ឈុន​ សុវណ្ណភ្តី ឡើង​កូដ​ខ្លាំង​តាមរយៈបទថ្មីស្នាដៃកូនខ្មែរ​ (មានMP3)


-
ចំនួនអ្នកអាន : 0 ដង

ភ្នំពេញ​៖ ចាងហ្វាងផលិតកម្មវ័យក្មេង និង​ជា​តារាចម្រៀង​​លោក ឈុន សុវណ្ណភក្តី បានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រ​ជាច្រើន មិនសរសើរមិនបានជាមួយនឹងការបង្ហើរ​ទឹកដមសំនៀង​តាមរយៈបទថ្មី ដែលទើបតែចេញ​​នៅក្នុងផលិតកម្ម BKS របស់ខ្លួននោះ ។​
ប​ទថ្មីនេះដែរ​ក្រោមចំណងជើងថា «អាចទេ​បែកពីគេ មកស្រលាញ់បង​» ដែលជាបទមួយកំពុងឆក់បេះដូង​អ្នកគាំទ្រ ជាច្រើន ជាពិសេស​អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកតែម្តង ។​
ដូច​អ្វីដែលយើងបានដឹងស្រាប់ទៅហើយ ដោយកន្លងមកផលិតកម្ម BKS បានប្រកាស​នូវគោលជំហរ​របស់ខ្លួន បើទោះបីជា​ស្លាប់មិន​ចម្លងបទពីបរទេស​មកច្រៀងឡើយ សុខ​ចិត្ត​ធ្វើបទថ្មី ដើម្បីលើកកម្ពស់​សិល្បៈ និងវប្បធម៌ខ្មែរឲ្យរីកថ្កុំថ្កើនទៅមុខ​ជាលំដាប់។​
10676221_745974888817789_358987628060078886_n
ជាមួយនឹងបទថ្មីខាងលើប្រភពពីអ្នកបណ្តាញ​សង្គម​ហ្វេសប៊ុកបានលើកឡើងថា បទ​ថ្មីនេះពិតជា​ពិរោះ ពោលគឺសឹងពិរោះ​ជាងម្ចាស់ដើម ដែលច្រៀងដោយ Boty jj​ និងនិពន្ធ​ដោយ​ Hak Record ទៅទៀត ។ ទន្ទឹមជាមួយនឹងគ្នានេះ គេក៏ឃើញ​មានការចែករំលែកតៗគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុកយក្ស​មួយនេះ​ឡើងព្រោងព្រាត​។​
10428610_743068125775132_3711307101685405368_n
លោក ឈុន សុវណ្ណភក្តី បានប្រាប់ដល់អ្នកយកព័ត៌មាន​របស់គេហទំព័រ ដំណឹង​ឲ្យដឹងថា៖ បទនេះដែរ​ជាបទ​ថ្មីស្នាដៃកូនខ្មែរ ដែលច្រៀងBoty jj​ និងនិពន្ធ​ដោយ​ Hak Record ក៏ប៉ុន្តែ​ត្រូវបានម្ចាស់ដើមប្រគល់បទនេះឲ្យមកខាង BKS ដោយចុះ​អាជ្ញាប័ណ្ណត្រឹមត្រូវ​មក​ឲ្យខាងផលិតកម្មរបស់យើង​ ។ ហើយបទនេះដែ​ច្រៀង​ដោយ​រូបខ្ញុំបាទ ឈុន សវុណ្ណភក្តីផ្ទាល់តែម្តង។​
បើទោះបីជា​យ៉ាងនេះក្តីលោកបានថ្លែង​បន្តថា បើគ្មានទស្សនិកជនគាំទ្រ​ទេ លោកក៏គ្មានថ្ងៃនេះដែរ អ្វីដែលធ្វើក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត​សុទ្ធតែពឹង​លើអ្នកគាំទ្រ​ ហើយក៏សង្ឈឹមថា​បងប្អូននិងបន្តគាំទ្រ ដើម្បីជម្រុញ​ស្នាដៃកូនខ្មែរ​ឲ្យធំធាត់ទៅកាន់សកលលោក​ ៕​
ស្តាប់បទចម្រៀង«អាចទេ​បែកពីគេ មកស្រលាញ់បង​» ដូចខាងក្រោម៖

ព័ត៌មានថ្មី ទើបចុះផ្សាយ

BKS ក្រុងពាលីរឿងថ្មី ចាយទុន​៧​ម៉ឺនដុល្លារ ថ្ងៃផ្សាយ : 11/02/2016 ម៉ោង 1:55 PM
ISIS កំពុង​ផលិត​អាវុធ​គីមី​ ថ្ងៃផ្សាយ : 24/11/2015 ម៉ោង 7:34 AM
ISIS បញ្ជូន​វិរជន​ស្ម័គ្រ​ស្លាប់ ទៅ​បំផ្ទុះ​គ្រាប់បែក​នៅ​អគារ​មេដឹកនាំ​កំពូល​ពិភពលោក​ស្លាក់​នៅ​ ថ្ងៃផ្សាយ : 20/11/2015 ម៉ោង 10:26 PM
កម្មការិនីរោងចក្រ​ចំនួន​៤៩៥នាក់ដួលសន្លប់នៅស្រុកខ្សាច់កណ្តាល ថ្ងៃផ្សាយ : 20/11/2015 ម៉ោង 12:28 PM
គ្រូបង្រៀន​នៅប៊ែលធីម្នាក់ត្រូវបានគេចាក់សម្លាប់២៨កន្លែង​ស្លាប់​ក្នុងថ្លុកឈាម​ ថ្ងៃផ្សាយ : 20/11/2015 ម៉ោង 10:05 AM
ជនសង្ស័យ​ក្លែងបន្លំ​សំបុត្រ​កំណើត​ដាក់ថា ខេត្ត​ស្វាង​រៀង ប្រទេស​វៀតណាម ត្រូវបាន​ចាប់ខ្លួន​ ថ្ងៃផ្សាយ : 19/11/2015 ម៉ោង 10:46 PM
ស្ពាន​អាកាស​តិច​ណូ នឹង​ត្រូវ​ដាក់ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃ​ទី​២១​ខែ​នេះ​ ថ្ងៃផ្សាយ : 19/11/2015 ម៉ោង 10:32 PM
ស​​ម្តេច​​តេជោ​ហ៊ុ​ន​ ​សែ​ន ​ប​ង្ហា​ញ​ពី​​​បេ​ក្ខ​ជ​ន​ដែ​ល​ស​​ម្តេច​គាំ​​ទ្រ​​​ក្នុ​ង​ក​ម្ម​វិ​ធី​ ​C​a​mb​​o​d​i​a​n​ ​I​d​ol ថ្ងៃផ្សាយ : 18/11/2015 ម៉ោង 9:34 AM
បុរ​សដែល​ដុតសម្លាប់ប្រពន្ធនៅក្នុងពាង​ត្រូវបានកម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តព្រះសីហនុឃាត់ខ្លួន​ ថ្ងៃផ្សាយ : 17/11/2015 ម៉ោង 8:05 AM
ភាគីចុងបណ្តឹងចង់ដុតសម្លាប់ខ្លួន និងផ្ទះព្រោះតែ​សមត្ថកិច្ចចុះមករឹបអូសយកផ្ទះតាម​ភាគីដើមបណ្តឹង ថ្ងៃផ្សាយ : 16/11/2015 ម៉ោង 12:43 PM
កូរ៉េខាងជើង ត្រៀមបាញ់សាកល្បងមីស៊ីលជាថ្មី ថ្ងៃផ្សាយ : 16/11/2015 ម៉ោង 9:50 AM
បារាំង បញ្ចេញយន្តហោះចម្បាំង ១០គ្រឿងទៅកម្ទេចក្រុម ISIS នៅស៊ីរី និងព្រមទាំង​បង្ហាញអត្តសញ្ញាណជនសង្ស័យថ្មី ថ្ងៃផ្សាយ : 16/11/2015 ម៉ោង 9:42 AM
© 2011, Domneng - Power by Kaing Dara | ទំនាក់ទំនងពាណិជ្ជកម្មទូរស័ព្ទលេខ៖ 010 713 718 ឬ អ៊ីមេល៖ domneng@gmail.com
%d bloggers like this: