ដំណឹងជាតិ-អន្តរជាតិ

ផ្ទាំងដី​បាក់ស្រុត​សម្លាប់មនុស្ស ២៥ នាក់នៅកោះប្រទេសភីលីពីន


-

ផ្ទំាងដីធំៗ​ដែល​បាន​ស្រុតសង្កត់​លើផ្ទះ​អ្នកភូមិ​ស្រុក​នៅ​តំបន់​ដាច់​ស្រ​​យាលនៅភាគ​ទក្សិណ​នៃប្រទេស​ភីលីពីន បាន​​សម្លាប់មនុស្ស ២៥ នាក់ និងជាង​ ១០០ នាក់​ទៀត​បាន​​បាត់​ខ្លួន នេះ​បើ​តាមសំដី​របស់​ចា​ហ្វាយ​ខេត្ត​ដែល​ស្ថិត​ក្នុងតំបន់​ខេត្តនេះ កាល​ពីថ្ងៃ ព្រហស្បតិ៍ ។ នេះ​គឺជា​គ្រោះធម្មជាតិមួយ​ដែល​បាន​​កើត​ឡើង​នៅកោះ Mindanao ប​ន្ទាប់ពីព្យុះនៃត្រូពិច​ដែល​បាន​សម្លាប់​មនុស្ស​ជាង ១២០០ នាក់​ កាលពី​ខែ កន្លង​ទៅ ។

អាកាសធាតុ​តែងតែប្រែប្រួលម្តងហើយ ម្តងទៀត  សម្រាប់មហន្តរាយនៅថ្ងៃ ព្រហស្បតិ៍នេះ ហេតុ​ការណ៍​នេះ​បានកើត​ឡើង​តំបន់តួចមួយដែល​ជាតំបន់រុករុករ៉ែមាស ។នៅតំបន់នេះ​ដែរភ្លៀងធ្លាក់​បន្ត​គ្នា​តាំងពីពាក់កណ្តាល​ខែ​ធ្នូ ដែល​ធ្វើឲ្យ​ផ្ទៃ​ដី​នៃ​តំបន់​នេះ​ជោគ​ជាំ​ទៅ​ដោយ​ទឹក ដែល​បង្កឲ្យ​មាន​មហន្ត​រា​យ​នេះ​ឡើង​។នេះ​បើ​តាម​សំដី​លោក Uy​។

ផ្ទាំងដី​​ដែល​បាក់នោះ​មួយផ្ទាំង​មាន​ប្រវែង​ ៣ ម៉ែត្រ នេះ​បើ​តាម​របាយ​ការគ្រប់គ្រងគ្រោះ​មហន្តរាយ​របស់ប្រទេសនេះ ។

មាន​មនុស្ស​ជាច្រើន​​បាន​ទទួល​រង​នូវ​គ្រោះ​ថ្នាក់ដោយ​សារផ្ទាំង​ដីបាក់​សង្កត់​លើ ហើយត្រូវបញ្ចូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​ជួយសង្រោះ​ដែល​ស្ថិត​នៅ​ជិត​តំបន់​រងផល​ប៉ះពាល់នេះ ។

លោក​ Uy បន្តនិយាយទៀតថា ក្រុមអ្នករុករក​មនុស្ស​ដែល​បាន​បាត់ខ្លួនកំពុងតែង​ស្វះ​ស្វែងខិតខំរុករក​បន្ត​ទៀត យ៉ាង​មាន​ភាព​មមាញឹក ។

លោកបាន​បន្តទៀតថា នៅតំបន់នេះ​ជាតំបន់​ដែលរងនូវផលប៉ះពាល់ច្រើន​ជាងគេ ជាក់ស្តែង​ឆ្នាំកន្លង​ទៅ បាន​ធ្វើ​ឲ្យ​មនុស្សជាច្រើន​បាន​ស្លាប់​ដោយ​សារដី​បាក់នេះផងដែរ ក្នុងខែ ឩសភា ដែលស្ថិតមិន​ឆ្ងាយ​ពីតំបន់ដែល​ទទួលរង់នូវផល​ប៉ះពាល់នេះ​ទេ ។

Taliban ពិភាក្សារួចរាល់ហើយ


-

AfghanTalibanត្រូវបានរៀបចំពិភាក្សាគ្នារួចរាល់ហើយក្នុងការបើកការិយាយមួយនៅក្រៅប្រទេសសម្រាប់​​​ធ្វើការ​ពិភាក្សា​ជាមួយនឹង​ជនបរទេស នេះបើតាម​ការអះអាង​ពី​អ្នក​នាំពាក្យ ដែល​​បាន​​ចេញ​​ផ្សាយកាលពីថ្ងៃ អង្គារ៍ កន្លងទៅនេះ ។

របាយការណ៍នេះត្រូវ​បានចុះ​ជាសាធារណះសម្រាប់ជនជាន ​Taliban​ក្នុងការពិភាក្សាជា​លើក​ទី​ ១ ជាមួយ​នឹងសហរដ្ឋអាមេរិក ។ Zabiullah Mujaheed បាននិយាយថា​​ Taliban​មានការ ឯកភាពពី Qatar​​ និងមនុស្ស​ដទៃទៀតរៀងៗខ្លួន។​ ជាងនេះ​ទៅទៀត​ Taliban បានសុំឲ្យអាមេរិក ដោះលែងអ្នកទោស​របស់ខ្លួនដែលឃុំឃាំង​នៅមជ្ឈម​ណ្ឌល Guantanamo Bay ។ គាត់បាននិយាយបន្តទៀតថាក្រុមរបស់គាត់ បានពិភាក្សា ក៏ដូចជាចរចាររួចរាល់ហើយ​នៅក្នុង​ប្រទេស​របស់​លោក​។

វាបាន​កើត​ឡើង​ជាលើក​ទី ១ ហើយ​សម្រាប់​ជនជាតិ​ Taliban អ្នកណាដឹងអំពីខ្សែរបន្ទាត់​របស់Afghanistan​ពីឆ្នាំ ១៩៩៦ រហូត ២០០១ ទៅ? នៅពេលដែលពួកគេនៅផ្នែកខាងក្រៅប្រទេសសហ​រដ្ឋ​អាមេរិកដែលមេដឹកនាំអាមេរិកបា​ឈ្លានពាន ហើយក៏បានធ្វើការពិភាក្សា ដោយ​មិនមានលក្ខខណ្ឌ​ជាមួយនឹងសហរដ្ឌ​អា​មេ​រិក​ក្នុង​ការដកទព័ ចេញពីប្រទេស​របស់ខ្លួន​៕

 

កូរ៉េខាងជើង​ហ្វូង​មនុស្ស​បាន​ប្រមូលផ្តុំគ្នា គាំទ្រថ្នាក់​ដឹកនាំថ្មី


-

សេអ៊ូល៖ នៅ​កូរ៉េខាងជើងមាន​មនុស្សច្រើន​ជាង មួយ​សែន​ នាក់ ​បាន​ប្រមូលរួបរួម​ផ្គុំគ្នា​ដើម្បី​ធ្វើការគាំទ្រ​ថ្នាក់​ដឹកនាំថ្មី លោក ​Kim Jong Un​​ កាលពីថ្ងៃ អង្គារ ​កន្លង​ទៅនេះ ​នៅ​ពេល​ដែ​ល​គាត់​ធ្វើ​សេច​ក្តីថ្លែង​ការ ថ្ងៃ បន្ទាប់ គាត់​បាន​ប្រកាស​នូវ​ភាព​ជោគជ័យ​ ដ៍ធំសម្បើម​ ជាមួយនឹងអតីត​ថ្នាក់ដឹកនាំចាស់​ ដែល​ជាឱ​ពុក​របស់​គាត់​ ។

ប្រជុំមនុស្ស​ដែល​ប្រមូលផ្តុំនៅ​ វិសាលដ្ឋាន Kim Il-Sung ក្នុង​រាជធានី Pyongyang  ដែល​មាន​ការចូលរួម​ពីពលរដ្ឋ និង​មន្ត្រី​អ្នកមុខអ្នកការ ។ នេះ​បើ​តាម​ប្រភពព័ត៌មាន​របស់ភ្នាក់ងារ KCNA​  ។

ចំណែកឯ ទីភ្នាក់ងារពត័ត៌មានរបស់កូរ៉េខាងត្បូង របស់​សារព័ត៌មាន  Yonhap​ បាន​និយាយថា នៅ​ស្ថានីយ៏ទូរទស្សន៍​របស់​កូរ៉េខាងជើងបានផ្សាយ​ពីហ្វូងមនុស្សដែល​ធ្វើការគាំទ្រ កាលពីថ្ងៃ អង្គារ។

ហ្វូង​អ្នកទស្សនា នឹងគាំទ្របាន​នៅត្រងស្តាំលោក Kim Jong Un និយាយជាមួយនឹង​មន្ត្រីអ្នកមុខអ្នកការ​របស់​ប្រទេសនេះ ហើយជាលើក​ទី ១​ដែល​គាត់​ធ្វើការត្រួតត្រាលើអំណាចនៅពេល​ដែលឱពុកគាត់​ស្លាប់ ។បើតាមប្រភពព័ត៌មាន​ Yonhap បាននិយាយ​។

កាលពីថ្ងៃ សៅរ៍ កន្លងទៅនេះ នៅកូរ៉េខាងត្បូង​បាន​ប្រកាសថា Jong Un ​អាយុរបស់គាត់តិចជាង 20s​ហើយត្រូវ​បានតែង​តាំង​ធ្វើការបញ្ជាទព័ចំនួន​ 1.2​million ​​ដែលជាពិភពលោកទី​ ៤ មានទព័ច្រើនលើសលប់៕

Taliban សុំចងភ្ជាប់សម្ពន្ឋភាព​ជាមួយនឹងរដ្ឋសភា


-

តាមរយៈគេហទំព័រ CNN បាន​និយាយថា បក្សរបស់​​ Taliba ​បាន​ចង់​សម្ពន្ឋមេត្រីភាពជាមួយ​នឹង​ថា្នក់​ដឹក​នាំរបស់​​រដ្ឋសភា ​ដែល​ជា​ក្តី​សង្ឃឹម​ចាស់​​ក្នុង​ការរាប់បញ្ជូល​ ក៏ដូចក្នុងការខិតខំប្រយុទ្ឋប្រឆាំង​ជាមួ​យ​នឹង​ទាហាន​​  NATO នៅ​ក្នុង​ប្រទេស​​ Afghanistan​ ​នេះ​បើតាមសំដីអ្នក​នាំពាក្យ​ប្រាប់កាល​ពី​ថ្ងៃ ចន្ទ័​កន្លង​ទៅនេះ ។

មនុស្សចំនួន​ ប្រាំ នាក់​មានចំណែកក្នុង​នោះដែរ នេះ​បើរាប់បញ្ជូល​ទាំង​ សាខារបស់​​ Taliban​ ដោយ​មាន ​​Hakimullah Mehsud​ និង​បណ្តាញសកម្មប្រយុទ្ឋ​ Haqqani។ ខិតបណ្ណជាច្រើនសន្លឹកបាន​ចែកចាយ​ស្តីពីបញ្ហានេះ​នៅ​ក្នុង​កុលសម្ពន្ឋរបស់​Pakistan ដែល​ស្ថិត​ក្នុង​ភាគ​ខាង​ជើង​ Waziristanកាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ ។​

មាបនកម្មរបស់​​រដ្ឋសភា បានច្រាន​ចោលនៃសំណើរនេះ ​ដោយ Mullah Mohammed Omar ថ្នាក់​ដឹកនាំ​របស់​ Afghan Taliban ។អ្នកណាៗក៍ស្អប់ខ្ពើម Pakistani Taliban និងបក្យពួកដែល​កាន់​សាសនា​អ៊ីស្លាម​និយមដែលធ្លាប់មានបញ្ហាផ្ទៃក្នុងសាសនា ហើយធ្វើការតស៊ូ​ប្រយុទ្ឋប្រឆាំង​ជាមួយ​នឹង​ថ្នាក់​ដឹកនាំរបស់​ សហរដ្ឋអាមេរិកនៅ​ក្បែរខ្សែរ​បន្ទាត់​ព្រំដែន ។ នេះបើតាមសំដីអ្នកនាំពាក្យ Ihsanullah Ihsan ប្រាប់ CNN៕

ជាតិវិទ្យុសកម្មមានក្នុងផ្លែចេក?


-

បើ​យើង​និយាយ​ពី​ជាតិ​វិទ្យុ​សកម្ម​នរណា​ក៏​មាន​ភាព​ភ័យខ្លាច​ដែរ​ ដោយសារវាអាចយក​ទៅ​ផលិតជា គ្រាប់បែក​នុយក្លេអ៊ែ​បាន និង​មាន​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ប្រសិន​បើ​យើង​នៅជិត​សារជាតិ​នេះ ប៉ុន្តែលោកអ្នកមានដឹងថា សារជាតិនេះ​មាន​នៅក្នុង​ជីវិត​រស់​នៅ​ប្រចាំថ្ងៃ​ដែរ​ ឬទេ? គឺវាមាន​នៅក្នុង​ម្ហូប​អាហារ ដែល​ជាផ្លែ​ចេក​ដ៏សាមញ្ញ។

ពេលបានឮព័ត៌មាននេះ លោកអ្នកហ៊ានញុំចេកទៀតដែរ ឬទេ? យើងសូមបញ្ជាក់ថា សារជាតិ​វិទ្យុសកម្ម​នៅក្នុង​ផ្លែចេក វាមិន​គ្រោះថ្នាក់​ទេ គឺលោកអ្នក​អាចទទួលទាន់ផ្លែចេកបានជាធម្មតា ហើយវា​ផ្តល់នូវ​សុខភាព​ដល់​លោកអ្នក​ទៅវិញទេ។

សម្រាប់ជាតិវិទ្យុសកម្មនៅក្នុងផ្លែចេកគេហៅថា សារជាតិវិទ្យុសកម្មធម្មជាតិ​ ដែលវាជាសារ​ជាតិ​វទ្យុ​សកម្ម​ខ្សោយ​ ហើយ​មិន​មាន​ប្រតិកម្មអី្វ​ឡើយ។

បើ​សង្សារ​ចេះផឹក តើគិត​ដូចម្តេច?


-

ការ​ជួប​ជុំ​គ្មា ដើម្បី​ពិភាក្សាការងារ​ ឬ កម្មវិធិផ្សេងៗ ពិត​ជា​មិន​អា​ចខានបាន​នូវ​វត្តមាន​របស់​សុរា នាពេ​ល​បច្ចុប្បន្នកាល​ការទំនាក់ទំនង​របស់​យុវវ័យភាគ​ច្រើន​យក​សុរា​ធ្វើ​ជា​អ្នក​ដឹកមុខ ។

នៅ​កម្ពុជា​ គ្រប់ភោ​ជនីយដ្ឋាន​​តូច​ក្តី ធំក្តី តែង​តែ​មាននូវ​សុរា ជានិច្ច​ ដែល​យើង​អាច​សង្កេត​ឃើញ​ថា​មួយ​រយៈ​ចុង​ក្រោយ​នេះ​ហាងស្រាបៀរ​រីក​ដូចផ្សិត ដែល​ធ្វើឲ្យ​ប្រិយ​មិត្ត​ជិត​ឆ្ងាយ​ជា​ច្រើន​​មាន​មន្ទិល​សង្ស័យលើចំណុចមួយថា “បើ​សង្សារ​ចេះ​ផឹកតើ​គិត​ដូចម្តេច?”

​នៅ​ជុំវិញ​បញ្ហា​សំនួរ​នេះ ពិត​ជា​ធ្វើឲ្យ​គេហទំព័រ ដំណឹង​មានការងារធ្វើទៀតហើយ។

កញ្ញា សុខលាង ដែល​ជាបុគ្គលិករបស់ស្ថាប័ន​មួយ​ស្ថិត​ក្នុងខេត្ត​ ក្រចេះ នាង​បាន​និយាយថា “នា​ពេល​បច្ចុប្បន្ន​នេះ​ទាំងបុរស ទាំង​ស្រ្តី ស្ទើរ​តែ​ចេះផឹក​ទាំង​ស្រុងហើយ ដោយ​ពួក​គេ​នឹក​ឃើញ​តែ​រឿង​មួយ​គត់​នៅ​ពេល​ដែល​ពួក​គេ​ជួបគ្នា គឺមាន​ភាសាមួយថា ហេ!ពួកម៉ាក់ ត្រូវ​ការបេះដូងខ្មែរទេ ។​នាង​បាន​បន្ត​ទៀតថា ចំពោះ​រឿង​សង្សារ​ចេះផឹកនេះ​វា​ជា​និន្នាការសង្គម​ទៅហើយអ្វី​ដែលសំខាន់នោះគឺផឹកឲ្យ​មាន​ពេល​វេលាត្រឹម​ត្រូវ​យល់​ដឹង​ពីកាលៈទេសៈ ថា​ខ្លួន​កំពុង​ធ្វើអ្វីនៅ​ពេលផឹក”។

ចំណែកលោក តារាសកល វិញ​​ដែល​ជាបុគ្គលិករបស់ អង្គការសិទ្ឋិមនុស្សមួយ​កន្លែ​ងក្នុង​រាជ​ធានី​ភ្នំពេញលោក​យល់​ឃើញថា ​“រឿងផឹកស៊ីនេះវា​មិន​សំខាន់អ្វី​ទេ ឲ្យ​តែ​ចេះរក ហើយម្យ៉ាង​វិញ​ទៀត​​វា​ជាសម័យទំនើបហើយ​ដែល​ជាសម័យ​បច្ចេកវិទ្យា សង្គម​ណា​ក៏​ដូចសង្គមណាដែរវា​ជារឿង​ធម្មតាទេ អ្វី​ដែលសំខាន់នោះគឺធ្វើអ្វីកុំឲ្យ​លើស​ព្រហ្ម​ដែន​ដែល​បាន​កំណត់ ដូច​ជាប្រព្រឹត្រអ្វី​​ប្រាស់ចាក់​ពីក្រម​សីលធម៏របស់សង្គម ។ សង្សារចេះផឹកនេះខ្ញុំក៏ធ្លាប់សួរ​មិត្ត​ស្រីខ្ញុំដែរ ថាបើ​ខ្ញុំ​ចេះផឹក​តើ​គិត​ដូច​ម្តេច​?​នាង​ក៏​មានប្រតិកម្មមកភ្លាមថា ផឹកក៏ផឹកទៅតែ​ត្រូវ​មាន​ដែនកំណត់​កុំឲ្យផឹកឲ្យឆ្កែលិតមាត់​បានហើយ​” ។

សម្រាប់​ប្រិយ​មិត្តរបស់​គេហទំព័រដំណឹង យល់​ឃើញ​យ៉ាង​ដូចម្តេចដែរ ?​ ៕

ដោយ៖ បុរសដំណឹង

ភរិយាកំណាចសម្លាប់ប្តីយក​​ ​​សាច់ធ្វើម្ហូប


-

តាម​ប្រភពពី​ ExpressTribune​​​ ចេញ​ផ្សាយ ​កាល​ពី​ថ្ងៃទី ២៥​ វិច្ឆិ​កា​ បាន​ឱ្យ​ដឹង​ថា ស្ត្រី​ជន​ជាតិ​ប៉ាគី​ស្ថាន​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន ពី​បទ​​សម្លាប់​ប្តី​ និង​​យក​សាច់​ទៅ​ធ្វើ​ម្ហូប។​ ហេតុ​ការណ៍​​ដ៏​ព្រៃ​ផ្សៃ​នេះ​កើតឡើងនៅតំបន់​ Shah Faisal ទីក្រុង Karachi ខេត្ត​ Sindh ប្រទេស ប៉ាគីស្ថាន ។
ប៉ូលិស​បាន​ឱ្យ​ដឹង​ថា ស្ត្រី​កំណាច​រូប​នេះ​ឈ្មោះ Zainab Bibi ​អាយុ​៤០ និង​ជន​ពាក់​ព័ន្ធ​ម្នាក់​ទៀត​ឈ្មោះ Zaheer Allah Ditta អាយុ ២២​ឆ្នាំ ដែល​ត្រូវ​ជា​ក្មួយ​ប្រុស​របស់​នាង ។

តាម​សម្តី​របស់​ម្ចាស់​ផ្ទះ​​រស់​នៅ​ជាន់​ក្រោម​ ដោយ​ជួល​ឱ្យ​ពួក​គេ​នៅ​ជាន់​ទី​២​បាន​ឱ្យ​ដឹង​ថា គាត់​មាន​ការ​រន្ធត់​យ៉ាង​ខ្លាំង​ ខណៈ​ដែល​គាត់​ប្រទះ​ឃើញ​នាង Zainab ​កំពុង​ស្លរ​ការី ជា​មួយ​សាច់​ដែល​កាប់​ចេញ​ពី​ដៃ​ និង​ជើង​ប្តី​របស់​នាង។
លោក ​​Nhalid ​Nadeem ​Baig​ នាយ​​ប៉ូលិស​ប្រចាំ​តំបន់​បាន​និយាយ​ថា ភស្តុ​តាង ជាក់​ស្តែង​ គឺ​សាច់​ដែល​បាន​ចំអិន និង​មិន​ទាន់​ចំអិន​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ផ្ទះ​បាយ​របស់​នាង។ លោក​បន្ត​ថា ពួក​គេ​សម្លាប់​លោក Ahmed Abbas រួច​កាប់​ជា​ដុំ​ៗ និង​យក​សាច់​មួយ​ចំនួន​ទៅ​ចំអិន​ធ្វើ​ម្ហូប។ ដោយឡែក​បណ្តាញ​ទូរទស្សន៍​បាន​បង្ហាញ​នូវ​ឆ្អឹង​ជើង ព្រម​ទាំង​សាច់​ដែល​ដាក់​ក្នុង​ឆ្នាំង​ ត្រៀម​នឹង​ដាក់​លើ​ចង្រ្កានគួរ​ឱ្យ​ញញើត​ផង​ដែរ​ ។

ឃាត​ក​ជា​ភរិយាបាន​រៀប​រាប់​ប្រាប់​Express​Tribune​​ ​​ថា នាង​រស់​នៅ​ជា​មួយ​កូន​ស្រី​ម្នាក់​ឈ្មោះSonia ​អាយុ១៨​ឆ្នាំ ប្តី​របស់​នាង​បាន​ស្លាប់​រយៈ​ពេល១២​ឆ្នាំ​ហើយ ។ ក្រោយ​មក​បាន​រៀប​​ការយក​ប្តី​ថ្មី​គឺ​លោក Ahmed Abbas ​ទើប​តែ​បាន​រយៈ៥​ឆ្នាំ​ប៉ុណ្ណោះ ហើយ​គាត់​ធ្លាប់​ជា​គ្រូ​បង្រៀន​កូន​ស្រី​របស់​នាងកាល​នៅ​សាលា ។​
នាង​​ បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី ២៤ វិច្ឆិកា នាង​បាន​រៀប​ចំ​អាហារ​ពេល​ព្រឹក​ដល់​លោក Abbas ហើយ​បាន​ដាក់​ថ្នាំ​រម្ងាប់​អារម្មណ៍ (Sedative)​ចំនួន​៥​គ្រាប់​នៅ​ក្នុង​កាហ្វេ​ នៅ​ពេល​ថ្នាំ​ចាប់​ផ្តើម​ជ្រាប​ពេញ​ខ្លួន ក៏​យក​ខ្សែ​ពួរ​មក​ចង​.ក​សម្លាប់​តែ​ម្តង។ នាង​បន្ត​ថា ពេល​ប្តី​របស់​នាង​ស្លាប់​ភ្លាម នាង​មាន​អារម្មណ៍​ភិត​ភ័យ​យ៉ាង​ខ្លាំង និង​គ្មាន​សេចក្តី​ក្លាហាន​ចូល​ទៅ​ជិត​សព​ប្តី​របស់​នាង​ឡើយ។

នាង​បាន​សារភាព​​ថា មូល​ហេតុ​ដែល​នាង​សម្លាប់​លោក Abbas ព្រោះគាត់​​ព្យា​យាម​ចាប់​​រំលោភ​កូន​ស្រី​របស់​នាង ​ហើយ​នាង​បាន​ប្រាប់​​កុំ​ឱ្យ​ប្រព្រឹត្ត​បែបនេះ​ជា​ច្រើន​​លើក​ច្រើន​សា​មក ​ហើយ​។ នាង​ថែម​ទាំង​បញ្ជាក់​ថា លោក Abbas មិន​ដែល​ជួយ​ការ​ងារ​ផ្ទះ​ម្តង​ណាទេ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពេល​ត្រឡប់​មក​ដល់​ផ្ទះ​ គាត់​តែង​តែ​ស្រវឹង​ស្រា និង​ប្រើ​ពាក្យ​អសុរសមក​លើ​នាង​ទៀត​ផង។
ដោយ​ឡែក​ ​ក្មួយ​ប្រុស​របស់​នាង លោក Zaheer Allah Ditta បាន​សារ​ភាព​ថា មិន​ពាក់​ព័ន្ធ​នឹង​អំពើ​ឧក្រដ្ឋិកម្ម​នេះ​ទេ ។
ចំពោះ ​ករណី​នេះ លោក Shehzad Ejaz Alamgeer ​មន្ត្រី​ផ្នែក​ស៊ើប​អង្កេត បាន​និយាយ​ថា ពាក្យ​សម្តី​របស់ Sonia និងការ​ធ្វើ​កោ​សល្យ​វិច្ឆ័យ​លើ​រូប​​នាង គឺ​ជា​ចំណុច​សំខាន់​បំផុត​ចំពោះ​ទស្សនៈ​ផ្លូវ​ច្បាប់ ៕

 

 

បន្ទុះភ្លើង​នៅ​មីយ៉ានម៉ា សម្លាប់មនុស្ស ១៥ នាក់ និង១២ នាក់ទៀត​រងរបួស


-

មានមនុស្ស​មិន​តិច​ជា​ង​ ១៥ នាក់​នោះ​ទេ​ដែល​បានស្លាប់​ និង ១២ នាក់​បានទទួលរង​នូវ​គ្រោះ​ថា្នក់​​ក្នុង​បន្ទុះមួយ​ដ៏ធំ​​។ ភ្លើង​បាន​ឆេះ​នូវ​បណ្តាញ​ក្រសួងពាណិជ្ជកម្ម​ដែល​ជា​អតីតរាជ​ធានីរបស់​ទី​ក្រុង​​Yangon​ កាលពី ព្រលឹម​ថ្ងៃ ព្រហស្បត៌ ។

មនុស្ស​ជា​ច្រើន​នៅ​តំបន់​នោះបាន​ឲ្យដឹងថា ភ្លើង​ឆេះនៅ​ទីក្រុង​នេះ​កើត​ឡើងនៅ​​វេ​លាម៉ោង​ ២ ទាបភ្លឺ​ដែល​ជាម៉ោង​ស្ថិត​ក្នុង​ប្រទេស​មួយ​នេះ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​លើ​ឃ្លាំ​ផ្ទុក​ទំនិញ​មួយ​ដែល​ស្ថិត​ក្នុង​ឃុំ Mingalar Taung Nyunt ដែល​មានផ្កាភ្លើង នឹង​អណ្តាត​ភ្លើង​ធំៗ ដូច​សន្ទុះរលក ។

បើ​យោង​តាម​មន្ត្រីនៅ​កន្លែង​កើត​ហេតុ​ ១០ នាក់​បាន​និយាយក្នុង​ហេតុ​ការណ៍​នេះ​ថា​ មាន​អ្នក​ពន្លត់​ភ្លើង​ចំនួន ៣ នាក់ នឹង​ស្ត្រី ៥ នាក់​ បាន​ស្លាប់ នៅ​ក្នុង​កំឡុង​ពេល​ដែល​មនុស្ស​ ៦៥ នាក់ទៀត​បាន​ទ​ទួល​នូវ​គ្រោះថ្នាក់  ក្នុង​​៦៥ នាក់នេះ បូកបញ្ចូលទាំង អ្នក ពន្លតអគ្គីភ័យ ៣០ នាក់ផងដែរ ។

មក​ទល់នឹង​ពេល​នេះ​នៅ​មិន​ទាន់មាន​ស្ថិតិ​ជាក់លាក់​នូវហេតុការណ៍នេះ​នៅ​ឡើយ​ទេ នៅកន្លែង​កើត​ហេតុមន្ត្រី​ពន្លត់អគ្គីភ័យ​ព្យាយាមរុករក​មនុស្សផ្សេង​ទៀត​ដែល​បាន​បាត់ខ្លួន ​។​

មន្ត្រីពន្លតអគ្គីភ័យ​ម្នាក់​បាន​បន្ត​ប្រាប់ទៀត​ថា ពួក​គាត់​មិន​អាច​ធ្វើការ​គ្រប់គ្រងលើ​អណ្តាតភ្លើង​ក៏​ដូច​ជា​ផ្កា​ភ្លើង​នោះ​ទេ ។​​យើង​បាន​លឺ សម្លេង​ខ្លាំងបំផុត​ និង​មានពពកខ្មៅ​ខ្មួល​ខ្មាញ់​នៅ​លើ​ផ្ទៃមេឃ ហើយ​ផ្ទះ​ជា​ច្រើន​​បាន​ទទួល​រង​នូវ​ការរញ្ជួយ​ពីបន្ទុះ​នៃ​ភ្លើង​ឆេះ​នេះ  យើ​ង​មិន​​មាន​គំនិត​អ្វីក្នុង​ការទប់​ស្កាត់​នូវ​ហានិភ័យនេះទេ ។ នេះ​បើតាមសម្តីប្រជាពលរដ្ឋ​ដែល​រស់​នៅជិតឃុំ Botahtaung​។

សប្តាហ៍កន្លងទៅ​មានហេតុ​ការណ៍ដូច​គ្នានេះ​ដែលសម្លាប់​ស្រ្តីម្នាក់ និង មនុស្សផ្សេងទៀតបានទទួល​រង​នូវ​គ្រោះថ្នាក់  នៅភាគខាង​ជើង​ក្នុងក្រុង Yangon​។

ប្រែសម្រួលដោយ៖ បុរសដំណឹង

PSI បើកស្តង់ផ្សព្វផ្សាយ ស្រោមអនាម័យ​​​​ទប់ស្កាត់ជំងឺអេដស៍


-

ភ្នំពេញ៖ អង្គការ​ PSI បាន​បើក​ស្តង់យុទ្ឋនាការនូវ​ការប្រកាសលក់​ស្រោម​អនាម័យ​ដែល​ជា​ប្រភេ​ទ​ស្រោម​ អនាម័យថ្មី ដែល​មានរូបរាង​ថ្មី គុណភាពខ្ពស់ ដែល​មានជម្រើស​កាន់​តែច្រើន​សម្រាប់សុភាពបុរស​គ្រប់រូប ។ ការបើក​នូវ​ស្តង់​លក់​ស្រោម​អនាម័យរបស់ PSI​ នេះ​គឺ​មាន​គោល​បំណង​ធំចង់ផ្សព្វផ្សាយ ទប់​ស្កាត់នូវ​ការរាលដាលនៃជំងឺអេដស៍ និង កាមរោគ ។

ទោះបី​ជាពេល​បច្ចុប្បន្ន​ជំងឺអេដស៍ កាមរោគ មាន​អត្រាធ្លាក់ចុះគួរឲ្យចាប់អារម្មណ៍ក្តី ក៏អង្គការ​នេះ បានផលិត​ក៏ដូចជានាំចូលនូវផលិតផលថ្មី ដែលមានក្លិន Strawberry ​(ស្តរ៍បូរ៉ី​)​ដែល​ជាបច្ចេកវិទ្យាចុងក្រោយ​នៃការផលិត​ស្រោម​នេះ ។

 

ដោយ៖ បុរសដំណឹង

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រ ដល់​និស្សិតវិទ្យាស្ថានវ៉ានដា​គណនេយ្យ


-

ភ្នំពេញ៖ កាល​ពីព្រឹកមិញ វេលា​ម៉ោង ៨ ថ្ងៃ ទី ២៨ ខែធ្នូ ឆ្នាំ ២០១១ សម្តេច​តេជោ ហ៊ុន សែន ​បាន​អញ្ជើញ​ជាអធិបតីក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​សិស្សនិស្សិត​ដែល​បញ្ចប់​ថ្នាក់បរិញ្ញា​បត្រនៃ​វិទ្យាស្ថានវ៉ានដាគណនេយ្យ​ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ។

ក្នុង​ពិធីចែកសញ្ញាបត្រនេះ​ក៏បានការចូលរួម​ពីមន្ត្រី នាហ្មឺនជួរមុខ​របស់​រាជរដ្ខាភិបាលកម្ពុជា និង​ សាស្រ្តាចារ្យ និង សិស្សនិស្សិត​ចំនួន ៣០០៣ នាក់​ ផងដែរ ។

ក្នុង​ការទទួលសញ្ញាបត្រជាលើក​ទី ១ ក្នុងកម្រិតបរិញ្ញាបត្រ នេះនិស្សិត​ជ័យ​លាភីម្នាក់​ឈ្មោះ ដាវីន បាន​ប្រាប់គេហំព័រ ដំណឹង ថា ៖ នាង​មាន​ភាព​សប្បាយ​ជាពន់​ពេក ដែល​ការសិក្សា​រ​ប​ស់​​នាង​រយៈ ពេល ៣ -៤ ឆ្នាំ បានសម្រេច​ដូចក្តីបំណង​ប្រាថ្នា ដូចដែល​នាង​បាន​គ្រោង​ទុក ។នាង​បាន​ប្រាប់​ទៀត​ថា នាង​នឹង​យក​ចំណេះ​ដឹ​ង​នឹងសញ្ញាបត្រនេះ​ទៅ​បម្រើ​ដល់​ជីវភាពសង្គម និង ជីវភាព​គ្រួសារផងដែរ ។

ដោយ៖​ បុរសដំណឹង

សិល្បករ សិល្បការិនី ហាត់សមនៅ កោះពេជ្រត្រៀមសម្ដែងបុណ្យសមុទ្រ


-

 

ក្រុម​សិល្បករ​ សិល្ប​ការិនី​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បប្រមាណ​២៣២​នាក់​ និង​ក្រុម​តន្ត្រី​របស់​ក្រសួង​ទេសច​ណ៍​បាន​មក​ជួបជុំ​គ្នា​ហាត់​សម​​នៅ​កោះ​ពេជ្រ ​កាលពី​រសៀល​ថ្ងៃ​ទី​ ២៧​ ខែធ្នូ​ ​ដើម្បី​ត្រៀមលក្ខណៈ​ចូលរួម​សម្តែងក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល ​និង​បុណ្យ​សមុទ្រឆ្នេរ​ខ្សាច់​អូរ​ឈើទាល​ ខេត្ត​ព្រះ​សីហ​នុ​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១១​ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​សក្ដានុពល​​ឆ្នេរសមុទ្រកម្ពុជា​ដែល​បាន​ចូល​ សមាជិកក្លឹ​ប​ឆ្នេរសមុទ្រ​ដ៍​ស្អាត​ជាងគេ​បំផុត​នៅ​លើ​សកលលោក​ និង​បង្ក​លក្ខណៈ​សប្បាយ​រីករាយ ​លំហែ​កាយ​កម្សាន្ត​ដល់​​ ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ផងដែរ ។​

​លោក​ថោ​ង​ ខុន​  ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា រដ្ឋមន្ដ្រីក្រសួង​ទេសចរ​ណ៍ថា​ នៅ​ក្នុង​កម្មវិធី​បុណ្យនេះ​មានការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ទូរ​ទស្ស​ន៍​បាយ័ននូវ​ការ​សម្តែង​សិ​ល្បៈ ការ​ប្រគុំ​តន្ត្រី​ចម្រៀង ការ​សំដែង​សិល្បរបាំ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង​ឥណ្ឌូ​នេ​ស៊ី​, ការ​បង្ហាញ​ម៉ូដសំលៀក​បំពាក់​, ការ​សំដែង​ប្រវត្តិ​អ្នកតស៊ូ​ពី​ជំនាន់​មុនៗ ​ដូច​ជា​ប្រ​វត្តិលោកយាយ​ម៉ៅ​, ការ​កូរ​សមុទ្រ​ទឹកដោះ និង​ជីវៈចម្រុះ​ក្នុង​សមុទ្រ​, ការ​បាញ់​កាំ​ជ្រូ​ច,​ លេង​កីឡា​លើ​ទឹក ​និង​កីឡា​លើ​ឆ្នេរ,​ ការ​រៀបចំ​មហោស្រព​ម្ហូបអាហារ​ស្រា​ភេសជ្ជៈ​ និង​ការ​បង្ហាញ​គម្រោង​ទេសចរណ៍​តំបន់ឆ្នេរ ​និង​កោះ​នានា​ដែល​មាន​ស្តង់​បង្ហាញ​ម្ហូបអាហារ​សរុប​១១៩​ ស្តង់​មាន​២៩​ក្រុមហ៊ុន​ចូលរួម​។ ​​ពិធីបុណ្យ​​មានការ​អញ្ជើញ ​ជា​ អធិបតី​ពីលោក​បណ្ឌិត​សភាចា​រ្យ ​សុខ ​អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី​ និង​ជា​តំណាង​ដ៏ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន ​រ៉ា​នី​ ហ៊ុន​សែន​  ។​

លោក​បន្ដ​ថា មូលហេតុ​នាំ​ឲ្យ​យើង​រៀបចំ​ពិធី​ដ៏​ធំ​នេះ​ឡើង​នៅ​ឆ្នេរខ្សាច់​អូ​រឈើទាល ក្រុងព្រះសីហនុ​ គឺ​ចង់​បង្ហាញ​អំពី​វប្បធម៌​ ប្រពៃណី​ខ្មែរ​ដ៏​ល្អ​ផូរផង់​ដែលខ្មែរ​យើង​បាន​រក្សា​ទុក​តាំងពី​ជំនាន់​ដើម ​រហូត​មក​ដល់​កូនចៅ​ជំនាន់​ក្រោយ​ឲ្យ​ចេះ​ជួយ​ថែរក្សា​ និង​ចូលរួម​រក្សា ទាំងអស់​គ្នា​នូវ​កេ​រដំណែល​ដ៏​មាន​តម្លៃ​ និងមិន​អាច​កាត់​ផ្លៃ​បាន ​ដែល​បច្ចុប្បន្ន​ភ្ញៀវ​ជាតិ​ និង​អន្ដរជាតិ​កំពុង​ចាប់​អារ​ម្ម​ណ៍មក​ទស្សនា​កំសាន្ដ​នៅ​រមណីយដ្ឋាន​នានា​ លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យ៉ាងច្រើន​សន្ធឹកសន្ធាប​ ជាក់ស្ដែង​ដូច​ជារមណី​យដ្ឋា​ន​ឆ្នេ​រខ្សាច់​ដ៏​ស្រស់ស្អាត​អូ​រឈើទាល​ និង​ឆ្នេ​រនៅ​ជាប់​បណ្ដោយ​នៃ​ទឹកដី​ព្រះ​ជា​ណា​ចក្រ​កម្ពុជា​ ៕​

 

ស្ពានពេជ្រ ត្រូវ​បានរុះរើ


-

មានការងឿង​ឆ្ងល់​ជាពន់​ពេក​ពីសំណាក់​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយសួរ​ពីមាត់មួយ​ទៅមាត់មួយថា​​ ហេតុ​អ្វីបាន​ជា​ស្ពាន​ពេជ្រ ត្រូវ​បាន​វាយរុះរើចេញ?

តាមអ្នកគ្រប់​គ្រង់​នៅ​កោះ​ពេជ្រ​ឲ្យ​បានដឹង​ថា ស្ពាន​ពេជ្រ ដែ​ល​សម្លាប់​មនុស្ស​ជាង ៣៥៣ កាលពីថ្ងៃ ទី ២២ ខែ ធ្នូ ឆ្នាំ ២០១០  ក្នុង​ឩបទ្ទេវហេតុ​រត់​ជាន់​គ្នា ។ លោក ក៏បានអះអាង​ថា ស្ពានពីរ​ដែលសង់រួចរាល់​នឹងបើកឲ្យប្រើ​ប្រាស់វាគ្រប់គ្រាន់ហើយ​ មិន​ចាំបាច់មានស្ពាន​ពេជ្រ​ទេ ហើយ​ម្យ៉ាង​ទៀតស្ពាននេះ​វា​ធំល្មមហើយក្នុង​ការប្រើប្រាស់ ឆ្លងកាត់ទៅមក ។

លោកបាន​បន្ត​ទៀតថា ស្ពាន​ខាងលើ​ដែល​រុះរើ​នេះ ប្រហែល​ជាត្រូវ​សាងសង់​នៅកន្លែង​ផ្សេង​​ក្នុង​តំបន់​កោះ​ពេជ្រ ដូច​ជា​នៅ​ផ្នែក​ខាង​ក្រោមនៃតំបន់​នេះ​ដែរ ។​

មានការ​កត់​សំគាល់​ថា ពេល​មានគ្រោះថា្នក់នៅថ្ងៃ​បុណ្យ​អំទូក​ អកអំបុក សំពះព្រះខែ កាល​ពីថ្ងៃទី ២២ ខែ ធ្នូ​ ឆ្នាំ ២០១០ មិន​សូវ​មាន​មនុស្ស​ឆ្លងកាត់នោះ​ទេ ៕

 

 

បច្ចេកវិទ្យា

ព័ត៌មានកីឡា

© 2011, Domneng - Power by Kaing Dara | ទំនាក់ទំនងពាណិជ្ជកម្មទូរស័ព្ទលេខ៖ 010 713 718 ឬ អ៊ីមេល៖ domneng@gmail.com