បច្ចេកវិទ្យា-រថយន្ត-សេដ្ឋកិច្ច

បន្តពាក្យចចាមអារ៉ាមជាមួយនឹង iPad 3


-

អាចនិយាយបានថាក្រុមហ៊ុន Apple ជាប្រធានបទដែលពេញនិយមសម្រាប់មហាជនទាំងឡាយនៅលើបណ្តាញអ៊ីនធើណែត។ តួយ៉ាង​ ពេលនេះ មានធ្លាយនូវរឿងរ៉ាវជាប់ពាក់ព័ន្ធនឹង iPad ដែលព័ត៌មាន​ទាំងនោះបាននិយាយថា Apple នឹងដាក់បង្ហាញ iPad 3 នៅថ្ងៃ 24 កុម្ភះ ដែលជាថ្ងៃកំណើរ Steve Jobs ។ ហេតុអ្វីបានជាមានព័ត៌មាននេះលេចឡើង? នេះអាចដោយសារតែគេសង្កេតឃើញទីផ្សារប្រទេសចិន​ អាចនឹងចេញ Tablet ដែលមានទម្រង់ដូចនឹង iPad 3។ យើងអាចនឹងដឹងច្បាស់អំពីព័ត៌មានទាំងនេះនៅ​ចុងខែមករា ឆ្នាំ 2012។ កាលពីប៉ុន្មានថ្ងៃមុននេះ មានព័ត៌មានមួយលេចចេញផងដែរ ដោយបាននិយាយថា Apple នឹងចេញ iPad mini ដែលមានអេក្រង់ 7 អ៊ីង។ បើសិនជា Apple ចេញ iPad mini អេក្រង់ 7 អ៊ីងវិញ តើអ្នកមានអារម្មណ៍យ៉ាងណាទៅលើរូបរាង? ប្រហែលជាអាក្រក់មើលបន្តិចហើយ។ មិនដឹងថាពេលណាទើបព័ត៌មានអំពី iPad 3 ត្រូវបានបញ្ចប់? មានតែរងចាំមើលទាំងអស់គ្នា៕

Google នៅតែបន្ត​ភាព​ត្រេក​ត្រអាល​របស់​ខ្លួន


-

កាលពីម្សិលមិញ យើងបានចុះផ្សាយ​អត្ថបទ​មួយ​ដែល​បាន​និយាយ​ថា​ Youtube​ និង​ Google​ កំពុង​ត្រេក​ត្រអាល​ជា​មួយ​នឹង​ថ្ងៃ​ Xmas​ ចំណែក​ពេល​នេះ​ក៏​មិន​ខុស​ពីម្សិល​មិញ​ផង​ដែរ​ Google​ នៅ​តែ​បន្ត​ភាព​ត្រេក​ត្រអាលរបស់ខ្លួន​ ហើយ​ខ្លាំង​ជា​មុន​ទៅ​ទៀត​។​ ម្តង​នេះ​ Google​ បាន​រំលេច​នូវ​ភ្លើង​ពណ៌​​ភ្លឺ​ចែង​ចាំង​ មាន​​កាដូ ភ្លើងទៀន ព្រិល កន្តឹង ភ្លើងរត់ចុះឡើង​ ជា​ពិសេស​មាន​បទ​ចម្រៀង​កំដរ​ទៀត​ផង​៕​

Youtube និង Google ​កំពុង​ត្រេកត្រអាល​ជាមួយ ​Xmas


-

នេះជារដូវកាលបុណ្យ Xmas ដូច្នេះមានមនុស្សជាច្រើននៅលើពិភពលោកបានចូលរួមកម្សាន្ត​ជាមួយនឹងបុណ្យមួយនេះ។ ដើម្បីចូលរួម នៅតាមផ្ទះនីមួយៗបានតុបតែងដោយបំពាក់នូវភ្លើង ដើមណូអែល មានកាដូទៀតផង។ អានបន្ថែម…

កំពូលហ្គេមរបស់ Facebook សម្រាប់ឆ្នាំ 2011


-

តាមការស្រាវជ្រាវរបស់ National Gamers Survey ក្នុងឆ្នាំ 2011 បានឲ្យដឹងថាមានហ្គេមជាច្រើនដែលមានរហូតដល់ទៅ 215 លាន ត្រូវបានមនុស្សជាច្រើនកំពុងលេងជារៀងរាល់ថ្ងៃក្នុង US។ ក្នុងចំណោម​ហ្គេមទាំងនោះមាន 16 ភាគរយជាត្រូវបានគេដឹងថាមានប្រភពមកពីបណ្តាញសង្គម Facebook និងបណ្តាញផ្សេងទៀត។ យោងតាមការស្រាវជ្រាវ ជាលទ្ធផលគឺ Facebook ជាប់ចំណាត់ថ្នាក់បណ្តាញ​សង្គម​ដែលមានអត្រានៃការលេងហ្គេមខ្ពស់ និងច្រើនជាងគេ។

គួរបញ្ជាក់ផងដែរថា អត្រានៃអ្នកដែលលេងហ្គេមនៅលើ Facebook មានចំនួនរហូតដល់ទៅ 800 លាននាក់ ហើយខាងក្រោមនេះគឺជាឈ្មោះនៃហ្គេមកំពូលៗរបស់ Facebook ៖

  1. Gardens of Time (By Playdom)
  2. The Sims Social (By EA)
  3. Cityville (By Zynga)
  4. DoubleDown Casino (by DoubleDown Entertainment)
  5. Indiana Jones Adventure World (By Zynga)
  6. Words With Friends (By Zynga)
  7. Bingo Blitz (By Buffalo Studios)
  8. Empires & Allies (By Zynga)
  9. Slotomania-Slot Machines (By Playtika)
  10. Diamond Dash (By wooga)

សម្បកពណ៌ចម្រុះរបស់ iPhone 4 សម្រាប់ថៃ្ងបុណ្យ Christmas


-

នេះជាសម្បកទូរស័ព្ទiPhone 4

NOKIA X2-02 ជាទូរស័ព្ទស៊ីមពីរ Music Mobile


-

ទូរស័ព្ទម៉ូដែលថ្មី Nokia X2-02 ដែលជាទូរស័ព្ទ Music Mobile មានមុខងារ  Easy Swap Dual SIM​ (ផ្លាស់ប្តូរ SIM ទីពីរដោយមិនបិទទូរស័ព្ទ) រួមទាំងមាននូវ​ Key សម្រាប់គ្រប់គ្រងទៅលើការចាក់ចម្រៀងផងដែរ​​។ ទូរស័ព្ទម៉ូដែល​​​ Nokia ថ្មីនេះ ក៏បំពាក់នូវកាមេរ៉ា 2.0 មេហ្គាភិកសែល និងមានពណ៌មួយចំនួនឲ្យជ្រើសរើស។

Nokia X2-02 mobile key features :

  • Dual SIM GSM support , Second SIM slot on the side of the mobile with easy swap feature
  • Music series mobile phone with dedicated music buttons on the sides and good quality loud speaker (106 phon speaker)
  • Long battery backup
  • Play its FM Radio songs on your home radio , or car , or your friend’s mobile
  • FM Radio recording
  • Internet and social networking access

BlackBerry Curve 9380


-

ក្រុម RIM បានបង្ហាញនូវទូរស័ព្ទ Smartphone ថ្មី​ ដែលអាច Touchscreen ពេញអេក្រង់ គឺ Blackberry Curve 9380​ ហើយចំណុចសំខាន់របស់វាគឺ​ អេក្រង់នៃ Touchscreen មានទំហំ 3.2​ អ៊ីង ជាមួយនឹង Optical track-pad នៅខាងក្រោម ហើយបានបញ្ចូលនូវប្រព័ន្ធដំណើរការចុងក្រោយបង្អស់​ គឺ BlackBerry 7 OS ។ នៅក្នុងនោះដែរ វាត្រូវបានរចនាជា Smartphone all-Touch មានរាងស្តើង និងរលោង រួមទាំងពន្លឺចែងចាំ​ប្រកបដោយគុណភាពខ្ពស់។

មុខងារសំខាន់ៗរបស់ Blackberry Curve 9380​:

  • Display : 3.2-inch capacitive touchscreen , 480 x 360 pixels resolution
  • Secondary Navigation : Optical trackpad , navigation keys
  • Processor : 806 MHz
  • Camera : 5 mega-pixel with LED flash
  • Memory : 512 MB RAM, 512 MB internal memory
  • Storage : Expandable up to 32GB (MicroSD card)
  • NFC support
  • Wireless LAN : Wi-Fi 802.11 a/b/g/n
  • Bluetooth 2.1 + EDR
  • GPS Navigation with A-GPS
  • Office : Documents To Go (Premium)
  • BlackBerry protect
  • Social Feeds 2.0 and Social networking applications

លេចឮ​ថា​តារា​ចម្រៀង ​Rockstar ​លោក ​Jon ​Bon ​Jovi ​ស្លាប់?


-

ថ្មីៗនេះមានសារបោកបញ្ឆោតមួយដែលចុះផ្សាយតាមរយៈបណ្តាញ​គេហទំព័រសង្គម Facebook ដោយ​អត្ថន័យ​ក្នុង​សារ​នោះ​បាន​និយាយ​ថា​ “តារា​ចម្រៀង​អន្តរជាតិ​ Rockstar​ Legend​ Jon Ben Jovi បាន​ស្លាប់នៅ​អាយុ 49 ឆ្នាំ”។ សារ​នេះ​បាន​បន្ត​ទៀត​ថា​វា​ជា​ការ​ពិត​ណាស់​គាត់​ពិត​ជា​ស្លាប់​ពិត​មែន បន្ទាប់ពីអ្នក​ជំនួយការវេជ្ជបណ្តិតបានឃើញគាត់ដួលសន្លប់នៅក្នុងសណ្ឋាគារ Empress Hotel  របស់គាត់។ នេះវា​មិនមែនជាការពិតនោះទេ ដូច្នេះពេលអ្នកដែលបានឃើញនូវសារនេះ សូមកុំព្យាយាមបន្តចែករំលែកអី ​ហើយអ្នកដែលដឹងពីព័ត៌មាននេះក៏សូមឈប់បន្តឆរបោក។ ប្រភពព័ត៌មាននេះសារបោកបញ្ឆោតនេះគឺ​ចេញពី Workpress មួយដែលមានឈ្មោះថា dailynewbloginternational.wordpress.com បន្ទាប់មកក៏មាន​អ្នកដែលប្រើប្រាស់អ៊ីនធើណែតជាច្រើនបានចុះផ្សារតាមរយៈបណ្តាញផ្សេងៗ។ ប៉ុន្តែអ្វីដែលជាការពិតនោះគឺគាត់នៅមានជីវិតនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា នាពេលឥឡូវនេះសម្បូរទៅដោយអ្នកបោកប្រាស់ជាច្រើនតាមរយៈអ៊ីនធើណែត ដែលគោលបំណងរបស់ពួកនេះគឺគ្រាន់តែចង់សប្បាយ និងបំផ្លាញអ្នកដទៃប៉ុណ្ណោះ ដូច្នេះសូមអ្នកដែល​និយមប្រើប្រាស់អ៊ីនធើណែតទាំងឡាយមេត្តាសិក្សាស្វែងយល់ពីបញ្ហានេះឲ្យបានច្រើន។ កុំប្រព្រឹត្តអ្វីមួយដោយមិនបានពិចារណា៕

Archos ​ផលិតផល​ ​Tablet ​លក់​ក្នុង​តម្លៃ​សមរម្យ


-

បច្ចុប្បន្នទីផ្សារ tablet កំពុងតែមានប្រជាប្រិយភាព និងពេញនិយមយ៉ាងច្រើន ក្នុងនោះយើងឃើញមាន iPad, Kindle Fire, Nook tablet កំពុងតែប្រកួតប្រជែងគ្នាយ៉ាងសម្បើម។ អ្វីដែលគួរឲ្យកត់សម្គាល់​សម្រាប់ពពួក tablet ទាំងនេះគឺមានតម្លៃថ្លៃ អ្នកដែលមានឧបករណ៍ទាំងនេះប្រើគឺសុទ្ធសឹងតែជាអ្នក​ដែលមានជីវភាពធូរធា ចុះសម្រាប់អ្នកដែលមិនសូវមានលុយកាកវិញ តើគាត់ត្រូវធ្វើបែបណា?

ឃើញពីទិដ្ឋភាពនេះហើយ ទើបក្រុមហ៊ុន Archos បានផលិតនូវ tablet ផ្ទាល់ខ្លួនមួយដែលមានតម្លៃ​ថោកសមរម្យ សម្រាប់ឲ្យអ្នកប្រើប្រាស់ដែលមានជីវភាពមធ្យមមានលទ្ធិភាពទិញយកទៅប្រើ។ ផលិត​ផល tablet របស់ Archos គឺមានឈ្មោះថា Archos 70b Internet Tablet ដែលមានប្រពន្ធដំណើរការ Android 3.2 Honeycomb មានអង្គប្រតិបត្តិការ 1.2 GHz processor, 512 MB of RAM មានមេម៉ូរ៉ី 8GB រួមនឹង​អេក្រង់ 7 អ៊ីង ហើយអ្វីដែលពិសេសនោះគឺតម្លៃត្រឹមតែ 199 ដុល្លារ៕

Google ​មាន​គម្រោង​ផលិត ​Tablet ​ផ្ទាល់​ខ្លួន


-

http://i1272.photobucket.com/albums/y389/domneng/EricSchmidt_zps4cc00915.jpg

នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងកាសែតអ៊ីតាលី លោក Eric Schmidt ជានិយកប្រតិបត្តិរបស់ Google បានរអិលមាត់ធ្លោយថា ក្នុងអំឡុងពេល ៦ ខែ Google មានគម្រោងផលិតទីផ្សារ Tablet ដោយ​បង្កើតនូវគុណភាពខ្ពស់។ មានន័យថាយើងនឹងបានឃើញ Nexus tablet ក្នុងអំឡុងពេលដ៏ខ្លីខាងមុខ។ សម្រាប់ព័ត៌មាននេះវាក៏មិនមានអ្វីដែលប្លែកផងដែរ ព្រោះថាលោកអ្នកបានឃើញរួចមកហើយនូវ Motorola  Xoom។ អានបន្ថែម…

HTC Android phone ត្រូវ​បាន​ហាម​ឃាត់​ក្នុង ​US ​នៅ ​2012?


-

HTC_Vs_Apple

សម្រាប់ពេលនេះ HTC អាចនឹងជួបបញ្ហាធំ ដោយសារតែគណៈកម្មការ US International Trade Commission បានរកឃើញនូវកំហុសរបស់ HTC ដែលបំពានទៅលើកម្មសិទ្ធិប៉ាតង់របស់ក្រុម Apple​ ព្រមទាំងហាមឃាត់មិនឲ្យនាំចូល និងលក់នូវផលិតផលដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Android Devices នៅក្នុង US។

កម្មសិទ្ធិប៉ាតង់ដែលជាលក្ខណៈពិសេសរបស់ iOS Devices រួមមាន the text in messages and separates URLs, phone numbers and map locations ។ល។ ដែលលក្ខណៈពិសេសទាំងនេះត្រូវបានប្រើប្រាស់នៅ​លើ Android OS តាំងពីជំនាន់ 1.5៕

http://i1272.photobucket.com/albums/y389/domneng/HTC_Vs_Apple-Paten_zps575fee22.jpg

Apple ​ពិត​ជា​ផលិត​ iPad​ មាន​​អេក្រង់ ​7 ​អ៊ីង​មែន​ទេ?


-

ipad-7-inc-mini

បណ្តាញគេហទំព័រ Digitimes បានចុះផ្សាយអំពីព័ត៌មានដែលទាក់ទងនឹង iPad ដែលនឹងមានអេក្រង់ 7 អ៊ីង។ Digitimes បានបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងផលិត iPad ដែលមានអេក្រង់ទំហំ 7.85 អ៊ីង ដែលនឹងដំណើរការនៅឆ្នាំ 2012​ ខាងមុខនេះ។ ប្រសិនបើ Apple ផលិតអេក្រង់ 7 អ៊ីងសម្រាប់ iPad មែននោះ​ប្រាកដជាប្រកួតប្រជែងជាមួយនឹង Kindle Fire របស់ Amazon ដែលមានប្រព័ន្ធដំណើរការ Android OS៕

ព័ត៌មានកីឡា

ក្រុ​ម​​អ្ន​ក​​រាំ​​ក្តៅ​​សា​ច់​​រ​ប​ស់​ ​ស៉ា​ម​​បា​​ប​ង្ហា​ញ​​ខ្លួ​ន​​លើ​​​ទឹ​ក​ដី​​អ​ង់​គ្លេ​ស​​ ថ្ងៃផ្សាយ : 07/02/2013 ម៉ោង 3:15 PM
មិ​ត្ត​ស្រី​​តា​រា​បា​ល់​ទា​ត់​ ​Man​ ​City​ ​ប​ង្ហា​ញ​​​ដើ​ម​ទ្រូ​ង​​​ដើ​ម្បី​​អ​ប​អ​រ​​បុ​ណ្យ​​នៃ​​ក្តី​ស្រ​លា​ញ់​​ ថ្ងៃផ្សាយ : 07/02/2013 ម៉ោង 2:55 PM
កីឡាករ​​Evra​ ​មា​ន​​ប​ញ្ហា​​​ដោ​យ​សា​រ​​​តែ​​តា​រា​​ម៉ូ​​​ដែ​ល​​កូ​​ន​ភ្លោះ ​ ថ្ងៃផ្សាយ : 07/02/2013 ម៉ោង 2:15 PM
អ​តី​ត​​មិ​ត្ត​ស្រី​​កី​ឡា​ក​រ​ ​Ronaldinho​ ​និ​ង​ ​Adriano​​ស្រ​លា​ញ់​ ​Pato​ ​ដែ​ល​​ម​ក​ពី​ ​AC​ ​Milan ​ ថ្ងៃផ្សាយ : 06/02/2013 ម៉ោង 6:08 PM
Ronaldo​​​ ​ធ្វើ​​ខួ​ប​កំ​ណើ​ត​​ចូ​ល​​វ័​យ​ ​២​៨​ ឆ្នាំ​​មុ​ន​​ប៉ះ​​ជា​មួ​យ​នឹ​ង​ ​ Ecuador​ ថ្ងៃផ្សាយ : 06/02/2013 ម៉ោង 5:40 PM
​ ​Usain​ ​Bolt​​ស្រ​លា​ញ់​​​ស្រី​ៗ​​ដែ​ល​​មា​ន​​សុ​ដ​ន់​​ធំៗ​ ថ្ងៃផ្សាយ : 06/02/2013 ម៉ោង 4:57 PM
កី​ឡា​ក​រ​ ​Evra​ ​និ​ង​ ​Anderson​​ហោះ​ហើ​រ​​នា​​​ពេ​ល​​រា​ត្រី​​ជា​មួ​យ​នឹ​ង​​តា​រា​​ម៉ូ​​ដែ​ល​​កូ​ន​ភ្លោះ​​រ​ប​ស់​ ​Playboy ​ ថ្ងៃផ្សាយ : 06/02/2013 ម៉ោង 2:26 PM
​ប្រ​ព​ន្ធ​​​​កី​ឡា​ក​រ​ ​Rooney​ ស្ពា​យ​​ប​ង្វិ​ច​​ដូ​ច​​ភ្នំ​​ទៅ​​វិ​ស្ស​ម​កា​ល​​ ថ្ងៃផ្សាយ : 06/02/2013 ម៉ោង 1:23 PM
Rio​ ​Ferdinand​​​ ​នៅ​តែ​​ស​ង្ឈឹ​ម​ថា​​នឹ​ង​​អា​ច​​លេ​ង​ឲ្យ​​អ​ង់​គ្លេ​ស​​ម្ត​ង​ទៀ​ត​​ ថ្ងៃផ្សាយ : 05/02/2013 ម៉ោង 6:33 PM
តា​រា​បា​ល់​ទា​ត់​​រ​ប​ស់​​ក្លិ​ប​ ​​Newscaltles​​គេ​​វា​យ​​ឡើង​​ស​ន្ល​ប់​​ ថ្ងៃផ្សាយ : 05/02/2013 ម៉ោង 2:22 PM
កី​ឡា​​កា​រិ​នី​​​ Mona​ ​Barthel​​ធ្លា​ក់​​១​៧​ ស្លុ​ត​​​នៅ​លើ​​តា​រា​ង​​​ពិ​ភ​ព​លោ​ក​ ​ខ​ណៈ​​​លើ​​​ក​ពា​ន​​ ​​​Open​ ​GDF​ ​Suez​ ថ្ងៃផ្សាយ : 04/02/2013 ម៉ោង 4:01 PM
David​ ​Beckham​ ​និ​ង​​ប្រ​ព​ន្ធ​​​ដ​ណ្តើ​ម​​គ្នា​​ច​ម្អិ​ន​​អា​ហា​រ​​​ជូ​ន​​កូ​ន​ៗ​​ ថ្ងៃផ្សាយ : 04/02/2013 ម៉ោង 2:18 PM
© 2011, Domneng - Power by Kaing Dara | ទំនាក់ទំនងពាណិជ្ជកម្មទូរស័ព្ទលេខ៖ 010 713 718 ឬ អ៊ីមេល៖ domneng@gmail.com