ប្រវត្តិ​សង្ខេប​របស់​អ្នកប្រាជ្ញ​គណិត GUASS

​GUASS បានប្រសូត​ក្នុង​ត្រកូល​គ្រួសារ​មួយ​ដែល​មាន​ជីវភាព​មធ្យម​។ ឪពុក​របស់​គាត់​ខំ​ប្រឹងប្រែង​ធ្វើការ​មិន​ថា ធ្ងន់​ឬ​ស្រាល​នោះទេ ដើម្បី​ចិញ្ជឹម​គ្រួសារ​។ ម្តាយ​របស់ GUASS ជា​ស្រី្ត​ម្នាក់​ដែល​មាន​ប្រាជ្ញ​វាងវៃ ។ GUASS អាណិត​ស្រលាញ់​ម្តាយ​របស់​ខ្លួន​យ៉ាង​ខ្លាំង​ហើយ​បាន​មើលថែរក្សា​ម្តាយ​របស់​ខ្លួន​អស់​រយៈពេល ២២ ឆ្នាំមុន​ម្តាយ​ទទួលមរណភាព​។​
537311565_dd2bf26966
តាំងពីក្មេង GUASS តែងតែ​បាន​បង្ហាញ​សមត្ថភាព​ក្នុង​ការ​គណនា​របស់គេ​ដែល​ធ្វើឲ្យ​ឪពុក​ម្តាយ លោកគ្រូ​អ្នកគ្រូ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ មាន​រឿង​មួយ​ដែល​គេ​តែងតែ​និទាន​អំពី​កុមារ GUASS កាល​វ័យ​សិក្សា​ក្នុង​បឋមសិក្សា ដោយសារ GUASS ជា​ក្មេងរ​ពិស ហេតុនេះ លោក​គ្រូ​បាន​ដាក់​លំ​ហាត់​មួយ​ដែល​មាន​លក្ខណ​ពិបាក​សំរាប់ GUASS គិត គឺ គណនា​ផលបូក ១+២+…….+៩៩+១០០ ។ ក្រោយមក GUASS គណនា​ឃើញ​លទ្ធផល​បាន​យ៉ាង​លឿន​លើសពី​ការគិត​របស់​លោកគ្រូ​។ លោក​គ្រូ​បាន​សួរ​ទៅ GUASS ពី​របៀប​គណនា​លំ​ហាត់​នោះ GUASS បាន​ឆ្លើយថា គាត់​បាន​បង្កើត​លេខ​ថែម​ជួរ​ទៀត​ដែល​បញ្ច្រាស​លេខ​ជា ៥០ តួ​ស្មើគា្ន រួច​យក​លេខ​ដែល​ធំ បូក នឹង​លេខ​តូច ដូចជា ១+៩៩, ២+៩៨,……, នោះ​គាត់​សង្កេតឃើញថា គ្រប់​តួរ​សុទ្ធតែ​ស្មើនឹង​១០១ នោះ​គាត់​ក៏​បាន​យក ១០០*១០១/២ រួច​ក៏​បាន​លទ្ធផល​មួយ​ដែល​ត្រឹមត្រូវ ។ នោះ​ក៏​បាន​ក្លាយជា​រូបមន្ត​សំរាប់​គណនា ផលបូក​ស្វីត​នព្វន្ត​រហូតមកដល់​សព្វថ្ងៃនេះ​។​
Carl_Friedrich_Gauss
​​ដោយសារ​ជីវភាព​គ្រួសារ​មាន​ការលំបាក ឪពុក​របស់ GUASS ចង់​ឲ្យ​គាត់​ឈប់​សិក្សា​រួច​មក​ជួយ​ការងារ​របស់​គាត់​តែ ដោយ​ស្តាប់​តាម​យោបល់​របស់​លោកគ្រូ​អ្នកគ្រូ​គាត់​ក៏​បាន​អនុញ្ញាត​ឲ្យ GUASS បាន​បន្ត​ការសិក្សា​។​គាត់​មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​លេខ​នព្វន្ត​។​ក្នុង​រយៈពេល​កំពុង​សិក្សា​ក្នុង​សាកលវិទ្យាល័យ​គាត់​បាន​រកឃើញ​ទ្រឹស្តីបទ​សំខាន់ៗ​មួយចំនួន​ក្នុង​ផ្នែក គណិតវិទ្យា​។​

​GUASS ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ធ្វើការ​មួយ​គ្មាន​ពីរ​។ ទោះ​ក្នុង​កាលៈទេសៈ​លំបាក​យ៉ាងណា​ក៏ដោយ​គាត់​នៅ​តែ​អាច​ធ្វើ​ការនិពន្ធ និង ស្រាវជ្រាវ​ទ្រឹស្តី គណិតវិទ្យា​បាន​ជានិច្ច​។ គាត់​មាន​ស្នាដៃ​ជាច្រើន​តែ​គាត់​សំរេចចិត្ត​បោះពុម្ព​តែ​ស្នាដៃ​ណា​ដែល​មាន​ភាព​សុក្រឹត​បំផុត​តែប៉ុនោះ​។ គាត់​ជា​មនុស្ស​ដែល​ចូលចិត្ត​ភាព​ស្ងៀមស្ងាត់ និង ពេលទំនេរ​គាត់​តែងតែ​ចូលចិត្ត​អាន​សៀវភៅ​ក្នុង​បណ្ណាល័យ ។ គាត់​ក៏​ចូលចិត្ត​អាន​សៀវភៅ​ប្រលោមលោក​ផងដែរ តែ​ជា​ប្រលោមលោក​ណា​ដែល​មាន​តំលៃ​អប់រំ​។

​ក្នុង​រយៈពេល​ចុងក្រោយ​នៃ​ជីវិត​របស់ GUASS គាត់​បាន​ឆ្លៀត​រៀន​ភាសា​រុស្សី​បាន​យ៉ាង​ស្ទាត់ជំនាញ​ថែមទៀត​ផង​។ ក្រោយពេល​ដែល GUASS បាន​ទទួលមរណភាព មិត្ត​របស់​គាត់​ម្នាក់​ដែល​ជា​វេជ្ជបណ្ឌិត​បាន​វះកាត់​ខួរក្បាល​របស់ GUASS ដើម្បី​សង្កេត​រក​ចំនុច​ដែល​ខុសប្លែក​ដែល​ធ្វើឲ្យ​គាត់​មាន​ខួរក្បាល​មួយ​ដ៏​អស្ចារ្យ ។ តែ​លទ្ធផល​បានបង្ហាញ​ថា ខួរក្បាល​របស់ GUASS មិនមាន​អ្វី​ខុសប្លែក​ពី​ខួរក្បាល​របស់​មនុស្ស​ធម្មតា​នោះ​ទេ​។ បច្ចុប្បន្ន ខួរក្បាល​របស់ GUASS ត្រូវបាន​គេ​ថែរក្សា​ក្នុង​សាកលវិទ្យាល័យ​មួយ​ទុក​សំរាប់​អ្នកជំនាន់ក្រោយ​ធ្វើជា​គំរូ​៕​

ប្រែសម្រួលអត្ថបទដោយ​៖ លោក ម៉ៅ សុខេន​