ដំណឹងកម្សាន្ត

ការ​ប្រែប្រួល​នៃ​រាង​កាយ​របស់​ស្ត្រី​ភេទ​នៅ​ពេល​ពេញ​ក្រមុំ


-

គិតជាមធ្យម ស្រ្តីពេញក្រមុំគ្រប់ការក្នុងវ័យ ១៤ ទៅ ១៥ ឆ្នាំ។ចូលមកដល់វ័យនេះស្រ្តីភេទមានការផ្លាស់ប្តូរច្រើនខាងរាងកាយជា កត្តានាំឲ្យនាងមានការផ្លាស់ប្តូរនូវអារម្មណ៍ផងដែរ ។ដោយមានលក្ខណៈខុសប្រក្រតីដូចជា ៖ ចូលចិត្តតែនៅម្នាក់ឯងស្ងាត់ៗ ម្នាក់ឯងដោយមិនសូវខ្វល់ខ្វាយនឹងធុរៈរបស់ឱពុកម្តាយដូចពីពេលមុន ទៀតឡើយ ។

គេសម្គាល់ស្រ្តីភេទពេលពេញក្រមុំដោយគេឃើញពីអាកប្បកិរិយាប្លែកពីអតីតកាលរបស់នាងដូចខាងក្រោមនេះ ៖
            ១.ហត់អស់កម្លាំងល្ហិតល្ហៃ
            ២.បត់ជើងតូចជាញឹកញាប់
            ៣.ឈឺពោះចង់ក្អួតចង្អោរ
            ៤.អផ្សុកក្នុងខ្លួន
            ៥.រវើរវាយ
            ៦.សម្រក់ទឹកភ្នែកជោគខ្នើយ ដោយគ្មានហេតុផល ។
ខាងលើនេះវាគ្រាន់តែ ជាចំណុចខ្លះៗសម្គាល់តែប៉ុណ្ណោះ ទុកគ្រាន់ចែករំលែកនូវចំណោះដឹងសម្រាប់ មិត្តយុវវ័យដែលស្វះស្វែងយល់ដឹងនូវអ្វីៗដែលជាចំណុចប្រែប្រួលរបស់ស្រ្តីភេទ ។
ដោយ ៖លីដា
រូបថត៖អ៊ីនធឺណឺត

បច្ចេកវិទ្យា

ព័ត៌មានកីឡា

© 2011, Domneng - Power by Kaing Dara | ទំនាក់ទំនងពាណិជ្ជកម្មទូរស័ព្ទលេខ៖ 010 713 718 ឬ អ៊ីមេល៖ domneng@gmail.com