ដំណឹងកីឡា

កម្ពុជាប្រកួត​មិត្តភាព​ជាមួយ​ម៉ាឡេស៊ី​


-

ក្រុមកីឡាករជម្រើសជាតិខែ្មរ

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី ១៤​ ខែ​មករា​ ឆ្នាំ ២០១២ ខាងមុខនេះ នឹងមាន​ការប្រកួត​បា​ល់​ទាត់​ជា​លក្ខណៈ​ មិត្តភាព​អន្តរជាតិ​ជាមួយ​ប្រទេស​ម៉ាឡេស៊ី ។​

​    ​លោក ​វ៉ាន់ លី​ អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ប្រាប់​គេហទំព័រដំណឹង​ថា នេះ​ជាការ​ប្រកួត​កម្រិត​ក្រុម​ជម្រើសជាតិ ។ ម៉ាឡេស៊ី​​ត្រូវការ​ប្រកួត​កម្តៅ សាច់ដុំ ​ព្រោះ​ក្រុម​របស់គេ​ត្រូវ​ចូលរួម​ប្រ​គួ​តប​ន្ត​វគ្គ​ជម្រុះ World-cup ចំពោះ​កម្ពុជា​ទោះបី​ធ្លាក់​ពី​ការប្រកួត​ជម្រុះ​World-cup ហើយក៏ដោយ​ក៏ការប្រកួត​កម្តៅសាច់ដុំ​បែបនេះ​វា​មាន​សារៈ​ សំខាន់​ដែរ ។​

​     ​ឆ្នាំ ២០១២​នេះ​កម្ពុជា​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ Suzuki-cup ដែលជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំក្នុងតំបន់​អាស៊ាន ហើយនៅក្នុង​ព្រឹត្តិការណ៍​នេះមាន​ប្រទេស​ចំនួន​១០ ឬ ១១​ក្នុង​តំបន់​ចូលរួម ។​

ក្រុមកីឡាករ U23​​ ម៉ាឡេស៊ី

វត្ត​មានកីឡាករ Fabio Cannavaro ជាមួយ​នឹង​ក្លិប​​ភ្នំពេញ​ក្រោន


-

កីឡាករ​​​ Fabio Cannavaro ជា​កីឡាករ​ជម្រើសជាតិ​របស់ប្រទេស​អ៊ីតាលី​ កើត​នៅថ្ងៃ ទី ១៣ ខែ ធ្នូ ឆ្នាំ ១៩៧៣ ទីកន្លែង​កំ​ណើតនៅ Naple ប្រទេសអ៊ីតាលី​​ មានកម្ពស់ ១៧៦​ សង់ទីម៉ែត្រ ។ Fabio Cannavro គឺ​ជាកីឡាករ​ម្នាក់​ធ្វើឲ្យអ៊ីតាលី​ឈ្នះ​ជើងយកពិភពលោក​ក្នុងឆ្នាំ ២០០៦ ដែល​ជាមោទនភាពធំបំផុត​សម្រាប់ប្រទេសអ៊ីតាលី។

នៅពេលថ្មីនេះ​កីឡាករ Fabio Cannavaro កំពុងតែមានវត្តមាននៅប្រទេសកម្ពុជា ដើម្បីទស្សនាទឹកដីសុវណ្ណភូម ក៏​ដូច​ជា​មកសម​ជើង​នឹងកីឡាករជម្រើស​ជាតិ​របស់កម្ពុជា U21 ដើម្បីផ្លាស់ប្តូរបទ​ពិសោធន៍គ្នា និងគ្នា នៅពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ។

ចំណែកនៅថ្ងៃទី ១០ នេះ កីឡាសញ្ជាតិអ៊ីតាលីរូបនេះ នឹងមានវត្តមាននៅ ក្លិប​របស់​ភ្នំពេញ​ក្រោន នៅវេលាម៉ោង ៩ នឹង ៣០ នាទី​ ។

សូមកុំភ្លេច ចូលរួមទស្សនា ក៏ដូចយកហត្ថលេខា របស់កីឡាករលំដាប់អន្តរជាតិរួបនេះ ទុកជាអនុស្សាវរីយ៍  ណា ៕

 

3-2​ ធ្វើឲ្យ​ Manchester Utd បុកពោះ


-

កាល​ពីយប់ថ្ងៃ អាទិត្យ កន្លងទៅនេះ Manchester Utd​ ប៉ះជាមួយនឹង Manchester City ក្នុងលទ្ឋផល ៣ ទល់នឹង ២ ក្នុងក្លិប​របស់​ទីក្រុង ឡុង។

គ្រាប់បាល់​ដែល​រក​បានផ្ទួន​ដោយ Rooney  នៅ​ខណៈ​ពេល​ Kompany​ ដែល​ជា​កីឡាករ​របស់ Manchester City ត្រូវ​បាន​លោកអាជ្ងាកណ្តាល​ពិន័យ​កាត​ក្រហម ។

ទោះ​បី​ជា​កូន​ក្រុម​របស់​លោក Roberto Mancini​ នៅ​តែ​សមាជិក ១០ នាក់​ក្នុង​តារាងក្តី ក៏អាច​រក​គ្រាប់​​បាល់បាន​ ៣-២ នៅនាទី ៦៥  ​ដែល​ធ្វើឲ្យ​លោក Sir Alex Ferguson រំជួល​ចិត្តជាខ្លាំង ។

លោក Roberto Mancini មិន​សប្បាយ​ចិត្តរីករាយ​ទេ​នៅ​ពេល​កីឡាករ​របស់​ខ្លួនត្រូវ​បាន​ពិន័យកាត់​ក្រហម ​ពិន័យដោយ​អាជ្ងាកណ្តាល Chris Foy ​ដែល​ធ្វើឲ្យ​ក្រុមរបស់លោក ចាញ់ក្នុង​លទ្ឋផល ៣-០ ​ក្នុង​តង់​ទី ១ ។ លោក​ក៏​បាន​បន្ត​ថា កូន​ក្រុម​របស់​លោក​លេង​បាន​យ៉ាងល្អ​ទោះបី​ជាកូន​ក្រុម​របស់​លោក​នៅ​ត្រឹម​តែ​គ្នា ១០ នាក់​ ប៉ុន្តែតង់ទី ២ ពិត​ជា​លេង​បាន​ល្អមែន ។

នៅ​តង់​ទី ២ Manchester City ខិត​ខំវាយ​បកសង្រ្គប​តាម​ទាន​ឲ្យស្មើ តែ Manchester Utd មិនឲ្យ​សម្រេច​គោល​បំណង​ឡើយ ។ ចប់​ការប្រកួតំ Manchester Utd ឈ្នះ ៣-២ ៕

ប្រកួតបាល់ទាត់មិត្តភាពរវាង ក្រុមខណ្ឌពោធ៍សែនជ័យ និងក្រុមខណ្ឌឫស្សីកែវ


-

ការប្រកួតបាល់ទាត់មិត្តភាពរវាង ក្រុមខណ្ឌពោធ៍សែនជ័យ និងក្រុមខណ្ឌឫស្សីកែវ ដោយលទ្ធ ផល ២ ទល់នឹង ២ នៅល្ងាចថ្ងៃទី​ ៧ ខែមករា ឆ្នាំ២០១២នេះ នៅឯពហុកីឡដ្ឋានជាតិស្តាតចាស់ ។

ការប្រកួតគ្នាយ៉ាងស្វិតស្វាញក្នុងវគ្គទីមួយ គឺក្រុមខណ្ឌឫស្សីកែវបានធ្វើការនាំមុខ ក្រុមខណ្ឌពោធ៍សែនជ័យ ​ពីរគ្រាប់មុន ដោយធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធទាំងពីរ​ ក្រោយពីបញ្ជូនបាល់បានយ៉ាងល្អ​។​ចប់ការប្រកួតក្នុងវគ្គ​ទីមួយរយៈពេល៤៥នាទី ក្រុមខណ្ឌ​ឫស្សីកែវបានធ្វើការនាំមុខក្រុមខណ្ឌពោធ៍សែនជ័យ ដោយលទ្ធផល២ទល់នឹង០ ជា​បណ្តោះអាសន្ន។

លុះចូលដល់វគ្គទីពីរក្រោយពីការសម្រាក ក្រុមខណ្ឌពោធ៍សែនជ័យក៏ វាយលុក​បានមួយគ្រាប់វិញ ដោយកីឡាករខ្សែប្រយុទ្ធ ពាក់អាវលេខ​ ៨៨ ​​ ខណៈដែលកីឡាករ ដែលជា ប្រធាន គឺលោក រិទ្ធិ ពាក់អាវលេខ១០រកបាន១គ្រាប់ដែរ នៅនាទីទី៧៥។​ ចប់ការ​ប្រកួត​​ ពេញម៉ោង ក្រុមខណ្ឌពោធ៍សែនជ័យ ស្មើនឹង​ ក្រុមខណ្ឌឫស្សីកែវ​ ដោយគ្រាប់បាល់ ២ ទល់នឹង​ ២

ការបង្កើតព្រឹត្តិការណ៍កីឡាបាល់ទាត់នេះឡើង គឺដើម្បីចូលរួមអបអរ សាទរខួប​លើកទី៣៣ នៃថ្ងៃបុណ្យ៧ មករា ថ្ងៃរំដោះប្រជាពលរដ្ឋកម្ពុជា ចេញពីបនប្រល័យពូជសាសន៍ ដែលមានរយៈ ពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ហើយគឺជាថ្ងៃដែលស្វែងរកសន្តិភាព និងភាព​រុងរឿង ជូនប្រជាពលរដ្ឋកម្ពុជារហូតមក​ដល់ពេលបច្ចុប្បន្ននេះ៕

ចំណាំៈ ក្រុមខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ឃ្លាំង ហួត

ក្រុមខណ្ឌពោធ៍សែនជ័យ​ ដឹកនាំដោយ លោក រិទ្ធិ

 

 

ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ជួប​ជា​មួយ​ ខណ្ឌ​ឬស្សី​កែវ​​


-

នៅរសៀលថ្ងៃ ៧ កន្លេងទៅនេះ មាន​ការ​ប្រ​កួត​មិត្ត​ភាព​មួយ ដើម្បី​អប​អរថ្ងៃរំដោះ​ជាតិ​ ៧ មករា ក្រុម​ដែល​ចូលរួម​ប្រកូត​នេះ​មាន​ខណ្ឌចំ​នួ​ន​ ២ ក្នុង​រាជ​ធានីភ្នំ​ពេញ រវាង​កីឡាករខណ្ឌពោធិ៍​សែ​ន​ជ័យ​ដែល​ដឹក​នាំ​ដោយ​អភិ​បាលខណ្ខរង លោក រិទ្ឋី និង ត្រូវជួប​ប្រកួត​ជាមួយ​នឹងខណ្ឌឬស្សី​កែវ ។ ការ​ប្រកួតក្នុងន័យ​មិត្តភាព​នេះដោយ​មិន​គិត​ឈ្នះចេញឡើយ ហើយ​ក៏​មិន​មែន​ក្នុង​ន័យ​ប្រកួត​ប្រជែង​នោះ​ដែរ គឺឈ្នះចេញត្រូវ​តែ​មាន​កិត្តយស​ដូច​គ្នា ។ការ​ប្រកួតក្នុងន័យសន្តិភាព ដើម្បីអបអរថ្ងៃ ៧ មករា​ក៏ដូចជា​ជួយ​ជំរុញ ពន្លឿនវិស័យកីឡា​ក្នុង​ព្រះរាជាណាចក្រកំម្ពុជា​​ដូច​គ្នា ផងដែរ ៕

ក្រុម មេធាវី នាំមុខ ក្រុម ២២ ១ ទល់ ០ ក្នុងតង់ទី ១


-

កា​ប្រកួត​រវាង​ក្រុម​ សម្ព័ន្ឋ​គណៈកម្មា​ធិការ​សម្រប​សម្រួល​និស្សិត​ និង​បញ្ញា​វ័ន្ត​កម្ពុជា​ (មេធាវី)​ និង​ ក្រុម​កីឡា​សហព័ន្ឋ​និស្សិត​​ បញ្ញា​​វ័ន្ត​​ប្រជា​​ធិប​តេយ្យ​កម្ពុជា​ (២២)​ កា​រប្រកួត​នេះ​​មាន​​លក្ខណៈ​​ស្មុគ​ស្មាញ​ ស្វិតស្វាញ​​ជា​ទីបំផុត​ អប​ដោយ​បច្ចេក​ទេស​​ប្រើ​អស់​ពីសមត្ថភាព​​ក្នុង​​ការ​ប្រ​​កួត​នេះ​ ។សិស្ស​និស្សិ់ត​ដែល​មក​ពី​បណ្តា​សាលា​ សាក​លវិទ្យា​ល័យ​ផ្សេង​ៗ​ បាន​អ៊ោអ​បអរ​សាទ័រ​ កងរំពងពេញ​ស្កាត​អូឡាំពិក​ ។

ទោះបីជាការប្រកួតនេះ​មានលក្ខណៈស្វិតស្វាញក្តី នៅនាទី ទី ១១ លោក មេធាវី ចេង ប៉េងហាប់ ​ពាក់​​ស្លាក់លេខ​ ៨ បាន​ស៊ុត​បញ្ចូលទី ១ គ្រាប់មុន ដែលធ្វើ​ឲ្យ​ក្រុម មេធាវី នាំមុខនូវជ័យជម្នៈ ១ ទល់ នឹង ០ ។​នៅនាទី​បន្ទាប់ក្រុម ២២ ព្យាយាមវាយសំរុកបកដើម្បីតាមស្មើ តែ​ការ​វាយបកនោះ​មិន​បាន​សម្រេច​ដូចបំណងឡើយ ៤៥ នាទី ត្រូវ​បានបញ្ចប់​  លទ្ឋផល​បណ្តោះ​អាសន្ន​ធ្លាក់លើ ក្រុមមេធាវី ៕

ការប្រកួតមិត្តភាពរវាងក្រុម ចំរុះអាវ​ខៀវ និង ក្រុមចំរុះអាវ​ក្រហម ដើម្បីអបអរថ្ងៃ ៧ មករា


-

ភ្នំពេញ៖ នៅសៀលម៉ោង ៣ នេះ នៅពហុកីឡាដ្ឋានជាតិអូឡាំពិកនឹងមានការប្រកួតកិត្តិយស ក្រុមចំរុះអាវខៀវ ប្រកួតជាមួយ ក្រុមចំរុះអាវក្រហម ។
នៅក្នុងការប្រកួតដើម្បីអបអរថ្ងៃជ័យជម្នះ ៧ មករា ដែលមានការចូលរួមពី ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និង មន្ត្រីរាជការជួលមុខរបស់រាជរដ្ឋាភិបាល សិស្សានុសិស្សរបស់  ប៊ែលធីគ្រុប ជាច្រើន។

បន្ទាប់​ពី​គូ​នេះ​ទៅ​នឹង​មាន​ការ​ប្រកួត​ដើម្បី​ដណ្តើម​ពាន​រង្វាន់​ថ្ងៃ ​៧​ មករា​ ដែល​ជា​ថ្ងៃ​ រំ​ដោះ​ជាតិ​របស់​កម្ពុជា​រួច​ផុត​ពី​របប​ពិឃាត​​របស់​បន​ប៉ុល ប៉ត ដែលការប្រកួតនេះ រវាង​ក្រុមកីឡាករ សម្រមសម្រួលនិស្សិតបញ្ញាវន្ត័កម្ពុជា ជួបនឹង ក្រុម ២២ ។

តើរវាងក្រុមទាំងពីរនេះ ក្រុមណាជាអ្នកទទួលជ័យជម្នះទៅ? សូមចូលរួមនៅស្តាតអូឡាំពិក ដើម្បីដឹងពីលទ្ឋផលទាំងអស់គ្នា ។

សូមបញ្ជាក់ផងដែរថា ការប្រកួតនេះមានការឧបត្តម្ភពី ឯកឧត្តម លី ឆេង និងសម្បុរសជនមួយចំនួនទៀត ៕

គណៈកម្មការសម្របសម្រួលនិស្សិតបញ្ញាវ័ន្តកម្ពុជា ជួបក្រុម ២២


-

គណៈកម្មការសម្របសម្រួលនិស្សិតបញ្ញវ័ន្តកម្ពុជាបាន​យកជ័យជម្នះលើ ក្រុម ឩត្តមសិក្សា​ក្នុងលទ្ឋផល​យ៉ាង​ច្រើនសើលលប់ ៩ គ្រាប់ ទល់ ១ ។

នៅថ្ងៃទី ០៦ ស្អែកនេះ ក្រុមបញ្ញវ័ន្តកម្ពុជា និងឡើង​ទៅជួប​ជាមួយនឹង ក្រុមកីឡាករ២២ ដែល​កំពុងរងចាំនៅខាងមុខ ។

តើក្រុមទាំងពីរ មួយណាជាអ្នកឈ្នះទៅ? បើចង់ដឹងឲ្យ​កាន់​តែច្បាស់ សូមចូលរួមទស្សនាទាំ​ងអស់​គ្នា កុំបីខាននៅពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ៕

 

គណៈកម្មការសម្រមសម្រួលនិស្សិតបញ្ញវន្ត័កម្ពុជា ស៊ីឧត្តមសិក្សា ៣ ទល់០ក្នុងតង់ទី ១


-

ការ​ប្រ​កួត​រវាង​ក្រុម​ បញ្ញ​វន្ត័​កម្ពុជា​ ហៅ​កាត់​ថា​ មេ​ធាវី​កម្ពុជា​ បើក​ការ​ប្រកួត​​មិន​ទាន់​​បាន​ប៉ុន្មាន​​ផង​ នាំ​មុខ​ ១​ ទល់​ និង​ ០​ នៅ​នាទី​ ៨​ ដោយ​កីឡា​ករ​លេខ​ ៧​ នៅ​នាទី​ទី​ ១០​ ឧត្តម​​សិក្សា​ ស៊ុត​ចូល​ទី​ខ្លួន​ឯង​ធ្វើ​ឲ្យ​មេ​ធាវី​នាំ​មុខ​ទៀត​ ២​ ទល់​នឹង​ ០​ បន្ទាប់​មក​នៅ​នាទី​ទី​ ៤០​ កីឡាករ​ ពាក់​ស្លាក់​លេខ​ ១៣​ បាន​​ស៊ុត​ចូល​ទី​ថែម​មួយ​គ្រាប់​ទៀត​ ធ្វើ​ឲ្យ​មេ​ធាវី​នាំ​មុខ​ ៣​ ទល់​០​ ។

បញ្ចប់​ការ​ប្រកួត​ក្នុង​តង់​ទី​ ១​ ក្រុម​សម្ព័ន្ឋ​គណៈកម្មការ​សម្រម​សម្រួល​និស្សិត​​បញ្ញា​វន្ត​​កម្ពុជា​​​ឈ្នះ​ ៣​ ទល់​នឹ​ង​ ០​ ៕

ម៉ោង ៣នេះ មេធាវី ប៉ះ ឧត្តមសិក្សា


-

នៅពេលបន្តិចទៀតនេះវេលាម៉ោង ៣ នៅ​ពហុកីឡានដ្ឋានជាតិអូឡាំពិ​ក​មានការប្រកួត​មួយដើម្បីយកតំណែងជើងឯកទៅ​ជួប​នឹង​ក្រុមកីឡាបាលទាត់ ២២ ដែលកំពុង​តែរង​ចាំ​នៅខាងមុខ។​

ការប្រកួតនៅរសៀលនេះ ក្រុមឧត្តមសិក្សា ប៉ះជាមួយនឹងមេធាវី តើក្រុមមួយណាទៅ​អាចទៅ​ជួបនឹងក្រុម ២២ ដែលកំពុងរងចាំយកលេខ ១ លេខ ២ ទៅ?

សូមរងចាំស្តាប់ និង មើលលទ្ឋផលទាំងអស់គ្នា៕

ក្រុម ២២ ឡើងដល់វគ្គផ្តាច់ព្រ័ត្រហើយ


-

ភ្នំពេញ៖ កីឡាបាល​ទាត់អបអរថ្ងៃ ទី ០៧ មករា ខួបលើកទី ៣៣  ដែល​ជាថ្ងៃរំដោះជាតិជិត​ឈាន​ដល់ថ្ងៃ បញ្ចប់ហើយ​។ កាលពីព្រឹកមិញនេះ មានការប្រកួតមួយ ជំនួបរវាងក្រុម ២២ និង ក្រុមកម្លាំង​ពិសេសប្រឆាំងភេរវកម្ម ការប្រកួតរវាងក្រុមទាំងពីរនេះ​ដើម្បីឡើង​ទៅយក​ទានរង្វាន់លេខ ១ ឬលេខ ២ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងរយៈពេល ៩០ នាទី ក្រុមទាំង ពីរបាន​ត្រឹម​តែលទ្ឋផល ស្មើ ។ ក្រុមទាំងពីរត្រូវអាជ្ញាកណ្តាលកាត់​សេច​ក្តីឲ្យស៊ុត បេរាំងទី ១១ ម៉ែត្រ ម្ខាង ៥ គ្រាប់ លទ្ឋផលចុងក្រោយ ២២ ឈ្នះ កងម្លាំងពិសេស​ប្រឆាំង​ភេរវកម្ម ក្នុង​លទ្ឋផល ៦ ទល់ ៥ ។

ដូច្នេះ ក្រុម ២២ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីយកពានរង្វាន់ ដោយឡែក ក្រុមកម្លាំង​ពិសេស​​ប្រឆាំងភេរវកម្ម ត្រូវរងចាំប្រកួតក្នុងមុខតំណែង លេខ ៣ លេខ ៤ នៅថ្ងៃ ទី ០៦ ខាង​មុខនេះ។

សូមបញ្ជាក់ផងដែរថា ការប្រកួត​នេះ​អាច​ដំណើរការបាន​ដោយ​មាន​ការឩបត្ថម្ភពី ឯកឩត្តម លី ឆេង​អគ្គនាយក ប៊ែលធីគ្រុប ​ និង សប្បុរសធម៌ជាច្រើនទៀត​ដែល​ជាមន្ត្រីអ្នក​មុខអ្នក​ការ​របស់រដ្ឋាភិបាល៕

 

ខ័ណ្ឌដង្កោប្រកួតមិត្តភាពជាមួយ​ ខ័ណ្ឌឫស្សីកែវ


-

នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០១២ នេះ​ ក្រុមខ័ណ្ឌដង្កោដែលជាជើងឯក​កីឡាបាល់ទាត់​ដើម្បីអស់ទាំងអស់ឆ្នាំ​២០១១ នឹងប្រកួតមិត្តភាពជាមួយខ័ណ្ឌឫស្សីកែវ​ ។​ ការប្រកួតនេះ គឺជាការប្រកួតមិត្តភាព និងចូលរួមអបអរសាទរថ្ងៃបុណ្យ​ ៧ មករាផងដែរ។

សូមបងប្អូនដែលនិមយកីឡាបាល់ទាត់ សូមកុំភ្លេចទៅទស្សនាទាំងអស់គ្នាជាកុំខាន៕

សូមអរគុណទុកជាមុន៕

 

បច្ចេកវិទ្យា

ព័ត៌មានកីឡា

កម្ពុជាប្រកួត​មិត្តភាព​ជាមួយ​ម៉ាឡេស៊ី​ ថ្ងៃផ្សាយ : 10/01/2012 ម៉ោង 10:36 AM
វត្ត​មានកីឡាករ Fabio Cannavaro ជាមួយ​នឹង​ក្លិប​​ភ្នំពេញ​ក្រោន ថ្ងៃផ្សាយ : 10/01/2012 ម៉ោង 7:00 AM
3-2​ ធ្វើឲ្យ​ Manchester Utd បុកពោះ ថ្ងៃផ្សាយ : 09/01/2012 ម៉ោង 8:55 AM
ប្រកួតបាល់ទាត់មិត្តភាពរវាង ក្រុមខណ្ឌពោធ៍សែនជ័យ និងក្រុមខណ្ឌឫស្សីកែវ ថ្ងៃផ្សាយ : 08/01/2012 ម៉ោង 6:09 PM
ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ជួប​ជា​មួយ​ ខណ្ឌ​ឬស្សី​កែវ​​ ថ្ងៃផ្សាយ : 07/01/2012 ម៉ោង 9:26 PM
ក្រុម មេធាវី នាំមុខ ក្រុម ២២ ១ ទល់ ០ ក្នុងតង់ទី ១ ថ្ងៃផ្សាយ : 06/01/2012 ម៉ោង 5:41 PM
ការប្រកួតមិត្តភាពរវាងក្រុម ចំរុះអាវ​ខៀវ និង ក្រុមចំរុះអាវ​ក្រហម ដើម្បីអបអរថ្ងៃ ៧ មករា ថ្ងៃផ្សាយ : 06/01/2012 ម៉ោង 3:36 PM
គណៈកម្មការសម្របសម្រួលនិស្សិតបញ្ញាវ័ន្តកម្ពុជា ជួបក្រុម ២២ ថ្ងៃផ្សាយ : 05/01/2012 ម៉ោង 10:01 AM
គណៈកម្មការសម្រមសម្រួលនិស្សិតបញ្ញវន្ត័កម្ពុជា ស៊ីឧត្តមសិក្សា ៣ ទល់០ក្នុងតង់ទី ១ ថ្ងៃផ្សាយ : 04/01/2012 ម៉ោង 4:13 PM
ម៉ោង ៣នេះ មេធាវី ប៉ះ ឧត្តមសិក្សា ថ្ងៃផ្សាយ : 04/01/2012 ម៉ោង 3:14 PM
ក្រុម ២២ ឡើងដល់វគ្គផ្តាច់ព្រ័ត្រហើយ ថ្ងៃផ្សាយ : 04/01/2012 ម៉ោង 2:20 PM
ខ័ណ្ឌដង្កោប្រកួតមិត្តភាពជាមួយ​ ខ័ណ្ឌឫស្សីកែវ ថ្ងៃផ្សាយ : 03/01/2012 ម៉ោង 4:34 PM
© 2011, Domneng - Power by Kaing Dara | ទំនាក់ទំនងពាណិជ្ជកម្មទូរស័ព្ទលេខ៖ 010 713 718 ឬ អ៊ីមេល៖ domneng@gmail.com