡើងដោយ ជនជាតិបារាំង ​Alexandre Vauthier

ដែល​​​​ជា​​​សម្លៀក​បំ​ពាក់នៅ​រដូវ​ក្តៅ ២០១២ នៅ​ក្នុង​ទីក្រុង ប៉ារីស កាល​ពីថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១២ នេះ ៕

ប្រភព៖ Chinadaily

ប្រែសម្រួលដោយ៖ បុរស​ដំណឹង

 

ព្យុះទឹកកកជាលើកដំបូងក្នុងឆ្នាំ ២០១២ នៅ ញ៉ូវយ៉ក


-

អ្នកធ្វើការនៅ Bryant Park កំពុង​សម្អាតផ្នែកផ្លូវដើររបស់​ឧទ្យាននេះ កំពុងពេលដែលមានព្យុះ​ទឹកកកនៅក ញ៉ូវយ៉ក កាល ពីថ្ងៃ ទី ២១  ម្សិលមិញ ។អ្នក​ដែល​ស្រលាញ់នូវព្រិលទឹកកកនេះ​ មាន​បញ្ចប់នូវការរងចាំចំពោះរដូវនេះ​ហើយ កាល​ពី​ព្រឹក ថ្ងៃ សៅរ៍ ។​ជាមួយ​នឹង​ព្រិលនេះវា​កើ​ន​លឿន​បំ​ផុត​ដោយ​មានកម្រាស់ ៣ ទៅ ៧ អ៊ីញ ពីមជ្ឈមណ្ឌល Pennsylvania ទៅ Connecticut នេះ​បើយោង​តាម​ប្រភពព័ត៌មានរបស់ Chinadaily ៕

វត្តមានលើកទី ១ របស់ Tyler Swift នៅលើខ្សែភាពយន្ត ”Ethel”


-

តារាចម្រៀង Swift បាន​ធ្វើ​ដំណើរ​លើ​ដង​វិថីជាលើក​ទី ១ ក្នុងការថតរឿង “Ethel” នៅខណៈបុណ្យ Sundance Film Festiva​ ក្នុង​ទីក្រុង Park City របស់ Utah កាលពីថ្ងៃ ទី ២០ ខែ មករា ឆ្នាំ ២០១២ នេះ​បើយោង​តាម​ប្រភពព័ត៌មាន​របស់ Chinadaily ។

តារាចម្រៀង​ Tyler Swift ថត​រូបអនុស្សាវរីយ៍ជាមួយនឹង​លោក Robert Redford ក្នុង​ជំហាន​ទី ១ ក្នុងការ​ថត​រឿងនេះ៕

រថយន្តជាង ៥០ គ្រឿងក្នុងប្រទេសអាឡឺម៉ង់ បុកបន្តកន្ទុយគ្នា


-

រូប​ខាងលើ​នេះ​គឺ​ជារូបនៃ​គ្រោះថ្នាក់​ចរាចរណ៍ បុកបន្តកន្ទុយគ្នា នៅ​លើ​ផ្លូវ Motoway A1 នៅ​ជិតភូមិ Cloppenburg កាល​ពីថ្ងៃ​ទី ២០ ខែ មករា កន្លងមកនេះ ដែល​ធ្វើឲ្យរថយន្ត​ជាង ៥០​ គ្រឿង​ទទួលរង​នូវ​ផល​ប៉ះពាល់ យ៉ាង​ធ្ងន់​ធ្ងរ ។ ហេតុ​ផល​មួយ​បានលើកឡើង​ថា មក​ពី​តំបន់​នេះ​ ពីមុន​មក​ទទួល​រង​នូវ​គ្រោះ​ធម្មជាតិ ហើយ​មិន​បាន​សម្អាត ។

ចំណែក​រូប​នេះ​វិញ​គឺ​ជា​​រូបរថយន្តដឹកទំនិញ​ ដែល​ទទួល​រង​នូវ​គ្រោះ​ថ្នាក់ក្នុងហេតុការណ៍នោះ​ដែរ នេះ​បើយោង​តាម​ប្រភព​ព័ត៌មាន​របស់​គេហទំព័រ Chinadaily ៕

ស្តាយតារាបរទេស​លើ​កម្រាល​ព្រុំក្រហម


-

ស្តាយ​គឺ​ជាការតុប​តែង​ខ្លួនឲ្យ​មាន​លក្ខណៈប្លែកៗ របស់​មនុស្ស អ្នក​ខ្លះ​ចូល​ចិត្ត​លេង​ខ្លួន បែប​ស​ង្គមសម័យ​ទំនើប រីឯ​អ្នក​ខ្លះ​ទៀត​ចូល​ចិត្តតែង​ខ្លួនជាលក្ខណៈសុភាព នារី -បុរស ។

ឥឡូវ​នេះប្រិយ​មិត្ត​អាច​ទស្សនារួប​ភាព​របស់​តារា​បរទេស​លើ​កម្រាល​ព្រុំ​ក្រហម​ដែល​មាន​លក្ខណៈប្លែកៗដូច​ខាង​ក្រោមនេះ ៖

តើប្រិយមិត្ត​មានអារម្មណ៍ដូចម្តេច​ ចំពោះ​រូប​​ភាពទាំង​អស់​នេះ ?​ ៕

ចុងសប្តាហ៍ប្រាថ្នាមើ​ល​រូប​ប្លែកៗ


-

ចុ​ង​សប្តាហ៍​នេះ គេហទំព័រ ដំណឹង​ សូមពាំនាំ​អារម្មណ៍លោកអ្នកទៅ​ទស្សនា​រូប​ភា​ព​ប្លែក​ៗ​​នៅ​ទូ​ទាំង​ពិ​ភពលោក ដែល​មាន​ជា​ទស្សនីយ​សន្លឹក​ដូ​ច​ខាង​ក្រោម ៖

ក្រោយ​ពីមើល​ហើយ តើប្រិយ​មិត្ត​មាន​អារម្មណ៍យ៉ាង​ដូចម្តេច? អាច​ប្រាប់​បាន​ទេ?​​ ៕

មើ​ល​តារាបង្ហាញម៉ូត​នៅ​ហុងកុង តាមរយៈដំណឹង


-

គេហទំព័រ ដំណឹង សូមបង្វែរ​អារម្មណ៍លោក​អ្នក​ទៅ​មើល​ដំណឹង​ជារូបភាព នៅឯ​ទីក្រុង​ហុងកុង​ ដែល​មានការបង្ហាញម៉ូត​ដែល​មានលក្ខណៈផ្សេងៗគ្នា ​ទៅតាមតុប​តែង​កាយ​របស់​តារា​បង្ហាញម៉ូតរៀងៗខ្លួន​ និង​ការតុប​តែង​ឆាក​ដែល​មលើ​ទៅ​គួរ​ជា​ទី​ទាក់​ទាញ​ ។

ក្រោយ​ពីមើលហើយ តើ​ប្រិយមិត្ត​អាចប្រាប់បានទេ ថា​ពេញ​ចិត្ត​រូប​មួយ​ណាដែរ៕

ខ្លួនមួយផ្ទុក​បានរហូត​ដល់ពីរ


-

Rocking Chair គឺ​ជាកៅមួយដែល​ដែល​រចនា​នៅប្រទេសអាឡឺ​ម៉ង់ ដោយ​លោក Markus Kraus ដែល​ជាកៅ​អី​មួយ​ប្រភេទ​រចនា​ឡើង​សម្រាប់តាម​តម្រូវការរបស់លោកអ្នក​ទៅ​ទីឆ្ងាយ ឬ​ជិត ដែល​អាច​បត់​បែន​គ្រប់​កាលៈ​ទេសៈ​ក្នុង​ដំណើរ​​​ទេសចរណ៍​របស់​លោកអ្នក ។កៅ​អី​ដែល​រចនា​ឡើង​មួយនេះ​លោក​អ្នក​អាច​អង្គុ​យ​កម្សាន្ត និង​ផ្ទុក​ចំនួន​មនុស្ស​រហូត​ដល់​ទៅ​ ២ នាក់ ។ ភាពបត់​បែន​នេះ​ត្រូវ​បាន​ពេញ​និយម​នៅ​ប្រទេស​អាឡឺម៉ង នេះ​បើ​យោ​ង​តាម​គេហទំព័រ​មួយ​​ដែល​មានឈ្មោះ​ថា Toxel ៕

Angela Trinh បង្ហាញរូបសិចស៊ី


-

 

 

 

 

 

 

 

 

 

 

កញ្ញា Angela Trinh បានបង្ហាញរូបសិចស៊ីនៅកណ្តាលវាលស្រែ ដើម្បីទាក់ ទាញ ប្រជា ប្រិយភាព ពីអ្នកទស្សនាដែលចូលចិត្តភាពសិចស៊ី និងក៏ដូចការបង្ហាញម៉ូដរ៉ូប ពណ៌ ក្រហម ដែលនាងកំពុង តែស្លៀកពាក់នេះឯង។

សូមពញ្ជាក់ផង ដែរ ថា កញ្ញា Angela​ Trinh ជាជន​ជាតិ​វៀតណាម​ ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រវត្តិអ្នកតាព្រៃ


-

​          អ្នកតា​ព្រៃ​ពុំមែន​កើតឡើង​ដោយ​ឯងៗ​ឬ​ក៏​មាន​ស្រាប់​ដូច ផ្កាយ ព្រះច័ន្ទ ព្រះអាទិត្យ​នោះឡើយ គឺ​កើតឡើង ឬឧប្បតិក​ឡើង​តាម​ការសន្មត​របស់​មនុស្ស​មិន​ខុស​គ្នា​ពី​ព្រះអាទិទេព​ឡើយ។ មនុស្ស​បង្កើត​អាទិទេព ឬ​អ្នកតា​ ហើយមនុស្សនាំ​គ្នា​ជឿ គោរព​អាទិទេព អ្នកតា​នោះ​វិញ។ ចាស់ៗ​តែង​បាន​ដំណាល​ប្រាប់​ថា នៅ​ក្នុង​ព្រៃហ័តព្រៃហោង ដែល​មាន​ដើមឈើ​ក្រាស់​ជិត​ស្ទើរ​មើល​មិនឃើញ​ពន្លឺ​ថ្ងៃ​នោះ តែងតែ​មាន​ទេព្រ័ក្ស ទេព្តា អ្នកតា​នៅ​ចាំ​ថែ​រក្សា​ព្រៃ​នោះ។

ប៉ុន្តែ​អ្នកស្រុក​នៅ​តំបន់​ជិតខាង​នោះ​ពុំ​ដឹង​ច្បាស់​អំពី​ ទីកន្លែង​ដែល​ ពពួក អមនុស្ស​ទាំងនោះ​តាំង​នៅ​ឡើយ។ គេ​ច្រើន​នាំគ្នា​សន្មត​ថា ទេព្រ័ក្ស អ្នកតា​ទាំងនោះ​ស្នាក់​អាស្រ័យ​នៅ​លើ​ដើមឈើ​ធំ​ខ្ពស់​ជាងគេ នៅ​លើ​ថ្ម​ធំ នា​កំពូល​ភ្នំ ឬ​នៅត្រពាំង​ធំនៅ​ក្នុង​ព្រៃ​នោះ។ ការ​សន្មត​នេះ ពុំ​មាន​កិច្ច​ធានា​ជាក់លាក់ ធ្វើ​ឲ្យ​អ្នកស្រុក​កត់​សម្គាល់​ច្បាស់លាស់​ថា កន្លែង​នោះ ពិត​ជា​លំនៅស្ថាន​របស់​អ្នកតា​នោះ​ឡើយ។ គេ​នៅតែ​មាន​ការ​សង្ស័យជាប់​ជានិច្ច។ គឺ​ក្នុង​ស្មារតី​ចង់​ដឹង​ច្បាស់លាស់​ ចង់​ឃើញ​ទីតាំង​ពិត​ប្រាកដ​របស់​ទេព្រ័ក្ស អ្នកតា​នេះ​ហើយ បាន​ជា​មានដុះគំនិត​ឧបកិច្ច​ឲ្យ​កើត​មាន​ទី​លំនៅ​របស់​អ្នកតា​ព្រៃ​ដូច​របៀប ​តទៅ​នេះ៖

ថ្មើរ​ព្រៃ​មួយ​ក្រុម​បាន​ឈប់​សម្រាក​រក​កន្លែង​ហូប​បាយ​កញ្ចប់​ក្រោម​ដើមឈើ ​ធំ​មួយ នៅ​ក្បែរ​ផ្លូវ ដែល​ជា​ធម្មតា តែង​ផ្តល់​នូវម្លប់​ដ៏ត្រជាក់ ហើយ​ជា​កន្លែង​ស្ថិតនៅ​ជិតប្រភព​ទឹក​ផង។ ពេល​អង្គុយ​ដំកង់​ជា​វង់ ក៏បាន​ប្រទះ​ឃើញ​អាចម៍​ឆ្កែ​មួយ​ដុំ​នៅ​ក្បែរ​នោះ។ ដើម្បី​បិទ​បាំង​កុំឲ្យ​ឃើញ​ទិដ្ឋភាព​គួរ​ឲ្យ​ខ្ពើម​ឆ្អើម​នៅពេល​បរិភោគ​បាយ ​កញ្ចប់ គេ​ក៏កាច់​ស្លឹកឈើ ៤-៥ មែក​គ្រប​អាចម៏​ឆ្កែនោះ ដរាប​ទាល់តែ​ជិត​បាត់​ទាំង​រូបរាង បាត់​ទាំង​ក្លិន។ គេ​នាំ​គ្នា​បរិភោគ​ដោយ​ក្សេមក្សាន្ត ដេក​សម្រាក​យក​កម្លាំង​បន្តិច រួច​ក៏បន្ត​ដំណើរ​ទៅមុខ​ទៀត។ ថ្ងៃ​ក្រោយមក​មាន​ថ្មើរ​ព្រៃ​ក្រុម​ផ្សេងៗ​ទៀត បាន​មក​ដល់ទីនោះ ឃើញ​គំនរ​ស្លឹកឈើ ក៏​គិត​ស្មាន​ថា ទីនោះ​ជា​ទី​ស្នាក់​អាស្រ័យ​នៅ​របស់​អ្នកតា ដោយ​ឃើញ​គេ​កាច់​ស្លឹកឈើ​ថ្វាយ ក៏​នាំ​គ្នា​ធ្វើ​តាម។ លុះ​យូរៗ​ទៅ នៅត្រង់​កន្លែង​នៅ​មាន​គំនរ​ស្លឹកឈើ​យ៉ាង​ខ្ពស់​ដែល​ធ្វើ​ឲ្យ​អ្នកផង​យល់​ ដូចៗ​គ្នា​ថា ជា​លំនៅ​របស់​អ្នកតា​ព្រៃ។ តំណ​ក្រោយៗ​មកទៀត ប្រហែល​ជា​មាន​អ្នកណា​ទៅ​បែបន់​នៅ​កន្លែង​នោះ​ដើម្បី​សុំ​អ្វី ហើយ​អ្វី​ដែល​គេ​សុំ​នោះ បាន​សម្រេច​តាម​បំណង គេ​ក៏​នាំ​គ្នា​សង់​ខ្ទម​ត្រង់​គំនរ​ស្លឹកឈើ​នោះ​ទុកជា​ទី​ស្នាក់​នៅ​ដ៏​ សមរម្យ​របស់​អ្នកតា ហើយ​ដើម្បី​ឲ្យ​មាន​ជា​រូប​តំណាង​អ្នកតា គេ​ក៏​យក​ដុំ​ថ្ម​មួយ​ដុំ​មក​ដាក់​នៅ​លើ​ខ្ទម​នោះ​ទុកជា​និមិត្តរូប។ ចំណេរ​ត​មក​ក្រោយ​ទៀត អាច​មាន​រូប​ចម្លាក់​ធ្វើ​ពី​ឈើ​ខ្លឹម​តំណាង​ឲ្យ​អ្នកតា ត្រូវ​បាន​ដាក់​ដុំ​ថ្ម​ឥត​រាងរៅ​នោះវិញ។ មាន​ខ្ទម មាន​ម្ចាស់​ខ្ទម មាន​ការ​គោរព​បូជា មាន​បរិស័ទ​អ្នក​ជឿ អ្នក​គាំទ្រ ទី​ស្ថានមួយ ដែល​កាល​ពីមុន​គ្មាន​អ្វីទាល់តែ​សោះ​នោះ ក៏​ក្លាយ​ទៅជា អាសនៈ​របស់​អ្នកតា។ ចាប់ពី​ពេល​នោះ​មក​ផ្សែង​ធូប​ហុយ​ស្ទើរ​មិនដាច់​រយៈ តង្វាយ​ផ្សេងៗ​ដូចតទៅ៖ ចេក​ទុំ ពងមាន់ បំពង់​ទឹក បាយ​ពំនូក ផ្លែ​ឈើ ស្លា បារី ផ្កា មាន​ជា​ប្រចាំ​នៅ​ទី​នោះ។ អ្នក​ជឿ អ្នក​គោរព គេ​បន់​ស្រន់​សុំឲ្យ​ដេញ​សត្វ​បាន សូម​កាប់​ឈើ​បាន​សុខសាន្ត​ឥត​គ្រោះថ្នាក់ អ្នកស្រុក​បន់​សុំ​សុខ​សប្បាយ សុំ​ឲ្យ​ជា​ពី​ជម្ងឺ​រោគា​ផ្សេងៗ។ល។ នេះ​ហើយ​ជា​ប្រវត្តិ​របស់​អ្នកតា​ព្រៃ តែ​សូមជម្រាប​បញ្ជាក់​ផង​ដែរ​ថា អ្នកតា​ព្រៃ មិនមែន​សុទ្ធតែ​មាន​ប្រវត្តិ​ដូច​ពោល​ខាងលើ​ទាំងអស់​នោះ​ទេ មាន​អ្នកតា​ខ្លះ​ទៀត​អាច​មាន​ប្រវត្តិ​ផ្សេង​ពី​នេះ​ដែរ។ គឺ​យ៉ាង​ដូច្នេះ​ហើយ​បាន​ជា​អ្នកស្រុក​ខ្លះ​និយាយ​ថា៖ “អ្នកតា​កើត​មកពី​អាចម៍​ឆ្កែ!”។

ដកស្រង់​ពី​សៀវភៅ​ ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ របស់​លោកតា មៀច ប៉ុណ្ណ

ការបង្ហាញភាពសង្ហារបស់រថយន្ត​ Hyundai Veloster​ 2012


-

 

ការបង្ហាញភាពសង្ហារបស់រថយន្ត​ Hyundai Veloster​ 2012

ទ្វារមួយនៅផែ្នកខាងតៃកុង

បច្ចេកវិទ្យា

ព័ត៌មានកីឡា

© 2011, Domneng - Power by Kaing Dara | ទំនាក់ទំនងពាណិជ្ជកម្មទូរស័ព្ទលេខ៖ 010 713 718 ឬ អ៊ីមេល៖ domneng@gmail.com