១០​ចំណុច​​ដែល​បុរស​ តែង​តែ​ព្រួយ​បារម្ភ​ អំពី​ការ​រួម​ភេ​ទ​


-
ចំនួនអ្នកអាន : 0 ដង

0១) រកទិញស្រោមអនាម័យ៖ ការពិតដែលអ្នកដឹងគឺថាអ្នកត្រូវតែទិញ ស្រោមអនាម័យ នេះមានន័យថា អ្នកកំពុងតែគិតអំពីសុវត្ថិភាពនៃការរួមភេទ ហើយនោះគឺជាជំហានមួយដ៏ត្រឹមត្រូវ។ ការដែលមិនអាចទិញអ្វីបាន ចូរចងចាំថាការរួមភេទដោយមិនមានសុវត្ថិភាពអាចនឹងបង្កទៅជាជំងឺជា ច្រើនដូចជា ជំងឺអេដស៍ដែលអាចនឹងធ្វើឲ្យអ្នកស្លាប់បាន។ រឿងនោះគួរតែផ្តល់ឲ្យអ្នកនូវទំនុកចិត្តដែលអ្នកត្រូវតែទិញ ស្រោមអនាម័យមកប្រើ និងថែរក្សាអ្នក និងដៃគូអ្នកកុំឲ្យឆ្លងជំងឺពីការរួមភេទបាន។

0២) ការរួមភេទដោយដៃ៖ នេះគ្រាន់តែជំនឿមិនត្រឹមត្រូវមួយចំនួនតូចប៉ុណ្ណោះ ដែលទាក់ទងនឹង ការរួមភេទដោយដៃ។ ចំពោះចម្លើយ គឺមិនមែននោះទេ ការរួមភេទដោយដៃមិនអាចធ្វើឲ្យអ្នកលែងមានកូនបានទេទោះបីជាអ្នកធ្វើ វាច្រើនដងយ៉ាងណាក៏ដោយ។ វាគឺជាមធ្យោបាយ ដ៏ល្អបំផុតក្នុងការយល់ដឹងអំពីរាងកាយរបស់អ្នក ហើយវាអាចមានទម្លាប់មួយប្រកបដោយសុខភាពផងដែរ។

0៣) នៅកម្លោះបរិសុទ្ធ៖ បុរសភាគច្រើននឹងមិនដែលប្រាប់មិត្តភក្តិ ឬដៃគូរួមភេទខាងស្រីរបស់ គេថាពួកគេមិនដែលរួមភេទ ទាល់តែសោះនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការដែលមានភាពបរិសុទ្ធមិនមែនជាអារម្មណ៍ មួយត្រូវអៀនខ្មាសនោះទេ។ តាមការពិត មនុស្សស្រីភាគច្រើន នឹងនិយាយលើកទឹកចិត្តខ្លួនថា ពួកគេគឺជាមនុស្សដំបូងហើយសម្រាប់អ្នក។

0៤) មិនត្រៀមខ្លួនទុកជាមុន៖ នេះគឺជារឿងដែលមិនគួរឲ្យជឿមួយផ្សេងទៀត ប៉ុន្តែបុរសក៏អាចមានអារម្មណ៍ ថាមានសម្ពាធទៅលើការរួមភេទដែរ នៅពេលពួកគេមិនទាន់ត្រៀមខ្លួនរួច។ ប្រសិនបើអ្នកមិនទាន់ត្រៀមខ្លួនទេ ចូរប្រាប់ឲ្យត្រង់ៗទៅ។ ជំនួសឲ្យការបដិសេធន៍របស់អ្នក ដៃគូអ្នកនឹង គោរពតាមភាពស្មោះត្រង់របស់អ្នក ហើយនាងនឹងរងចាំ រហូតដល់អ្នកត្រៀមខ្លួនរួច។

0៥) ខ្លាចខាងស្រីមិនចង់រួមភេទ ៖ ប្រសិនបើដៃគូខាងស្រី របស់អ្នកកំពុងតែមានអារម្មណ៍ ថាមានសម្ពាធ ឬត្រូវបានបង្ខំ ឲ្យរួមភេទនៅពេលនាង មិនទាន់នឹងត្រៀមខ្លួនផងនោះ វានឹងមិនអាចបំពេញបំណងដល់អ្នកបានទេ។ ដូច្នេះចូរផ្តល់ឲ្យនាងនូវគម្លាតមួយ និងយល់ដឹងពីតម្រូវការរបស់នាង និងរង់ចាំឲ្យនាងត្រៀមខ្លួនរួចសិនទៅ។ ការរង់ចាំប្រហែលជារឿងល្អសម្រាប់អ្នក។

0៦) ខ្លាចខាងស្រីមិនឈានដល់កំពូល៖ ខណៈដែលអ្នកអាច ឬមិនអាចបំពេញបំណង ដល់នាងបានវាមិនអាស្រ័យទៅលើថាអ្នកត្រូវ រួមភេទឲ្យបានច្រើនដងនោះទេ។ ការដែលអ្នកទាំងពីមានទំនាក់ទំនងផ្លូវកាយ និងផ្លូវចិត្តកាន់តែយូរ ហើយការសប្បាយ របស់នាងគឺជារឿងសំខាន់ សម្រាប់អ្នកផ្ទាល់ដែរ អ្នកគួរតែមិនចាំបាច់គិតអំពីរឿងនេះទៀតទេ។

0៧) ខ្វាយខ្វល់ពីទំហំប្រដាប់ភេទ៖ ការដែលអ្នកធ្លាប់ឮនេះ គឺជារឿងត្រឹមត្រូវ។ ទំហំមិនមែនជាដំណោះស្រាយ ដ៏ធំមួយដែលអ្នកត្រូវតែ ដឹងថានឹងធ្វើ អ្វីនោះទេ។ ការដែលមានរូបសម្បត្តិដ៏ល្អនឹងមិនអាចធ្វើឲ្យអ្នកក្លាយទៅជាដៃគូ រួមភេទដ៏ល្អបានទេប្រសិន បើអ្នកមិនដឹងពីរបៀប ធ្វើឲ្យដៃគូអ្នក សប្បាយចិត្តផងនោះ។ សរសៃប្រសាទដែលមានរំញោច ខ្លាំងបំផុតគឺស្ថិតនៅខាងក្រៅទ្វារមាស ដូច្នេះអ្នកអាចផ្តល់ការ សប្បាយដល់ដៃគូខាងស្រី របស់អ្នកបាន ទោះបីជាលិង្គរបស់អ្នកតូចក៏ដោយ។ ហើយអ្វីដែលអ្នកមានមិនគ្រប់គ្រាន់ ហេតុអ្វីបានជាអ្នកមិន ព្រមគួបផ្សំជាមួយនឹងជំនាញរបស់អ្នកទៅ!!!

0៨) រួមភេទពេលខាងស្រីមករដូវ៖ កាលណាអ្នកទាំងពីរួមភេទជាមួយគ្នា កាន់តែមានផាសុខភាពកាន់តែយូរ ក្នុងពេលនាងមករដូវ វាគ្មានហេតុផលអ្វី ដែលអ្នកមិនអាចរួមភេទបាននោះទេ។ ចំពោះចម្លើយគឺមិនមានអ្វីទាស់ខុសនោះទេ វាប្រហែលជាមាន បញ្ហារញ៉េរញ៉ៃបន្តិចបន្តួចប៉ុន្តែនោះគឺជាជម្រើស ផ្ទាល់ខ្លួនរបស់អ្នក។ ចូរប្រាកដថា អ្នកបានរួមភេទដោយមានការការពារួចហើយ ដូច្នេះអ្នកមិនអាចឆ្លង ជំងឺតាមការរួមភេទបានទេ។

0៩) ខ្លាចខាងស្រីកុហក៖ ប្រសិនបើដៃគូខាងស្រីរបស់អ្នកពិតជាមិនទាន់ទទួលបានចំនុចកំពូលមួយ ទេ ប៉ុន្តែនាងកំពុងតែកុហក វាមានឱកាសតិចតួចណាស់ ដែលអ្នកនឹងអាចដឹងអំពីរឿងនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ជំនួសឲ្យការថប់អារម្មណ៍ថានាងកំពុងតែកុហក ឬមិនមែននោះ អ្នកគួរតែបារម្ភឲ្យបានច្រើនអំពី ការប្រាកដថានាងរីករាយចំពោះ ខ្លួនឯងដែរឬក៏អត់។ ចូរនិយាយប្រាប់នាងអំពី អ្វីដែលធ្វើឲ្យនាងមានអារម្មណ៍ល្អ និងអ្វីដែលអ្នកត្រូវតែធ្វើដើម្បីជួយឲ្យនាងទទួលបានចំនុចកំពូល។ កាលបើអ្នកធ្វើអ្វីៗ ឲ្យនាងសប្បាយចិត្តកាន់តែច្រើន អ្នកនឹងមិនចាំបាច់បារម្ភថានាងកុហកនោះទេ។

១០) ខ្លាចប្រដាប់ភេទរបស់ខ្លួនមិនអាចទៅរួច៖ ការគិតអំពីការបរាជ័យគឺជាមធ្យោបាយមួយគង់តែកើតមានទេ។ ចូរធ្វើឲ្យអារម្មណ៍ស្ងប់ បន្ធូរអារម្មណ៍ និងរីករាយជាមួយនឹងការរួមភេទរបស់អ្នកដោយមិនបាច់បារម្មណ៍អំពី អាកប្បកិរិយារបស់អ្នកឡើយ។ ជាមួយគ្នានេះដែរ ចូរចៀសវាងការទទួលទានស្រាច្រើនពេកមុនពេលរួមភេទព្រោះវាអាចនឹង ធ្វើឲ្យលិង្គអ្នកមិនអាចងើបឡើងបានជាបណ្តោះអាសន្ន៕

man

ព័ត៌មានថ្មី ទើបចុះផ្សាយ

BKS ក្រុងពាលីរឿងថ្មី ចាយទុន​៧​ម៉ឺនដុល្លារ ថ្ងៃផ្សាយ : 11/02/2016 ម៉ោង 1:55 PM
ISIS កំពុង​ផលិត​អាវុធ​គីមី​ ថ្ងៃផ្សាយ : 24/11/2015 ម៉ោង 7:34 AM
ISIS បញ្ជូន​វិរជន​ស្ម័គ្រ​ស្លាប់ ទៅ​បំផ្ទុះ​គ្រាប់បែក​នៅ​អគារ​មេដឹកនាំ​កំពូល​ពិភពលោក​ស្លាក់​នៅ​ ថ្ងៃផ្សាយ : 20/11/2015 ម៉ោង 10:26 PM
កម្មការិនីរោងចក្រ​ចំនួន​៤៩៥នាក់ដួលសន្លប់នៅស្រុកខ្សាច់កណ្តាល ថ្ងៃផ្សាយ : 20/11/2015 ម៉ោង 12:28 PM
គ្រូបង្រៀន​នៅប៊ែលធីម្នាក់ត្រូវបានគេចាក់សម្លាប់២៨កន្លែង​ស្លាប់​ក្នុងថ្លុកឈាម​ ថ្ងៃផ្សាយ : 20/11/2015 ម៉ោង 10:05 AM
ជនសង្ស័យ​ក្លែងបន្លំ​សំបុត្រ​កំណើត​ដាក់ថា ខេត្ត​ស្វាង​រៀង ប្រទេស​វៀតណាម ត្រូវបាន​ចាប់ខ្លួន​ ថ្ងៃផ្សាយ : 19/11/2015 ម៉ោង 10:46 PM
ស្ពាន​អាកាស​តិច​ណូ នឹង​ត្រូវ​ដាក់ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃ​ទី​២១​ខែ​នេះ​ ថ្ងៃផ្សាយ : 19/11/2015 ម៉ោង 10:32 PM
ស​​ម្តេច​​តេជោ​ហ៊ុ​ន​ ​សែ​ន ​ប​ង្ហា​ញ​ពី​​​បេ​ក្ខ​ជ​ន​ដែ​ល​ស​​ម្តេច​គាំ​​ទ្រ​​​ក្នុ​ង​ក​ម្ម​វិ​ធី​ ​C​a​mb​​o​d​i​a​n​ ​I​d​ol ថ្ងៃផ្សាយ : 18/11/2015 ម៉ោង 9:34 AM
បុរ​សដែល​ដុតសម្លាប់ប្រពន្ធនៅក្នុងពាង​ត្រូវបានកម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តព្រះសីហនុឃាត់ខ្លួន​ ថ្ងៃផ្សាយ : 17/11/2015 ម៉ោង 8:05 AM
ភាគីចុងបណ្តឹងចង់ដុតសម្លាប់ខ្លួន និងផ្ទះព្រោះតែ​សមត្ថកិច្ចចុះមករឹបអូសយកផ្ទះតាម​ភាគីដើមបណ្តឹង ថ្ងៃផ្សាយ : 16/11/2015 ម៉ោង 12:43 PM
កូរ៉េខាងជើង ត្រៀមបាញ់សាកល្បងមីស៊ីលជាថ្មី ថ្ងៃផ្សាយ : 16/11/2015 ម៉ោង 9:50 AM
បារាំង បញ្ចេញយន្តហោះចម្បាំង ១០គ្រឿងទៅកម្ទេចក្រុម ISIS នៅស៊ីរី និងព្រមទាំង​បង្ហាញអត្តសញ្ញាណជនសង្ស័យថ្មី ថ្ងៃផ្សាយ : 16/11/2015 ម៉ោង 9:42 AM
© 2011, Domneng - Power by Kaing Dara | ទំនាក់ទំនងពាណិជ្ជកម្មទូរស័ព្ទលេខ៖ 010 713 718 ឬ អ៊ីមេល៖ domneng@gmail.com
%d bloggers like this: