កង ពិសិដ្ឋ បង្ហើប​​អាលប៊ុម កុលាប​ខ្មៅ

​នៅ​ពេល​ថ្មីៗ​នេះដែរ តារាចម្រៀង​សក់វែង អតីត​ក្រុម coconut លោក កង់ ពិសិដ្ឋ បាន​ប្រកាស​នៅ​លើ ទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក ឲ្យដឹងថា អាលប៊ុម Black Rose នឹង​ចេញ​នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ពោល​គឺ​ខែ កក្កដា ឆ្នាំ ២០១៣ នេះ​តែម្តង ។​

​ម្ចាស់​បទ​ចម្រៀង ស្នេហ៍​គឺ​វា​យ៉ាងនេះ ស្ថិតនៅ​ក្នុង​ផលិតកម្ម ស្ប៉ា​ក ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​មក​នេះ ដូចជា​មិន​មាន​អ្វី​ថ្មី ដល់​ប្រិយមិត្ត​របស់ខ្លួន​ឡើយ ។​ទើបតែ​ពេលនេះ កង ពិសិដ្ឋ បានបង្ហាញ​អ្វីដែល​ថ្មី​របស់​ខ្លួន ជាមួយនឹង Solid Stone ក្នុង​អាលប៊ុម កុលាប​ថ្មី ឬ Black Rose ដែល​ធ្វើឲ្យ​ប្រិយមិត្ត​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។​

ជាមួយនឹងគ្នានេះដែរ គេ​ឃើញ​​ឃើញ​បុរស​សក់វែង​ម្នាក់​ដែល​ជា​ក្រុមការងារ ក្នុង​រង្វង់​លោក កង ពិសិដ្ឋ បានបង្ហាញ​អាលប៊ុម​ថ្មី​នេះ ។​
​ចំណែក​អ្នកលេង​លើ​បណ្តាញ​អន​ឡាញ ហ្វេ​សប៊ុក បាន​សួរថា តើ​ពេល​ណា​វា​ចេញ​លក់​នៅលើ​ទីផ្សារ​ទៅ ? និង​អ្នកខ្លះ​ទៀត ចង់ដឹងថា អាលប៊ុម​ថ្មី​នេះ ពិរោះ​យ៉ាងណា​។​
​ជាមួយនឹង​គ្នា​នេះដែរ កង ពិសិដ្ឋ ក៏​បាន​បង្ហាញ ជំនាញ​លេង​ហ្គី​តា របស់ខ្លួន ជាមួយនឹង​បទ​ថ្មី បែប​រ៉ក “​ក្តៅ​ចិត្ត​” ដែល​ស្ថិត​នៅក្នុង​អាលប៊ុម កុលាប​ខ្មៅ នេះដែរ​៕

​ទស្សនា វីដេអូ​ឃ្លិប​ដូចខាងក្រោម​នេះ ៖


បទ ស្នេហ៍គឺយ៉ាងនេះ នៅផលិតកម្ម ស្ប៉ាក ៖