សុខ រក្សា​ផលិតកម្មថ្មីផ្អៀង​ប្រ​ជា​ប្រិយ​ភាព​


-
View : 0

មកទល់នឹងពេលនេះតារាចម្រៀង សុខ រក្សា ដូចជាមិនទាន់មានអ្វីប្លែក ទាំងការចេញនូវបទ ចម្រៀងនឹងស្តាយ៍លេងខ្លួន ជូនប្រិយមិត្តដែលគាំទ្រខ្លួនឡើយ សម្រាប់ផលិតកម្ម សាន់ដេ នោះ ។ម្លោះហើយធ្វើឲ្យប្រជាប្រិយភាពរបស់តារាចម្រៀងរូបនេះថមថយ មិនដូចខ្លួននៅក្នុងផលិតកម្មធំទ្រនំធំ ហង្សមាសដែលទទួលបាននូវការគាំទ្រយ៉ាងច្រើនពីមហាជន ។

ប៉ុន្មានបទរបស់ សុខ រក្សាដូចជាមិនបានស្រូបទាញ់យកអារម្មណ៍គាំទ្ររបស់ប្រិយមិត្តនោះឡើយ នៅក្នុងផលិតកម្មសាន់ដេ ទោះបីជាតារារូបនេះខិតខំនិពន្ធ ទាំងបទភ្លេង និងទំនុកច្រៀងខ្លួនឯងក្តី នៅតែ មិនកាក់កប និងស្រូបប្រជាប្រិយភាពបានដដែល ដែលជាដើមហេតុធ្វើឲ្យមហាជន និង Fan របស់ខ្លួន គិតថា តារាចម្រៀងដែលខ្លួនគាំទ្រសព្វថ្ងៃនេះ បានបាក់ផ្អៀងប្រជាប្រិយ ចេញ បទក៏តិច វត្តមាននៅលើឆាកក្នុងការប្រគុំតន្ត្រីនានា និងតាមស្ថានីយ៍ទូរទស្សន៍ក៏មិនដែលសូវឃើញ ។ស្របពេលជាមួយកម្រិតសមត្ថភាពប្រជុំតារាល្បីៗជាច្រើន កំពុងឈរជើងចូលបន្តបន្ទាប់ក្នុងផលិតកម្ម សាន់ដេ ដោយមានជើងខ្លាំងគ្រប់រូប ដូចជា ឆាយ វិរៈយុទ្ធ និងហេង ពិទូ ដែលទើបនឹងចាក់ចេញពីផលិតកម្ម Bigman  អាន គុណកូឡា និងតារាល្បីជាច្រើនទៀតនោះ គេមិនសង្ឈឹមថា តារាចម្រៀងរូបនេះនឹងឡើងលើកំពូលតារាងដូចមុនឡើយ អាចនឹងស្ថិតនៅកន្លៀតជញ្ជាំងក៏ថាបានដែរ ។

ចំពោះការបាក់ផ្អៀងប្រជាប្រិយភាពនេះដែរ យើងមិនអាចសុំការអះអាង នឹងបកស្រាយពីតារាចម្រៀង សុខ រក្សា បាននៅឡើយនោះទេ កាលពីម្សិលមិញនេះ ដោយមិនអាចធ្វើការទំនាក់ទំនងបាន យើងសង្ឈឹមថា តារាចម្រៀងរូបនេះនឹងចេ ញមុខបកស្រាយនៅថ្ងៃណាមួយជាក់ជាមិនខាន ៕

ព័ត៌មានថ្មី ទើបចុះផ្សាយ

បទ​ថ្មី​”​លួច​ស្នេហ៍​ព្រះ​នាង​តូច​” ជា​ស្នាដៃ​កូន​ខ្មែរ​ពី​ផលិតកម្ម BKS ចេញ​ជា MV ហើយ (​មាន​វីដេអូ​) ថ្ងៃផ្សាយ : 06/05/2015
បទ​ថ្មី​របស់ Paquiao និយាយ​អំពី​អាជីព​ប្រដាល់​ដើម្បី​ប្រជាជន​ខ្លួន​ ថ្ងៃផ្សាយ : 06/05/2015
កូនស្រី​ទាហាន​ប្រតិបត្តិការ​សឹក​រង​ម្នាក់​ស្លាប់​ហើយ​រស់​ឡើង​វិញ​បង្ក​ភាព​ភ្ញាកផ្អើល​នៅ​ពេញ​ស្រុក​អន្លង់វែង ថ្ងៃផ្សាយ : 06/05/2015
“ព្រះរស់ឈ្មោះម៉ែ” របស់ Peypey Dy កម្សត់​រកអ្វីថ្លែងមិនត្រូវ​ ថ្ងៃផ្សាយ : 06/05/2015
Smart បាន​នាំមក​ជូន​លោកអ្នក​នូវ​កម្មវិធី​តន្ត្រី​កម្សាន្ត តន្ត្រី​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០១៥ របស់ Demi ថ្ងៃផ្សាយ : 06/05/2015
ជប៉ុន​ណែនាំ «​បន្ទប់​យំ​» សម្រាប់​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង (​ស្ត្រេ​ស​) ថ្ងៃផ្សាយ : 06/05/2015
អ្នក​ស្លាប់​នៅនេ​ប៉ាល់​កើន​ដល់ ជាង ៧៥៥០​នាក់​ ថ្ងៃផ្សាយ : 05/05/2015
© 2011, Domneng - Power by Kaing Dara | ទំនាក់ទំនងពាណិជ្ជកម្មទូរស័ព្ទលេខ៖ 098 390 893 ឬ អ៊ីមេល៖ domneng@gmail.com