៥​ប្រទេស​ដែល​បើ​កវេបសាយ សិច ច្រើនជាងគេ​

​តាម​ការ​ស្រ​វ​ជ្រាវ និង​ទិន្នន័យ​ដែល​ទទួលបាន​ពី​គេហទំព័រ Alexa បានឲ្យដឹងថា មាន​ប្រទេស​ចំនួន ៥​ធំៗ ដែល​ចូលចិត្ត​បើក​គេហទំព័រ​អាសអាភាស​។ តើ​ប្រទេស​ណាខ្លះ​ដែល​ចិត្ត​បើក​គេហទំព័រ​អាសអាភាស​? នៅក្នុង​នោះ​មាន​ខ្មែរ​ដែរ ឬទេ​?

sex

​ខាងក្រោម​នេះ​ជា​ទិន្នន័យ​ដែល​បានមកពី​ការស្រាវជ្រាវ​៖

៥. ប្រទេស​ប៉ូឡូញ​
​ ​យោង​តាម​ការស្រាវជ្រាវ​របស់ Zbighniew Izdebski បានឲ្យដឹងថា ប្រជាជន​ប៉ូឡូញ​ប្រមាណ​ជា ៨៥​ភាគរយ​ចូលចិត្ត​បើក​គេហទំព័​រសិច ដែល​ទិន្នន័យ​នេះ បាន​កើនឡើង​ខ្ពស់​ចាប់តាំងពី​ឆ្នាំ ១៩៩៤​។ មូលហេតុ​ដែល​ធ្វើឲ្យ​ប្រជាជន​នៅក្នុង​ប្រទេស​នេះ​ចូលចិត្ត​បើក​គេហទំព័​រសិច ដោយសារ​តែ​ការអប់រំ​ពី​បញ្ហា​ផ្លូវភេទ​មិនសូវ​បើកចំហរ ជាពិសេស​មិន​សូវ​បើក​ឲ្យ​ទូលំទូលាយ​។​

៤. ប្រទេស​ចិន​
​ ​យោង​តាម​ក្រុម​ស្រាវជ្រាវ​ទៅ​លើ​មេរោគ Ruixing បានបញ្ជាក់​ថា ប្រជាជន​ចិន ៦៥,៥​ភាគរយ ចូលចិត្ត​បើ​គេហទំព័​រសិច នៅ​រាល់ពេល​ដែល​ពួក​គេ​លេង​អ៊ី​ន​ធើ​ណែ​ត ហើយ​កុំព្យូទ័រ​ពួកគេ​ក៏​សម្បូរ​ឆ្លង​មេរោគ​ផងដែរ ព្រោះថា គេហទំព័​រសិច ជា​បណ្ដុំ​នៃ​មេរោគ​កុំព្យូទ័រ​។​

៣. ប្រទេស​ប៉ា​គី​ស្ថាន​
​ ​យោង​តាម​ទិន្នន័យ​ដែល​បាន​បង្ហាញ​ដោយ Google បានបញ្ជាក់​ថា ប្រជាជន​ដែល​រស់នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន តែងតែ​បើក​គេហទំព័រ​សិច​មុនគេ​បង្អស់​នៅពេលដែល​ពួកគេ​ចាប់ផ្ដើម​ប្រើ​អ៊ី​ន​ធើ​ណែ​ត​។​

២. ប្រទេសប្រេ​ស៊ីល​
​ ​ស្រស់​ឆ្នេរ និង​ស្ត្រី​របស់​ប្រទេសប្រេ​ស៊ីល បាន​ធ្វើឲ្យ​ភ្ញៀវ​ទេសចរ​ជាច្រើន​ចាប់ចិត្ត និង​ទាក់​អារម្មណ៍ ចង់​ទៅ​ទស្សនា ជាពិសេស​គឺ​សម្រាប់​អ្នក​ដែល​ចិត្ត​ដើរលេង​នៅ​ពេល​រាត្រី​។ យោង​តាម​ទិន្នន័យ​បង្ហាញ​ដោយ Google និង Alexa បាន​បង្ហាញ​ឲ្យដឹងថា ប្រទេស​នេះ​បាន​ជាប់​ចំណាត់​លេខ​២​ដែល​មាន​អ្នក​បើក​គេហទំព័​រសិច​ច្រើនជាងគេ​។​

១. ប្រទេស​សហរដ្ឋអាមេរិក​
​ ​យោងតាម​ទិន្នន័យ​របស់​គេហទំព័រ Business Insider និង American Business បាន​ធ្វើ​ការស្ទង់មតិ និង​ស្រាវជ្រាវ​ទៅលើ​ចំណង់​ចំណូលចិត្ត​ខាង​សិច បាន​រកឃើញថា ប្រជាជន​ដែល​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក ៤០​លាន​នាក់ បាន​បើក​គេហទំព័រ​សិច​ជា​ប្រចាំ​ថ្ងៃ ដោយ​នៅ​ចំណោម ស្ត្រី​៣​នាក់ មាន​២​នាក់​បាន​បើក​គេហទំព័​រសិច​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ទិន្នន័យ​គិត​ត្រឹម​ចុងខែ​កក្កដា​ ឆ្នាំ ២០១៣ ប៉ុណ្ណោះ​៕