Steve Jobs អតីត CEO Apple ៖ ចូរ​រស់នៅ​ដោយ​ភាព​ឧស្សាហ៍​ព្យាយាម ដូចគ្មាន​ថ្ងៃស្អែក ។ ធ្វើ​អ្វី​ដែល​អាច​ធ្វើបាន​ក្នុង​ពេល​នេះ មិន​ត្រូវ​រងចាំ​ថ្ងៃស្អែក​នោះទេ​។​

តា​រា​ស​ម្តែង​ចិន​ ​Simon​ ​Yam​ ​Tat​ ​ទ​ទួល​បាន​ការ​គាំ​ទ្រ​នៅ​កូ​រ៉េ​ ​តាម​រយៈ​រឿង​ ​THE ​THIEVES​

បុរសដំណឹង August 20, 2012

តារាសម្តែងចាស់វស្សារបស់ចិនលោក Simon Yam Tat បានសហការជាមួយនឹងតួប្រុសកូរ៉េជាលើកដំបូង ដើម្បីបង្កើតនូវរឿងឡើងក្រោមចំណងជើងថា THE THIEVES រឿងនេះដែរបានថតរួចរាល់ហើយ ហើយមានមនុស្ស ចុចបង្ហាញរហូតដល់ទៅ ១០០០ ជាងទៅហើយ ។នេះជារឿងទី ៦ ហើយនៅក្នុងប្រទេសកូរ៉េ ហើយត្រូវបានចូលរួមប្រកួតប្រជែងយកពានរង្វាន់ក្នុងឆ្នាំនេះ ។

Simon Yam Tat ពេលនេះកំពុងធ្វើការងារយ៉ាងល្អជាមួយនឹង តួប្រុសកូរ៉េ ដែលសុទ្ធតែល្បីល្បាញ រួមមាន Kim Yun-Seok, Lee Jung-Jae និងមានតួជាច្រើនរូបទៀត។ ក្រៅពីតួប្រុសដ៏ល្បីល្បាញខាងលើ គាត់ក៏បានសម្តែងជាមួយនឹង តួស្រីជើងចាស់របស់កូរ៉េ អ្នកស្រី Kim Hae-Suk  ដែលសម្តែងជាគូរស្នេហ៍ជនជាតិជប៉ុន ។

ចំណែកអ្នកដឹកនាំរឿងលោក Choi Dong-Hun បានសើច ខណះដែលនិយាយពីហេតុផលក្រោយខ្នងនៃការដើរតួរបស់ Simon Yam Tat “ពេលដែលខ្ញុំមើលរឿងនៅក្នុងទីក្រុងហុងកុង Simon Yam Tat តិចតួចណាស់ដែលដើរជាតួល្អ ភាគច្រើននៅក្នុងសាច់រឿងនីមួយៗ ឲ្យតែបានឃើញគាត់គឺគេថាជាតួអាក្រក់ភ្លាម ”។

តារាសម្តែង Simon Yam Tat បាននិយាយថា គាត់ធ្វើការជាមួយក្រុមការងារកូរ៉េ  ហើយធ្វើឲ្យខ្ញុំសប្បាយរីករាយណាស់ ជាពិសេសនោះគឺចង់ធ្វើការជាមួយនឹង Kim Hae-Suk   អ្វីដែលខ្ញុំប៉ងនោះគឺពេលនេះសមដូចបំណងមែន ។ Kim Hae-Suk    នាងតែងតែ ថើបខ្ញុំនៅពីក្រោយឆាកនៃសាច់រឿង ព្រោះគាត់នឹង Kim Hae-Suk    ត្រូវដើរតួជាគូរស្នេហាជនជាតិជប៉ុន៕

ads ads ads ads ads