អ្នកភូមិត្រពាំងអំពិលខេត្តសៀមរាប រើសបានរូបចម្លាក់នាគ និងចម្លាក់ឥសីនៅត្រពាំងល្បើក


-
ចំនួនអ្នកអាន : 0 ដង

ទំព័រអាជ្ញាធរជាតិអប្សរាបានចុះផ្សាយនៅថ្ងៃទី ១០ ខែ កក្កដា នេះឲ្យដឹងថាក្មេងឃ្វាលគោពីរនាក់បងប្អូននៅភូមិត្រពាំងអំពិល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀបមរាប បានជីកឃើញរូបចម្លាក់ក្បាលនាគបុរាណ នៅមាត់ ត្រពាំងល្បើក កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា កន្លងទៅនេះ។ រូបចម្លាក់នាគនេះ ត្រូវបានអ្នកស្រុកអះអាងថាជាស្តេចភុជង្គនាគ ដែលផុសឡើងនាំ សិរីដល់ភូមិស្រុករបស់គាត់។ បច្ចុប្បន្នរូបនេះត្រូវបានតម្កល់ ទុកជាទីគោរពបូជារបស់អ្នកមានជំនឿនៅក្នុងវត្តដំណាក់ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ នេះបើតាមការឲ្យដឹងពីក្រុមការងារ នៃនាយកដ្ឋានផ្សព្វផ្សាយរបស់ អាជ្ញាធរជាតិអប្សរា ដែលបានទៅដល់ទីតាំងផ្ទាល់។

យុវជន ហឿន ហឿយ ដែលជាអ្នកជីកឃើញរូបនាគនេះមុនគេ បានរៀបរាប់ប្រាប់ក្រុមការងារឲ្យដឹងថា មុនពេលដែលខ្លួនជីកឃើញក្បាល នាគនេះ រូបគេបានដើរឃ្វាលគោ នៅតាមមាត់ត្រពាំង ក៏ស្រាប់តែឮសំឡេងពស់ខាំកង្កែប។ ដោយឮកង្កែបស្រែកយូរពេក រូបគេបានទៅតាម សំឡេងនោះ ស្រាប់តែពស់ព្រលែងកង្កែបហើយវាររត់ទៅចូលរន្ធ ដ៏តូចមួយ។ ពេលនោះគេក៏បានយកឈើទៅជីកកកាយរន្ធនោះបានបន្តិច ក៏ស្រាប់តែឃើញរូបក្បាលនាគដ៏ធំនេះឡើង។ ដោយភ័យខ្លាច គេក៏រត់ទៅហៅប្អូនប្រុសឲ្យមកជួយមើល និងជីកលើកយកក្បាលនាគនោះ ឡើងមក។

ប្អូនប្រុសបន្តថា ដោយមិនដឹងថា រូបនេះមានសារៈសំខាន់យ៉ាងណាពួកគេក៏សែងរូបនេះទៅទុកចោលនៅខ្ទមអ្នកតាក្បែរនោះ។ ក្រោយពីដឹង ដំណឹងនេះ ចាស់ទុំក៏បានទៅពិត ដំណើររឿងដល់ចៅអធិការវត្ត ទើបលោកគ្រូចៅអធិការសម្រេចនាំពុទ្ធបរិស័ទដង្ហែមកតម្កល់ក្នុងវត្ត ទុកសម្រាប់ អ្នកមានជំនឿគោរពបូជា។ ដោយរៀបរាប់ពីប្រវត្តិរបស់រូបចម្លាក់ ថ្មទាំង៣នេះ ប្អូនប្រុសបញ្ជាក់ថា រូបនាគតូចរើសបានដោយឳពុកមាររបស់ប្អូនប្រុសកាលពីប្រហែល១០ឆ្នាំមុន ហើយរូបតាឥសីរើសបានដោយបងប្រុសខ្លួនកាលពី៦ឆ្នាំមុន។ ចំណែករូបនាគធំ គឺប្អូនប្រុសទើបតែរើសបាន ប៉ុន្មានថ្ងៃមុននេះ។ សព្វថ្ងៃរូបទាំងនេះ ត្រូវបានដង្ហែមកតម្កល់ទុកក្នុងវត្តទាំងអស់ រង់ចាំថ្ងៃធ្វើបុណ្យ និងប្រទក្សិណក្នុងពេលខាង មុខនេះ។

លោកយាយម្នាក់ ដែលកំពុងតែអង្គុយរៀបចំទៀនធូបសម្រាប់អ្នកចូលទៅគោរពបូជា បានរៀបរាប់ដោយជំនឿមាំទាំថា លោកយាយរីករាយ ខ្លាំងណាស់ ដែលបានព្រះអង្គ (ភុជង្គនាគ) ផុសមកនៅពេលនេះ ព្រោះភុជង្គនាគនឹងនាំនូវសិរីសួស្តីដល់ភូមិស្រុរបស់គាត់។ ដូច្នេះហើយ ទើបគាត់នាំបងប្អូនមកគោរពបូជាសុំសេចក្តីសុខពីវត្ថុបុរាណ ដ៏សក្តិសិទ្ធិនេះ។ លោកយាយបន្តថា តាំងពីលោកយាយធំដឹងក្តីមក ធ្លាប់រុតជញ្ជាត់ក្នុងបឹងនេះច្រើនលើកច្រើនសារណាស់ តែមិនដែលប្រទះ ទើបតែពេលនេះព្រះអង្គបង្ហាញខ្លួន។

គួររំឭកថា ក្នុងតំបន់អង្គរ ក៏ដូចជាខេត្តសៀមរាបទាំងមូល ជាតំបន់ដែលសម្បូរទៅដោយប្រាសាទ ទីទួលបុរាណ និងចម្លាក់បុរាណដែលបានកប់ បាត់ក្នុងដី ដោយភាពចំណាស់ នៃអាយុកាល។ ចម្លាក់ទាំងនោះតែងត្រូវបានប្រទះជាញឹកញាប់ដោយប្រជាពលរដ្ឋ តាមរយៈការធ្វើស្រែចម្ការ ជាដើម។ ម្យ៉ាងវិញទៀត ជំនឿ និងការគោរពបូជារបស់ពួកគាត់ ពិតជាបង្ហាញនូវការភាពស្រឡាញ់ ថែរក្សា ដែលជាការចូលរួមចំណែកដ៏ សំខាន់សម្រាប់កិច្ចការអភិរក្សនូវបេតិកភណ្ឌរបស់ដូនតាដ៏មានតម្លៃទាំងនេះ។ ទន្ទឹមនេះដែរ អាជ្ញាធរជាតិ អប្សរា ក៏សូមអបអរសាទរ និងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌរបស់ដូនតាយើងទាំងអស់គ្នា៕Sre
716x266_11698606_465206236994242_2371654694337098826_n

ព័ត៌មានថ្មី ទើបចុះផ្សាយ

BKS ក្រុងពាលីរឿងថ្មី ចាយទុន​៧​ម៉ឺនដុល្លារ ថ្ងៃផ្សាយ : 11/02/2016 ម៉ោង 1:55 PM
ISIS កំពុង​ផលិត​អាវុធ​គីមី​ ថ្ងៃផ្សាយ : 24/11/2015 ម៉ោង 7:34 AM
ISIS បញ្ជូន​វិរជន​ស្ម័គ្រ​ស្លាប់ ទៅ​បំផ្ទុះ​គ្រាប់បែក​នៅ​អគារ​មេដឹកនាំ​កំពូល​ពិភពលោក​ស្លាក់​នៅ​ ថ្ងៃផ្សាយ : 20/11/2015 ម៉ោង 10:26 PM
កម្មការិនីរោងចក្រ​ចំនួន​៤៩៥នាក់ដួលសន្លប់នៅស្រុកខ្សាច់កណ្តាល ថ្ងៃផ្សាយ : 20/11/2015 ម៉ោង 12:28 PM
គ្រូបង្រៀន​នៅប៊ែលធីម្នាក់ត្រូវបានគេចាក់សម្លាប់២៨កន្លែង​ស្លាប់​ក្នុងថ្លុកឈាម​ ថ្ងៃផ្សាយ : 20/11/2015 ម៉ោង 10:05 AM
ជនសង្ស័យ​ក្លែងបន្លំ​សំបុត្រ​កំណើត​ដាក់ថា ខេត្ត​ស្វាង​រៀង ប្រទេស​វៀតណាម ត្រូវបាន​ចាប់ខ្លួន​ ថ្ងៃផ្សាយ : 19/11/2015 ម៉ោង 10:46 PM
ស្ពាន​អាកាស​តិច​ណូ នឹង​ត្រូវ​ដាក់ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃ​ទី​២១​ខែ​នេះ​ ថ្ងៃផ្សាយ : 19/11/2015 ម៉ោង 10:32 PM
ស​​ម្តេច​​តេជោ​ហ៊ុ​ន​ ​សែ​ន ​ប​ង្ហា​ញ​ពី​​​បេ​ក្ខ​ជ​ន​ដែ​ល​ស​​ម្តេច​គាំ​​ទ្រ​​​ក្នុ​ង​ក​ម្ម​វិ​ធី​ ​C​a​mb​​o​d​i​a​n​ ​I​d​ol ថ្ងៃផ្សាយ : 18/11/2015 ម៉ោង 9:34 AM
បុរ​សដែល​ដុតសម្លាប់ប្រពន្ធនៅក្នុងពាង​ត្រូវបានកម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តព្រះសីហនុឃាត់ខ្លួន​ ថ្ងៃផ្សាយ : 17/11/2015 ម៉ោង 8:05 AM
ភាគីចុងបណ្តឹងចង់ដុតសម្លាប់ខ្លួន និងផ្ទះព្រោះតែ​សមត្ថកិច្ចចុះមករឹបអូសយកផ្ទះតាម​ភាគីដើមបណ្តឹង ថ្ងៃផ្សាយ : 16/11/2015 ម៉ោង 12:43 PM
កូរ៉េខាងជើង ត្រៀមបាញ់សាកល្បងមីស៊ីលជាថ្មី ថ្ងៃផ្សាយ : 16/11/2015 ម៉ោង 9:50 AM
បារាំង បញ្ចេញយន្តហោះចម្បាំង ១០គ្រឿងទៅកម្ទេចក្រុម ISIS នៅស៊ីរី និងព្រមទាំង​បង្ហាញអត្តសញ្ញាណជនសង្ស័យថ្មី ថ្ងៃផ្សាយ : 16/11/2015 ម៉ោង 9:42 AM
© 2011, Domneng - Power by Kaing Dara | ទំនាក់ទំនងពាណិជ្ជកម្មទូរស័ព្ទលេខ៖ 010 713 718 ឬ អ៊ីមេល៖ domneng@gmail.com
%d bloggers like this: