សត្វ​ក្រពើ ៣.៧ ម៉ែត្រ មក​សួរសុខទុក្ខ​គូស្នេហ៍​នៅ​ភាគខាងត្បូង​រដ្ឋ Carolina

​គូស្នេហ៍​មួយគូរ ដែល​រស់នៅ​ក្នុង​រដ្ឋ Carolina នា​ភាគខាងត្បូង បាន​ទទួល​ភាពមិន​ស្វាគមន៍ និង​មិន​សប្បាយ​រីករាយ​ជាមួយ​នឹង​អ្នក​មក​សួរសុខទុក្ខ នោះ​គឺជា​ការសួរសុខទុក្ខរ​បស់​សត្វ​ក្រពើ​មួយ​ក្បាល ដែល​មាន​ប្រវែង ៣.៧ ម៉ែត្រ ដែល​បាន​បង្ហាញខ្លួន​នៅ​លើរាន​ហាន​នៅមុខ​ផ្ទះ ដោយ​ដេក​នៅ​មុខ​ផ្ទះ​របស់​គូស្នេហ៍​នេះ​។​

​សត្វ​ក្រពើ​នេះ​ត្រូវ​បាន​ឃើញ​មុនដំបូង​ដោយ Diana Andrews ខណៈ​ដែល​ដើរ​កម្សាន្ត​ជាមួយនឹង​សត្វ​ឆ្កែ​។​

​ប្តី​របស់​អ្ន​ក​និពន្ធ Diana Andrews បាន​ប្រាប់​ដល់​សមាជិក​អ្នកកាសែត​ថា “​ខ្ញុំ​កំពុង​ដេក​នៅលើ​គ្រែ ឭ​នាង​បើកទ្វារ និង​មាន​សម្រែក​គួរឲ្យ​រន្ធត់​នៅ​មាត់ទ្វារ ខណៈ​ដែល​សត្វ​ក្រពើ​នេះ​មាន​ស៊ី​ឆ្កែ ដោយ​ប្រពន្ធ​ខ្លួន​បាន​ព្យាយាម​ទាញ់​កន្ទុយឆ្កែ ចេញ​ពី​មាត់​សត្វ​ក្រពើ​នេះ​ចូល​ក្នុងផ្ទះ​នោះ តែ​សំណាង​អាក្រក់​ឆ្កែ​នេះ​មិន​អាច​គេច​ពី​ចង្កោម​របស់​សត្វ​ក្រពើ​”​។​

​មិនយូរប៉ុន្មាន បន្ទាប់​ពី​អ្នកជំនាញ​ខាង​សត្វព្រៃ បាន​មកដល់​ផ្ទះ Diana Andrews ហើយក៏​បាន​ព្យាយាម​ចាប់​សត្វ​ក្រពើ​មួយ​នេះ​។​
​ជាក់ស្តែង​ការចុះ​មក​ចាប់​សត្វ​នេះ​ដែរ ជា​លើកដំបូង អ្នកជំនាញ​ខាង​សត្វព្រៃ​នេះ បាន​ចាប់​ក្រពើ​ចង​នឹង​មែកឈើ ដើម្បី​បង្ការ​កុំឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នៅ​ក្បែ​រ​នោះ ព្រោះតែ​ទំហំ​ខ្លួន​របស់​សត្វ​ក្រពើ​នេះ មាន​រាង​ធំ ក៏​ត្រូវបាន​គេ​ចាក់​ថ្នាំ​សន្លប់​ជៀសវាង​ការ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​តែ​ម្តង​៕​