មេ​ធា​វី ​ឧ​ក​​ញ៉ា ​សុ​​ខ​ ​ប៊ុ​ន​៖​ ​សា​សា​ គ​​ប់​ទូ​រ​ស័​ព្ទ​ ​ទើ​ប​ ​ឧ​ក​ញ៉ា​​​ស្រោ​ច​កំ​ហឹ​​ង​​​លើ​នា​​ង​


-
ចំនួនអ្នកអាន : 0 ដង

ទាក់ទងទៅនឹងរឿងរ៉ាវ​ ឧកញ៉ា សុខ ប៊ុន ប្រើហិង្សា​សម្រាតទៅលើ​ អតីតពិធីការិនីស៊ីធីអិន នាង សាសា នោះ ស្រាប់តែ​មានពាក្យរិះគន់មិនសំចៃមាត់ ទៅលើ ​ឧកញ៉ា រូបនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក។ ក្នុងនោះក៏មាន​​អ្នកលេងហ្វេសប៊ុក មួយចំនួន មិនបានជ្រួលជ្រើមឡើយ ដោយ​ចង់ដឹងថា រឿងពិតយ៉ាងម៉េច ចាំស្រដី ដោយគេលើកឡើងថា «ទះដៃតែម្ខាងមិនឭនោះទេ​» ។​
sasa
ដើម្បីស្រាយបំភ្លឺរឿងនេះ ​លោកមេធាវីរបស់ឧកញ៉ា សុខ ប៊ុន បានធ្វើការ​អះអាងប្រាប់​ សារព័ត៌មានក្នុងស្រុកមួយថា បន្ទាប់ពីរងការប្រមាថ និងគប់ទូរស័ព្ទទៅលើ ពីសំណាក់ សាសា បានធ្វើឲ្យឧកញ៉ា សុខ ប៊ុន ជួលឆុងច្រមុះ ដូចគេ​យក ភ្លើងមកស្រោច​ខ្លួន ​ និងឈានដល់ការប្រើហិង្សា វាយតប់ទៅលើ សាសា តែម្តង។ ក្នុងនោះដែរ ឧកញ៉ា សុខ ប៊ុន ក៏ទទួលស្គាល់ថា មានការជ្រុលជ្រោះ ប្រើជើងដៃ វាយទៅលើ សាសាពិតមែន ។​
ហើយការលើកឡើងនេះ មិនមែនចង់លាងសម្អាតភាពអាម៉ាស់ជូនឧកញ៉ា សុខ ប៊ុន ដែលបានប្រើហិង្សាលើកញ្ញា សាសា ដូចបានបង្ហាញក្នុងវីដេអូឃ្លីបនោះទេ តែចង់លាតត្រដាងនៅដើមហេតុពិត នៃអំពើហិង្សានេះប៉ុណ្ណោះ។
មេធាវី រូបនេះក៏បានអះអាង មិនខុសពីអ្នកលេងហ្វេសប៊ុកដែលមិនជ្រួលជ្រើម ​នឹងហេតុការណ៍ ថា [បើគ្មានភ្លើង ក៏គ្មានផ្សែងនោះដែរ]។ ខ្ញុំចង់បកស្រាយឲ្យដឹងនូវ រឿងពិត និងដើមចមមួយចំនួន ដើម្បីឲ្យអ្នកសាធារណជនបានជាមូលដ្ឋានខ្លះ មុននិងវិនិច្ឆ័យភាពល្អ ឬអាក្រក់ទៅ លើបុគ្គលណាម្នាក់។ ជាពិសេសចង់បង្ហាញថា តារាដែលកំពុងតែទទួលបានការអាណិតអាសូរច្រើន ពីសាធារណជនទូទៅនេះ ក៏ជាបុគ្គលមិនធម្មតាប៉ុន្មាននោះឡើយ ហើយតារារូបនេះ ក៏ធ្លាប់បានរងនូវរឿងអាស្រូវជាច្រើន ក្នុងពិភពតារាផងដែរ»។

ក៏ប៉ុន្តែរឿងនេះ​បានធ្លាក់ទៅដល់ដៃ តុលា​ការរួចរាល់ហើយ ដោយបានកោះអញ្ជើញ ​ឧកញ៉ា ខាងលើមកស៊ើបសួរ ​ស្វែងរកការពិត ដើម្បីស្រាយទៅតាមនិតិវិធី ​ ។ ចង់ដឹងថា រឿងរ៉ាវនេះយ៉ាងណា សូមតាមដាន ជាមួយនឹង​ ​យើង​នៅពេលក្រោយទៀត ៕​
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

ព័ត៌មានថ្មី ទើបចុះផ្សាយ

BKS ក្រុងពាលីរឿងថ្មី ចាយទុន​៧​ម៉ឺនដុល្លារ ថ្ងៃផ្សាយ : 11/02/2016 ម៉ោង 1:55 PM
ISIS កំពុង​ផលិត​អាវុធ​គីមី​ ថ្ងៃផ្សាយ : 24/11/2015 ម៉ោង 7:34 AM
ISIS បញ្ជូន​វិរជន​ស្ម័គ្រ​ស្លាប់ ទៅ​បំផ្ទុះ​គ្រាប់បែក​នៅ​អគារ​មេដឹកនាំ​កំពូល​ពិភពលោក​ស្លាក់​នៅ​ ថ្ងៃផ្សាយ : 20/11/2015 ម៉ោង 10:26 PM
កម្មការិនីរោងចក្រ​ចំនួន​៤៩៥នាក់ដួលសន្លប់នៅស្រុកខ្សាច់កណ្តាល ថ្ងៃផ្សាយ : 20/11/2015 ម៉ោង 12:28 PM
គ្រូបង្រៀន​នៅប៊ែលធីម្នាក់ត្រូវបានគេចាក់សម្លាប់២៨កន្លែង​ស្លាប់​ក្នុងថ្លុកឈាម​ ថ្ងៃផ្សាយ : 20/11/2015 ម៉ោង 10:05 AM
ជនសង្ស័យ​ក្លែងបន្លំ​សំបុត្រ​កំណើត​ដាក់ថា ខេត្ត​ស្វាង​រៀង ប្រទេស​វៀតណាម ត្រូវបាន​ចាប់ខ្លួន​ ថ្ងៃផ្សាយ : 19/11/2015 ម៉ោង 10:46 PM
ស្ពាន​អាកាស​តិច​ណូ នឹង​ត្រូវ​ដាក់ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃ​ទី​២១​ខែ​នេះ​ ថ្ងៃផ្សាយ : 19/11/2015 ម៉ោង 10:32 PM
ស​​ម្តេច​​តេជោ​ហ៊ុ​ន​ ​សែ​ន ​ប​ង្ហា​ញ​ពី​​​បេ​ក្ខ​ជ​ន​ដែ​ល​ស​​ម្តេច​គាំ​​ទ្រ​​​ក្នុ​ង​ក​ម្ម​វិ​ធី​ ​C​a​mb​​o​d​i​a​n​ ​I​d​ol ថ្ងៃផ្សាយ : 18/11/2015 ម៉ោង 9:34 AM
បុរ​សដែល​ដុតសម្លាប់ប្រពន្ធនៅក្នុងពាង​ត្រូវបានកម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តព្រះសីហនុឃាត់ខ្លួន​ ថ្ងៃផ្សាយ : 17/11/2015 ម៉ោង 8:05 AM
ភាគីចុងបណ្តឹងចង់ដុតសម្លាប់ខ្លួន និងផ្ទះព្រោះតែ​សមត្ថកិច្ចចុះមករឹបអូសយកផ្ទះតាម​ភាគីដើមបណ្តឹង ថ្ងៃផ្សាយ : 16/11/2015 ម៉ោង 12:43 PM
កូរ៉េខាងជើង ត្រៀមបាញ់សាកល្បងមីស៊ីលជាថ្មី ថ្ងៃផ្សាយ : 16/11/2015 ម៉ោង 9:50 AM
បារាំង បញ្ចេញយន្តហោះចម្បាំង ១០គ្រឿងទៅកម្ទេចក្រុម ISIS នៅស៊ីរី និងព្រមទាំង​បង្ហាញអត្តសញ្ញាណជនសង្ស័យថ្មី ថ្ងៃផ្សាយ : 16/11/2015 ម៉ោង 9:42 AM
© 2011, Domneng - Power by Kaing Dara | ទំនាក់ទំនងពាណិជ្ជកម្មទូរស័ព្ទលេខ៖ 010 713 718 ឬ អ៊ីមេល៖ domneng@gmail.com
%d bloggers like this: