របាំ​ត្រុដិ​ជា​របាំ​ផ្លាស់​ឆ្នាំ​ចាស់​ត្រាច់​ចូលឆ្នាំថ្មី និង​ដេញ​ឧបទ្រុពចង្រៃ​


-
ចំនួនអ្នកអាន : 0 ដង

​របាំ​ត្រុដិ​គឺជា​របាំ​ដ៏​មាន​ប្រជាប្រិយភាព​គួរឱ្យកត់សម្គាល់​ក្នុងចំណោម​របាំ​ប្រពៃណី​ខ្មែរ ហើយ​តាម​ជំនឿ​គេ​លេង​របាំ​ត្រុដិ​ដើម្បី​បណ្តេញ​ឧបទ្រពចង្រៃ​ក្នុង​ឆ្នាំ​ចាស់ និង​នាំមក​នូវ​ភាព​សម្បូរ​សប្បាយ​ប្រកប​ដោយ​សុភមង្គល​សម្រាប់​ឆ្នាំ​ថ្មី ។
7dd5333c-89b2-47b8-9cee-5280595cd4ab
ជាទូទៅ​ការសម្តែង​របាំ​ត្រុដិ​នេះ​ច្រើន​ធ្វើឡើង​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ ព្រោះ​ពាក្យ «​ត្រុដិ​» នេះ​គឺ​សំដៅ​ដល់​ពេល​ដែល «​ឆ្នាំ​ចាស់​ដាច់​ដើម្បី​ត្រាច់​ចូលឆ្នាំថ្មី​» ហើយ​អ្វី​ដែល​ជា​ជំនឿ​ដែរនោះ​គឺ​ប្រសិនបើ​យើង​មិន​បាន​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ឬ​មិន​ចូលរួម​អបអរសាទរ​ជាមួយ​របាំ​នេះ ដោយ​ប្រការ​ណាមួយ​អាច​នាំមក​នូវ​អំពើ​ទុក្ខសោក​ជាក់​ជាមិនខាន ។​

​របាំ​ត្រុដិ​នេះ​ដែរ​វា​ចេញមក​ពី​ភាសា​សំ​ស្ក្រិត “​ត្រុដិ​” មានន័យ​ថា “​ផ្ដាច់​” ។ របាំ​ត្រុដិ​ជា​របាំ​ប្រជាប្រិយ​ដែល​គេ​លេង​តែ​ពេល​ចូលឆ្នាំ​ខ្មែរ​ដើម្បី ផ្ដាច់​ឆ្នាំ​ចាស់​ចូលឆ្នាំថ្មី និង​ដើម្បី​ប្រសិទ្ធិ​សព្ទសាធុការពរ​ដល់​អ្នកស្រុក​ក្នុងឱ​កាសចូ​ល​ឆ្នាំ ថ្មី​នោះ​ផង ។ ប៉ុន្តែ​អ្នកស្រុក​អាច​យករ​បាំង​ត្រុដិ​នេះ​មក​លេង​ម្ដង​មួយ​កាល​ដែរ ដើម្បី​បន់ស្រន់​សុំ​ទឹកភ្លៀង​នៅពេលដែល​មាន​ការ​រាំងឫស​ជា​យូរហើយ ។ សព្វថ្ងៃ​របាំ​ត្រុដិ​មាន​នៅ​សល់​តែ​ក្នុង​ខេត្តសៀមរាប និង​ខេត្ត​បាត់ដំបង​តែប៉ុណ្ណោះ ។​

​តាម​សេចក្ដីរាយការណ៍ លោក មាស ហាំម បានឲ្យដឹងថា ត្រុដិ​ជា​របាំ​របស់​សាសន៍​សំរែ (​សព្វថ្ងៃ​រស់​នៅ​ភូមិភាគ​ខាងជើង​បឹង​ទន្លេសាប​) ដែល​តែងតែ​នាំយក​របាំ​ត្រុដិ​មក​លែង​ថ្វាយ​ពរ​ដល់​ព្រះមហាក្សត្រ​ក្នុង ឱកាស​បុណ្យចូលឆ្នាំ កាល​ដែល​ព្រះអង្គ​គង់​នៅ​អង្គរ ។ ដូច​នព​ហើយ​បាន​ជា​របាំ​ត្រុដិ​មាន​នៅ​សល់​ក្នុង​ខេត្ត​សៀមរាប ។​

​ករណី​យូរៗ​ម្ដង​រមែង​មាន​សត្វព្រៃ​ចូលមក ក្នុងភូមិ​ស្រុក ។ អ្នកស្រុក​តែង​មាន​ជំនឿ​ថា​នឹង​កើត​មាន​ឧបទ្រុព​ចង្រៃ​បែប​ណាមួយ​ជាមិនខាន ឡើយ អ្នកស្រុក​ក៏​នាំគ្នា​ប្រោះព្រំ​ប្រេងម្សៅ​ឲ្យ​សត្វ​នោះ ហើយ​សុំ​ពរ​ជ័យ​ពី​សត្វ​នោះ​វិញ ។ អាស្រ័យ​ដោយ​មាន​ជំនឿ​បែបនេះហើយ​ទើប​គេ​រៀបចំ​ឲ្យមាន​ជា​របាំ​ត្រុដិ ឡើង ដោយ​ត្រូវ​មាន​សត្វ ប្រើ​ស ទន្សោង ក្ងោក ដែល​សុទ្ធសឹង​ជា​សត្វព្រៃ​មក​បង្ហាញខ្លួន អ្នកស្រុក​ក៏​នាំគ្នា​ប្រោះព្រំ​ប្រេង​ម្សៅ ចងដៃ​នឹង​អំបោះ​ព្រមទាំង​ឲ្យទាន​ជា​លុយកាក់​ទៅ​ធ្វើ​បុណ្យរំដោះគ្រោះ ឲ្យ​ស្រេច​តែ​ម្ដង​ទៅ​ប្រសិនបើ​មាន​សត្វព្រៃ​ចូល​មក​ម្ដង​ទៀត ។​

​ចំណែក​ឯកសារ​ផ្សេងទៀត​បាន​បញ្ជាក់​ថា​របាំ​ត្រុដិ​ទាក់ទង​ទៅ​នឹង​រឿងនិទាន​មួយ​ដែល​ដំណាល​ថា កាល​ដែល​ព្រះពុទ្ធ​មិន​បាន​ត្រាស់ ទ្រង់​ចេញ​ទៅ​សាង​ព្រះ​ផ្នួស​ពេលនោះ​មាន​មារ​បាន​កលែងខ្លួន​ជា​ប្រើ​សមក ស្ទាក់​ដំណើរ ព្រះ​ពោធិសត្វ​ក៏​តាំង​អធិដ្ឋាន​ឡើង ។ ពេល​នោះ​ពួក​ទេវតា​ទាំងឡាយ​ក៏​នាំគ្នា​ចុះមក ដោយ​ក្លែងខ្លួន​ជា​ងោះ ហើយ​ក៏​បាញ់​ប្រើស​ក្លែងខ្លួន​នោះ​ស្លាប់​ទៅ ។​

​អាស្រ័យ​ដោយ​មាន​រឿងរ៉ាវ​ហេតុនេះហើយ បានជា​គេ​រៀបចំ​ឲ្យមាន​ជា​របាំ​ត្រុដិ​នេះ​ឡើង ដែល​ត្រូវ​មាន ៖

* ដង​កញ្ឆាៈ ដំណាង​ក្លោះ ឬ​ឆ័​ត្រសម្រាប់​បាំង​ព្រះ​ពោធិស​ត្វ​
* សម្លេង​ស្គរៈ តំណាង​ឲ្យ​ពួក​ទេវតា​
* ពួក​នាងរាំៈ តំណាងឲ្យ​ទេពអប្ស​រហែ​រហម​
* ព្រាន ឬ​មនុស្ស​ព្រៃៈ តំណាង​ងោះ​
* សត្វ​ប្រើស ទន្សោងៈ តំណាង​មារ ។​

​តាម​អ្នកស្រី ហ្គ ប៉ូ​រេ បាន​និយាយថា ជនជាតិ​អាស៊ី​យើង​និយម​ទុក​សត្វ​ក្ងោក​ជា​តំណាង​ព្រះអាទិត្យ​ដែល​តាម​ជំនឿ ជាន់​ដើម គេ​ចាត់ទុក​ព្រះអាទិត្យ​ជា​អាទិទេព​មួយ​ដែរ ។ ការ​រាំ​របាំ​ត្រុដិ​ដោយ​មាន​កន្ទុយក្ងោក​ពីព្រោះ​អ្នកស្រុក​ត្រូវការ បួងសួង​បន់ស្រន់​ដល់​ព្រះអាទិត្យ​ដើម្បី​សុំ​ទឹកភ្លៀង​ឲ្យបាន​គ្រប់ គ្រាន់​សម្រាប់​ធ្វើស្រែ​ចម្ការ ។ ហេតុនេះហើយ​បានជា​គេ​លេង​របាំ​ត្រុដិ​នៅពេល​ចូល​ឆ្នាំ​ដើម្បី​ជុ​នពរ ដល់​អ្នកស្រុក​ផង និង​ដើម្បី​សុំ​ភ្លៀង​ពី​ដើម​ឆ្នាំ​ផង​៕​

ព័ត៌មានថ្មី ទើបចុះផ្សាយ

ស្រះ​​​ទឹក​​​​ដែ​ល​​​ជ​ន​ជា​តិ​​​វៀ​ត​ណា​ម​​​លួ​ច​​​ជី​ក​​​នៅ​​ចំ​ណុ​ច​​​ត្រួ​​ត​ស៊ី​គ្នា​​​រ​វា​ង​​​ក​ម្ពុ​ជា​ និ​ង​​​វៀ​​​ត​ណា​​​ម​​​ ​ ថ្ងៃផ្សាយ : 27/05/2015 ម៉ោង 10:20 AM
ដួ​ង​ ស្រី​ពេ​ជ្រ​ ​ស្លៀ​ក​ឈុ​ត​​​បង្ហា​​ញដើ​ម​​ទ្រូង​ ​រ​ង​កា​រ​ជេ​​ប្រ​មា​ថ​មិ​នសំ​ចៃ​មា​ត់​​​ ថ្ងៃផ្សាយ : 27/05/2015 ម៉ោង 9:05 AM
សំ​ណ​ង់​អ​ង្គរ​​វត្ត​លើ​ដី​ឥ​ណ្ឌា​​​ធ្វើ​ឲ្យ​​រា​ស្ត្រ​ខ្មែ​រ​ខឹ​ង​ស​ម្បា​រ​ ​ ថ្ងៃផ្សាយ : 27/05/2015 ម៉ោង 8:20 AM
បែ​ក​ធ្លាយ ​M​i​c​r​o​s​o​​ft​​ ​ចា​យ​ ​$​៧​ពា​ន់​លា​ន​ ​ទិ​ញ​ ​B​l​a​c​k​B​e​r​r​y​ ថ្ងៃផ្សាយ : 26/05/2015 ម៉ោង 2:10 PM
«ជានិស្សិត និងជាម្តាយគេផង » ជាសាច់រឿងពិតមើលហើយរំជួលចិត្ត ថ្ងៃផ្សាយ : 26/05/2015 ម៉ោង 12:51 PM
ប្រា​ក់​ខែ​មន្ត្រី​ឃុំ​-​​ចៅស​ង្កា​​ត់​ ​នឹ​ង​ឡើ​ង​ដ​ល់​ជិ​ត​ ​៦​០​ម៉ឺ​នរៀ​ល​ ថ្ងៃផ្សាយ : 26/05/2015 ម៉ោង 10:52 AM
ស្លា​ប់​ ៥​០​០​នា​ក់​នៅ​ឥ​ណ្ឌា​ ​ដោ​​យ​សា​រ​ក​ម្ដៅ​ឡើង​​ខ្លាំ​ង​ ​៤​៨​អ​ង្សា​ ថ្ងៃផ្សាយ : 26/05/2015 ម៉ោង 10:30 AM
ចា​ប់បា​ន​អ្ន​ក​​រ​ត់​ព​ន្ធ​ ​i​P​h​o​n​e​ ​6​ ​តា​ម​រ​យៈ​ក​ង់​ ថ្ងៃផ្សាយ : 25/05/2015 ម៉ោង 4:34 PM
អៀក​ឡង់​​ ក្លា​យ​ជា​​ប្រទ​ស​ដំ​​បូ​ង​គេ​បំផុ​​ត​ ​ដែល​ធ្វើ​ប្រ​ជា​ម​​តិ​អា​ពា​ហ៍​ពិ​ពា​ហ៍​ភេ​ទ​ដូ​ច​គ្នា​ ថ្ងៃផ្សាយ : 25/05/2015 ម៉ោង 4:26 PM
ការ​ប៉ះ​ទ​ង្គិ​ច​គ្នា​រ​វា​ង​ក​ម្ម​ក​រ​ ​និ​ង​ស​ម​ត្ថ​កិ​ច្ច​នៅ​ប៉ោ​យ​ប៉ែ​ត​ ​កា​ន់​តែ​ធ្ង​ន់​ធ្ង​រ​ ថ្ងៃផ្សាយ : 25/05/2015 ម៉ោង 4:07 PM
អ្ន​ក​លេ​ង​ហ្វេ​ស​ប៊ុ​ក​រិះ​គ​ន់​​​មិ​ន​​សំ​ចៃ​មា​ត់​អ្ន​ក​​​និ​​ព​ន្ធ​ខ្មែ​រ​​​ច​ម្ល​ង​រឿ​ង​​គេ​ទាំ​ង​ដុ​ល​បា​ន​ល្អ​(​​មា​ន​វី​ដេ​អូ​)​ ថ្ងៃផ្សាយ : 25/05/2015 ម៉ោង 2:58 PM
ប្រើ​រោចក្រផលិតទឹកដោះ មកចាប់ដប Coca Cola [មានវីដេអូ] ថ្ងៃផ្សាយ : 25/05/2015 ម៉ោង 2:27 PM
© 2011, Domneng - Power by Kaing Dara | ទំនាក់ទំនងពាណិជ្ជកម្មទូរស័ព្ទលេខ៖ 098 390 893 ឬ អ៊ីមេល៖ domneng@gmail.com