ដំណឹងកីឡា

ក្មេងវត្ត ប៉ះ មេធាវីកម្ពុជា


-

​​​          ភ្នំពេញ៖ កាលពីរសៀល ម៉ោង ៣ ម្សិលមិញនៅពហុកីឡាជាតិអូឡាំពិក មានមានកា​រ​ប្រកួត​កីឡា​បាល់ទាត់ដើម្បី​ដណ្តើម​ ពានរង្វាន់ថ្ងៃ ៧ មករា ​។បើកឆាក មិនទាន់​បាន​ក្តៅសាច់​ស្រួលបួល​ផង​មេធាវី​កម្ពុជា បំប៉ោង​សំណាញ់ ក្មេងវត្ត ក្នុង​លទ្ឋផល​នាំមុខ ១ ទល់ ០ ឈាន​មក​ដល់​នាទី ២៨ មេធាវីកម្ពុជា ស៊ុត​បញ្ចូល​ទី​ថែម មួយ​គ្រាប់ទៀត ចប់​តង់​ទី ១ លទ្ឋផល​បណ្តោះ​អាសន្ន ២ ទល់ ០ ។

៤៥ នាទី​ តង់ទី ២ ឈាន​ចូល​មក​ដល់ ទោះបី​ជា ក្មេងវត្តខិតខំទប់​វាយបកយ៉ាង​ណា​អាច​ត្រឹម​យក​គ្រាប់​បាល់​បានតែ​មួយ​ប៉ុណ្ណោះសម្រាប់​ក្រុម ចប់​ការប្រកួត​មេធាវី កម្ពុជា​ ឈ្នះ​ក្មេ​ង​វត្ត លទ្ឋផល ៦ ទល់នឹង ១ ។

ឯកឩត្តម ស៊ាន បូរ៉ាត់ ​អនុ​ប្រធានប្រឆាំង​អំពើ​ពុក​រលួយ និង​ភេរវកម្ម​បានមាន​ប្រសាសន៍​ផ្តាំ​ផ្ងើថា ទោះ​បី​ជាលទ្ឋផល ៦ ទល់ ១ នេះ​វា​ច្រើន​ក្តី​នេះ​វា​គ្រាន់​តែ​ជាកីឡាតែ​ប៉ុណ្ណោះ កីឡា​មានឈ្នះ​ មានចាញ់ សូមកុំធ្វើការគុំគួននឹង​គ្នា ។

ឯកឩត្តម​បន្តប្រសាសន៍ថា សូមឲ្យយុវជន​ទាំង​អស់​ងាក​មក​រកកីឡា ដើម្បី​ជៀស​ឆ្ងាយ​ពីគ្រឿង​ញៀនទាំង អស់គ្នា​ ។

ការប្រកួតកីឡាបាល់ទាត់អបអរសាទរថ្ងៃ៧មករា ខួបឆ្នាំទី៣៣ និងទទួលពានរង្វាន់ ៧មករា ទទួលបានការឧបត្ថម្ភគាំទ្រពីលោក លី ឆេង អគ្គនាយកក្រុមហ៊ុន ប៊ែលធីគ្រុប និងសប្បុរសជនមួយចំនួន ៕

ដោយ៖ បុរសដំណឹង

ក្រុម​សម្ព័ន្ធ​គណៈ​កម្មាធិការ​សម្រប​សម្រួល និស្សិត និងបញ្ញាវន្ត​កម្ពុជា ឈ្នះ ក្រុម​បញ្ជា​ការដ្ឋាន​ជាតិ កម្លាំង​ពិសេស​ភេរវកម្ម ៣ទល់១


-

ការប្រកួតពានរង្វាន់៧មករា នារសៀលថ្ងៃទី​​ ១ ខែមករា ឆ្នាំ២០១២  ក្រុមសម្ព័ន្ធ គណៈកម្មាធិការ សម្របសម្រួល និស្សិត និងបញ្ញាវន្តកម្ពុជា បានទាត់បញ្ចូលទី ក្រុមបញ្ជាការដ្ឋានជាតិ កម្លាំងពិសេសភេរវកម្ម ដោយលទ្ធផល ៣ទល់១។

នៅក្នុងការប្រកួត រវាងក្រុមកីឡាករទាំងពីរ ក្រុមកម្លាំងភេរវកម្មពិសេស បានទាត់បញ្ចូលទីក្រុមសម្ព័ន្ធ គណៈកម្មាធិការ សម្របសម្រួល និស្សិត និងបញ្ញាវន្តកម្ពុជា មួយគ្រាប់មុន ប៉ុន្តែនៅជិតបញ្ចប់នៃការប្រកួតវគ្គទី១ សល់តែ ៧នាទី ក្រុមសម្ព័ន្ធ គណៈកម្មាធិការ សម្របសម្រួល និស្សិត និងបញ្ញាវន្តកម្ពុជា បានទាត់បញ្ចូលទីកម្លាំង​ពិសេសភេរវកម្មវិញ ។ លទ្ធផលវគ្គទី១ ក្រុមទាំងពីរស្មើគ្នា ១-១ ។

ដោយការប្រកួតក្រុមសម្ព័ន្ធ គណៈកម្មាធិការសម្របសម្រួលនិស្សិត និងបញ្ញាវន្តកម្ពុជា មានលក្ខណៈបច្ចេកទេសខ្ពស់ជាង នៅវគ្គទី២ ក្រុមនេះបានទាត់បញ្ចូលទីទៅលើក្រុម​កម្លាំងពិសេសភេរវកម្មបាន ២គ្រាប់បន្ថែមទៀត ដោយលទ្ធផលចប់ការប្រកួត ៣-១ ។ តាមការកត់សម្គាល់ក្រុមសម្ព័ន្ធ គណៈកម្មាធិការ សម្របសម្រួល និស្សិត និងបញ្ញាវន្តកម្ពុជា ដែលមានកីឡាករក្មេងៗភាគច្រើន បានមានប្រៀបយ៉ាងខ្លាំង ទៅក្រុមបញ្ជាការដ្ឋានជាតិ កម្លាំងពិសេសភេរវកម្ម ។

ការប្រកួតនេះ ទទួលបានការឧបត្ថម្ភពីលោក លី ឆេង អគ្គនាយកក្រុមហ៊ុន ប៊ែលធី គ្រុប ព្រមទាំងសប្បុរសជនមួយចំនួនទៀត ៕

 

ត្រកូល Manchester ចាញ់​ក្នុង​យប់​តែ​មួយ


-

កាលពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១២ ដែល​ជា​រាត្រីឆ្នាំថ្មី Sunderland ប៉ះនឹង Manchester City ដែល​ការ​ប្រកួត​នេះ​មានលក្ខណៈស្វិត​ស្វាញជាទីបំផុត។ ក្នុង​ការប្រកួតក្រុម​កីឡាកររបស់​Mancity ធ្វើ​ការ​វាយ​សំរុក​ស្ទើរ​តែ Sunderland  តបត​មិនរួច​រហូត​ ទោះ​បី​ជាយ៉ាងនេះក្តី​ Mancity មិនអាច​ធ្វើបំបែក​ពង​បំប៉ោងសំនាញ់​របស់​ Sunderland បានឡើយក្នុង​រយៈពេល ៤៥ នាទី ។

មក​ដល់​តង់ទី ២ ការប្រកួតក៏​បាន​ចាប់​ផ្តើម Mancity ធ្វើ​ការសង្គ្រប់​លើ Sunderlan ដែល​តែនៅ​មិនអាច​បំបែកពង់មាន់​របស់​ Sunderland​ បាន​ទៀតក្នុងរយៈពេល ៤៥ នាទី​ក្នុង​តង់​ទី ២ ។

រហូត​ដល់ ៣ នាទី ចុង​ក្រោយ​ដែល​ជា​នាទីបន្ថែមម៉ោង កីឡាករ JI ពាក់​ស្លាក់​លេខ ១៧ របស់ Sunderland បានបំបែក​ពង់​មានរបស់ Mancity ដែលលទ្ឋផល ១-០ បញ្ចប់​ការប្រកួត​ Sunderland ឈ្នះ Mancity ។

ចំណែកឯ Manchester United ឯណោះវិញក៏មិនណយដែរ​ក្នុង​រាត្រី​ជាមួយ​គ្នា ដែល​ជាម៉ោង​ក្នុង​ស្រុករបស់​កម្ពុជា Manchester United ចាញ់ Blackburn ក្នុង​លទ្ឋផល ២ ទល់នឹង ៣ ។

ប្រិយមិត្ត​ដែល​ជា​អ្នក​គាំទ្រ​មាន​ការអាក់​អន់ចិត្ត​ ហើយក៏​មិនជឿថា ត្រកូល Manchester ទាំង​ពីរ​នេះ​ចាញ់​នោះ​ដែរ ៕

សាលាខណ្ឌដង្កោ គ្រប់គ្រងជើងឯក កីឡាបាល​ទាត់​ដើម្បី​ទាំង​អស់​​គ្នា


-

ភ្នំពេញ៖ កាលពីថ្ងៃ ទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១ ដែល​នឹង​ឈាន​ចូលឆ្នាំថ្មី​២០១២ ​មាន​ការ​ប្រកួត​ដណ្តើម​ជើង​ឯក កីឡា​បាល​ទាត់ដើម្បី​ទាំង​អស់​គ្នា ​ដែល​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ពហុដ្ឋានកីឡា​ជាតិ​អូឡាំពិក ​ការ​ប្រកួត​នេះដើម្បីយក​តំណែង​ជើងឯក រវាង​ក្រុម AKIRA និង សាលា​ខណ្ឌ​ដង្កោ ។

ក្នុង​ការប្រកួតនេះ មាន​លក្ខណៈ​ស្វិត​ស្វាញ​ជាទីបំផុត​រវាង​ក្រុម​ទាំង​ពីរ នៅ​តង់​ទី ១ ស្មើ ១  រវាង​ក្រុម​ទាំង​ពីរ ។ រហូតមក​ដល់​តង់​ទី ២ សាលាខណ្ឌ​ដង្កោ​បានស៊ុត​ចូលទី នៅនាទី ៥២ ។ លុះ​ ១៥ នាទី ក្រោយមកក្រុមខណ្ខដង្កោស៊ុត​ចូល​​​​ ១ គ្រាប់​ទៀតដោយ​កីឡា ករ​ពាក់​ស្លាក់លេខ ៣៦ ដែលធ្វើឲ្យលទ្ឋផលបណ្តោះអាសន្ន ៣ ទល់ និង ១ រហូត​ដល់ ៩០ នាទី ចុង​ក្រោយ ក្រុម AKIRA មិនអាច​ស្វែង​រក​គ្រាប់​បាល់​ជូន​ក្រុម​បាន ដូច្នោះ លទ្ឋផលគឺ ៣ ទល់និង ១ ជើងឯក កីឡា​បាល​ទាត់​ដើម្បី​ទាំងអស់​គ្នា ត្រូវធ្លាក់​ទៅលើ​ក្រុម សាលាខណ្ឌដង្កោ ។

នេះ​ជាលើក​ទី ១ ហើយ​ដែល​សាលាខណ្ខដង្កោ​ទទួល​បាន​ជោគជ័យ ដ៏ធំធេង រកនឹក​ស្មាន​មិនដល់ ។

តាមសំដី​លោក រិទ្ឋី​ ដែលជា​ប្រធាន​ក្រុម​បាល់​ទាត់ បាននិយាយថា នេះ​ជាខណៈដំបូង​ក្នុង​ការឈានជើង​ចូល​ប្រកួត​កីឡា ហើយធ្វើបាន​លទ្ឋផល​ល្អជាទីបំផុត លោក​បាននិយាយ​បន្ត​ទៀត​ថា សូមឲ្យ​ យុវវ័យ ងាកមករកកីឡា ហើយ​ជៀស​ឆ្ងាយ​ពីគ្រឿងញៀន ។

ចំណែកឯ លទ្ឋផល​ប្រកួត  អេស៊ីលីដា រវាង ព្រះខណ្ឌរាជ​វ័យ​ចាស់ ដើម្បីជើងឯក លេខ ៣ និង លេខ ៤ ។ លទ្ឋផល ព្រះខណ្ខរាជវ័យ​ចាស់ ស៊ុតចូលទី ៤ ទល់ ២ ដូច្នោះលទ្ឋផល លេខ​​ ៣ ត្រូវធ្លាក់លើ ត្រួវ​ធ្លាក់លើ ព្រះខណ្ឌ​រាជវ័យចាស់ ។

ក្រុម​មួយ​ណា​ជា​​​ជើងឯក​​បាល់​ទាត់​ ទាំង​អស់​គ្នាដើម្បី​កីឡា


-

២ក្រុម​ដែល​ឡើង​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ គឺ​ក្រុម​AKIRAនិង​ក្រុម​សាលា​ខណ្ឌ​ដង្កោ ដែល​ត្រូវ​ប្រកួតប្រជែង​គ្នា​ដណ្តើម​យក​តំណែង​ជើងឯក​បាល់ទាត់ ដើម្បី​ទាំងអស់គ្នា​ប្រចាំ​ឆ្នាំនេះ ។

AKIRAនិង​សាលា​ខណ្ឌដង្កោ មិនដែល​ជួបគ្នា​ទេ​កន្លងមក ។ AKIRAថិ​ត​នៅក្នុង​ពូ​ល​B ឯ​សាល​ស​ខណ្ឌដង្កោ​នៅក្នុង​ពូ​ល​D ។ ឆ្លងកាត់​ការប្រកួត៥ប្រកួត​ដូចគ្នា ក្រុម​ទាំងពីរ​នេះ​លេង​ទាំង​ប្រាំ​ប្រកួត ។ នៅក្នុង​ការប្រកួត​ពាក់​កណ្តាល​ផ្តាច់​ព្រ​ត្រ័ AKIRAយកឈ្នះ​អេស៊ីលីដា២ទល់១ ហើយ​សាលា​ខណ្ឌដង្កោ​លេង​ឈ្នះ​ក្រុមព្រះ​ខ័ន​រាជ១១ទល់១០ ។

សំរាប់​ការជួបគ្នា​នេះ ពិបាក​ទស្សន៍ទាយ​ថា​ក្រុម​ណា​ឈ្នះ​ក្រុម​ណា​ចាញ់​នោះ​ឡើយ ? ។

ចំណែក​ក្រុម​ព្រះខ័ន​រាជ និង ក្រុម អេស៊ីលីដា នឹង​ជួបគ្នា​ក្នុង​ថ្ងៃ​តែមួយ​នោះ​ដែរ ដើម្បី​ប្រកួត​ដណ្តើម​យក​ចំណាត់ថ្នាក់​លេខ៣ ។ រវាង​ក្រុម​ទាំងពីរ​នេះ ធ្លាប់​ជួបគ្នា​នៅក្នុង​ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល ហើយ​ក្រុម​អេស៊ីលីដា​ឈ្នះ​ក្រុមព្រះ​ខ័ន​រាជ២ទល់១ ។ ចាំ​មើល​លើក​នេះ តើ​ក្រុម​ណា​ឈ្នះ​បាន​ចំណាត់ថ្នាក់​លេខ៣នោះ ? ។

គួរ​បញ្ជាក់​ថា ការប្រកួត​បាល់ទាត់​ដើម្បី​ទាំងអស់គ្នា​ឆ្នាំ២០១១នេះ មាន​ក្រុម​ចូលរួម​ចំនួន១៦ក្រុម ដោយ​បែង​ចែកជា៤ពូ​ល ក្នុង​មួយ​ពូ​ល​មាន៤ក្រុម ហើយ​ប្រកួត​តាម​រូបមន្ត​ជម្រុះ​វិល​ជុំ​ក្នុង​ពូ​ល ដែល​សរុប​ការប្រកួត​ចាប់តាំងពី​ថ្ងៃ​បើក​រហូត​មក​ដល់​ពេល​នេះ មាន​ចំនួន៣២ប្រកួត ។ សំរាប់​ប្រាក់​រង្វាន់​ដែល​នឹង​ទទួល​បាន គឺ​លេខ១បាន៣០០$ លេខ២ បាន២០០$ និង​លេខ៣បាន ១០០ $ ៕

Floyd​ ជាប់គុក ៩០ ថ្ងៃ ពីបទវាយ​លើ​មិត្តស្រី


-

បន្ទាប់​ពីការ​បើក​សង្រ្គាម​លើ សង្វៀនប្រកាសប្រដាល​ជាមួយនឹង​​ Manny​ Pacquiao លោក Floyd​Mayweather ដែល​ជា​អ្នក​ប្រដាល​មាន​បហិច្ចតាខ្ពស់បំផុត និងទទួល​បាន​ពានរង្វាន់​ខ្សែក្រវ៉ាត​ជាប់ៗ​​គ្នា​ក្នុង​អាជីព​ជាអ្នក​ប្រដាល​ក្នុង​ប្រភេទ​ទម្ងន់​មធ្យម ។​

នៅ​ថ្ងៃទី​ ២២ មាន​គេហទំព័រ​មួយឈ្មោះ The​sun​ ​បាន​លើក​ឡើង និង​ប្រកាស​ជាសាធាណៈ​នូវ​អំពើ​លាមក​របស់ Floyd ដែលវាយទៅលើអតីតមិត្តស្រីរបស់គាត់​​កាលពី​ឆ្នាំ​កន្លង​ទៅ ។ តាម​ដំណើរ​ដើមទងនេះ Floyd​ ដែល​ជា​អ្នកប្រដាល​មានអាយុ​ ៣៤ ឆ្នាំ រូបនេះបាន​ឆ្លើយ​បង្វៀង​មិន​ព្រម​ទទួល​សារ​ភាព​នូវ​ទោស​កំហុស​ដែល​លោក​បាន​ធ្វើ​នោះ​ទេ ។ នេះ​បើ​តាម​សេចក្តីថ្លែង​រការណ៍របស់​គាត់កាល​ពីថ្ងៃ​ទី​ ៦ ខែ មករា ។

ថែម​ពីនេះ​គាត់​បាន​រៀបចំ​កាល​វិភាគ​រួចជា​ស្រេច​ទៅហើយ សម្រាប់​ការណាត់​ជួប​តារា​ប្រដាល​របស់​ប្រទេស​ ភីលីពីន Manny​ Pacquiao នៅថ្ងៃ ទី ៥ ខែ ឩសភា ។​ប៉ុន្តែពេលនេះជាវេលា​ដែល​លោករស់​នៅ​ក្នុងគុក  ហើយ​មានរយៈពេល​តែ ៨ សប្តាហ៍​តែប៉ុណ្ណោះ​ក្នុង​ការរៀបចំខ្លួននូវ​ការប៉ះទង្គិច​ដ៏ធំរវាង​លោក​នឹង តារា ប្រដាល​ ភីលីពីន ។

 

ប្រែសម្រួលដោយ៖ បុរសដំណឹង

ក្លិបបាលទាត់ Wigan ស្ពឹកមុខ


-

កាលពីរាត្រី​ម្សិលមិញនេះ ក្រុម​បាល​ទាត់​​​ Manchester United បានជំនួប​ប្រកូតជាមួយនឹង​ក្រុម បាលទាត់​ WiGan​​ នៅ​លើទឹកដីក្លិប​របស់ Manchester​​ United​ ក្នុងពហុកីឡាដ្ឋាន Old Trafford  

ក្នុង​ការប្រកួត​នេះ​មានលក្ខណៈ​ស្មុគស្មាញ​ជាទី​បំផុត​សម្រាប់​កីឡាករក្លិប​របស់​ Wiganដែល​ដឹក​នាំ​ដោយ​លោក ​​Roberto Martinez  ស្ទើតែ​មិន​បាន​ប៉ះ​បាល់​ទៅហើយក្នុង​ការប្រកួត នេះ ។

Manchester​​ United ការ​គ្រប់​គ្រង់​សាច់​បាល់​របស់គេ​ពិត​ជា​ពោរ​ពេញ​ទៅ​បច្ចេក​វិទ្យា​ និង តិចនិក​មែន

ដោយ​គ្រប់​គ្រង់ ស្ទើ​តែ​ ៩៥% ក្នុង​ការប្រកួត​ទាំង​ពីរ​តង់ ។

លទ្ឋផលការប្រកួត​ទាំង​ពីរតង់ Manchester​ United​ ឈ្នះ Wigan​ ៥ ទល់នឹង ០ ដែល​ជាលទ្ឋផលមួយ​ធ្វើឲ្យ Roberto Martinez​ ស្ពឹកមុខ។

Hun Sen-Cup ថ្ងៃទី៧ មករា ២០១២


-

ព្រឹត្តិការណ៍ Hun Sen-Cup នឹងចាប់ផ្ដើមនៅ​ថ្ងៃទី៧ មករា ២០១២​ខាងមុខនេះ​ ​ដែល​នោះ​ជាការ​លេង​ក្នុង​វគ្គ​ចម្រុះ​ តាម​តំបន់​ទាំង ៥ ។​
​    ​តំបន់​ទាំង ៥ នោះ​គឺ​តំបន់​កណ្ដាល​មាន ៥ខេត្ត​ គឺ​កណ្ដាល ព្រៃវែង ស្វាយរៀង ភ្នំពេញ និង​កំពង់ចាម​ដែលជា​ម្ចាស់ផ្ទះ ។ តំបន់​កណ្ដាល​មាន ៤ខេត្ត​ គឺ​បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ព្រះវិហារ និងខេត្តសៀមរាប​ជា​ម្ចាស់ផ្ទះ ។​ តំបន់​ខាងលិច​មាន ៣ខេត្ត​ គឺ​បាត់ដំបង ប៉ៃលិន និងកំពង់ឆ្នាំង​ជា​ម្ចាស់ផ្ទះ ។​ តំបន់​ខាងជើង​មាន ៤ខេត្ត ​គឺ​មណ្ឌល​គី​រី ស្ទឹងត្រែង រតនគីរី និង​ក្រចេះជា​ម្ចាស់ផ្ទះ ។ តំបន់​ខាងត្បូង​មាន ៣ខេត្ត ​គឺ​កំពត កែប និងកោះកុង​ជា​ម្ចាស់ផ្ទះ ។​

​     ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ​បានប្រកាស​រួចហើយ​ពី​ទំហំ​រង្វាន់​សម្រាប់​ក្រុម​ជើងឯក​ក្នុង​ ព្រឹត្តិការណ៍​នេះ ។​ សម្រាប់​ក្រុម​ចំណាត់ថ្នាក់​លេខ១ មាន​រង្វាន់ ៨០ លានរៀល ។ ចំណាត់ថ្នាក់​លេខ២ រង្វាន់ ៤០ លានរៀល​ និង​ចំណាត់ថ្នាក់​លេខ៣ រង្វាន់ ​២០ លានរៀល ។​

​    ​កីឡាករ​ដែល​ទាត់​បាល់​ចូល​ទី​បានច្រើនជាងគេ​ ​មាន​រង្វាន់ ​១ លានរៀល អ្នកចាំទី​ល្អ បានរង្វាន់​​ ​១ លានរៀល និងក្រុម Fair-Play បាន​រង្វាន់​ ៥ លានរៀល ។​ គួរ​បញ្ជាក់ថា ​រង្វាន់​ឆ្នាំនេះ ​ដូច​កាលពី​ឆ្នាំ​កន្លងទៅ​ដែរ ។​

 

 

 

 

 

ប្រវត្តិកីឡាករ Manchester United


-

នៅក្នុងឆ្នាំ ២០០៣ Rooney​ បានក្លាយជាតារាបាលទាត់​ដែលមានវ័យក្មេងជាងគេបំផុត ហើយលេងល្អ​ជាងគេ​ផង​ដែរ​ក្នុង​ក្រុម ។​រហូតមកដល់ឆ្នាំ ​២០០៤ គាត់បានលេងឲ្យក្រមខណ្ឌ UEFA​ EURO 2004​ គាត់​បានរកគ្រាប់បាល់ចំនួន ​៤ គ្រាប់សម្រាប់ក្រុមគាត់ បន្ទាប់មកគាត់ក៏ក្លាយជាកីឡាករដែលស្ថិតក្នុង​ការប្រកួតរកគ្រាប់បាល់ដែលមានវ័យក្មេងជាងគេ ។មកដល់ឆ្នាំ​២០០៦ ​និង​​ ២០១០ ដែល​ជា​កម្ម​វិធីដ៏​ធំ​សម្រាប់​ពិភពលោក​គឺកម្មវិធី​ World​ Cup ហើយគាត់ក៏បានក្លាយ​ជាអ្នកលេង​ដ៏ឆ្នើមសម្រាប់ប្រទេស ។

ក្នុងខណៈនោះដែរគាត់បានលេងឲ្យក្រុម របស់ អង់គ្លេស យកជ័យជម្នៈពីលើកជាប់​ៗគ្នា គឺ​នៅ ឆ្នាំ ២០០៨ -២០០៩ ក្នុង ៧៣ ប្រកួតរបស់គាត់ គាត់ស្វែងគ្រាប់បាល បានរហូតដល់ទៅ ២៨ គ្រាប់។

នៅអាយុ ៩ ឆ្នាំ Rooney​​ បានចូលរួមក្រុមនៃក្មេង របស់ក្លិប ​Everton​ ដើម្បីអភិវឌ្ឍន៍ខ្លួន រហូតមកដល់ឆ្នាំ ២០០២ បន្ទាប់ពីនេះគាត់បានចំណាយ​រយៈ​ពេល ២ ឆ្នាំ​ទៀត លេងឲ្យក្លិបMerseyside

មុននឹងផ្លាស់ក្លិបលេងឲ្យ Manchester United ក្នុងម្លៃខ្លួន £25.6 million ក្នុងឆ្នាំ​២០០៤​ នៃការផ្លាសប្តូមុខ​មាត់​សា​ជាថ្មី ។ ពេលលេងឲ្យក្រុមនេះដែរ​ Rooney​ បានយកជ័យជម្នៈជូនក្រុមចំនួន ៤ លើក គឺលេង​ក្នុងក្របខណ្ឌ 2007–08 UEFA Champions League និង​ពីប្រកួតទៀតក្នុងក្របខណ្ឌ League Cups  នឹងរហូតមកពេលបច្ចុប្បន្នកាលនេះ ៕

ដោយៈ ដំណឹង

Chealsea ជួបគ្រោះថ្នាក់?


-

ជាមួនឹង​ការបើកនូវ​រដូវកាល​ថ្មី​នេះ ក្នុងក្រមខណ្ខ Premiere League តារាចាំទីរបស់ក្រុម Chealsea Terry Injury​ បានរងនូវគ្រោះថ្នាក់ត្រង់ក្បាលជង្គង់យ៉ាងធ្ងន់ធ្ងរ ។

Terry_injury

សម្រាប់​ការបើក​វគ្គ​ប្រកួត​លើក​ក្រោយ​ប្រ​ហែល​គ្មាន​វត្ត​មានរបស់​តារា​ចាំទីរូប​នេះ​ទេ ?​ដែល​ជាការ​ព្រួយ​បារម្មណ៍ជាទីបំផុត​សម្រាប់​ការបាត់វត្តមាន​របស់​ ក្រុម Chealsea ក្នុងការ​ដណ្តើម​នូវ​ពាន់រង្វាន់។

ដោយៈ ដំណឹង

ប្រភព៖ អ៊ីនធើណែត

បច្ចេកវិទ្យា

ព័ត៌មានកីឡា

ក្មេងវត្ត ប៉ះ មេធាវីកម្ពុជា ថ្ងៃផ្សាយ : 03/01/2012 ម៉ោង 8:29 AM
ក្រុម​សម្ព័ន្ធ​គណៈ​កម្មាធិការ​សម្រប​សម្រួល និស្សិត និងបញ្ញាវន្ត​កម្ពុជា ឈ្នះ ក្រុម​បញ្ជា​ការដ្ឋាន​ជាតិ កម្លាំង​ពិសេស​ភេរវកម្ម ៣ទល់១ ថ្ងៃផ្សាយ : 02/01/2012 ម៉ោង 10:48 AM
ត្រកូល Manchester ចាញ់​ក្នុង​យប់​តែ​មួយ ថ្ងៃផ្សាយ : 02/01/2012 ម៉ោង 10:21 AM
សាលាខណ្ឌដង្កោ គ្រប់គ្រងជើងឯក កីឡាបាល​ទាត់​ដើម្បី​ទាំង​អស់​​គ្នា ថ្ងៃផ្សាយ : 01/01/2012 ម៉ោង 11:24 AM
ក្រុម​មួយ​ណា​ជា​​​ជើងឯក​​បាល់​ទាត់​ ទាំង​អស់​គ្នាដើម្បី​កីឡា ថ្ងៃផ្សាយ : 30/12/2011 ម៉ោង 9:36 AM
Floyd​ ជាប់គុក ៩០ ថ្ងៃ ពីបទវាយ​លើ​មិត្តស្រី ថ្ងៃផ្សាយ : 28/12/2011 ម៉ោង 8:17 AM
ក្លិបបាលទាត់ Wigan ស្ពឹកមុខ ថ្ងៃផ្សាយ : 27/12/2011 ម៉ោង 9:06 AM
Hun Sen-Cup ថ្ងៃទី៧ មករា ២០១២ ថ្ងៃផ្សាយ : 24/12/2011 ម៉ោង 10:29 AM
ប្រវត្តិកីឡាករ Manchester United ថ្ងៃផ្សាយ : 21/12/2011 ម៉ោង 10:08 AM
Chealsea ជួបគ្រោះថ្នាក់? ថ្ងៃផ្សាយ : 20/12/2011 ម៉ោង 10:08 AM
© 2011, Domneng - Power by Kaing Dara | ទំនាក់ទំនងពាណិជ្ជកម្មទូរស័ព្ទលេខ៖ 010 713 718 ឬ អ៊ីមេល៖ domneng@gmail.com