តើអូនខុសអ្វី?


-
ចំនួនអ្នកអាន : 0 ដង

សួស្តី​! គេហទំ​ព័រ​ ដំណឹង ​ជាទីមេត្រី​ និងជាទីគោរពពីចម្ងាយ ដែលជាគេហទំព័រថ្មីដំបូងគេបង្អស់ដែល​បើកនូវទំព័រថ្មីស្តី ពី ទុក្ខស្នេហ៍​ ដែលជាជំនួយស្មារតីដល់មនុស្សទូទៅ​ដែល​ជួបនូវទុក្ខ​ ក៏ដូចជារូប​នាងខ្ញុំ​ផង​ដែរ​ ។

girl upset

នាង​ ខ្ញុំ​ឈ្មោះ ដានីតា សព្វថ្ងៃមាន អា​យុ 21 ឆ្នាំ​ ដែលជានិស្សិតមួយរូបស្ថិតក្នុងខេត្ត បាត់ដំបង នេះ​ជាលើក​ទី​មួយ​ហើយ ​ដែល​នាងខ្ញុំដាច់ចិត្តយករឿង​រ៉ាវ​ដែលកប់​ទុកក្នុងចិត្ត​ជាយូរណាស់មកហើយ​យក​មកបង្ហាញគេ​ហទំព័រ ដំណឹង ព្រោះតែរឿងរ៉ាវនៃក្តីស្នេហាមួយនេះកើត​លើខ្លួនមិន​អាចដោះ​ស្រាយ​ឲ្យ​ស្រលះ​ពី​ដើម​ទ្រូង​ វាដិត​ដាម​នូវស្នាម​ខ្មៅជាប់នឹងក្រអៅដើមទ្រូងមិនអាចដោះ​ស្រាយ​បាន​ ។

ខ្ញុំក៏គិតដែរថា ពេលដែលខ្ញុំលើកយកនូវហេតុផលទាំងប៉ុន្មានដែលធ្លាប់រ៉ាប់រងទុក្ខជាយូរមកហើយ​មក​បកស្រាយ​មិនដឹងថា មានមហាជនប៉ុន្មាននាក់ទេ ដែលសើចចំអកនាងខ្ញុំនោះ? ហើយក៏មិនដឹង​មាន​មនុស្ស​ប៉ុន្មាន​នាក់ដែរ ​ដែលជួយរំលែកដោះស្រាយជាមួយនឹងទុក្ខនាងខ្ញុំនេះ​?

កាលពី ៣ ឆ្នាំមុនក្នុងកំឡុងពេលដែលខ្ញុំរៀន​នៅវិទ្យាល័យមួយ​ក្នុងក្រុង បាត់ដំបង មានបុរសម្នាក់​​ដែ​ល​ជាមិត្ត​រួមថ្នាក់ គេ​ជាមនុស្សម្នាក់ដែលចូលចិត្តសិក្សានឹងជាសិស្សដែលរៀនពូកែ​​ជាងគេ​ក្នុងថ្នាក់ ។

ក្តីស្រលាញ់ ដែលផ្តើមឡើងនូវថ្ងៃបុណ្យ សង្សារ ឬបុណ្យនៃក្តីស្រលាញ់ ពេលនោះហើយដែលនាង​ខ្ញុំ​ទទួលបាននូវ ផ្កាកុលាបក្រហមមួយទង និងកាដូមួយផងដែរ​។ ក្តីស្រលាញ់នេះវាបានយោគយល់ចិត្ត​គ្នា ចេះអនុគ្រោះយោបល់ពីគ្នាទៅ​វិញទៅ​មក​ជានិច្ច ទៅណាមកណាជាមួយគ្នា បានអីញុំាជាមួយនឹង​​គ្នា ទោះបីជានាងខ្ញុំជួបនូវផលលំបាកអ្វីក៍មានគេចាំជួយដែរ តែពេលវេលានៃក្តីស្រលាញ់ឈានជើង​២ ឆ្នាំ ក៍ជួបនូវភាពរកំរកួសជាបណ្តើរៗ ពីមនុស្សដែលនៅក្បែរគ្នា ទៅជាឃ្លាតគ្នា ពីមនុស្សដែលជួបគ្នា ប្រែទៅជាព្រាត់គ្នា មើលមុខគ្នា មិនចំ មិនដឹងថា អូននេះខុសអ្វីទេ​បាន​ជាបង បោះបង់អូនចោល អូនខុស​អ្វីទៅ​? អាច​ជួយ​ប្រាប់​អូនបាន​ទេ ? ព្រះអើយតើឲ្យខ្ញុំដោះស្រាយយ៉ាងណាទៅ ? ហេតុអ្វី​អ្នកបង្កើត​ខ្ញុំ​ឲ្យ​មានស្នេហាហើយ ឲ្យមានជីវិតហើយ ឲ្យខ្ញុំជួបនូវភាពរកំរកូសយ៉ាង​នេះ​ទៅវិញ?អ្នកមិនគិតទេឬ តើអ្នក​ធ្លាប់​មានស្នេហាដែរឬទេ? ពេលដែលជួបទុក្ខថា វាឈឺប៉ុណ្ណា វេទនាប៉ុណ្ណា ។បងអាចប្រាប់អូន​បានទេ ថាអូននេះ មិនសមនឹងគេក្រោយ​ដែលបង ជ្រើសរើសនោះ បាត់ទៅណាហើយពាក្យពេជច៍​សន្យា បាត់​ទៅណាហើយ ភាសាផ្អែមល្អែម ភាសា​ដែលបងថា ស្រលាញ់អូនណាស់ក្នុងមួយជីវិតបង

គ្មានអូនបងស្លាប់ ឬពាក្យទាំងនោះបងគ្រាន់តែកុហកអូន ដើម្បីលោងលោមអូន យកនូវសេចក្តីស្នេហា​ពីអូនឬ ? ទឹកភ្នែករបស់អូន ហូរនឹកដល់ទីអនុស្សា​ដែលធ្លាប់សាង​ជាមួយនឹងគ្នា ទឹកភ្នែកអូនហូរដង្ហក់​

ស្រែករកបង បងនៅទីណា វិលរកអូនវិញមក​អូននឹងចាំបងជានិច្ច​ ។ តើបងភ្លេចវាអស់ហើយឬនៅ ?

រាល់រាត្រីអូនតែង​តែ​ជួប​នូវ​ទុក្ខ​ព្រួយ ឃើញ​មុខ​បង​ជាប់នឹងមុខ​ជានិច្ច ខ្នើយដែលអូនកើយវា​ក្លាយ​ទៅជា​សមុទ្រ ទៅហើយ ជោគជាំទៅដោយទុក្ខ ។​តើឲ្យអូនដោះស្រាយរបៀបណា​ពេលដែលគ្មានបង​បើក្នុងចិត្តអូន មានតែបងម្នាក់ប៉ុណ្ណោះ  តើអាចប្រាប់អូនបានទេ អូនខុសអ្វីទៅ?

សូមគេហទំព័រដំណឹង ជួយដោះស្រាយផង តើនាងខ្ញុំគួរដោះស្រាយដោយវិធីណាទៅ សូម្បីតែដំណឹង​​ប្រាប់ថា ឈប់ស្រលាញ់ក៍គ្មានដែរ ?ថែមទាំង មានស្រីនៅមុខខ្ញុំទៀតផង។​

សូមទទួលនូវការគោរពពីចម្ងាយពីនាងខ្ញុំ ដានីតា ។

ដំណោះស្រាយគេហទំព័រ ដំណឹង ៖

ប្អូនស្រីជាទី​ស្រលាញ់ របស់គេហទំព័រ ដំណឹង ជាទីមេត្រី ក្តីទុក្ខវេទនាចេតនារម្មណ៍ស្នេហា​សម្រាប់ក្តីស្នេហានេះ មនុស្សគ្រប់រូបតែងតែជូបប្រទះជានិច្ច​ទោះបីតិចក្តី ច្រើនក្តី ជីវិតគឺវាយ៉ាងនេះ ហើយ វដ្តនៃជីវិត គឺជាការតស៊ូ យកឈ្នះនូវជោគវាសនា រៀងៗខ្លួន ។

តើលើលោកនេះមានអាថ៌កំបាំងដែរបឬទេ ?គេហទំព័រដំណឹង សូមជម្រាប់ដល់ប្អូនស្រីថា គ្មានទេ រីឯ​បញ្ហាណាទៅដែលមិនអាចដោះស្រាយបានទៅនោះ ។ ចូរប្អូន​ព្យាយាមសម្រួមចិត្ត ហើយព្យាយាមសួរ​ទៅ​បុរស​ដែល​ប្អូន​ស្រលាញ់ឲ្យខានតែ​ពីបាន ដើម្បីឈ្លីកយកនូវដើមទងនូវ​មូលហេតុនៃការ​បែកនេះ​

គួរគិតពិខ្លួនឯងច្រើនជាងគិតគេ បើប្អូនស្រលាញ់គេ សុខភាពជាមាគ៌ានៃការដោះស្រាយបញ្ហា ។​

ដោយ៖ ដំណឹង

ព័ត៌មានថ្មី ទើបចុះផ្សាយ

BKS ក្រុងពាលីរឿងថ្មី ចាយទុន​៧​ម៉ឺនដុល្លារ ថ្ងៃផ្សាយ : 11/02/2016 ម៉ោង 1:55 PM
ISIS កំពុង​ផលិត​អាវុធ​គីមី​ ថ្ងៃផ្សាយ : 24/11/2015 ម៉ោង 7:34 AM
ISIS បញ្ជូន​វិរជន​ស្ម័គ្រ​ស្លាប់ ទៅ​បំផ្ទុះ​គ្រាប់បែក​នៅ​អគារ​មេដឹកនាំ​កំពូល​ពិភពលោក​ស្លាក់​នៅ​ ថ្ងៃផ្សាយ : 20/11/2015 ម៉ោង 10:26 PM
កម្មការិនីរោងចក្រ​ចំនួន​៤៩៥នាក់ដួលសន្លប់នៅស្រុកខ្សាច់កណ្តាល ថ្ងៃផ្សាយ : 20/11/2015 ម៉ោង 12:28 PM
គ្រូបង្រៀន​នៅប៊ែលធីម្នាក់ត្រូវបានគេចាក់សម្លាប់២៨កន្លែង​ស្លាប់​ក្នុងថ្លុកឈាម​ ថ្ងៃផ្សាយ : 20/11/2015 ម៉ោង 10:05 AM
ជនសង្ស័យ​ក្លែងបន្លំ​សំបុត្រ​កំណើត​ដាក់ថា ខេត្ត​ស្វាង​រៀង ប្រទេស​វៀតណាម ត្រូវបាន​ចាប់ខ្លួន​ ថ្ងៃផ្សាយ : 19/11/2015 ម៉ោង 10:46 PM
ស្ពាន​អាកាស​តិច​ណូ នឹង​ត្រូវ​ដាក់ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃ​ទី​២១​ខែ​នេះ​ ថ្ងៃផ្សាយ : 19/11/2015 ម៉ោង 10:32 PM
ស​​ម្តេច​​តេជោ​ហ៊ុ​ន​ ​សែ​ន ​ប​ង្ហា​ញ​ពី​​​បេ​ក្ខ​ជ​ន​ដែ​ល​ស​​ម្តេច​គាំ​​ទ្រ​​​ក្នុ​ង​ក​ម្ម​វិ​ធី​ ​C​a​mb​​o​d​i​a​n​ ​I​d​ol ថ្ងៃផ្សាយ : 18/11/2015 ម៉ោង 9:34 AM
បុរ​សដែល​ដុតសម្លាប់ប្រពន្ធនៅក្នុងពាង​ត្រូវបានកម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តព្រះសីហនុឃាត់ខ្លួន​ ថ្ងៃផ្សាយ : 17/11/2015 ម៉ោង 8:05 AM
ភាគីចុងបណ្តឹងចង់ដុតសម្លាប់ខ្លួន និងផ្ទះព្រោះតែ​សមត្ថកិច្ចចុះមករឹបអូសយកផ្ទះតាម​ភាគីដើមបណ្តឹង ថ្ងៃផ្សាយ : 16/11/2015 ម៉ោង 12:43 PM
កូរ៉េខាងជើង ត្រៀមបាញ់សាកល្បងមីស៊ីលជាថ្មី ថ្ងៃផ្សាយ : 16/11/2015 ម៉ោង 9:50 AM
បារាំង បញ្ចេញយន្តហោះចម្បាំង ១០គ្រឿងទៅកម្ទេចក្រុម ISIS នៅស៊ីរី និងព្រមទាំង​បង្ហាញអត្តសញ្ញាណជនសង្ស័យថ្មី ថ្ងៃផ្សាយ : 16/11/2015 ម៉ោង 9:42 AM
© 2011, Domneng - Power by Kaing Dara | ទំនាក់ទំនងពាណិជ្ជកម្មទូរស័ព្ទលេខ៖ 010 713 718 ឬ អ៊ីមេល៖ domneng@gmail.com
%d bloggers like this: