គ្រោះថ្នាក់រថ...

គ្រោះថ្នាក់រថយន្តក្រុងនៅឥណ្ឌា ៧នាក់ស្លាប់ និង៣០នាក់រងរបួសធ្ងន់

33
0
ចែកចាយបន្ត

ឥណ្ឌាៈ មន្ត្រីប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៧នាក់ស្លាប់ និង ៣០នាក់រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់ផ្លូវនៅរដ្ឋ Jharkhand ភាគខាងកើត ប្រទេសឥណ្ឌា។

នេះយោងតាមការចេញផ្សាយដោយទីភ្នាក់សារព័ត៌មានចិនស៊ិនហួ។

មន្ត្រីបាននិយាយថា ខណៈពេលដែលអ្នកដំណើរចំនួន៧នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុនោះ រីឯអ្នករងរបួសធ្ងន់ធ្ងរទាំងនោះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។ គ្រោះថ្នាក់នេះ វាពាក់ព័ន្ធទៅនឹងរថយន្ដក្រុងឯកជនមួយ ដែលបានផ្ទុកអ្នកដំណើរចំនួន ៤០នាក់ ហៀបចេញដំណើរឡើងរថយន្ត នៅលើផ្លូវមមាញឹកមួយ នៅក្នុងរដ្ឋធានី Ranchi ។

បើយោងតាមតួលេខជាផ្លូវបានឲ្យដឹងថា ឥណ្ឌាកត់ត្រាគ្រោះថ្នាក់ចរាចរណ៍មានកម្រិតខ្ពស់បំផុតនៅលើពិភពលោក ដែលបានអះអាងថា បានឆក់យកជីវិតមនុស្សជាង ១៣ម៉ឺននាក់ ជារៀងរាល់ឆ្នាំ៕

india bus road