ក្រុមបាល់ទាត់ផលិតកម្ម BKS លុតក្រុមបាល់ទាត់ DreamLand យ៉ាង​ចាស់ដៃ​


-
ចំនួនអ្នកអាន : 0 ដង

កាលពីល្ងាចមិញនេះដែរ ក្លិបបាល់ទាត់ ផលិតកម្ម BKS ​បាន​ធ្វើឲ្យក្លិប​បាល់ទាត់ DreamLand ចាញ់យ៉ាង​អស់ចិត្ត លែង​ចង់ហ៊ានជួប ដោយលទ្ធផល ១៩ ទល់នឹង ៩ នៅលើទីលាន​ស្មៅសិប្បនិម្មិត រ៉ូយសេវិន ម្តុំត្រឡោកបែក ។​

នេះគឺជា​លើកទី ១ និង ជា​ជំនួបក្តៅគគុក មិនធ្លាប់មាន ពីមុនមក​រវាង BKS និង DreamLand បន្ទាប់ពីក្លិបមួយនេះ បានចែចូវ ណាត់លេង​ក្នុងលក្ខណៈមិត្តភាព ។​
បើតាមការឲ្យដឹងពី ម្ចាស់ផលិតកម្ម BKS លោក ឈុន សុវណ្ណភក្តី បានថ្លែង​តាមទូរស័ព្ទ ឲ្យដឹងថា «នេះគឺជាលើកទី ១ហើយដែល​ក្លិបទាំងពីរបានជួបគ្នា និង ជាជំនួបមួយ មិនធ្លាប់មានពីមុនមក តាំងពីក្លិប BKS បើកបានប៉ុន្មានខែ កន្លងមកនេះ » ។ លោកបានបន្តថា ៖ ក្លិប DreamLand មិនមែនជាក្លិបបាល់ទាត់ដែលអន់នោះទេ រាប់តាំងពី អ្នកចាំទី ១ សុទ្ធតែ​ជំនាញ លេងលើស្មៅសិប្បនិម្មិត ក៏ប៉ុន្តែ ទោះជាយ៉ាងនេះក្តី គាត់នៅតែមានខ្វះចន្លោះ ពីព្រោះ ខ្ញុំបានត្រៀមយុទ្ធសាស្ត្រ និង កីឡាករ​ខ្លាំងៗ របស់ខ្លួន ទុកចាំលេង​ ។ លទ្ធផលនេះ វាមិនមែនជា លក្ខណៈស៊ីសាច់ហុត ឈាម អីទេ តែ គ្រាន់តែ​ជាលក្ខណៈមិត្តភាព និង សុខភាព ដើម្បីលើកកម្ពស់ កីឡាបាល់ទាត់នៅកម្ពុជា និង សង្ឈឹមថា យើង​នឹងបានជួបគ្នាម្តងទៀត ។​

បញ្ជាក់ផងដែរថា ពីរប្រកួតចុងក្រោយមកនេះ ក្លិបបាល់ទាត់ BKS បានឈ្នះទាំងពីរប្រកួត ក្នុងនោះ មាន DreamLand លុត ១៩ ទល់នឹង ៩ និង ក្លិបបាល់ទាត់ អនន្ត​កម្ចីប្រាក់ ក្នុងលទ្ធផល ១៤ ទល់នឹង ៤ ក្នុងការប្រកួតពីរម៉ោង ២ ពេញដូចគ្នា ៕​
12048575_891972007551409_34577201_n

12007304_892120380869905_1090853770_n
ទស្សនាវីដេអូ លោក ឈុន សុវណ្ណភក្តី ស៊ុតបញ្ចូលទី និង សមាជិក​ក្រុមស៊ុតបញ្ចូលទី៖

ព័ត៌មានថ្មី ទើបចុះផ្សាយ

BKS ក្រុងពាលីរឿងថ្មី ចាយទុន​៧​ម៉ឺនដុល្លារ ថ្ងៃផ្សាយ : 11/02/2016 ម៉ោង 1:55 PM
ISIS កំពុង​ផលិត​អាវុធ​គីមី​ ថ្ងៃផ្សាយ : 24/11/2015 ម៉ោង 7:34 AM
ISIS បញ្ជូន​វិរជន​ស្ម័គ្រ​ស្លាប់ ទៅ​បំផ្ទុះ​គ្រាប់បែក​នៅ​អគារ​មេដឹកនាំ​កំពូល​ពិភពលោក​ស្លាក់​នៅ​ ថ្ងៃផ្សាយ : 20/11/2015 ម៉ោង 10:26 PM
កម្មការិនីរោងចក្រ​ចំនួន​៤៩៥នាក់ដួលសន្លប់នៅស្រុកខ្សាច់កណ្តាល ថ្ងៃផ្សាយ : 20/11/2015 ម៉ោង 12:28 PM
គ្រូបង្រៀន​នៅប៊ែលធីម្នាក់ត្រូវបានគេចាក់សម្លាប់២៨កន្លែង​ស្លាប់​ក្នុងថ្លុកឈាម​ ថ្ងៃផ្សាយ : 20/11/2015 ម៉ោង 10:05 AM
ជនសង្ស័យ​ក្លែងបន្លំ​សំបុត្រ​កំណើត​ដាក់ថា ខេត្ត​ស្វាង​រៀង ប្រទេស​វៀតណាម ត្រូវបាន​ចាប់ខ្លួន​ ថ្ងៃផ្សាយ : 19/11/2015 ម៉ោង 10:46 PM
ស្ពាន​អាកាស​តិច​ណូ នឹង​ត្រូវ​ដាក់ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃ​ទី​២១​ខែ​នេះ​ ថ្ងៃផ្សាយ : 19/11/2015 ម៉ោង 10:32 PM
ស​​ម្តេច​​តេជោ​ហ៊ុ​ន​ ​សែ​ន ​ប​ង្ហា​ញ​ពី​​​បេ​ក្ខ​ជ​ន​ដែ​ល​ស​​ម្តេច​គាំ​​ទ្រ​​​ក្នុ​ង​ក​ម្ម​វិ​ធី​ ​C​a​mb​​o​d​i​a​n​ ​I​d​ol ថ្ងៃផ្សាយ : 18/11/2015 ម៉ោង 9:34 AM
បុរ​សដែល​ដុតសម្លាប់ប្រពន្ធនៅក្នុងពាង​ត្រូវបានកម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តព្រះសីហនុឃាត់ខ្លួន​ ថ្ងៃផ្សាយ : 17/11/2015 ម៉ោង 8:05 AM
ភាគីចុងបណ្តឹងចង់ដុតសម្លាប់ខ្លួន និងផ្ទះព្រោះតែ​សមត្ថកិច្ចចុះមករឹបអូសយកផ្ទះតាម​ភាគីដើមបណ្តឹង ថ្ងៃផ្សាយ : 16/11/2015 ម៉ោង 12:43 PM
កូរ៉េខាងជើង ត្រៀមបាញ់សាកល្បងមីស៊ីលជាថ្មី ថ្ងៃផ្សាយ : 16/11/2015 ម៉ោង 9:50 AM
បារាំង បញ្ចេញយន្តហោះចម្បាំង ១០គ្រឿងទៅកម្ទេចក្រុម ISIS នៅស៊ីរី និងព្រមទាំង​បង្ហាញអត្តសញ្ញាណជនសង្ស័យថ្មី ថ្ងៃផ្សាយ : 16/11/2015 ម៉ោង 9:42 AM
© 2011, Domneng - Power by Kaing Dara | ទំនាក់ទំនងពាណិជ្ជកម្មទូរស័ព្ទលេខ៖ 010 713 718 ឬ អ៊ីមេល៖ domneng@gmail.com
%d bloggers like this: