ចាងហ្វាងវ័យក្មេងផលិតកម្ម BKS លោក ឈុន សុវណ្ណភក្តី​នឹង​ចូលរោងការ​ជាមួយនឹង​កូន​មន្ត្រីយោធាម្នាក់នៅខែធ្នូឆ្នាំ​នេះ​


-
ចំនួនអ្នកអាន : 0 ដង

ភ្នំពេញ​៖ លោក ឈុន សុវណ្ណភក្ដី ម្ចាស់​ផលិតកម្ម​ BKS នៅរសៀលនេះ ក្នុងបទសម្ភាសនៅផលិតកម្មផ្ទាល់តែម្តង​ជាមួយនឹង​ភ្នាក់ងារយកព៍័ត៌មានបានប្រាប់គេហទំព័រដំណឹង​ឲ្យដឹងថាលោក​គ្រោង​ដឹក​ដៃ​នារី​ម្នាក់​ជាកូនយោធាចូល​រោង​ការ​នៅ​ថ្ងៃ១៧ ខែ ធ្នូ ឆ្នាំ ២០១៥​ខាង​មុខ​នេះ។
នារីដែលម្ចាស់​ផលិតកម្មវ័យក្មេងលោក ឈុន សុវណ្ណភក្ដី ​ជ្រើសរើស​ជាគូអនាគត​ និង​ចូលរោងជ័យ​ក្នុងពេលខាងមុខនេះ មានឈ្មោះ ម៉ែន ចេននីក វ័យ២៤ឆ្នាំ ពោល​គឺ​​បង​លោក ឈុន សុវណ្ណ​ភក្តី រហូត​ដល់​ទៅ៣ឆ្នាំឯណោះ ។​

គេ​ថា​យកប្រពន្ធចាស់ជាងខ្លួន​ រកស៊ីធូ និងមានបាន។​ ត្រង់ចំណុច​នេះ លោក ឈុន សុវណ្ណភក្តីបានលើកឡើងថា វាមិនសំខាន់​រឿងអាយុ សំខាន់ពួកយើង​ស្រលាញ់គ្នា ដោយស្មោះ ។ លោកក៏បានលើកឡើងទៀតថា មូលហេតុ​ដែល​លោកសម្រេច​យក អនាគតភរិយាឈ្មោះ ម៉ែន ចេននីក ជាគូអនាគត​ដោយសារតែ​នាង​ជា​នារី​ដែលវ័យឆ្លាត និងពូកែ​យកចិត្តថ្លើម​ខ្លួនណាស់ រាល់ភារៈកិច្ចអ្វីក៏នាង​អាច​ធ្វើបានដែរ ជាពិសេស ផ្នែកចង្រ្កានបាយតែម្តង​។​

ចាហ្វាង​ផលិតកម្មវ័យក្មេងរូបនេះក៏បានថ្លែងថាសម្រាប់យើងទាំងពីរគឺបានសិក្សាចិត្តថ្លើមជាមួយនឹងគ្នារយៈពេលកន្លះឆ្នាំ ដោយស្គាល់នាង​ដំបូងបំផុត​នៅក្នុងពិធីខួបកំណើតរបស់នាង ។​
ដោយឡែកសម្រាប់ថ្លៃទឹកដោះវិញខាងស្រីមិនបានទាមទារនោះទេ តែ​ខាង​ប៉ាម៉ាករបស់ខ្លួនបាន​សម្រេច​ឲ្យរហូតដល់ទៅ ៣ម៉ឺន​ដុល្លារ​អាមេរិក​។​ ម្យ៉ាងវិញទៀត ចំនួនតុដែលត្រូវរៀបចំទទួលភ្ញៀវ​កិត្តិយស គឺ​១០០ តុ ក្នុងនោះអ្នកសិល្បៈ​ចំនួន ១០តុ ហើយកន្លែង​ដែលត្រូវរៀបចំមង្គលការនេះគឺ​អាចនឹង​នៅគេហដ្ឋានខ្លួនតែម្តង (ដោយសុំខាងស្រីរៀបចំនៅខាងគេហដ្ឋានខ្លួន​) ដើម្បីរិតចំណង​ជាមួយនឹង​អ្នកសិល្បៈ ។​

លោក ឈុន សុវណ្ណភក្តី បានថ្លែង​ជាចុងក្រោយលាយឡំ​ជាមួយនឹងស្នាមញញឹមថា នៅពេលដែល​រៀបការ​រួច លោក​ និងភរិយា និង​បើកជំនួញ​រួមគ្នា ហើយ​ផលិតកម្មវិញ ក៏នៅតែបន្ត​ផលិត​បទចម្រៀងស្នាដៃកូនខ្មែរ និង​បន្តផលិតកុន ។ លើសពីនេះទៅទៀត ក្រោយចូលរោងជ័យចប់ស្រួលបួល លោកក៏បានត្រៀមខ្លួ​នថត​រឿង ថ្មី ដោយខ្លួន​ត្រូវដើរជាតួឯក ជាមួយនឹងកញ្ញា តូតា ក្នុងរឿង «អាស៊ុយទ្រី​ស្មោះស្នេហ៍» ដែលជា​រឿងបែបកំប្លែង សើចចុកពោះ ៕​
12244132_806013066174913_220403014_n

12243717_806012409508312_1873226706_n

12243694_806012092841677_264202452_n

12243682_806011739508379_1131312621_n

12231694_806011836175036_1957982569_n

12233180_806013046174915_1565770271_n

12233575_806012042841682_1941444621_n

12243666_806013039508249_1117742768_n

12231534_806013102841576_442134278_n

12231668_806011966175023_775000089_n

12231349_914653175283292_448649962_n

12231219_806011502841736_1649152066_n

12231099_914653115283298_2007657741_n

12248798_914653111949965_1870789173_n

12243671_914653125283297_5431920_n

12226527_806012309508322_187299879_n

12226552_806012652841621_247033077_n

12226555_806012786174941_1323119834_n

12226600_806013019508251_2074962302_n

12226813_806012492841637_1554317180_n

12226519_914653121949964_1069652465_n

12226469_806012219508331_1234130937_n

12026404_914653108616632_1185238380_n

ព័ត៌មានថ្មី ទើបចុះផ្សាយ

BKS ក្រុងពាលីរឿងថ្មី ចាយទុន​៧​ម៉ឺនដុល្លារ ថ្ងៃផ្សាយ : 11/02/2016 ម៉ោង 1:55 PM
ISIS កំពុង​ផលិត​អាវុធ​គីមី​ ថ្ងៃផ្សាយ : 24/11/2015 ម៉ោង 7:34 AM
ISIS បញ្ជូន​វិរជន​ស្ម័គ្រ​ស្លាប់ ទៅ​បំផ្ទុះ​គ្រាប់បែក​នៅ​អគារ​មេដឹកនាំ​កំពូល​ពិភពលោក​ស្លាក់​នៅ​ ថ្ងៃផ្សាយ : 20/11/2015 ម៉ោង 10:26 PM
កម្មការិនីរោងចក្រ​ចំនួន​៤៩៥នាក់ដួលសន្លប់នៅស្រុកខ្សាច់កណ្តាល ថ្ងៃផ្សាយ : 20/11/2015 ម៉ោង 12:28 PM
គ្រូបង្រៀន​នៅប៊ែលធីម្នាក់ត្រូវបានគេចាក់សម្លាប់២៨កន្លែង​ស្លាប់​ក្នុងថ្លុកឈាម​ ថ្ងៃផ្សាយ : 20/11/2015 ម៉ោង 10:05 AM
ជនសង្ស័យ​ក្លែងបន្លំ​សំបុត្រ​កំណើត​ដាក់ថា ខេត្ត​ស្វាង​រៀង ប្រទេស​វៀតណាម ត្រូវបាន​ចាប់ខ្លួន​ ថ្ងៃផ្សាយ : 19/11/2015 ម៉ោង 10:46 PM
ស្ពាន​អាកាស​តិច​ណូ នឹង​ត្រូវ​ដាក់ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃ​ទី​២១​ខែ​នេះ​ ថ្ងៃផ្សាយ : 19/11/2015 ម៉ោង 10:32 PM
ស​​ម្តេច​​តេជោ​ហ៊ុ​ន​ ​សែ​ន ​ប​ង្ហា​ញ​ពី​​​បេ​ក្ខ​ជ​ន​ដែ​ល​ស​​ម្តេច​គាំ​​ទ្រ​​​ក្នុ​ង​ក​ម្ម​វិ​ធី​ ​C​a​mb​​o​d​i​a​n​ ​I​d​ol ថ្ងៃផ្សាយ : 18/11/2015 ម៉ោង 9:34 AM
បុរ​សដែល​ដុតសម្លាប់ប្រពន្ធនៅក្នុងពាង​ត្រូវបានកម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តព្រះសីហនុឃាត់ខ្លួន​ ថ្ងៃផ្សាយ : 17/11/2015 ម៉ោង 8:05 AM
ភាគីចុងបណ្តឹងចង់ដុតសម្លាប់ខ្លួន និងផ្ទះព្រោះតែ​សមត្ថកិច្ចចុះមករឹបអូសយកផ្ទះតាម​ភាគីដើមបណ្តឹង ថ្ងៃផ្សាយ : 16/11/2015 ម៉ោង 12:43 PM
កូរ៉េខាងជើង ត្រៀមបាញ់សាកល្បងមីស៊ីលជាថ្មី ថ្ងៃផ្សាយ : 16/11/2015 ម៉ោង 9:50 AM
បារាំង បញ្ចេញយន្តហោះចម្បាំង ១០គ្រឿងទៅកម្ទេចក្រុម ISIS នៅស៊ីរី និងព្រមទាំង​បង្ហាញអត្តសញ្ញាណជនសង្ស័យថ្មី ថ្ងៃផ្សាយ : 16/11/2015 ម៉ោង 9:42 AM
© 2011, Domneng - Power by Kaing Dara | ទំនាក់ទំនងពាណិជ្ជកម្មទូរស័ព្ទលេខ៖ 010 713 718 ឬ អ៊ីមេល៖ domneng@gmail.com
%d bloggers like this: