ស​ម្ល​​ចា​ប់​ឆា​យ​​​

​នៅល្ងានេះ ដែរ​គេហទំព័រ ដំណឹង​សូម​ណែនាំ​មុខម្ហូប​មួយ​ប្រភេទ​ទៀត ដែល​មានឈ្មោះ​ថា “​សម្ល​ចាប់ឆាយ​” ដែល​មាន​គ្រឿងផ្សំ និង វិធី​ធ្វើ​ដូចខាងក្រោម​៖

ស​ម្ល​​ចា​ប់​ឆា​យ​​​

ស​ម្ល​​ចា​ប់​ឆា​យ​​​


​គ្រឿងផ្សំ​

​ឆ្អឹងជំនី ឬ ជើង​ជ្រូក ស្បែក​ជ្រូក​បំពង ផ្សិត​ត្រចៀកកណ្តុរ ឆៃ​ថាវ ការ៉ុត ស្ពៃ​ក្តោប ស្ពៃ​បូ​គោ ដំឡូង​បារាំង ខាត់​ណា ស្លឹក​ខ្ទឹម ជី​វ៉ាន់ស៊ុយ អំបិល ស្ករ ប៊ីចេង ទឹកត្រី​។​

​វិធី​ធ្វើ​

ឆ្អឹងជំនី ឬ ជើង​ជ្រូក លាង​ទឹក​ឱ្យ​ស្អាត កាប់​ជា​ដុំ​ធំ​បន្តិច ស្បែក​ជ្រូក​បំពង និង​ផ្សិត ត្រចៀក​កណ្តុរ ដាក់​ត្រាំ​ទឹក​ឱ្យ​រីក រួច​កាត់​ឱ្យ​ខ្លីៗ ការ៉ុត ឆៃ​ថាវ ដំឡូង​បារាំង ចិត​សំបក​ចេញ​លាង​ទឹក​ឱ្យ​ស្អាត រួច​កាត់​ជា​ដុំៗ ស្ពៃ​ក្តោប និង ស្ពៃ​បូ​គោ កាត់​វា​ឱ្យ​ខ្លីៗ​ល្មម ខាត់​ណាស​កវា​ឱ្យ​ស្អាត កាត់​គល់​ដាក់​ផ្សេង ស្លឹក​ដាក់​ផ្សេង​។ ស្លឹក​ខ្ទឹម និង​ជី​វ៉ាន់ស៊ុយ​លាង​ទឹក​ឱ្យ​ស្អាត​ហាន់​ឱ្យ​ល្អិត​ល្មម ខ្ទឹមស​ចិញ្ច្រាំ​ឱ្យ​ល្អិត​។​
ដាក់​ឆ្នាំង​ដាំ​ឱ្យ​ក្តៅ ចាក់​ប្រេងឆា​ចូល រួច​ដាក់​ខ្ទឹម​ចិញ្ច្រាំ​ចូល រួច​លីង​ឱ្យ​ឈ្ងុយ​បន្តិច ទើប​ចាក់​ទឹកត្រី​ចូល រួច​ដាក់​ឆ្អឹង​ជ្រូក​ចូល ដាក់​អំបិល ស្ករ ប៊ីចេង កូរ​ឱ្យ​សព្វ ចាក់ទឹក​បន្តិច ប្រហែល ៥ នាទី ទើប​ដាក់​ស្បែក​ជ្រូក និង​ផ្សិតត្រចៀកកណ្តុរ និង បន្លែ​ដើម​ខាត់​ណា ការ៉ុត ឆៃ​ថាវ និង ដំឡូងបារាំង​ចូល​ជាមួយគ្នា​តែម្តង រំងាស់​ឱ្យ​ឆ្អឹង និង បន្លែ​នោះ​ផុយ​បន្តិច (​រំងាស់​ដំបូង​ចាក់ទឹក​បន្តិច​ម្តងៗ​) ប្រហែល ២០ នាទី ទើប​ចាក់ទឹក​ឱ្យ​ច្រើន​តែ​ម្តង​។ ហើយ​រំងាស់​វា​ឱ្យ​ពុះ​ម្តងទៀត ភ្លក់​មើល​ឱ្យ​ល្មម ទើប​ដាក់​ស្ពៃ​បូ​គោ ស្ពៃ​ក្តោប និង​ស្លឹក​ខាត់ណា​ចូល​មួយ​ពុះ រួច​ដួស​ដាក់​ចាន រោយ​ស្លឹក​ខ្ទឹម និង​ជី​វ៉ាន់ស៊ុយ​ពីលើ​ជាការ​ស្រេច​៕