ដើមចម​ដែល​នាំឲ្យ Apple បង្កើត iPhone


-
ចំនួនអ្នកអាន : 0 ដង

​អាមេរិក​៖ គិត​មកដល់​បច្ចុប្បន្ន ក្រុមហ៊ុន Apple បាន​បញ្ចេញ​លក់ iPhone ជាច្រើន​លាន​គ្រឿង និង​កំពុងតែ​ល្បីល្បាញ​យ៉ាងខ្លាំង​នៅ​ក្នុង​ពិភព​ស្មា​ត​ហ្វូន ស្ទើរតែ​គ្រប់គ្រង​ទីផ្សារ​បាន​ទាំងមូល​។ ទាំងនេះ​គឺជា​គំនិត​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​របស់លោក Steve Jobs ដែល​ជា​បិតា​ស្ថាបនិក Apple និង​ជា​អ្នកបង្កើត iPhone ផងដែរ​។​

steve jobs and iphone

​តើ​លោក​អ្នក​មាន​ដឹង​ទេ​ថា ហេតុអ្វី​បានជា Steve Jobs សម្រេចចិត្ត​បង្កើត iPhone ទាំង​ដែល​លោក​មិន​ដែល​មាន​បំណង​ចង់​បង្កើត​វា​ឡើង​?

យោង​តាម​សៀវភៅ​ជីវប្រវត្តិ​របស់ Steve Jobs បានឲ្យដឹងថា លោក Jobs បង្កើត iPhone ឡើង ដោយសារតែ​លោក​ខឹង​នឹង​បុគ្គលិក​ម្នាក់​របស់​ក្រុមហ៊ុន Microsoft​។

តើ​ដើមចម​នៃ​រឿង​នោះ​យ៉ាងណា​?

​នៅ​ថ្ងៃ​មួយ មាន​បុគ្គលិក​របស់​ក្រុមហ៊ុន Microsoft ម្នាក់​បាន​អញ្ជញ​ភរិយា​របស់​លោក Jobs ទៅ​ចូលរួម​នៅក្នុង​កម្មវិធី​ខួបកំណើត​មួយ​នៅក្នុង​គេហដ្ឋាន​របស់​គេ​ផ្ទាល់ ដោយ​ភរិយា​របស់ Steve Jobs ក៏​បាន​បបួល​លោក​ឲ្យទៅ​ចូលរួម​ជាមួយ​។ ខណៈ​ដែល​កម្មវិធី​កំពុងតែ​សប្បាយរីករាយ បុរស​ដែល​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន Microsoft បាន​និយាយ​បែប​ដឺ​ដង និង​ចំអែរ​ចំអន់​ដាក់ Jobs ថា ក្រុមហ៊ុន Microsoft កំពុង​តែ​បង្កើត​ឧបករណ៍​មួយ​ដ៏​អស្ចារ្យ ប្រើ Touch Screen ដែល​មិន​ទាន់​មាន​ក្រុមហ៊ុន​ណា​ផលិត​ឡើង​ឡើយ​។

សំដី​នោះ បាន​ធ្វើឲ្យ Jobs ខឹង​យ៉ាង​ខ្លាំង​។ លុះ​ព្រឹក​ឡើង Jobs បាន​ទៅ​ដល់​ក្រុមហ៊ុន និង​បាន​ប្រកាស​ប្រជុំ​បុគ្គលិក​កំពូលៗ ឲ្យ​ផលិត​ឧបករណ៍​ថ្មី​មួយ ដែល​ប្រើ Touch Screen មិន​ប្រើ​ប៊ិច និង​ប៊ូ​តុង​ផ្សេងៗ ព្រមទាំង​ទុក​ពេល​ឲ្យ ៦​ខែ​។

ថ្ងៃ​កំណត់​បាន​មកដល់ ទីបំផុត​ក្រុម​ការងារ​បាន​បង្កើត​ឧបករណ៍​ថ្មី ដូច​អ្វី​ដែល Jobs ចង់បាន ប៉ុន្តែ​ឧបករណ៍​នោះ​ធំ មិន​ដូចជា iPhone នោះទេ​។ ក្រោយ​ពី​សម្រេច​ចិត្ត​រួច Jobs បាន​បោះបង់​ការបង្កើត iPad ដោយ​កែប្រែ​ទៅជា iPhone វិញ និង​បាន​ប្រកាស​ដាក់​បង្ហាញ​នូវ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០០៧ ដែល​ជា​ថ្ងៃ​កែប្រែ​ប្រវត្តិសាស្ត្រ​សម្រាប់ Apple ហើយក៏​ជា​ថ្ងៃ​ចាប់ផ្ដើម​នៃ​ភាពជោគជ័យ​ទៅ​លើ​ទីផ្សារ​ស្មា​ត​ហ្វូន​ផងដែរ​។​

​ទាំងនេះ​គឺជា​រឿងរ៉ាវ​មួយចំនួន​ដែល​ទាក់ទង​នឹង​ការបង្កើត iPhone ដែល​ដកស្រង់​ចេញពី​សៀវភៅ​ជីវប្រវត្តិ​របស់លោក Steve Jobs៕

iphone

ព័ត៌មានថ្មី ទើបចុះផ្សាយ

BKS ក្រុងពាលីរឿងថ្មី ចាយទុន​៧​ម៉ឺនដុល្លារ ថ្ងៃផ្សាយ : 11/02/2016 ម៉ោង 1:55 PM
ISIS កំពុង​ផលិត​អាវុធ​គីមី​ ថ្ងៃផ្សាយ : 24/11/2015 ម៉ោង 7:34 AM
ISIS បញ្ជូន​វិរជន​ស្ម័គ្រ​ស្លាប់ ទៅ​បំផ្ទុះ​គ្រាប់បែក​នៅ​អគារ​មេដឹកនាំ​កំពូល​ពិភពលោក​ស្លាក់​នៅ​ ថ្ងៃផ្សាយ : 20/11/2015 ម៉ោង 10:26 PM
កម្មការិនីរោងចក្រ​ចំនួន​៤៩៥នាក់ដួលសន្លប់នៅស្រុកខ្សាច់កណ្តាល ថ្ងៃផ្សាយ : 20/11/2015 ម៉ោង 12:28 PM
គ្រូបង្រៀន​នៅប៊ែលធីម្នាក់ត្រូវបានគេចាក់សម្លាប់២៨កន្លែង​ស្លាប់​ក្នុងថ្លុកឈាម​ ថ្ងៃផ្សាយ : 20/11/2015 ម៉ោង 10:05 AM
ជនសង្ស័យ​ក្លែងបន្លំ​សំបុត្រ​កំណើត​ដាក់ថា ខេត្ត​ស្វាង​រៀង ប្រទេស​វៀតណាម ត្រូវបាន​ចាប់ខ្លួន​ ថ្ងៃផ្សាយ : 19/11/2015 ម៉ោង 10:46 PM
ស្ពាន​អាកាស​តិច​ណូ នឹង​ត្រូវ​ដាក់ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃ​ទី​២១​ខែ​នេះ​ ថ្ងៃផ្សាយ : 19/11/2015 ម៉ោង 10:32 PM
ស​​ម្តេច​​តេជោ​ហ៊ុ​ន​ ​សែ​ន ​ប​ង្ហា​ញ​ពី​​​បេ​ក្ខ​ជ​ន​ដែ​ល​ស​​ម្តេច​គាំ​​ទ្រ​​​ក្នុ​ង​ក​ម្ម​វិ​ធី​ ​C​a​mb​​o​d​i​a​n​ ​I​d​ol ថ្ងៃផ្សាយ : 18/11/2015 ម៉ោង 9:34 AM
បុរ​សដែល​ដុតសម្លាប់ប្រពន្ធនៅក្នុងពាង​ត្រូវបានកម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តព្រះសីហនុឃាត់ខ្លួន​ ថ្ងៃផ្សាយ : 17/11/2015 ម៉ោង 8:05 AM
ភាគីចុងបណ្តឹងចង់ដុតសម្លាប់ខ្លួន និងផ្ទះព្រោះតែ​សមត្ថកិច្ចចុះមករឹបអូសយកផ្ទះតាម​ភាគីដើមបណ្តឹង ថ្ងៃផ្សាយ : 16/11/2015 ម៉ោង 12:43 PM
កូរ៉េខាងជើង ត្រៀមបាញ់សាកល្បងមីស៊ីលជាថ្មី ថ្ងៃផ្សាយ : 16/11/2015 ម៉ោង 9:50 AM
បារាំង បញ្ចេញយន្តហោះចម្បាំង ១០គ្រឿងទៅកម្ទេចក្រុម ISIS នៅស៊ីរី និងព្រមទាំង​បង្ហាញអត្តសញ្ញាណជនសង្ស័យថ្មី ថ្ងៃផ្សាយ : 16/11/2015 ម៉ោង 9:42 AM
© 2011, Domneng - Power by Kaing Dara | ទំនាក់ទំនងពាណិជ្ជកម្មទូរស័ព្ទលេខ៖ 010 713 718 ឬ អ៊ីមេល៖ domneng@gmail.com
%d bloggers like this: