ស​ម្ល​​ចា​ប់​ឆា​យ​​​


-
ចំនួនអ្នកអាន : 0 ដង

​នៅល្ងានេះ ដែរ​គេហទំព័រ ដំណឹង​សូម​ណែនាំ​មុខម្ហូប​មួយ​ប្រភេទ​ទៀត ដែល​មានឈ្មោះ​ថា “​សម្ល​ចាប់ឆាយ​” ដែល​មាន​គ្រឿងផ្សំ និង វិធី​ធ្វើ​ដូចខាងក្រោម​៖

ស​ម្ល​​ចា​ប់​ឆា​យ​​​

ស​ម្ល​​ចា​ប់​ឆា​យ​​​


​គ្រឿងផ្សំ​

​ឆ្អឹងជំនី ឬ ជើង​ជ្រូក ស្បែក​ជ្រូក​បំពង ផ្សិត​ត្រចៀកកណ្តុរ ឆៃ​ថាវ ការ៉ុត ស្ពៃ​ក្តោប ស្ពៃ​បូ​គោ ដំឡូង​បារាំង ខាត់​ណា ស្លឹក​ខ្ទឹម ជី​វ៉ាន់ស៊ុយ អំបិល ស្ករ ប៊ីចេង ទឹកត្រី​។​

​វិធី​ធ្វើ​

ឆ្អឹងជំនី ឬ ជើង​ជ្រូក លាង​ទឹក​ឱ្យ​ស្អាត កាប់​ជា​ដុំ​ធំ​បន្តិច ស្បែក​ជ្រូក​បំពង និង​ផ្សិត ត្រចៀក​កណ្តុរ ដាក់​ត្រាំ​ទឹក​ឱ្យ​រីក រួច​កាត់​ឱ្យ​ខ្លីៗ ការ៉ុត ឆៃ​ថាវ ដំឡូង​បារាំង ចិត​សំបក​ចេញ​លាង​ទឹក​ឱ្យ​ស្អាត រួច​កាត់​ជា​ដុំៗ ស្ពៃ​ក្តោប និង ស្ពៃ​បូ​គោ កាត់​វា​ឱ្យ​ខ្លីៗ​ល្មម ខាត់​ណាស​កវា​ឱ្យ​ស្អាត កាត់​គល់​ដាក់​ផ្សេង ស្លឹក​ដាក់​ផ្សេង​។ ស្លឹក​ខ្ទឹម និង​ជី​វ៉ាន់ស៊ុយ​លាង​ទឹក​ឱ្យ​ស្អាត​ហាន់​ឱ្យ​ល្អិត​ល្មម ខ្ទឹមស​ចិញ្ច្រាំ​ឱ្យ​ល្អិត​។​
ដាក់​ឆ្នាំង​ដាំ​ឱ្យ​ក្តៅ ចាក់​ប្រេងឆា​ចូល រួច​ដាក់​ខ្ទឹម​ចិញ្ច្រាំ​ចូល រួច​លីង​ឱ្យ​ឈ្ងុយ​បន្តិច ទើប​ចាក់​ទឹកត្រី​ចូល រួច​ដាក់​ឆ្អឹង​ជ្រូក​ចូល ដាក់​អំបិល ស្ករ ប៊ីចេង កូរ​ឱ្យ​សព្វ ចាក់ទឹក​បន្តិច ប្រហែល ៥ នាទី ទើប​ដាក់​ស្បែក​ជ្រូក និង​ផ្សិតត្រចៀកកណ្តុរ និង បន្លែ​ដើម​ខាត់​ណា ការ៉ុត ឆៃ​ថាវ និង ដំឡូងបារាំង​ចូល​ជាមួយគ្នា​តែម្តង រំងាស់​ឱ្យ​ឆ្អឹង និង បន្លែ​នោះ​ផុយ​បន្តិច (​រំងាស់​ដំបូង​ចាក់ទឹក​បន្តិច​ម្តងៗ​) ប្រហែល ២០ នាទី ទើប​ចាក់ទឹក​ឱ្យ​ច្រើន​តែ​ម្តង​។ ហើយ​រំងាស់​វា​ឱ្យ​ពុះ​ម្តងទៀត ភ្លក់​មើល​ឱ្យ​ល្មម ទើប​ដាក់​ស្ពៃ​បូ​គោ ស្ពៃ​ក្តោប និង​ស្លឹក​ខាត់ណា​ចូល​មួយ​ពុះ រួច​ដួស​ដាក់​ចាន រោយ​ស្លឹក​ខ្ទឹម និង​ជី​វ៉ាន់ស៊ុយ​ពីលើ​ជាការ​ស្រេច​៕

ព័ត៌មានថ្មី ទើបចុះផ្សាយ

បែ​ក​ធ្លាយ ​M​i​c​r​o​s​o​​ft​​ ​ចា​យ​ ​$​៧​ពា​ន់​លា​ន​ ​ទិ​ញ​ ​B​l​a​c​k​B​e​r​r​y​ ថ្ងៃផ្សាយ : 26/05/2015 ម៉ោង 2:10 PM
«ជានិស្សិត និងជាម្តាយគេផង » ជាសាច់រឿងពិតមើលហើយរំជួលចិត្ត ថ្ងៃផ្សាយ : 26/05/2015 ម៉ោង 12:51 PM
ប្រា​ក់​ខែ​មន្ត្រី​ឃុំ​-​​ចៅស​ង្កា​​ត់​ ​នឹ​ង​ឡើ​ង​ដ​ល់​ជិ​ត​ ​៦​០​ម៉ឺ​នរៀ​ល​ ថ្ងៃផ្សាយ : 26/05/2015 ម៉ោង 10:52 AM
ស្លា​ប់​ ៥​០​០​នា​ក់​នៅ​ឥ​ណ្ឌា​ ​ដោ​​យ​សា​រ​ក​ម្ដៅ​ឡើង​​ខ្លាំ​ង​ ​៤​៨​អ​ង្សា​ ថ្ងៃផ្សាយ : 26/05/2015 ម៉ោង 10:30 AM
ចា​ប់បា​ន​អ្ន​ក​​រ​ត់​ព​ន្ធ​ ​i​P​h​o​n​e​ ​6​ ​តា​ម​រ​យៈ​ក​ង់​ ថ្ងៃផ្សាយ : 25/05/2015 ម៉ោង 4:34 PM
អៀក​ឡង់​​ ក្លា​យ​ជា​​ប្រទ​ស​ដំ​​បូ​ង​គេ​បំផុ​​ត​ ​ដែល​ធ្វើ​ប្រ​ជា​ម​​តិ​អា​ពា​ហ៍​ពិ​ពា​ហ៍​ភេ​ទ​ដូ​ច​គ្នា​ ថ្ងៃផ្សាយ : 25/05/2015 ម៉ោង 4:26 PM
ការ​ប៉ះ​ទ​ង្គិ​ច​គ្នា​រ​វា​ង​ក​ម្ម​ក​រ​ ​និ​ង​ស​ម​ត្ថ​កិ​ច្ច​នៅ​ប៉ោ​យ​ប៉ែ​ត​ ​កា​ន់​តែ​ធ្ង​ន់​ធ្ង​រ​ ថ្ងៃផ្សាយ : 25/05/2015 ម៉ោង 4:07 PM
អ្ន​ក​លេ​ង​ហ្វេ​ស​ប៊ុ​ក​រិះ​គ​ន់​​​មិ​ន​​សំ​ចៃ​មា​ត់​អ្ន​ក​​​និ​​ព​ន្ធ​ខ្មែ​រ​​​ច​ម្ល​ង​រឿ​ង​​គេ​ទាំ​ង​ដុ​ល​បា​ន​ល្អ​(​​មា​ន​វី​ដេ​អូ​)​ ថ្ងៃផ្សាយ : 25/05/2015 ម៉ោង 2:58 PM
ប្រើ​រោចក្រផលិតទឹកដោះ មកចាប់ដប Coca Cola [មានវីដេអូ] ថ្ងៃផ្សាយ : 25/05/2015 ម៉ោង 2:27 PM
គ្រោះរញ្ជួយដី ៥,៦រ៉ិចទ័រ វាយប្រហារទីក្រុងតូក្យូ ថ្ងៃផ្សាយ : 25/05/2015 ម៉ោង 1:54 PM
រុស្ស៊ីចេញច្បាប់ថ្មី អាចដាក់គុកបុគ្គលិក NGO បាន ថ្ងៃផ្សាយ : 25/05/2015 ម៉ោង 1:53 PM
Jimmy Kiss បង្ករភាពសប្បាយរីករាយជាមួយនឹងបងៗយោធា​នៅព្រះវិហារ​(មានវីដេអូ) ថ្ងៃផ្សាយ : 24/05/2015 ម៉ោង 11:29 AM
© 2011, Domneng - Power by Kaing Dara | ទំនាក់ទំនងពាណិជ្ជកម្មទូរស័ព្ទលេខ៖ 098 390 893 ឬ អ៊ីមេល៖ domneng@gmail.com