វិធីសាស្ដ្រ ៥ យ៉ាង​ដើម្បី​រំសាយ​កំហឹង


-
ចំនួនអ្នកអាន : 0 ដង

បើយើង​សាកល្បង​កត់សម្គាល់ខ្លួនឯង​ឃើញថា ជួនកាល​ពេលមួម៉ៅ​ខឹង​សប្បា​មិនអាច​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួនឯងបាន ។ បញ្ហា​អស់ទាំងនេះ ជា​រឿង​ដែលគួរ​ឲ្យ​ភ័យខ្លាច​មិនតិច​ទេ ទាំង​ខ្លួនយើង ក៏ដូចជា​មនុស្ស​ម្នា​ដែលនៅ​ក្បែរ​ខាង​យើង​ដែរ ។ ខាងក្រោម​នេះ​ជា​វិធីសាស្ដ្រ​ដើម្បី​ជួយ​ឲ្យ​លោកអ្នក​រំសាយ​កំហឹង​បាន ៖

angry_couple

ចេះ​អភ័យទោស ស្ដាប់​ទៅ​វា​ដូចជា​ចិត្ត​ព្រះ​ពេក ប៉ុន្តែ​ចូរ​លោកអ្នក​សាកល្បង​អនុវត្ត​មើល​នោះ លោកអ្នក​នឹង​ដឹងថា ការអត់ទោស​ឲ្យ​គេ​ក្រៅពី​ផ្ដល់ឱកាស​ឲ្យ​គេ​ហើយ ថែមទាំង​ធ្វើ​ឲ្យ​ចិត្ត​របស់​យើង​រីករាយ​ថែមទៀត​ផង ។

ហាត់សមាធិ​ពន្លត់​កំសួល​កំហឹង វា​អាច​ជា​រឿង​ដែលពិបាក​ធ្វើ​បន្តិច ប៉ុន្តែ​បើ​ឧស្សាហ៍​ហាត់ឲ្យបាន​ជាប់ៗ​គ្នា នោះ​ស្មារតី​យើង​នឹង​ជួយ​ពន្លត់​កំសួល​កំហឹង​មុនពេល​ដែល​អារម្មណ៍​ខឹង​វា​ចង ​ផ្ដុំ​គ្នា​ឡើង ។

បំភ្លេច​វា​ចោល ត្រូវ​រក​កិច្ចការ​ល្អៗ​ធ្វើ ដូចជា​ច្រៀង ឬ​លេងកីឡា​បំបាត់​ភាព​តានតឹង​ក្នុង​អារម្មណ៍ ។ ការ​ធ្វើ​ដូច្នេះ ធ្វើ​ឲ្យ​រាងកាយ​របស់​លោកអ្នក​រឹងមាំ ហើយ​ថែមទាំង​ធ្វើ​ឲ្យ​ខួរក្បាល​បាន​សម្រាក ហើយ​ឈប់​គិត​ទៅដល់​រឿង​ដែល​ធ្វើឲ្យ​លោក​អ្នក​ខឹង​ទៀតផង ។

ជៀសវាង ការ​ជៀសវាងមិនមែន​បាន​សេចក្ដី​ថា លោកអ្នក​កំសាក ឬ​ខ្លាច​នោះទេ ប៉ុន្តែ​នេះ​សំដៅ​ទៅលើ​ការ​សម្ដែង​ភាពឆ្លាត​ខាង​អារម្មណ៍​ក្នុង​ខ្លួន​របស់​ លោកអ្នក ។

ដេក​លក់រំសាយទោស ពេលវេលា​មនុស្ស​យើង​ខឹង​វា​នឹង​ធ្វើ​ឲ្យ​អារម្មណ៍​ឈឺក្បាល ហើយ​ក្បាលធ្ងន់​ដូចដែល​មិនធ្លាប់​កើត​ពី​មុន​មក ។ ប៉ុន្តែ​ប្រសិន​បើ​លោកអ្នក​បាន​ដេក​លក់​មួយ​ស្របក់ ពេល​ភ្ញាក់ឡើង​ អ្នក​នឹង​មាន​អារម្មណ៍​ល្អ​ចូល​មក​ជំនួស​កំហឹង​បាន ។

កាល​បើ​លោកអ្នក​អាច​ធ្វើ​នូវ​វិធី​ទាំង ៥ យ៉ាង​នេះ​បាន នោះ​លោក​អ្នក​នឹង​ដឹងថា ជីវិត​របស់​យើង​នឹង​មាន​សេចក្ដី​សុខបាន​យ៉ាងងាយៗ​ពី​ដួងចិត្ត និង​រម្ងាប់​កំហឹង​បាន​ដោយ​ចិត្ត​យើង​ផ្ទាល់ដូចគ្នា ៕

ព័ត៌មានថ្មី ទើបចុះផ្សាយ

BKS ក្រុងពាលីរឿងថ្មី ចាយទុន​៧​ម៉ឺនដុល្លារ ថ្ងៃផ្សាយ : 11/02/2016 ម៉ោង 1:55 PM
ISIS កំពុង​ផលិត​អាវុធ​គីមី​ ថ្ងៃផ្សាយ : 24/11/2015 ម៉ោង 7:34 AM
ISIS បញ្ជូន​វិរជន​ស្ម័គ្រ​ស្លាប់ ទៅ​បំផ្ទុះ​គ្រាប់បែក​នៅ​អគារ​មេដឹកនាំ​កំពូល​ពិភពលោក​ស្លាក់​នៅ​ ថ្ងៃផ្សាយ : 20/11/2015 ម៉ោង 10:26 PM
កម្មការិនីរោងចក្រ​ចំនួន​៤៩៥នាក់ដួលសន្លប់នៅស្រុកខ្សាច់កណ្តាល ថ្ងៃផ្សាយ : 20/11/2015 ម៉ោង 12:28 PM
គ្រូបង្រៀន​នៅប៊ែលធីម្នាក់ត្រូវបានគេចាក់សម្លាប់២៨កន្លែង​ស្លាប់​ក្នុងថ្លុកឈាម​ ថ្ងៃផ្សាយ : 20/11/2015 ម៉ោង 10:05 AM
ជនសង្ស័យ​ក្លែងបន្លំ​សំបុត្រ​កំណើត​ដាក់ថា ខេត្ត​ស្វាង​រៀង ប្រទេស​វៀតណាម ត្រូវបាន​ចាប់ខ្លួន​ ថ្ងៃផ្សាយ : 19/11/2015 ម៉ោង 10:46 PM
ស្ពាន​អាកាស​តិច​ណូ នឹង​ត្រូវ​ដាក់ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃ​ទី​២១​ខែ​នេះ​ ថ្ងៃផ្សាយ : 19/11/2015 ម៉ោង 10:32 PM
ស​​ម្តេច​​តេជោ​ហ៊ុ​ន​ ​សែ​ន ​ប​ង្ហា​ញ​ពី​​​បេ​ក្ខ​ជ​ន​ដែ​ល​ស​​ម្តេច​គាំ​​ទ្រ​​​ក្នុ​ង​ក​ម្ម​វិ​ធី​ ​C​a​mb​​o​d​i​a​n​ ​I​d​ol ថ្ងៃផ្សាយ : 18/11/2015 ម៉ោង 9:34 AM
បុរ​សដែល​ដុតសម្លាប់ប្រពន្ធនៅក្នុងពាង​ត្រូវបានកម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តព្រះសីហនុឃាត់ខ្លួន​ ថ្ងៃផ្សាយ : 17/11/2015 ម៉ោង 8:05 AM
ភាគីចុងបណ្តឹងចង់ដុតសម្លាប់ខ្លួន និងផ្ទះព្រោះតែ​សមត្ថកិច្ចចុះមករឹបអូសយកផ្ទះតាម​ភាគីដើមបណ្តឹង ថ្ងៃផ្សាយ : 16/11/2015 ម៉ោង 12:43 PM
កូរ៉េខាងជើង ត្រៀមបាញ់សាកល្បងមីស៊ីលជាថ្មី ថ្ងៃផ្សាយ : 16/11/2015 ម៉ោង 9:50 AM
បារាំង បញ្ចេញយន្តហោះចម្បាំង ១០គ្រឿងទៅកម្ទេចក្រុម ISIS នៅស៊ីរី និងព្រមទាំង​បង្ហាញអត្តសញ្ញាណជនសង្ស័យថ្មី ថ្ងៃផ្សាយ : 16/11/2015 ម៉ោង 9:42 AM
© 2011, Domneng - Power by Kaing Dara | ទំនាក់ទំនងពាណិជ្ជកម្មទូរស័ព្ទលេខ៖ 010 713 718 ឬ អ៊ីមេល៖ domneng@gmail.com
%d bloggers like this: